គោរការណ៍វិសាលភាពនៃការធានា XIAOMI

វិសាលភាពនៃការធានានេះត្រូវអនុវត្តចំពោះផលិតផល Xiaomi។ ចំពោះការខូចទូរសព្ទដៃក្នុងការប្រើប្រាស់ធម្មតា និង​ក្រោមលក្ខខណ្ឌរបស់ក្រុមហ៊ុន Xiaomi ត្រូវបានផ្ដល់សេវាកម្មជួសជុលដោយឥតគិតថ្លៃក្នុងរយៈពេលនៃការធានា។

សំគាល់

រយៈពេលធានា

វិសាលភាពនៃការធានា

សេវាកម្មធានា

Hardware ផ្នែកសំខាន់នៃទូរស័ព្ទ​

18 ខែ

សេវាកម្ម និងគ្រឿងបន្លាស់

មកកាន់មជ្ឈមណ្ឌល

ឆ្នាំងសាក និងគ្រឿងបន្ថែមដែលមានក្នុងប្រអប់ផលិតផល

6 ខែ

សេវាកម្ម និងគ្រឿងបន្លាស់

មកកាន់មជ្ឈមណ្ឌល

ដែនកំណត់នៃការធានាមានចាប់ពីថ្ងៃដែលអតិថិជនបានទិញ​ផលិត​ផល


ការបញ្ជាក់បន្ថែម

1.     វិសាលភាពនៃការធានានេះត្រូវបានអនុវត្តន៍ក្នុងប្រទេសកម្ពុជាបុណ្ណោះ ហើយផលិតផលមិនមានសិទ្ធិទទួលបានសេវាធានាជាអន្តរជាតិណាមួយឡើយ។ ក្នុងវិសាលភាពពេញលេញបំផុតដែលត្រូវបានអនុញ្ញាតដោយច្បាប់ សេវាធានាអាចត្រូវបានអនុវត្តដោយ Xiaomi ឬ មជ្ឈមណ្ឌលសេវាកម្ម Xiaomi ដែលមានការអនុញ្ញាតប៉ុណ្ណោះ។

 

2.     Xiaomi អាចធ្វើតេស្ដលើផលិតផលរបស់អតិថិជនដើម្បីកំណត់ពីមូលហេតុដោយកំហុស/ធ្វើឱ្យខូច មុនពេលយកផលិលផលណាមួយមកជួសជុល អតិថិជនគួរតែបម្រុង​ទុក​ទិ​ន្ន​ន័យ ហើយលុបព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានសម្ងាត់នានា​ចេញពី​ផលិ​ត​​ផល។ Xiaomi មិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់កម្មវិធី ទិន្នន័យ ឬឧបករណ៍ផ្ទុកទិន្នន័យណាមួយទេ។

 

3.     ពេលទាក់ទងទៅភ្នាក់ងារសេវាកម្ម Xiaomi សូមត្រៀមផ្ដល់ព័ត៌មានដូច​ខាង​ក្រោមនេះរួចជាស្រេច៖

  • ម៉ូដែល លេខស៊េរី និង លេខ IMEI ប្រសិនបើមាន។

  • អាសយដ្ឋានពេញលេញរបស់អតិថិជន នឹងលេខទំនាក់ទំនង។

  • លេខបញ្ជាទិញ សេចក្ដីចម្លងបណ្ណបង់ប្រាក់/វិក្កយបត្រ​របស់អតិ​ថិ​ជន​។

 

4.     ការធានាចំពោះគ្រឿងបន្លាស់/ផលិតផលដែលបានជួសជុល នឹងបន្ត​បានការ​ធានាសម្រាប់រយៈពេលធានាដែលនៅសល់ឬ 30ថ្ងៃ​ រាប់ចាប់ពីថ្ងៃដែលបាន​បញ្ចប់​ការជួសជុល អាស្រ័យលើពេលវេលាណាយូរជាង។

 

5.     ការធានានេះនឹងបន្តទៀត ក្នុងករណីគេរកឃើញថា ផលិតផលនោះខូច​ក្រោ​យ​ពេលដំឡើងជំនាន់ OTA ដែលបញ្ចេញដោយ Xiaomi ជាផ្លូវការ (គ្មានការ​ខូចផ្នែក hardware)។

 

6.     ការធានានេះមិនធានារាប់បញ្ជូលករណីខាងក្រោមនេះទេ៖

  • លេខស៊េរីផលិតផល លេខ IMEI ឬតែមធានា មើលមិនដាច់ ឬបាន​បា​ត់ រលុប មើលមិនស្គាល់ បានកែប្រែ និង/ឬលួចប្ដូរ។ បាត់បង់គ្រឿងបន្លាស់ខាងក្រៅនៃផលិតផល។

  • ការខូចខាតកើតឡើងខាងក្នុង/ខាងលើផ្ទៃខាងក្រៅនៃផលិតផល រួមមាន ការប្រេះ ការកោង ឬស្នាមឆ្កូតនៅលើសម្បកខាងក្រៅ អេ​ក្រង់ កញ្ចក់កាមេរ៉ា ប៊ូតុង និងគ្រឿងភ្ជាប់ផ្សេងទៀត។

  • ការថយគុណភាពផលិតផលដែលបណ្ដាលមកពីការសឹករេចរឹលផ្សេងៗ ដូចជាការច្រេះ ឬការប្រឡាក់

  • លក្ខខណ្ឌផ្សេងទៀតដែលផ្ទុយណែនាំ ឬមិនអនុលោមតាមក្រមសីល​ធម៌អាជីវ​កម្ម​។

 

7.     Xiaomi នឹងកំណត់ថា ផលិតផល "ស្ថិតក្រៅការធានា" យោងតាមស្ដង់ដារដែលរៀបរាប់ខាងលើរបស់ក្រុមហ៊ុន។ ការជួសជុលផលិតផលដែលស្ថិតក្រៅការធានា នឹងត្រូវបានគិតថ្លៃ​ដោយមជ្ឈមណ្ឌលសេវាកម្ម Xiaomi ហើយសេវាកម្មនីមួយៗនឹងត្រូវបា​ន​របញ្ជូលថ្លៃសេវាកម្ម។