Xiaomi Watch S4
Xiaomi Watch S4
Dial up your style

Xiaomi Watch S4
អេក្រង់ AMOLED ទំហំ 1.43” ដែលមានពន្លឺពិសេស
Xiaomi Watch S4
ការរចនាគែមដែលអាចផ្លាស់ប្តូរបានត្រូវបានកែលម្អ
Xiaomi Watch S4
ក្បាលរុយបង្វិលបុរាណផ្តល់ភាពងាយស្រួលដល់អ្នកប្រើ
Xiaomi Watch S4
ការគ្រប់គ្រងឧបករណ៍មានភាពងាយស្រួលជាមួយមជ្ឈមណ្ឌលឆ្លាតវៃ Xiaomi*
Xiaomi Watch S4
ព័ត៌មានសុខភាពដោយចុចតែមួយដង និងមុខងារកីឡា 150+*
Xiaomi Watch S4
ថ្មកាន់រហូតដល់ 15 ថ្ងៃ*
*Xiaomi Smart Hub អាចប្រើបានតែនៅពេលភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃ Xiaomi ដែលអាចប្រើជាមួយ Xiaomi HyperOS 2 ប៉ុណ្ណោះ។
*ទិន្នន័យនៃអាយុកាលថ្មគឺផ្អែកលើមុខងារប្រើប្រាស់​ធម្មតា ដែលធ្វើតេស្តដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*ផលិតផលនេះ និងមុខងារ​របស់វា​មិន​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​គោលបំណង​វេជ្ជសាស្ត្រ និង​មិនមាន​គោលបំណង​ទស្សន៍ទាយ ធ្វើរោគវិនិច្ឆ័យ ការពារ ឬ​ព្យាបាល​​ជំងឺណាមួយឡើយ។
Xiaomi Watch S4
ដំណើរការកម្រិតកំពូល
ផ្ទាំងបង្ហាញដ៏អស្ចារ្យ
ភាពច្បាស់ខ្លាំង
បំពាក់ដោយអេក្រង់ធំ AMOLED ទំហំ 1.43 អ៊ីញ ដែលផ្តល់នូវរូបភាពច្បាស់ និងរលូន ព្រមទាំងពន្លឺ HBM ដ៏អស្ចារ្យរហូតដល់ 1500nits ។
326
PPI
60Hz*
អត្រាផ្ទុកឡើងវិញ
1500nits*
ពន្លឺ HBM*
2200nits*
ពន្លឺខ្លាំងបំផុត*
ការគ្រប់គ្រងការប៉ះដែលធន់នឹងសំណើម
ក្បួនថ្មីការពារប្រតិបត្តិការចៃដន្យដែលបណ្តាលមកពីដំណក់ទឹក។
*ផ្ទាំងបង្ហាញអត្រាផ្ទុកឡើងវិញអាចខុសគ្នាតាមអ៊ិនធឺហ្វេសផ្សេងៗ។ សូមមើលពីបទពិសោធប្រើប្រាស់ជាក់ស្តែង។
*ពន្លឺ HBM គឺជាពន្លឺអតិបរមានៅពេលអេក្រង់ទាំងមូលភ្លឺ។ ពន្លឺខ្លាំងបំផុតគឺជាពន្លឺខ្ពស់បំផុតដែលសម្រេចបាននៅពេលដែលមានតែផ្នែកជាក់លាក់នៃអេក្រង់ភ្លឺ។
Xiaomi Watch S4
ថ្មកាន់រហូតដល់ 15 ថ្ងៃ*
អាយុកាលថ្មយូរ 15 ថ្ងៃ* ធានាការប្រើប្រាស់លើសពី 2 សប្តាហ៍ ដោយមិនចាំបាច់យកឆ្នាំងសាកនាឡិការបស់អ្នកតាមខ្លួនពេលធ្វើដំណើររយៈពេលខ្លីនោះទេ។
សាកថ្មលឿន 5 នាទីអាចប្រើប្រាស់ 2 ថ្ងៃ
សាកថ្មនាឡិកាពេលងូតទឹក ឬដុសធ្មេញ
*ទិន្នន័យអាយុកាលថ្មគឺផ្អែកលើមុខងារប្រើប្រាស់ធម្មតា ហើយបានមកពីការធ្វើតេស្ដដោយមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
Xiaomi Watch S4
ការរចនាគ្មានដែនកំណត់
Xiaomi Watch S4
ពណ៌ប្រាក់
Xiaomi Watch S4
ពណ៌ខ្មៅ
Xiaomi Watch S4
ពណ៌ឥន្ទធនូ
ក្បាលរុយបង្វិល
បទពិសោធអន្តរកម្មថ្មី
ក្បាលរុយបង្វិលដែលបានធ្វើឱ្យប្រសើរឡើងផ្តល់នូវបទពិសោធនៃប៉ះអេក្រង់ដែលរលោងល្អ។ បង្វិលទៅកាន់វិចិត្រសាលបានរហ័ស និងការមើលសារជាមុន​សម្រាប់​ការកែលម្អប្រសិទ្ធភាព​អាន។
ការរចនាដ៏ប្រណិតជាមួយនឹងសិល្បៈហត្ថកម្មដ៏ពិសេស
ស៊ុមផលិតពីសំលោហៈអាលុយមីញ៉ូមដ៏ប្រណិតជាមួយនឹងវាយនភាពរលោងខ្លាំងដូចដែកអ៊ីណុកដែលផលិតតាមរយៈដំណើរការ PVD។
Xiaomi Watch S4
ការរចនាក្បាលឡោស៊ីសាមញ្ញ និងមានប្រសិទ្ធភាព
Xiaomi Watch S4
ការរចនាបែបបុរាណជាមួយនឹងសញ្ញាសម្គាល់នាទី
Xiaomi Watch S4
គ្រឿងបន្ទាប់បន្សំដែលអាចផ្លាស់ប្តូរបាន
ទាន់សម័យ និងអាចប្ដូរតាមបំណងបានយ៉ាងពេញលេញ
Xiaomi Watch S4 ទាក់ទាញការបំផុសគំនិតពីនាឡិកាបុរាណ និងផ្តល់ជូននូវរូបតំណាង កងមុខដែលអាចផ្លាស់ប្តូរបាន​ទាន់សម័យ​ជាច្រើនប្រភេទដែលផលិតចេញ​ពីវត្ថុធាតុដើមដែលមានគុណភាពបង្ហាញពីរចនាប័ទ្មប្លែកៗ និងច្នៃប្រឌិត។
*មុខនាឡិកាមួយចំនួននៅក្នុងរូបភាព ទាមទារឧបករណ៍កងមុខ និងខ្សែជាក់លាក់ ដើម្បីដំណើរការ ហើយមិនអាចទាញយកបានពីកម្មវិធី Mi Fitness ទេ។
*មានកងមុខនាឡិកាពណ៌ប្រាក់ ខ្មៅ ឬឥន្ទធនូ និងឈុតខ្សែតាមស្តង់ដា។ កងមុខនាឡិកា និងឈុតខ្សែផ្សេងទៀតត្រូវទិញដាច់ដោយឡែកពីគ្នា។
Xiaomi Watch S4Xiaomi Watch S4
សេរ៉ាមិកដែលមានពណ៌ពីរ (ពណ៌ខ្មៅ និងប្រផេះ)
កងមុខសេរ៉ាមិចពណ៌ខៀវប្រផេះពីរពណ៌បង្ហាញពីការរចនាតំបន់ GMT ពីរជាមួយនឹងរចនាប័ទ្មឆើតឆាយ និងឡូយ។
*ចុចលើការមុខតូច GMT ដើម្បីចូលទៅក្នុងមុខងារជ្រើសរើសល្វែងម៉ោង។ មុខ GMT នឹងបង្ហាញពីពេលវេលានៃល្វែងម៉ោងទីពីរ។
Xiaomi Watch S4
Xiaomi Watch S4
បៃតងក្រម៉ៅ
កងមុខ​ឆ្លាក់​ដោយ​ដែក​អ៊ីណុក​មាន​សញ្ញា​សម្គាល់​ច្បាស់​លាស់ ​មាន​ពន្លឺ​ងងឹត និងចែងចាំងស្រស់ស្អាត។
ខ្សែស្បែកពណ៌បៃតងក្រម៉ៅបញ្ចេញនូវភាពទំនើបឆើតឆាយ បង្ហាញពីកម្រិតវិជ្ជាជីវៈ និងអង់អាច។
Xiaomi Watch S4Xiaomi Watch S4
កាបូនខ្មៅងងឹត
សិល្បៈហត្ថកម្មដ៏អស្ចារ្យជាមួយនឹងកងមុខកាបូនដែលធ្វើពីកាបូនលុតដំលាយជាមួយនឹងទង់ដែង ដែលបង្ហាញពីលំនាំប្លែកគេ។
រួមបញ្ចូលត្រីវិស័យផ្តាច់មុខនៅលើមុខនាឡិកា ដែលអាចឱ្យអ្នកពិនិត្យមើលទិសដៅរបស់អ្នកបានគ្រប់ពេល។
Xiaomi Watch S4
Xiaomi Watch S4
ពណ៌ទឹកក្រូចដ៏ទាក់ទាញ
មានមុខនាឡិកាឆ្លាក់ដោយឡាស៊ែរដូចសាច់ឈើធ្វើពីដែកអ៊ីណុកជាមួយនឹងពន្លឺដ៏ស្រទន់ និងស្រមោលសម្រាប់ភាពរីករាយ។
មុខនាឡិកាដែលដឹងពីភាពតានតឹងផ្តាច់មុខអាចឱ្យអ្នកត្រួតពិនិត្យស្ថានភាពអារម្មណ៍របស់អ្នកបានពេញមួយថ្ងៃ។
*ចាំបាច់ត្រូវបើកដំណើរការមុខងារតាមដានភាពតានតឹងពេញមួយថ្ងៃមុនពេលប្រើប្រាស់។ កម្រិត​ភាពតានតឹង​ខុស​គ្នា​អាស្រ័យលើអារម្មណ៍ខុសៗគ្នា។ ភាពត្រឹមត្រូវនៃការវាស់វែងអាចប៉ះពាល់ដោយស្ថានភាពនៃការពាក់ ប្រភេទស្បែក និងកត្តាមជ្ឈដ្ឋាន។
Xiaomi Watch S4Xiaomi Watch S4
ពណ៌ទឹកប្រាក់
បញ្ចេញអារម្មណ៍សិល្បៈដែលបង្ហាញដោយបែបផែនភាពទន់រលោងប្លែកគេ។ ក៏មានបំពាក់នូវខ្សែ fluororubber ដែលស័ក្តិសមនឹងស្បែក ជាមួយនឹងលំនាំរលកបែបសាញ្ញា ប៉ុន្តែទាក់ទាញ។
Xiaomi Watch S4
មុខនាឡិកា 200+
ជានាឡិកាដ៏គួរឱ្យស្រលាញ់នៅលើកដៃរបស់អ្នក
ឥឡូវនេះមានផ្ទាំងបង្ហាញតែងបើកជានិច្ចដែលមានពណ៌ផ្តាច់មុខសម្រាប់ជាលក្ខណៈបុគ្គល។ មុខនាឡិកាឌីណាមិកដែលមានលក្ខណៈគួរឱ្យស្រលាញ់នាំមកនូវភាពទាក់ទាញដល់ជីវិតរបស់អ្នក។
*មុខនាឡិកាមួយចំនួនគឺមានភាពផ្តាច់មុខសម្រាប់ឈុតកងមុខខ្សែដែលត្រូវគ្នា ហើយមិនមានសម្រាប់ទាញយកពីទីផ្សារមុខនាឡិកាទេ។
Xiaomi Watch S4
សុខភាព និងកាយសម្បទា
មើលព័ត៌មានសុខភាពគឺបានរហ័ស
ចុចតែមួយដងទទួលបានព័ត៌មានសុខភាពកាន់តែប្រសើរ
Xiaomi Watch S4
ចុចតែមួយដងទទួលបានព័ត៌សុខភាព
តាមដានចង្វាក់បេះដូង ភាពតានតឹង អុកស៊ីសែនក្នុងឈាម និងការគេង។ របាយការណ៍ការពិនិត្យរាងកាយខ្នាតតូចត្រូវបានបង្កើតក្នុងរយៈពេលប្រហែល 60 វិនាទី។
Xiaomi Watch S4
លំហាត់ប្រាណដកដង្ហើម
មានបញ្ចូលលំហាត់ដកដង្ហើមថ្មី រួមទាំងការសម្រាក ផ្តោតអារម្មណ៍ គេងមួយស្របក់ និងគេងបានស្រួល។
Xiaomi Watch S4
ម៉ូឌុលចាប់សញ្ញាភាពជាក់លាក់បានខ្ពស់
ការការពារសុខភាព 24/7
ការរួមបញ្ចូលគ្នានៃម៉ូឌុលត្រួតពិនិត្យចង្វាក់បេះដូងដែលមានភាពជាក់លាក់ខ្ពស់ និងក្បួនវាស់ចង្វាក់បេះដូងដែលបង្កើតដោយខ្លួនឯង ធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការពិនិត្យចង្វាក់បេះដូងនៅលើនាឡិកាដល់ទៅ 98%*។
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ ភាពត្រឹមត្រូវជាមធ្យមមានរហូតដល់ 98% នៅក្នុងលក្ខខណ្ឌដូចជា ការអង្គុយ ការអានក្នុងការិយាល័យ ការរត់លើម៉ាស៊ីនហាត់ប្រាណ និងការរត់នៅខាងក្រៅ ការដើរ និងការជិះកង់ជាដើម។ ការប្រើប្រាស់ក្នុងពិភពជាក់ស្តែង ភាពត្រឹមត្រូវអាចខុសគ្នា​ដោយសារភាព​ខុសគ្នារបស់បុគ្គលម្នាក់ៗ ទម្លាប់ប្រើប្រាស់ និងកត្តាមជ្ឈដ្ឋាន។
Xiaomi Watch S4
ការតាមដានតិត្ថិភាពអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃ*
Xiaomi Watch S4
ការតាមដានភាពតានតឹងពេញមួយថ្ងៃ*
Xiaomi Watch S4
ការតាមដានការគេងកម្រិតទំនើបបានពេញមួយថ្ងៃ*
*មុខងារនៃការតាមដានតិត្ថិភាពអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃ ការតាមដានភាពតានតឹងពេញមួយថ្ងៃ និងការតាមដានការគេងកម្រិតទំនើបបានពេញមួយថ្ងៃត្រូវតែបើកដោយដៃ។ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីប្រេកង់ និងគោលការណ៍នៃការតាមដាន សូមមើលការពណ៌នា​នៅក្នុង​កម្មវិធី។
Xiaomi Watch S4
មុខងារកីឡា 150+
ស័ក្ដិសមសម្រាប់សកម្មភាពគ្រប់ប្រភេទ
ជាគ្រូបង្វឹករត់ផ្ទាល់ខ្លួននៅលើកដៃរបស់អ្នក
ល្អបំផុតសម្រាប់ការហ្វឹកហាត់របស់អ្នក
Xiaomi Watch S4
GNSS ប្រេកង់ពីរ L1+L5 នៃប្រព័ន្ធកំណត់ទីតាំងផ្កាយរណបប្រាំ
បន្ទះឈីប GNSS ប្រេកង់ពីរដាច់ដោយឡែកពីគ្នាផ្តល់នូវការកំណត់​ទីតាំងច្បាស់លាស់តាមរយៈប្រព័ន្ធផ្កាយរណបធំៗចំនួនប្រាំ ដើម្បីកត់ត្រាសកម្មភាពខាងក្រៅបានយ៉ាងរហ័ស និងត្រឹមត្រូវ។
Xiaomi Watch S4
កម្មវិធីរត់នៅលើកដៃ
ចាប់តាំងពីអ្នកចាប់ផ្តើមដំបូង ការសម្រកខ្លាញ់ និងការសម្រកទម្ងន់ រហូតដល់ភាពធន់ និងមុខងារសង្គ្រោះបេះដូង មានវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិទ្យាសាស្រ្តដើម្បីជួយអ្នកបន្តទៅមុខ។
Xiaomi Watch S4
ការសម្គាល់ឃើញទម្រង់នៃការរត់
កំណត់ដោយស្វ័យប្រវត្តិនូវមាត្រដ្ឋានចលនាសំខាន់ៗដូចជា តុល្យភាពនៃការធ្វើចលនា កម្រិតនៃការធ្វើចលនាចុះឡើងរបស់រាងកាយ និងពេលវេលានៃចលនាប៉ះនឹងដី ដើម្បីផ្តល់ដំបូន្មានប្រកបដោយវិជ្ជាជីវៈសម្រាប់ការហាត់ប្រាណកាន់តែប្រសើរ។
Xiaomi Watch S4
Xiaomi Watch S4
មុខងារជិះស្គីកម្រិតអាជីព
មុខងារជិះស្គីកម្រិតអាជីពកត់ត្រាចម្ងាយ ពេលវេលា ល្បឿនជាមធ្យមនៃការរអិល និងការបត់នីមួយៗ និងអ្វីៗជាច្រើនទៀតរបស់អ្នកនៅក្នុងកម្មវិធី Mi Fitness។
Xiaomi Watch S4
ការចាប់ដឹងពីការដួលដើម្បីសុវត្ថិភាព
ឥឡូវនេះអាចប្រើបានសម្រាប់ការចាប់ដឹងពីការដួលខណៈពេលជិះស្គី។ ប្រសិនបើគ្មានការឆ្លើយតបណាមួយត្រូវបានរកឃើញក្នុងរយៈពេល 60 វិនាទីទេនោះ ប្រព័ន្ធនឹងហៅទៅលេខទំនាក់ទំនងបន្ទាន់របស់អ្នកដោយស្វ័យប្រវត្តិ*។
*មុខងារចាប់ដឹងការដួលខណៈពេលកំពុងជិះស្គី និងការហៅទូរសព្ទសង្គ្រោះបន្ទាន់ត្រូវតែបើកដំណើរការ និងដំឡើងនៅលើទំព័រការកំណត់សុវត្ថិភានៅក្នុងមុខងារជិះស្គីណាមួយ។ មុខងារហៅទូរសព្ទសង្គ្រោះបន្ទាន់តម្រូវឱ្យនាឡិកាត្រូវភ្ជាប់ជាមួយកម្មវិធី Mi Fitness។ ព័ត៌មានទំនាក់ទំនងបន្ទាន់ត្រូវកំណត់ជាមុន។
Xiaomi Watch S4
ទិន្នន័យសុខភាពស្ថិតនៅក្នុងដៃអ្នក
ជាមួយនឹងក្បួនដែលបានបង្កើតដោយខ្លួនឯងរបស់ Xiaomi និងកម្មវិធី Mi Fitness នាឡិកា Xiaomi Watch S4 អាចតាមដានសុខភាពរបស់អ្នកជាមួយនឹងភាពត្រឹមត្រូវជាងមុន។ ឥឡូវនេះអាចប្រើបានជាមួយ Health Connect និងកម្មវិធីហាត់ប្រាណដ៏ពេញនិយមដូចជា Strava និង Suunto វាផ្តល់ឱ្យអ្នកនូវភាពបត់បែន និងភាពងាយស្រួលជាងមុន។
Xiaomi Watch S4
Xiaomi Watch S4
របៀបរស់នៅប្រកបដោយភាពឆ្លាតវៃ និងភ្ជាប់ទំនាក់ទំនង
Xiaomi Watch S4Xiaomi Watch S4
មជ្ឈមណ្ឌលឆ្លាតវៃ Xiaomi*
Xiaomi Watch S4
ការតភ្ជាប់បានយ៉ាងរលូន
ការថតរូបពីចម្ងាយ ស្វែងរកទូរសព្ទរបស់ខ្ញុំ ការកំណត់កាស* និងអ្វីៗជាច្រើនទៀត។ វាក៏អាចគ្រប់គ្រងឧបករណ៍ Xiaomi Home* ផងដែរ ដែលធ្វើឱ្យឧបករណ៍ដែលអាចពាក់បានឆ្លាតវៃ និងជីវិតក្នុងផ្ទះមានភាពវៃឆ្លាតជាងមុន។
*ដើម្បីប្រើមជ្ឈមណ្ឌលឆ្លាតវៃ Xiaomi នាឡិកាចាំបាច់ត្រូវភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃ Xiaomi ឬថេប្លេតដែលប្រើកំណែចុងក្រោយបំផុតរបស់ Xiaomi HyperOS 2 ហើយដំណើរការជាមួយ​កំណែចុងក្រោយបំផុតនៃកម្មវិធី Mi Fitness និងកំណែ 10.4 ឡើងនៃកម្មវិធី Xiaomi Home។
*ឧបករណ៍ Xiaomi Home អាចគ្រប់គ្រងបាន​លុះត្រាតែភ្ជាប់ទៅ Xiaomi 15 Ultra តាមរយៈ OTA ដែលមានចាប់ពីខែមីនា ឆ្នាំ 2025 និងទៅកាន់ Xiaomi 15 តាមរយៈ OTA ដែលមានចាប់ពីខែមេសា ឆ្នាំ 2025។ ម៉ូដែល​ដែល​មាន​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ពេល​ក្រោយតាមរយៈ mi.com/global។
កាយវិការរហ័សថ្មី
អ្វីទាំងអស់គ្រាន់តែប្រើម្រាមដៃរបស់អ្នកចុចតែបន្តិចប៉ុណ្ណោះ
កាយវិការដែលអាចប្ដូរតាមបំណងបានគ្រប់គ្រងមុខងារដើមរបស់នាឡិកា រួមទាំងការបដិសេធ និងការមិនទទួលការហៅទូរសព្ទ ឬការជូនដំណឹង ការថតរូបពីចម្ងាយ ការបើកកម្មវិធីអាកាសធាតុ និងអ្វីៗជាច្រើនទៀត។
*ដើម្បីដំណើរការការគ្រប់គ្រងដោយកាយវិការ អ្នកប្រើប្រាស់ត្រូវតែនៅស្ងៀមជាមួយនឹងកំភួនដៃស្របទៅនឹងទ្រូង ដោយធានាថាអេក្រង់ដំណើរការ និងបង្ហាញនៅលើទំព័រមុខនាឡិកា ឬមុខងារ។
*មុខងារគ្រប់គ្រងកាយវិការមានដែនកំណត់អាស្រ័យលើកត្តាដូចជាម៉ូដែលឧបករណ៍ ប្រព័ន្ធ និងកំណែកម្មវិធី។ សូមមើលបទពិសោធខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិត។
Xiaomi Watch S4
ការទូទាត់ NFC ងាយស្រួល
សម្រាប់ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless និងដោយគ្មានសាច់ប្រាក់ ដោយគ្រាន់តែប៉ះនាឡិកា Xiaomi Watch S4 ទៅកាន់ឧបករណ៍ទូទាត់ប្រាក់ Mastercard®*។ ឥឡូវប្រើបានជាមួយ Mastercard® និង Visa®។
Xiaomi Watch S4Xiaomi Watch S4
*ការប្រើប្រាស់ NFC ត្រូវការគម្រោងសេវាឥតខ្សែ។ គម្រោងសេវាកម្មនេះអាចស្ថិតនៅក្រោមការរឹតបន្តឹងជាក់លាក់នៃការប្រើប្រាស់លើការប្តូរអ្នកផ្តល់សេវា និងការរ៉ូមីង (ទោះបីបន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យា)។ ការទូទាត់ដោយគ្មានសាច់ប្រាក់ NFC ត្រូវបានទទួលយក​តែ​នៅឧបករណ៍ទូទាត់ប្រាក់ដែលអាចប្រើជាមួយ Mastercard® និង a® ប៉ុណ្ណោះ។ ភាពអាចប្រើបាននៃការទូទាត់ Mastercard® និង Visa® ព្រមទាំង NFC អាចខុសគ្នាតាមតំបន់។ សូមចូលទៅកាន់ https://www.mi.com/global/support/nfc-bank ដើម្បីទទួលបានព័ត៌មានលម្អិត និងទាក់ទងធនាគារ​ដែល​ចេញ​បណ្ណ​របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
ចំណាំ៖
*មានកងមុខនាឡិកាពណ៌ប្រាក់ ខ្មៅ ឬឥន្ទធនូ និងឈុតខ្សែតាមស្តង់ដា។ កងមុខនាឡិកា និងឈុតខ្សែផ្សេងទៀត​ត្រូវទិញដាច់ដោយឡែកពីគ្នា។ ពណ៌នៃគ្រឿងបន្ទាប់បន្សំដែលបង្ហាញគឺសម្រាប់តែជា ឯកសារយោងតែប៉ុណ្ណោះ ពណ៌ ដែលកំពុងលក់អាចខុសគ្នា​អាស្រ័យ​លើតំបន់ សូមមើលលទ្ធភាពផ្តល់ជូនក្នុងតំបន់។
*នាឡិកាត្រូវតែភ្ជាប់ជាមួយ Bluetooth របស់​ទូរសព្ទ​ឆ្លាតវៃ។ បច្ចុប្បន្នការហៅជាសំឡេងពីកម្មវិធីភាគីទីបីមិនអាចប្រើបានទេ។
*មុខងារមួយចំនួន (រួមមានជាអាទិ៍ការហៅទូរសព្ទ ការរំលឹកការជូនដំណឹង ។ល។) តម្រូវឱ្យកម្មវិធី​ទូរសព្ទ​ដំណើរការ​ក្នុង​ផ្ទៃខាងក្រោយ ហើយបន្តភ្ជាប់​ជាមួយ​នាឡិកា។ សម្រាប់ការណែនាំជាក់លាក់ សូមមើលសារជម្រុញនៅ​ក្នុង​កម្មវិធី។
*មានគម្លាតរវាងកងមុខនាឡិកា និងតួនាឡិកា ដោយសារការរចនាជាទម្រង់ដែលអាចផ្ដាច់ចេញពីគ្នាបាន។ អ្នក​ប្រើ​គួរ​ជូត​ញើស និង​ភាព​កខ្វក់​ក្នុង​កងមុខនាឡិកាចេញ​ក្រោយ​ពេល​ហាត់​ប្រាណ​ខ្លាំង​ៗដើម្បី​ការពារ​ការ​ឡើង​ជាតិ​អំបិល​ច្រើន​ពេក ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ការ​ដំឡើង​ និង​ការ​ប្រើ​ប្រាស់កងមុខ។
*ផលិតផលនេះ និងមុខងារ​របស់វា​មិន​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​គោលបំណងវេជ្ជសាស្ត្រ ឬមិនមាន​គោលបំណង​ទស្សន៍ទាយ ធ្វើរោគវិនិច្ឆ័យ ការពារ ឬ​ព្យាបាល​​ជំងឺណាមួយឡើយ។
*ទាញយកមុខនាឡិកាដ៏អស្ចារ្យបន្ថែមទៀតពីកម្មវិធី Mi Fitness។ បែបផែនមុខនាឡិកាជាក់ស្ដែងអាចខុសពីរូបភាពនៅលើទំព័រនេះ។ សូមមើលមុខនាឡិកាជាក់ស្ដែងដែលមាននៅក្នុងកម្មវិធី Mi Fitness។
*នៅពេលប្ដូរមុខនាឡិកា ​រូបមានចលនា​ ឬបែបផែន​សំឡេង​តាមបំណង សូមធ្វើតាមឯកសារណែនាំអ្នក​ប្រើប្រាស់ ហើយតម្រឹម​សមាសធាតុ​ឱ្យបានត្រឹមត្រូវ​ជាមួយ​នឹងទីតាំងដែលបានសម្គាល់សម្រាប់ការធ្វើឱ្យសកម្ម។ មុខងារទាំងនេះមិនមាននៅក្នុងមុខងារកុំរំខានទេ។ មុខនាឡិកាមួយចំនួនដែលបង្ហាញក្នុងរូបភាពគឺផ្តាច់មុខសម្រាប់កងមុខនាឡិកាដែលត្រូវគ្នា ហើយ​មិន​អាច​ទទួលបានពី Watch Face Market ទេ។
*មុខងារចាប់ដឹងការដួលខណៈពេលកំពុងជិះស្គី និងការហៅទូរសព្ទសង្គ្រោះបន្ទាន់ត្រូវតែបើកដំណើរការ និងដំឡើងនៅលើទំព័រការកំណត់សុវត្ថិភាពនៃមុខងារជិះស្គីណាមួយ។ មុខងារហៅទូរសព្ទសង្គ្រោះបន្ទាន់តម្រូវឱ្យនាឡិកាត្រូវភ្ជាប់ជាមួយកម្មវិធី Mi Fitness។
*នាឡិកាប្រហែលជាមិនអាចចាប់ដឹងការដួលបាន​ទាំងអស់ទេ ហើយអាចច្រឡំ​សកម្មភាព​ដែលមានការប៉ះទង្គិច​ខ្ពស់​ដូច​ជាការដួល បង្កឱ្យមានការជូនដំណឹង និងចាប់ផ្តើម​ការ​ហៅ​ទូរសព្ទពេលមានអាសន្ន។ ប្រសិនបើការដួលមិនកើតឡើងទេ អ្នកប្រើប្រាស់​អាច​ចុច​លើប្រអប់ "ខ្ញុំសុខសប្បាយទេ" នៅលើទំព័រ "ការជូនដំណឹង" ដើម្បីបិទមុខងារនេះ។ នៅពេលដែលអ្នកប្រើពាក់នាឡិកា ហើយវាចាប់ដឹង​ការដួល សំឡេងរោទិ៍នឹងត្រូវបានបើកដំណើរការបន្ទាប់ពី 20 វិនាទី ប្រសិនបើអ្នកប្រើ​មិនធ្វើចលនា។ នាឡិកានឹងចាប់ផ្តើមការហៅទូរសព្ទសង្គ្រោះបន្ទាន់ ប្រសិនបើអ្នកប្រើមិនដំណើរការនាឡិការ 60 វិនាទី​បន្ទាប់ពីការជូនដំណឹងត្រូវបានបើកដំណើរការ។ នាឡិកាត្រូវតែភ្ជាប់ជាមួយកម្មវិធី ដើម្បីធ្វើការហៅ​ទូរសព្ទ​សង្គ្រោះបន្ទាន់ និងផ្ញើសារជាអក្សរ។ ប្រសិនបើអ្នកភ្ជាប់នាឡិកាទៅទូរសព្ទម៉ាកផ្សេង សារជាអក្សរនឹងមិនត្រូវបានផ្ញើទេ ដោយសារតែដែនកំណត់នៃប្រព័ន្ធ។
*ដើម្បីប្រើមជ្ឈមណ្ឌលឆ្លាតវៃ Xiaomi នាឡិកាចាំបាច់ត្រូវភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃ Xiaomi ឬថេប្លេតដែលប្រើកំណែចុងក្រោយបំផុតរបស់ Xiaomi HyperOS 2 ហើយដំណើរការជាមួយ​កំណែចុងក្រោយបំផុតនៃកម្មវិធី Mi Fitness និងកំណែ 10.4 ឡើងនៃកម្មវិធី Xiaomi Home។
*ឧបករណ៍ Xiaomi Home អាចគ្រប់គ្រងបាន​លុះត្រាតែភ្ជាប់ទៅ Xiaomi 15 Ultra តាមរយៈ OTA ដែលមានចាប់ពីខែមីនា ឆ្នាំ 2025 និងទៅកាន់ Xiaomi 15 តាមរយៈ OTA ដែលមានចាប់ពីខែមេសា ឆ្នាំ 2025។ ម៉ូដែល​ដែល​មាន​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ពេល​ក្រោយតាមរយៈ mi.com/global។
*មុខងារនេះដំបូងត្រូវគ្នាជាមួយ Xiaomi Buds 5 Pro, Xiaomi Buds 4 Pro, Redmi Buds 6 Pro, Redmi Buds 6 និងច្រើនទៀត។ មុខងារនេះអាចមាននៅលើម៉ូដែលកាសច្រើនទៀតគឺអាស្រ័យលើកាលវិភាគនៃការចេញលក់ទៅលើការធ្វើបច្ចុប្បន្នភាព OTA របស់ទូរសព្ទឆ្លាតវៃដែលត្រូវគ្នា។
*ដើម្បីដំណើរការការគ្រប់គ្រងដោយកាយវិការ អ្នកប្រើប្រាស់ត្រូវតែនៅស្ងៀមជាមួយនឹងកំភួនដៃស្របទៅនឹងទ្រូង ដោយធានាថាអេក្រង់ដំណើរការ និងបង្ហាញនៅលើទំព័រមុខនាឡិកា ឬមុខងារ។
*មុខងារ​គ្រប់គ្រង​ដោយកាយវិការ​អាច​នឹង​មិន​ឆ្លើយតប​ក្នុង​ស្ថានភាពមួយ​ចំនួន មានជាអាទិ៍ ​មុខងារ​គេង មុខងារកុំ​រំខាន មុខងារសន្សំ​ថាមពល មុខ​នាឡិកា​បផ្ទាំងង្ហាញតែងបើក​ជានិច្ច (AOD) ឬ​ពេល​គេង​ត្រូវ​បាន​ចាប់ដឹង។ ស្ថានភាពនៃការប្រើប្រាស់ជាក់លាក់គឺអាស្រ័យទៅលើព័ត៌មានលម្អិតដែលមានបង្ហាញនៅក្នុងសេចក្ដីណែនាំអំពីកាយវិការរបស់នាឡិកា។
*អាយុកាលថ្ម 15 ថ្ងៃលើការប្រើប្រាស់ធម្មតា​ត្រូវបានធ្វើតេស្ដ​ជាមួយនឹងនាឡិកាដែលបានសាកថ្មពេញ ដោយប្រើការកំណត់លំនាំដើមពីរោងចក្រ និងមុខនាឡិកាពណ៌ឥន្ទធនូជាមួយនឹងការតាមដាន​ការគេងដែលមានភាពជាក់លាក់ខ្ពស់ ការតាមដានគុណភាពនៃការដកដង្ហើម ការតាមដានភាពតានតឹងពេញមួយថ្ងៃ ការតាមដានអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃត្រូវបានបិទ។ ជារៀងរាល់ថ្ងៃ ការរកឃើញចង្វាក់បេះដូងរៀងរាល់ 10 នាទីម្តង និងការជូនដំណឹងសារ (100 សារ ការហៅទូរសព្ទ 2 ដង និងម៉ោងរោទិ៍ 3 ដងក្នុងមួយថ្ងៃ) ត្រូវបានបើក ដោយលើកដៃឡើងដើម្បីភ្ជាប់អេក្រង់ 200 ដងក្នុងមួយថ្ងៃ។ បើកកម្មវិធីដោយដៃដើម្បីធ្វើសមកាលកម្មទិន្នន័យម្តងក្នុងមួយថ្ងៃ។ 15 នាទីនៃការហៅតាម Bluetooth រៀងរាល់សប្តាហ៍ និងការកត់ត្រាលំហាត់ប្រាណរយៈពេល 90 នាទីក្នុងមួយសប្តាហ៍។
*ទិន្នន័យធ្វើតេស្តអាយុកាលថ្មទាំងអស់បានពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ អាយុកាលថ្មអំឡុងពេលប្រើប្រាស់ជាក់ស្តែងអាចខុសគ្នា​ដោយសារទម្លាប់នៃការប្រើប្រាស់ ការដំឡើង ប្រតិបត្តិការ និងមជ្ឈដ្ឋាន ហើយអាចខុសគ្នាពីលទ្ធផលមន្ទីរពិសោធ។
*ខ្លឹមសារ និងមុខងារ (រួមទាំងទំព័រសេចក្តីលម្អិត) ដែល​បង្ហាញ​នៅលើទំព័រនេះមិនអាចធានា​បានថា​មាន​ជាអចិន្ត្រៃយ៍ទេ។ ការកែតម្រូវអាចកើតឡើងដោយសារតែការផ្លាស់ប្តូរនៅ ក្នុងលក្ខខណ្ឌរក្សាសិទ្ធិ ឬពាណិជ្ជកម្ម ឬបច្ចេកទេស។ ក្នុងករណីមានការផ្លាស់ប្តូរណាមួយកើតឡើងដោយគ្មានការជូនដំណឹងជាលក្ខណៈបុគ្គល សូមមើលខ្លឹមសារ និង​មុខងារ​ជាក់ស្តែងនៃផលិតផល។
*ហាមដាក់នាឡិកាឆ្លាតវៃក្បែរដែនម៉ាញេទិកខ្លាំងពេក ព្រោះវាអាចប៉ះពាល់ដល់មុខងាររបស់ឧបករណ៍។