

មុខនាឡិកាដ៏ទាន់សម័យ
*ភ្ជាប់មកជាមួយកងមុខនាឡិកាខ្មៅ/ប្រាក់ និងខ្សែជ័រកៅស៊ូសំយោគជាស្តង់ដារ។ គ្រឿងបន្ទាប់បន្សំផ្សេងទៀតត្រូវតែទិញដោយឡែកពីគ្នា។
*ពណ៌នៃគ្រឿងបន្ទាប់បន្សំដែលបង្ហាញគឺសម្រាប់តែជា ឯកសារយោងតែប៉ុណ្ណោះ ពណ៌ ដែលកំពុងលក់អាចខុសគ្នាអាស្រ័យលើតំបន់ សូមមើលលទ្ធភាពផ្តល់ជូនក្នុងតំបន់។

កងមុខនាឡិកាចម្រុះសម្រាប់ការប្ដូរតាមបំណងគ្មានដែនកំណត់
ផ្លាស់ប្តូររចនាប័ទ្មយ៉ាងងាយស្រួលជាមួយនឹងការរចនាដែលអាចផ្លាស់ប្តូរបាន។
ដំណើរការដ៏អស្ចារ្យដែលជាស្នាដៃឯកពិតៗ។

អាចផ្លាស់ប្តូរបាន
ការរចនាកងមុខនាឡិកា

អាចប្រើជាមួយមុខងារកីឡា 150+, L1+L5 dual-band GNSS ភ្ជាប់មកជាមួយស្រាប់

អេក្រង់ AMOLED ធំទំហំ 1.43

ការតាមដានសុខភាពគ្រប់ជ្រុងជ្រោយដែលបានកែលម្អ*

អាយុកាលថ្មរហូតដល់ 15 ថ្ងៃ*

អាចប្រើជាមួយការហៅទូរសព្ទតាម Bluetooth®

ការរចនា
សាមញ្ញ និងជាក់លាក់ជាមួយនឹងអារម្មណ៍ដ៏ទំនើប

អេក្រង់ធំ AMOLED ទំហំ 1.43″
ភាពវៃឆ្លាតនៃអេក្រង់ពេញ ដើម្បីបំភ្លឺការកែលម្អរបស់អ្នក
អេក្រង់ធំបែបបុរាណមានអត្រាភាពរលូនខ្ពស់ និងគុណភាពរូបភាពច្បាស់។ កងមុខនាឡិកាចម្រុះការពារអេក្រង់ពីការកោសឆ្កូត និងការធ្លាក់ ហើយត្រូវបានរួមបញ្ចូលគ្នាយ៉ាងរលូន ដើម្បីផ្តល់នូវអេក្រង់ពេញ។
60Hz
អត្រាភាពរលូន
466 × 466
កម្រិតច្បាស់
16.7 លាន
ពណ៌
326
PPI
កម្រិត 256
ពន្លឺដោយស្វ័យប្រវត្តិ
600
នីត
ការរចនាក្បាលឡោស៊ីស្អាតភ្លឹង
សាមញ្ញ និងឆើតឆាយ
ក្បាលឡោស៊ីដែលបានរចនាថ្មីមានទំហំតូច និងតូចស្តើងជាងមុន ដោយកាត់បន្ថយផ្នែកទាំងមូលនៃនាឡិកា និងធ្វើឱ្យកាន់តែងាយស្រួល និងផាសុកភាពក្នុងការពាក់។


គម្របខាងក្រោយរួមបញ្ចូលគ្នា
ការរចនាពហុរង្វង់ដ៏អស្ចារ្យ និងចម្រាញ់
សេនស័របានបញ្ចូលគ្នាយ៉ាងរលូនទៅក្នុងការរចនារង្វង់ ដែលបង្កើនភាពសាមញ្ញឆើតឆាយនៃសិល្បៈហត្ថកម្មដែលមិនប្រើវីស។
គម្របខាងក្រោយស្រោបសេរ៉ាមិចរលោង ដែលមានអារម្មណ៍ស្រទន់ និងផាសុកភាពក្នុងការពាក់។

ធន់មិនជ្រាបទឹក 5ATM *
ការការពារពិសេសពីទឹក។
ដោយគ្មានក្តីបារម្ភពីទឹកសាច ឬថ្នាំបាញ់ អ្នកក៏អាចពាក់វាពេលហែលទឹកបានដែរ។
កម្រិតភាពធន់មិនជ្រាបទឹក 5ATM (ស្មើនឹងជម្រៅ 50 ម៉ែត្រ) មានន័យថាវាអាចពាក់នៅក្នុងអាងហែលទឹក ពេលហែលទឹកនៅជិតច្រាំង និងក្នុងអំឡុងពេលសកម្មភាពក្នុងទឹករាក់ផ្សេងទៀត។ មិនស័ក្តិសមសម្រាប់ការពាក់ក្នុងការងូតទឹកក្តៅ សូណា ឬពេលកំពុងជ្រមុជទឹកទេ។ ត្រូវប្រាកដថាជៀសវាងការប៉ះពាល់ដោយផ្ទាល់នឹងចរន្តទឹកដ៏លឿនក្នុងអំឡុងពេលលេងកីឡាក្នុងទឹក។ ភាពធន់មិនជ្រាបទឹកមិនជាអចិន្ទ្រៃយ៍ទេ ហើយអាចថមថយបន្តិចម្ដងៗតាមពេលវេលា។



ពណ៌ប្រាក់

ពណ៌ខ្មៅ

ការរចនា
កងមុខនាឡិកាដែលអាចផ្លាស់ប្តូរបានសម្រាប់ការប្ដូរតាមបំណងគ្មានដែនកំណត់

*ភ្ជាប់មកជាមួយកងមុខនាឡិកាខ្មៅ/ប្រាក់ និងខ្សែជ័រកៅស៊ូសំយោគជាស្តង់ដារ។ គ្រឿងបន្ទាប់បន្សំផ្សេងទៀតត្រូវតែទិញដោយឡែកពីគ្នា។
*ពណ៌នៃគ្រឿងបន្ទាប់បន្សំដែលបង្ហាញគឺសម្រាប់តែជា ឯកសារយោងតែប៉ុណ្ណោះ ពណ៌ ដែលកំពុងលក់អាចខុសគ្នាអាស្រ័យលើតំបន់ សូមមើលលទ្ធភាពផ្តល់ជូនក្នុងតំបន់។
*មុខនាឡិកាដែលបង្ហាញនៅលើទំព័រនេះអាចត្រូវបាន បើកដំណើរការដោយគ្រឿងបន្ទាប់បន្សំកងមុខនាឡិកា ដែលត្រូវគ្នាដែលបានទិញដោយឡែកពីគ្នា ហើយមិនមានលក់ពីទីផ្សារមុខនាឡិកានោះទេ។
កងមុខនាឡិកាដែលអាចផ្លាស់ប្តូរបាន
យន្តការភាពជាក់លាក់ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យភាពភ្ញាក់ផ្អើល
នាឡិកា Xiaomi Watch S3 ទាក់ទាញការបំផុសគំនិតពីនាឡិកាបុរាណ និងត្រូវបានច្នៃចេញពីវត្ថុធាតុដើមដ៏ប្រណីត ជាមួយនឹងអារម្មណ៍ដែលអាចចូលប្រើបាន និងល្អប្រណីត ដោយបង្ហាញពីរចនាប័ទ្មដ៏អស្ចារ្យរបស់វាជាមួយនឹងការរចនានីមួយៗ។
បន្ទាប់ពីដំឡើងរួច កងមុខនាឡិកាអាចប្តូរដោយស្វ័យប្រវត្តិរវាងមុខនាឡិកាផ្តាច់មុខ និងផ្គូផ្គងបែបផែនសំឡេងដ៏ស្វាហាប់។ មានអារម្មណ៍ថាអ្នកកំពុងបង្កើតយន្តការដ៏ល្អិតល្អន់មួយដែលផ្តល់នូវបទពិសោធដែលគ្មានគូប្រៀប។


Clous de Paris*
កងមុខនាឡិកាត្រូវបានតុបតែងដោយការរចនា Clous de Paris ដែលត្រូវបានរចនាយ៉ាងប៉ិនប្រសប់ និងរៀបចំជាម៉ាទ្រីស ដើម្បីបង្កើតលំហូរនៃពន្លឺដ៏អស្ចារ្យ។
*ការរចនា Clous de Paris មានលក់តែនៅលើការលក់រាយកងមុខនាឡិកា Xiaomi Watch ប៉ុណ្ណោះ។


កងមុខ និងខ្សែនាឡិកា


Ocean Blue
កងមុខដែកអ៊ីណុក
ខ្សែនាឡិកាស្បែក
ធ្វើពីដែកអ៊ីណុកកម្រិតខ្ពស់ កងមុខនាឡិកាមានភាពធន់នឹងការសឹក និងការច្រេះ។ បង្កើតឡើងដោយប្រើបច្ចេកទេសគូរខ្សែរាងជារង្វង់ដ៏ប្លែក រាល់ចលនាដែលអ្នកធ្វើបង្ហាញពីភាពភ្លឺច្បាស់របស់នាឡិកា។ បាតពណ៌ខៀវក្រូម៉េដ៏ល្អិតល្អន់បន្ថែមឱ្យមានភាពស្ងប់ស្ងាត់ និងឆើតឆាយ។


សិល្បៈហត្ថកម្មពណ៌ពីរដ៏ប្រណីតបង្ហាញពីបរិយាកាសដ៏ទំនើប និងផ្តោតលើជំនួញ។ ភាពផ្ទុយគ្នានៃពណ៌ខ្មៅ និងពណ៌បៃតងតំណាងឱ្យពេលយប់ និងពេលថ្ងៃ បង្ហាញពីស្ថិរភាព ភាពចាស់ទុំ ភាពឆ្លាតវៃ និងប្រាជ្ញា។
សេរ៉ាមិចពីរពណ៌
កងមុខនាឡិកាសេរ៉ាមិចពីរពណ៌
ខ្សែនាឡិកាស្បែក
*ដំឡើងទៅកំណែកម្មវិធីបង្កប់ចុងក្រោយបំផុត ដើម្បីទទួលបានបទពិសោធមុខងារមុខនាឡិកាតំបន់ពេលវេលាពីរ។ ចុចឱ្យយូរនៅក្រោមមុខនាឡិកា Minerals-GMT ដើម្បីចូលការកែផ្ទៃប៉ះ ប្តូរទៅរចនាប័ទ្មពីរ។ ប៉ះតំបន់អត្ថបទ GMT នៅកណ្តាលមុខនាឡិកា ដើម្បីចូលទៅក្នុងម៉ូឌុលកែសម្រួលតំបន់ពេលវេលា ជ្រើសរើសតំបន់ពេលវេលាដែលត្រូវប្តូរ ដែលទ្រនិច GMT ត្រូវនឹងទ្រនិចម៉ោងនៃតំបន់ពេលវេលាទីពីរ។


ស្រស់ឆើត គួរឱ្យចាប់អារម្មណ៍ និងរស់រវើក ការបញ្ចេញទឹកក្រូម៉េពណ៌លឿង ចាប់យកអារម្មណ៍ស្រស់ស្រាយ និងឡូយឆាយយ៉ាងល្អឥតខ្ចោះ។
Chrome Yellow
កងមុខនាឡិកាសេរ៉ាមិច
ខ្សែនាឡិកាស្បែក
កងមុខនាឡិកាសេរ៉ាមិចនឹងមិនហើរពណ៌ឡើយ ហើយមានពន្លឺចែងចាំងដែលផ្តល់ពន្លឺដល់អ្នករាល់ពេលដែលអ្នកពាក់វា។


ពណ៌ឥន្ទធនូ
កងមុខនាឡិកាកាបូនលុតដំ
ខ្សែនាឡិកាស្បែក
តើអ្នកនឹងចាប់អារម្មណ៍ដោយពណ៌ឥន្ទធនូដែលមើលឃើញនៅពេលយប់ទេ?
លំនាំពពកពិសេសដាច់គេត្រូវបានបង្កើតឡើងដោយប្រើសិប្បកម្មកាបូនលុតដំ។ មានតែមួយគ្មានពីរ។
ទ្រនិចឆ្លងកាត់គ្រឿងសម្គាល់ចម្រុះពណ៌ដូចជាឥន្ទធនូកំពុងរំកិលលើមេឃពេលយប់នាំអ្នកចូលទៅក្នុងពិភពដូចជានៅក្នុងសុបិន។ មុខនាឡិកាផ្តាច់មុខក៏មានលំនាំពពកពេលយប់ និងគ្រឿងសម្គាល់ឥន្ទធនូ ដើម្បីបង្កើតសោភ័ណ្ឌភាពក្នុងក្តីស្រមៃទាំងខាងក្នុង និងខាងក្រៅ។

*កងមុខនាឡិកាផ្សំឡើងពីដែកអ៊ីណុក និងស្រទាប់ផ្ទៃ។ ស្រទាប់អាចនឹងត្រូវបានផលិតពីវត្ថុធាតុសេរ៉ាមិច ឬកាបូនលុតដំ អាស្រ័យលើកងមុខនាឡិកា។
*ពណ៌នៃគ្រឿងបន្ទាប់បន្សំដែលបង្ហាញគឺសម្រាប់តែជា ឯកសារយោងតែប៉ុណ្ណោះ ពណ៌ ដែលកំពុងលក់អាចខុសគ្នាអាស្រ័យលើតំបន់ សូមមើលលទ្ធភាពផ្តល់ជូនក្នុងតំបន់។

មុខនាឡិកាទាន់សម័យរាប់រយមុខ
ការប្ដូរតាមបំណងគ្មានដែនកំណត់
សោភ័ណ្ឌភាពនៃមុខនាឡិកាបានឆ្លងកាត់ការកែលម្អយ៉ាងទូលំទូលាយ ដោយរួមបញ្ចូលគ្នានូវធាតុផ្សំប្រពៃណីជាមួយនឹងម៉ូដទាន់សម័យ។ ឆើតឆាយ ប៉ុន្តែស្វាហាប់ ភាពសាមញ្ញដ៏ល្អិតល្អន់របស់នាឡិកា បញ្ចេញការស្រមើលស្រមៃរបស់អ្នក ទាញអ្នកទៅកាន់អនាគត។ មិនថារចនាប័ទ្មរបស់អ្នកបែបណានោះទេ មានជម្រើសមួយកំពុងរង់ចាំអ្នក។
មុខនាឡិកាថ្មីផ្តល់នូវជម្រើសជាច្រើន ហើយសំបូរទៅដោយមុខងារផ្ទាល់ខ្លួន ពណ៌ចម្រុះ រចនាប័ទ្ម និងទិន្នន័យផ្សេងទៀត។ មានមុខនាឡិកា AOD ផ្តាច់មុខ និងរស់រវើកផងដែរ ដែលធានាថានឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល និងរីករាយ។

មុខនាឡិកាបញ្ឈរថ្មីទាំងអស់
នាំមកនូវជីវិតទៅកាន់ការបង្ហាញរបស់អ្នកជាមួយនឹងរូបថតរស់រវើក
នាឡិកាផ្តល់នូវការផ្គូផ្គងរូបភាពដោយស្វ័យប្រវត្តិ ដែលអាចឱ្យអ្នកបញ្ចូលព័ត៌មានទៅក្នុងរូបភាព និងបន្ថែមជម្រៅដល់មុខនាឡិការបស់អ្នក។
*មុខងារមុខនាឡិកាបញ្ឈរមានសម្រាប់តែឧបករណ៍ដែលដំណើរការដោយ Xiaomi HyperOS ប៉ុណ្ណោះ។

កីឡា និងសុខភាព
ការតាមដានដែលបានកែលម្អ
មុខងារកីឡា 150+
ធ្វើអ្វីដែលអ្នកស្រឡាញ់


ការកំណត់ទីតាំងផ្កាយរណបប្រាំ L1+L5 dual-band GNSS
ការតាមដានចលនាឯករាជ្យ
ឈីប dual-band GNSS ឯករាជ្យផ្តល់នូវការកំណត់ទីតាំងច្បាស់លាស់តាមរយៈប្រព័ន្ធផ្កាយរណបសំខាន់ៗចំនួនប្រាំ។ អង់តែន GNSS ស្រទាប់ពីរដែលរុំព័ទ្ធជុំវិញកែលម្អនូវដំណើរការទទួលសញ្ញា 100% ដែលអាចឱ្យអ្នកប្រើប្រាស់កត់ត្រាចលនាខាងក្រៅបានយ៉ាងរហ័ស និងត្រឹមត្រូវ។
100%
*
ដំណើរការទទួលអង់តែនដែលបានកែលម្អ
*ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ Xiaomi Internal Lab ហើយផ្អែកលើការប្រៀបធៀបរវាងនាឡិកា Xiaomi Watch S3 និងនាឡិកា Xiaomi Watch S1 Pro។ ការប្រើប្រាស់ជាក់ស្តែងអាចខុសគ្នាដោយសារភាពខុសគ្នាបុគ្គល ទម្លាប់ប្រើប្រាស់ និងកត្តាមជ្ឈដ្ឋាន។

កម្មវិធីរត់នៅលើកដៃ
កម្មវិធីរត់ចំនួន 10 ដែលភ្ជាប់មកជាមួយស្រាប់ជាមួយនឹងកម្រិតផ្សេងៗគ្នា។
*ការសម្គាល់ចលនាដោយស្វ័យប្រវត្តិអាចស្គាល់ចលនា ចំនួនប្រាំមួយប្រភេទដែលទាក់ទងនឹងការរត់ ការដើរ
ម៉ាស៊ីនចែវទូក ម៉ាស៊ីនហាត់ប្រាណ ការជិះកង់ និងការលោតអន្ទាក់។

ការសម្គាល់ចលនាដោយស្វ័យប្រវត្តិ
សម្គាល់ និងកត់ត្រាទិន្នន័យលំហាត់ប្រាណរបស់អ្នកដោយស្វ័យប្រវត្តិ។

ពិន្ទុថាមពល
វាយតម្លៃស្ថានភាពកាយសម្បទាថ្មីៗរបស់អ្នក។

មុខងារជិះស្គីកម្រិតអាជីព
គ្រូបង្ហាត់ការជិះស្គីផ្ទាល់ខ្លួនរបស់អ្នក

ទិន្នន័យឯកទេស និងផែនទីគន្លង
មិនខកខានព័ត៌មានលម្អិតណាមួយឡើយ
កត់ត្រាព័ត៌មានលម្អិតដូចជារយៈពេល ចម្ងាយ និងល្បឿនជាមធ្យមនៃរាល់ការជិះស្គី។ មើលច្រើនទៀតនៅលើទំព័រលទ្ធផល ហើយថែមទាំងបង្ហាញ "ផែនទីផ្លូវជិះស្គី" របស់អ្នក!

ការតាមដានចង្វាក់បេះដូង 12 ឆានែល*
ឈានដល់កម្រិតនៃភាពត្រឹមត្រូវថ្មី
ម៉ូឌុលតាមដានចង្វាក់បេះដូង 12 ឆានែលដែលកែលម្អអាចតាមដានទិន្នន័យសរីរវិទ្យារបស់អ្នកយ៉ាងត្រឹមត្រូវ។ ដំណោះស្រាយថ្មីបំបាត់សំឡេងរំខាន និងកែលម្អគុណភាពសញ្ញា ដើម្បីធានាបាននូវការតាមដានចង្វាក់បេះដូងថាមវន្តដែលមានស្ថិរភាពជាងមុន ជាមួយនឹងភាពត្រឹមត្រូវនៃចង្វាក់បេះដូងជាមធ្យម 97.95% ។
97.95%
ភាពត្រឹមត្រូវនៃចង្វាក់បេះដូងជាមធ្យម
*ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ Xiaomi Internal Lab ។ ភាពត្រឹមត្រូវជាមធ្យមគឺច្រើនជាង 97.95% (ក្នុងកម្រិត ±10bpm) នៅក្នុងសេណារីយ៉ូដូចជាការអង្គុយ ការអានការិយាល័យ ការរត់ម៉ាស៊ីនហាត់ប្រាណ ការរត់នៅខាងក្រៅ ការដើរនៅខាងក្រៅ និងការជិះកង់នៅខាងក្រៅ។ ភាពត្រឹមត្រូវក្នុងអំឡុងពេលប្រើប្រាស់ជាក់ស្តែងអាចខុសគ្នាដោយសារភាព=ខុសគ្នាបុគ្គល ទម្លាប់ប្រើប្រាស់ និងកត្តាមជ្ឈដ្ឋាន។
ការពារគ្រប់ពេលវេលាជាមួយនឹងការគ្រប់គ្រងសុខភាពពហុវិមាត្រតាមអ៊ីនធឺណិត

ការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃ
ការតាមដានដោយស្វ័យប្រវត្តិជាមួយនឹងការជូនដំណឹងសម្រាប់ចង្វាក់បេះដូង៖ខ្ពស់ពេក ឬទាប។

ការតាមដានតិត្ថិភាពអុកស៊ីសែនពេញមួយថ្ងៃ
ការជូនដំណឹងរំញ័រសម្រាប់ការតិត្ថិភាពអុកស៊ីសែនទាប។

ការតាមដានភាពតានតឹងពេញមួយថ្ងៃ
សារជម្រុញឱ្យសម្រាក ដើម្បីបន្ទាបកម្រិតភាពតានតឹងខ្ពស់

លំហាត់ប្រាណដកដង្ហើម
លំហាត់ប្រាណដកដង្ហើមវែងៗ ដើម្បីបំបាត់ភាពតានតឹង។

ការគ្រប់គ្រងសុខភាពស្ត្រី
តាមដាន និងព្យាករវដ្តរដូវរបស់អ្នក។
*សារជម្រុញឱ្យធ្វើលំហាត់ប្រាណដកដង្ហើមនឹងត្រូវបានផ្ញើនៅពេលដែលកម្រិតភាពតានតឹងរបស់អ្នកឈានដល់ 80 ពីរដងជាប់គ្នាក្នុងអំឡុងពេលភ្ញាក់របស់អ្នក។

ដំណោះស្រាយការគេងថ្មីសន្លាង
ការតាមដានកម្រិតវិជ្ជាជីវៈសម្រាប់ការគេងឱ្យមានសុខភាពល្អ
ក្បួនដោះស្រាយការគេងថ្មីសន្លាងនេះរួមបញ្ចូលតិត្ថិភាពអុកស៊ីសែន និងទិន្នន័យផ្លូវដង្ហើមសម្រាប់ការវិភាគដ៏ទូលំទូលាយដែលនាំមកជូនអ្នកនូវលទ្ធផលត្រឹមត្រូវជាងមុន។
រក្សាសុវត្ថិភាពជាមួយនឹងជំនួយពេលមានអាសន្ន

ទូរសព្ទរកជំនួយក្នុងគ្រាមានអាសន្ន
នៅក្នុងករណីនៃភាពមិនស្រួលខាងរាងកាយភ្លាមៗ ការគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួន ឬស្ថានភាពដែលមិនអាចទាយទុកជាមុនបានផ្សេងទៀត សូមចុចប៊ូតុងខាងក្រោម 3 ដងជាប់ៗគ្នា ដើម្បីហៅទូរសព្ទទៅទំនាក់ទំនងពេលមានអាសន្នភ្លាមៗ។

ហៅទូរសព្ទរកជំនួយបន្ទាប់ពីដួលដោយចៃដន្យ
នាឡិកានឹងទូរសព្ទហៅទៅទំនាក់ទំនងពេលមានអាសន្ន របស់អ្នកដោយស្វ័យប្រវត្តិ ហើយផ្ញើសារ SMS ក្នុងករណីមានការដួលដោយចៃដន្យ។

កាតសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តសម្រាប់ជំនួយទាន់ពេលវេលាបន្ថែមទៀត
នាឡិកាអាចបង្ហាញកាតសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តរបស់អ្នកដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកដួល ហើយចាប់ផ្តើមទូរសព្ទហៅរកជំនួយ។

*មុខងារ SMS អាចប្រើបានតែនៅលើ Android ប៉ុណ្ណោះ។ សូមពឹងផ្អែកលើបទពិសោធជាក់ស្តែង។
*ទំនាក់ទំនងពេលមានអាសន្នត្រូវតែកំណត់នៅក្នុងកម្មវិធី Mi Fitness ដើម្បីឱ្យមុខងារនេះដំណើរការ។ *ហើយនាឡិកាត្រូវតែភ្ជាប់ជាមួយ Bluetooth® របស់ទូរសព្ទឆ្លាតវៃ។
*នាឡិកាប្រហែលជាមិនអាចចាប់ដឹងការធ្លាក់ទាំងអស់ទេ ហើយអាចច្រឡំសកម្មភាពដែលមានការប៉ះទង្គិចខ្ពស់ដូចជាការដួល បង្កឱ្យមានការជូនដំណឹង និងចាប់ផ្តើមការហៅទូរសព្ទពេលមានអាសន្ន។ ប្រសិនបើការដួលមិនកើតឡើងទេ អ្នកប្រើប្រាស់អាចចុចលើប្រអប់ "ខ្ញុំសុខសប្បាយទេ" នៅលើទំព័រ "ការជូនដំណឹង" ដើម្បីបិទមុខងារនេះ។
*នៅពេលដែលអ្នកប្រើប្រាស់ពាក់នាឡិកា ហើយចាប់ដឹងការធ្លាក់ សំឡេងរោទិ៍នឹងត្រូវបានបើកដំណើរការបន្ទាប់ពី 20 វិនាទី ប្រសិនបើអ្នកប្រើប្រាស់មិនធ្វើចលនា។ នាឡិកានឹងចាប់ផ្តើមការហៅទូរសព្ទពេលមានអាសន្ន ប្រសិនបើអ្នកប្រើប្រាស់មិនដំណើរការទូរសព្ទ 60 វិនាទីបន្ទាប់ពីការជូនដំណឹងត្រូវបានបើកដំណើរការ។
*នាឡិកាត្រូវតែភ្ជាប់ជាមួយកម្មវិធី ដើម្បីធ្វើការហៅទូរសព្ទពេលមានអាសន្ន។
*រូបភាពផលិតផល វីដេអូ ផ្ទៃប៉ះ ពណ៌ ទិន្នន័យ មុខងារ ដំណើរការ លេខម៉ូឌែល សេចក្ដីលម្អិត និងព័ត៌មានផលិតផលផ្សេងទៀតនៅលើទំព័រផលិតផលគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ។ សូមមើលផលិតផលជាក់ស្តែង និងកំណែ software /កម្មវិធីបង្កប់ចុងក្រោយបំផុត។

បទពិសោធប្រើប្រាស់
បទពិសោធដ៏ឆ្លាតវៃកម្រិតកំពូលនៅលើកដៃរបស់អ្នក

ហៅទូរសព្ទដោយមិនប្រើដៃតាម Bluetooth®
គ្រាន់តែឆ្លើយ ឬបដិសេធការហៅចូលដោយគ្រាន់តែចុចមួយដងលើនាឡិការបស់អ្នក នៅពេលអ្នកមិនអាចដកទូរសព្ទរបស់អ្នកចេញ អាចប្រើជាមួយការហៅទូរសព្ទតាម Bluetooth® លើនាឡិកា Xiaomi Watch S3 ។

ការប្រើប្រាស់បានយូរ
អាយុកាលថ្មយូរបំផុត ដើម្បីរំដោះអ្នកពីការថប់បារម្ភ
តាមរយៈបច្ចេកវិទ្យាសាកថ្មលឿនរបស់ Xiaomi ការសាក 5 នាទីផ្តល់នូវថាមពលថ្មដល់ទៅពីរថ្ងៃពេញ។ សាកថ្មនាឡិការបស់អ្នកក្នុងអំឡុងពេលធ្វើដំណើរខ្លីៗ ឬសម្រាកផឹកកាហ្វេ នាឡិកានេះនឹងនៅជាមួយអ្នកនៅគ្រប់ស្ថានការណ៍។

15 ថ្ងៃ
ការប្រើប្រាស់ធម្មតា*
5 ថ្ងៃ
ការប្រើប្រាស់ AOD*
*ការសាកថ្មរយៈពេល 5 នាទីសម្រាប់ថាមពលថ្ម 2 ថ្ងៃជាប់គ្នា។ ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ Xiaomi Internal Lab ដោយប្រើមុខងារប្រើប្រាស់ធម្មតា។

ការទូទាត់ NFC ងាយស្រួល
សម្រាប់ការទូទាត់ដោយគ្មានសាច់ប្រាក់ ដោយមិនបាច់ប៉ះម៉ាស៊ីនគិតប្រាក់ គ្រាន់តែប៉ះនាឡិកា Xiaomi Watch S3 ទៅកាន់ឧបករណ៍ទូទាត់ប្រាក់ Mastercard®*។

*ការទូទាត់ដោយគ្មានសាច់ប្រាក់ NFC ត្រូវបានទទួលយកតែនៅឧបករណ៍ទូទាត់ប្រាក់ដែលអាចប្រើជាមួយ Mastercard® ប៉ុណ្ណោះ។ ភាពអាចរកបាននៃការទូទាត់ Mastercard® និង NFC អាចខុសគ្នាតាមតំបន់។ សូមចូលទៅកាន់ https://www.mi.com/global/support/nfc-bank ដើម្បីទទួលបានព័ត៌មានលម្អិត និងទាក់ទងធនាគារដែលចេញបណ្ណរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
ការគ្រប់គ្រងកាយវិការរហ័ស
ប្រាប់ពីអ្វីដែលអ្នកចង់បានដោយប្រើកាយវិការ
ឥឡូវនេះ អ្នកអាចដំណើរការនាឡិកាដោយដៃម្ខាងដោយប្រើចលនាកដៃ។ ការបង្វិល និងគ្រវីកដៃរបស់អ្នកអាចត្រូវបានភ្ជាប់ទៅមុខងារផ្ទាល់ខ្លួន រួមទាំងការបដិសេធការហៅទូរសព្ទ ការបង់ប្រាក់ NFC ការមើលព័ត៌មានអាកាសធាតុ និងការថតរូបនៅលើទូរសព្ទដោយប្រើ Bluetooth®។ បច្ចេកវិទ្យាដ៏អស្ចារ្យគឺស្ថិតនៅក្នុងដៃអ្នក។
ប្រៀបធៀបម៉ូឌែលនាឡិកា![Xiaomi Watch S3]()
![Xiaomi Watch S3]()
![Xiaomi Watch S3]()
![Xiaomi Watch S3]()
![Xiaomi Watch S3]()
![Xiaomi Watch S3]()



នាឡិកា Xiaomi Watch 2 Proនាឡិកា Xiaomi Watch 2នាឡិកា Xiaomi Watch S3
នាឡិកាឆ្លាតវៃកម្រិតកំពូលដំណើរការដោយ Google Wear OS
នាឡិកាឆ្លាតវៃដំណើរការដោយ Google Wear OS
អាយុកាលថ្មប្រើប្រាស់យូរ ការរចនាកងមុខនាឡិកាដែលអាចផ្លាស់ប្តូរបាន



ប្រព័ន្ធ Qualcomm Snapdragon® W5+ ជំនាន់ទី 1
ប្រព័ន្ធ Qualcomm Snapdragon® W5+ ជំនាន់ទី 1
BES 2700BP
2GB RAM + 32GB ROM
2GB RAM + 32GB ROM
32MB RAM + 4GB ROM
2.4G/5G
2.4G/5G
/
ដែកអ៊ីណុក
សំលោហៈអាលុយមីញ៉ូម
សំលោហៈអាលុយមីញ៉ូម
មុខនាឡិកា 30+ ភ្ជាប់មកជាមួយស្រាប់
ជម្រើសច្រើនទៀត ដើម្បីទាញយកពី Google
មុខនាឡិកា 30+ ភ្ជាប់មកជាមួយស្រាប់
ជម្រើសច្រើនទៀតដើម្បីទាញយកពី Google
មុខនាឡិកា 10 ភ្ជាប់មកជាមួយស្រាប់
ជម្រើសច្រើនទៀតដើម្បីទាញយកពី Mi Fitness
1.43'' AMOLED
466×466 ភីកសែល
326 ppi
1.43'' AMOLED
466×466 ភីកសែល
326 ppi
1.43'' AMOLED
466×466 ភីកសែល
326 ppi
47.6×45.9×12.5mm
47.5mm×45.9mm×11.8mm
47mm×47mm×12mm
54g (ដោយគ្មានខ្សែ)
36.8g (ដោយគ្មានខ្សែ)
44g (ដោយគ្មានខ្សែ)
Google Pay
Google Pay
MasterCard
អាចប្រើជាមួយកម្មវិធីភាគីទីបី 200+ រួមមាន Google Wallet / Google map
អាចប្រើជាមួយកម្មវិធីភាគីទីបី 200+ រួមមាន Google Wallet / Google map
/
សមាសភាពរាងកាយ/សីតុណ្ហភាពស្បែក
/
/
ការតាមដានចង្វាក់បេះដូង/អុកស៊ីសែនក្នុងឈាម/ការគេង/ភាពតានតឹង
ការតាមដានចង្វាក់បេះដូង/អុកស៊ីសែនក្នុងឈាម/ការគេង/ភាពតានតឹង
ការតាមដានចង្វាក់បេះដូង/អុកស៊ីសែនក្នុងឈាម/ការគេង/ភាពតានតឹង
Mi Fitness/Strava/Suunto
Mi Fitness/Strava/Suunto
Mi Fitness/Strava/Suunto
ការហៅទូរសព្ទតាម Bluetooth
ការហៅទូរសព្ទតាម Bluetooth
ការហៅទូរសព្ទតាម Bluetooth
ផ្កាយរណបប្រាំ Dual-band
ផ្កាយរណបប្រាំ Dual-band
ផ្កាយរណបប្រាំ Dual-band
LTE៖ រហូតដល់ 55h
BT៖ រហូតដល់ 65h
អាយុកាលថ្មរហូតដល់ 65 ម៉ោង
អាយុកាលថ្មរហូតដល់ 15 ថ្ងៃ
មុខងារកីឡា 161
មុខងារកីឡា 161
មុខងារកីឡា 150+
ចំណាំ៖
*ទិន្នន័យនៃអាយុកាលថ្មគឺផ្អែកលើមុខងារប្រើប្រាស់ធម្មតា ដែលធ្វើតេស្តដោយមន្ទីរពិសោធន៍របស់ Xiaomi Internal Lab ។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*សូមចំណាំថាផលិតផលនេះមិនមែនជាឧបករណ៍វេជ្ជសាស្ត្រ ឬឧបករណ៍វាស់ស្ទង់ទេ។ ត្រូវបានប្រើ ដើម្បីសម្រួលដល់របៀបរស់នៅដែលមានសុខភាពល្អ ហើយលទ្ធផលនៃការវាស់ស្ទង់គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ ផលិតផលនេះ និងមុខងាររបស់វាមិនត្រូវបានបង្កើតឡើង ដើម្បីគោលបំណងវេជ្ជសាស្ត្រ និងមិនមានគោលបំណងទស្សន៍ទាយ ធ្វើរោគវិនិច្ឆ័យ ការពារ ឬព្យាបាលជំងឺណាមួយឡើយ។
*នាឡិកាត្រូវតែភ្ជាប់ជាមួយ Bluetooth® របស់ទូរសព្ទឆ្លាតវៃ។ ការហៅជាសំឡេងពីកម្មវិធីភាគីទីបីបច្ចុប្បន្នមិនអាចប្រើបានទេ។
កម្រិតភាពធន់មិនជ្រាបទឹក 5ATM (ស្មើនឹងជម្រៅ 50 ម៉ែត្រ) មានន័យថាវាអាចពាក់នៅក្នុងអាងហែលទឹក ពេលហែលទឹកនៅជិតច្រាំង និងក្នុងអំឡុងពេលសកម្មភាពក្នុងទឹករាក់ផ្សេងទៀត។ មិនស័ក្តិសមសម្រាប់ការពាក់ក្នុងការងូតទឹកក្តៅ សូណា ឬពេលកំពុងជ្រមុជទឹកទេ។ ត្រូវប្រាកដថាជៀសវាងការប៉ះពាល់ដោយផ្ទាល់នឹងចរន្តទឹកដ៏លឿនក្នុងអំឡុងពេលលេងកីឡាក្នុងទឹក។ ភាពធន់មិនជ្រាបទឹកមិនជាអចិន្ទ្រៃយ៍ទេ ហើយអាចថមថយបន្តិចម្ដងៗតាមពេលវេលា។
*នាឡិកា Xiaomi Watch S3 ភ្ជាប់មកជាមួយខ្សែជ័រកៅស៊ូសំយោគក្នុងប្រអប់ជាស្តង់ដារ។ គ្រឿងបន្ទាប់បន្សំផ្សេងទៀតត្រូវតែទិញដោយឡែកពីគ្នា។
*ពណ៌នៃគ្រឿងបន្ទាប់បន្សំដែលបង្ហាញគឺសម្រាប់តែជា ឯកសារយោងតែប៉ុណ្ណោះ ពណ៌ ដែលកំពុងលក់អាចខុសគ្នាអាស្រ័យលើតំបន់ សូមមើលលទ្ធភាពផ្តល់ជូនក្នុងតំបន់។
*ការរចនា Clous de Paris មានលក់តែនៅលើការលក់រាយកងមុខនាឡិកា Xiaomi Watch ប៉ុណ្ណោះ។
*រូបភាពមួយចំនួនដែលបង្ហាញនៅលើទំព័រនេះបង្ហាញនាឡិកា Xiaomi Watch S3 ជាមួយនឹងកងមុខនាឡិកា និងខ្សែនាឡិកា Xiaomi Watch ជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ កងមុខនាឡិកា និងខ្សែនាឡិកាគឺជាគ្រឿងបន្ទាប់បន្សំលក់រាយ ហើយត្រូវតែទិញដោយឡែកពីគ្នា។ *កងមុខនាឡិកា Xiaomi Watch ផ្សំឡើងពីដែកអ៊ីណុក និងស្រទាប់ផ្ទៃ។ ស្រទាប់អាចនឹងត្រូវបានផលិតពីវត្ថុធាតុសេរ៉ាមិច ឬកាបូនលុតដំ អាស្រ័យលើកងមុខនាឡិកា។
*នៅពេលប្ដូរមុខនាឡិកា រូបមានចលនា ឬបែបផែនសំឡេងតាមបំណង សូមធ្វើតាមឯកសារណែនាំអ្នកប្រើប្រាស់ ហើយតម្រឹមសមាសធាតុឱ្យបានត្រឹមត្រូវជាមួយនឹងទីតាំងដែលបានសម្គាល់សម្រាប់ការធ្វើឱ្យសកម្ម។ មុខងារទាំងនេះមិនមាននៅក្នុងមុខងារកុំរំខានទេ។ មុខនាឡិកាមួយចំនួនដែលបង្ហាញក្នុងរូបភាពគឺផ្តាច់មុខសម្រាប់កងមុខនាឡិកាដែលត្រូវគ្នា ហើយមិនអាចទទួលបានពី Watch Face Market ទេ។
*មុខងារមុខនាឡិកាបញ្ឈរមានសម្រាប់តែទូរសព្ទដែលដំណើរការដោយ HyperOS ប៉ុណ្ណោះ។
*ទិន្នន័យអំពីដំណើរការចង្វាក់បេះដូង ការគេង និងអង់តែនគឺបានមកពីមន្ទីរពិសោធន៍របស់ Xiaomi Internal Lab ។ ទិន្នន័យស្តីពីការកែលម្អគឺផ្អែកលើការប្រៀបធៀបរវាង នាឡិកា Xiaomi Watch S3 និងនាឡិកា Xiaomi Watch S1 Pro ភាពត្រឹមត្រូវក្នុងអំឡុងពេលប្រើប្រាស់ជាក់ស្តែងអាចខុសគ្នាដោយសារភាពខុសគ្នាបុគ្គល ទម្លាប់ប្រើប្រាស់ និងកត្តាមជ្ឈដ្ឋាន។
*នាឡិកាប្រហែលជាមិនអាចចាប់ដឹងការធ្លាក់ទាំងអស់ទេ ហើយអាចច្រឡំសកម្មភាពដែលមានការប៉ះទង្គិចខ្ពស់ដូចជាការដួល បង្កឱ្យមានការជូនដំណឹង និងចាប់ផ្តើមការហៅទូរសព្ទពេលមានអាសន្ន។ ប្រសិនបើការដួលមិនកើតឡើងទេ អ្នកប្រើប្រាស់អាចចុចលើប្រអប់ "ខ្ញុំសុខសប្បាយទេ" នៅលើទំព័រ "ការជូនដំណឹង" ដើម្បីបិទមុខងារនេះ។ នៅពេលដែលអ្នកប្រើប្រាស់ពាក់នាឡិកា ហើយចាប់ដឹងការធ្លាក់ សំឡេងរោទិ៍នឹងត្រូវបានបើកដំណើរការបន្ទាប់ពី 20 វិនាទី ប្រសិនបើអ្នកប្រើប្រាស់មិនធ្វើចលនា។ នាឡិកានឹងចាប់ផ្តើមការហៅទូរសព្ទពេលមានអាសន្ន ប្រសិនបើអ្នកប្រើប្រាស់មិនដំណើរការទូរសព្ទ 60 វិនាទីបន្ទាប់ពីការជូនដំណឹងត្រូវបានបើកដំណើរការ។ នាឡិកាត្រូវតែភ្ជាប់ជាមួយកម្មវិធី ដើម្បីធ្វើការហៅទូរសព្ទពេលមានអាសន្ន។
*លក្ខខណ្ឌធ្វើតេស្តសម្រាប់អាយុកាលថ្មដោយប្រើ Bluetooth® ធម្មតារយៈពេល 15 ថ្ងៃ៖ សាកថ្មពេញជាមួយការកំណត់លំនាំដើម និងមុខនាឡិកាលំនាំដើម ការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់ ការតាមដានគុណភាពដង្ហើមក្នុងការគេង ការតាមដានភាពតានតឹងពេញមួយថ្ងៃ និងការតាមដានតិត្ថិភាពអុកស៊ីសែនត្រូវបានបិទ ការតាមដានចង្វាក់បេះដូង 10 នាទីពេញមួយថ្ងៃត្រូវបានបើក ការរំលឹកសារត្រូវបានបើក ការជូនដំណឹងសារចំនួន 100 ការរំលឹកការហៅទូរសព្ទចំនួន 2 សំឡេងរោទិ៍ចំនួន 3 និងការបង់ប្រាក់ NFC ចំនួន 8 បានទទួលក្នុងមួយថ្ងៃ អេក្រង់នាឡិកាត្រូវបានធ្វើឱ្យសកម្ម 200 ដងក្នុងមួយថ្ងៃ ទិន្នន័យកម្មវិធីត្រូវបានធ្វើសមកាលកម្មម្តងក្នុងមួយថ្ងៃ ការហៅទូរសព្ទតាម Bluetooth® បានធ្វើឡើងរយៈពេល 15 នាទីក្នុងមួយសប្តាហ៍ កាសត្រូវបានភ្ជាប់ ដើម្បីចាក់តន្ត្រីក្នុងឧបករណ៍រយៈពេល 30 នាទីក្នុងមួយសប្តាហ៍ (ការចាក់តន្ត្រីក្នុងឧបករណ៍អាចប្រើបានតែជាមួយទូរសព្ទ Android ប៉ុណ្ណោះ) ការកត់ត្រាចលនាបានបើករយៈពេល 90 នាទីក្នុងមួយសប្តាហ៍ (ដោយបើក GNSS)។ នៅពេលប្រើជាមួយទូរសព្ទ iOS អាយុកាលថ្មពេលប្រើ Bluetooth® ធម្មតាគឺ 14.5 ថ្ងៃ។
*លក្ខខណ្ឌធ្វើតេស្តសម្រាប់អាយុកាលថ្មដោយប្រើ Bluetooth® AOD រយៈពេល 5 ថ្ងៃ៖ សាកថ្មពេញជាមួយការកំណត់លំនាំដើម និងមុខនាឡិកាលំនាំដើម ការបង្ហាញ AOD ត្រូវបានបើក ការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់ ការតាមដានគុណភាពដង្ហើមក្នុងការគេង ការតាមដានភាពតានតឹងពេញមួយថ្ងៃ និងការតាមដានតិត្ថិភាពអុកស៊ីសែនពេញមួយថ្ងៃត្រូវបានបិទ ការតាមដានចង្វាក់បេះដូង 10 នាទីពេញមួយថ្ងៃត្រូវបានបើក ការរំលឹកសារត្រូវបានបើក ការជូនដំណឹងសារចំនួន 100 ការរំលឹកការហៅទូរសព្ទចំនួន 2 សំឡេងរោទិ៍ចំនួន 3 និងការបង់ប្រាក់ NFC ចំនួន 8 បានទទួលក្នុងមួយថ្ងៃ អេក្រង់នាឡិកាត្រូវបានធ្វើឱ្យសកម្ម 200 ដងក្នុងមួយថ្ងៃ ទិន្នន័យកម្មវិធីត្រូវបានធ្វើសមកាលកម្មម្តងក្នុងមួយថ្ងៃ ការហៅទូរសព្ទតាម Bluetooth® បានធ្វើឡើងរយៈពេល 15 នាទីក្នុងមួយសប្តាហ៍ កាសត្រូវបានភ្ជាប់ដើម្បីចាក់តន្ត្រីក្នុងឧបករណ៍រយៈពេល 30 នាទីក្នុងមួយសប្តាហ៍ (ការចាក់តន្ត្រីក្នុងឧបករណ៍អាចប្រើបានតែជាមួយទូរសព្ទ Android ប៉ុណ្ណោះ) ការកត់ត្រាចលនាបានបើករយៈពេល 90 នាទីក្នុងមួយសប្តាហ៍ (ដោយបើក GNSS)។
*ទិន្នន័យធ្វើតេស្តអាយុកាលថ្មទាំងអស់គឺទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi Internal Lab ។ អាយុកាលថ្មអំឡុងពេលប្រើប្រាស់ជាក់ស្តែងអាចខុសគ្នាដោយសារកត្តានានា រួមទាំងទម្លាប់ប្រើប្រាស់ ការដំឡើង ប្រតិបត្តិការ និងមជ្ឈដ្ឋាន ហើយអាចខុសគ្នាពីលទ្ធផលមន្ទីរពិសោធន៍។
*ខ្លឹមសារ និងមុខងារ (រួមទាំងទំព័រសេចក្តីលម្អិត) ដែលបង្ហាញនៅលើទំព័រនេះមិនអាចធានាបានថាមានជាអចិន្ត្រៃយ៍ទេ។ ការកែតម្រូវអាចកើតឡើងដោយសារតែការផ្លាស់ប្តូរនៅ ក្នុងលក្ខខណ្ឌរក្សាសិទ្ធិ ឬពាណិជ្ជកម្ម ឬបច្ចេកទេស។ ក្នុងករណីមានការផ្លាស់ប្តូរណាមួយកើតឡើងដោយគ្មានការជូនដំណឹងជាលក្ខណៈបុគ្គល សូមមើលខ្លឹមសារ និងមុខងារជាក់ស្តែងនៃផលិតផល។
*រូបភាពផលិតផល វីដេអូ ផ្ទៃប៉ះ ពណ៌ ទិន្នន័យ មុខងារ ដំណើរការ លេខម៉ូឌែល សេចក្ដីលម្អិត និងព័ត៌មានផលិតផលផ្សេងទៀតនៅលើទំព័រផលិតផលគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ។ សូមមើលផលិតផលជាក់ស្តែង និងកំណែសុហ្វវែរ/កម្មវិធីបង្កប់ចុងក្រោយបំផុត។
*មុខងារមួយចំនួន (រួមមានជាអាទិ៍ការហៅទូរសព្ទ ការរំលឹកការជូនដំណឹង ។ល។) តម្រូវឱ្យកម្មវិធីទូរសព្ទដំណើរការក្នុងផ្ទៃខាងក្រោយ ហើយបន្តភ្ជាប់ជាមួយនាឡិកា។ សម្រាប់ការណែនាំជាក់លាក់ សូមមើលសារជម្រុញនៅក្នុងកម្មវិធី។












