Xiaomi Watch S1 Pro
Xiaomi Watch S1 Pro
A classic fit

Xiaomi Watch S1 Pro
សូមណែនាំអំពីការរចនានាឡិកា​បុរាណជាមួយនឹង​រូបរាង​ដ៏ទំនើប និងអេក្រង់ធំជាមួយនឹងកងមុខនាឡិកា​ស្តើង​បំផុត ខ្សែនាឡិកាសម្រាប់គ្រប់ឱកាស និងបទពិសោធ​នាឡិកា​ឆ្លាតវៃកម្រិតបន្ទាប់។
Xiaomi Watch S1 Pro
ការរចនាបែបបុរាណ ស្រស់ស្អាតជាមួយនឹងក្បាលរុយអាចបង្វិលបាន
Sapphire glass, stainless steel case
Xiaomi Watch S1 Pro
អេក្រង់ AMOLED ទំហំ 1.47" កងមុខនាឡិកាស្តើងខ្លាំង
ផ្ទៃអេក្រង់នាឡិកា តែងតែបើកដំណើរការជានិច្ច
Xiaomi Watch S1 Pro
MIUI Watch OS ថ្មីសន្លាង
UI រួម អន្តរកម្មកាន់តែរលូន
ការតាមដានសុខភាព និងការហាត់ប្រាណកម្រិតខ្ពស់
ការតាមដានចង្វាក់បេះដូងជាក់លាក់ខ្ពស់ SpO₂ ការគេង និងអ្វីៗច្រើនទៀត
Xiaomi Watch S1 Pro
Xiaomi Watch S1 Pro
GPS ភ្ជាប់មកជាមួយស្រាប់ មុខងារហាត់ប្រាណ 100+
ប្រព័ន្ធ dual-band GPS ចំនួន 5 ធន់មិនជ្រាបទឹក 5ATM
Xiaomi Watch S1 Pro
អាយុកាលថ្មរហូតដល់ 14 ថ្ងៃ
ថ្ម 500mAh ការសាកថ្មឥតខ្សែ
Xiaomi Watch S1 Pro
ប្រណីត និងសាមញ្ញ
ទំហំនាឡិកាអង្កត់ផ្ចិត 46mm អេក្រង់ធំទំហំ 1.47" ដែលមានកងមុខនាឡិកាស្តើងបំផុត
រូបរាង និងការទទួលបានអារម្មណ៍ថាស័ក្ដិសម
*ប្រៀបធៀបជាមួយនាឡិកា Xiaomi Watch S1 ។ ទិន្នន័យបានពីមន្ទីរពិសោធន៍ Xiaomi។ ទិន្នន័យជាក់ស្តែងអាចប្រែប្រួលបន្តិចបន្តួចអាស្រ័យលើ​កំណែ និងមជ្ឈដ្ឋានធ្វើតេស្ត។
600 នីត
72.7%
480 x 480
សមាមាត្រអេក្រង់ធៀបនឹងតួខ្ពស់ខ្លាំង
កម្រិតគុណភាពអេក្រង់
កម្រិតពន្លឺ
*ប្រៀបធៀបជាមួយនាឡិកា Xiaomi Watch S1 ។ ទិន្នន័យបានពីមន្ទីរពិសោធន៍ Xiaomi។ ទិន្នន័យជាក់ស្តែងអាចប្រែប្រួលបន្តិចបន្តួចអាស្រ័យលើកំណែ និងមជ្ឈដ្ឋានធ្វើតេស្ត។
Xiaomi Watch S1 Pro
បំពាក់ដោយកញ្ចក់ត្បូងកណ្តៀង
មើលទៅឃើញយ៉ាងប្រណីត និងទាក់ភ្នែក
កញ្ចក់ត្បូងកណ្តៀងរលោង និងភ្លឺ នាំមកនូវភាព​ឆើតឆាយ​សម្រាប់គ្រប់កម្មវិធី។ មានភាពធន់នឹងការកោសឆ្កូត​ក្នុងអំឡុងពេល​ពាក់​ប្រចាំថ្ងៃផងដែរ។
*Sapphire glass: synthetic sapphire glass
តួនាឡិកាធ្វើពីដែកអ៊ីណុក
ឆើតឆាយ និងទាន់សម័យ
ក្បាលឡោស៊ីតូច និងបំពាក់នឹងស៊ុមទាន់សម័យ​សម្រាប់​ភាពតឹងណែន​ជុំវិញកដៃរបស់អ្នក។ បន្ទាប់ពីដំណើរការប៉ូលាច្រើនដំណាក់កាល ផ្ទៃភ្លឺរលោង​នៃ​ដែកអ៊ីណុកពិសេសដាច់គេលេចចេញមក។
Xiaomi Watch S1 Pro
Xiaomi Watch S1 Pro
កញ្ចក់ត្បូងកណ្តៀង ស្រោបដូចសេរ៉ាមិច
មើលទៅប្រណីតពីគ្រប់ជ្រុង
window នៃចង្វាក់បេះដូងនៅក្នុងកញ្ចក់​គ្រីស្តាល់​ត្បូង​កណ្តៀងគឺកាន់តែរឹងមាំ និងធន់នឹងការកោសឆ្កូត។ window ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​គម្របខាងក្រោយស្រោបសេរ៉ាមិចរលោង ដែល​មាន​អារម្មណ៍ស្រទន់ និងផាសុកភាព​ក្នុង​ការពាក់។
ការរចនារូបរាងតែមួយ និងគ្មានវីស
សាមញ្ញ និងពេញលេញ
ការរចនាដ៏ប្រណីត និង​សាមញ្ញបំផុត​នៃ​គម្រប​ខាង​ក្រោយ​​ដែលមិនមាន​វីស​ជួយ​កាត់បន្ថយ​ភាពមានរន្ធ ដូច្នេះនាឡិកាមិនមានកន្លែងប្រឡាក់​នោះទេ។ សម្អាត​ដោយ​គ្រាន់តែ​ជូត​ថ្នមៗយ៉ាងងាយស្រួល។
Xiaomi Watch S1 Pro
ក្បាលរុយឆ្លាតវៃដែលភាពប្រណីត
ការបង្វិលដោយរលូន និងដោយក្តីបំណង
ទទួលបានការបំផុសគំនិតដោយនាឡិកាមេកានិចបុរាណ ក្បាលរុយ CNC ត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់ ដែលធ្វើឱ្យវាមានភាពប្លែកដាច់គេខ្លាំង។ ទទួលបានបទពិសោធអន្តរកម្មថ្មីដោយបង្វែរក្បាលរុយ​ដោយថ្នមៗ ហើយទទួលអារម្មណ៍នូវភាពលម្អិត​ពី​នាឡិកា​របស់អ្នក ដោយសារម៉ូទ័រលីនេអ៊ែរ។
Xiaomi Watch S1 Pro
រកមើលម៉ឺនុយដោយបង្វិលក្បាលរុយថ្នមៗ។
*សម្រាប់អន្តរកម្មនេះ យើងយកទូរសព្ទឆ្លាតវៃ Android ជាឧទាហរណ៍។ អន្តរកម្មដែលបានបង្ហាញអាចខុសគ្នាអាស្រ័យលើទូរសព្ទឆ្លាតវៃ និងប្រព័ន្ធ។
Xiaomi Watch S1 Pro
អ្នកអាចកែតម្រូវកម្រិតសំឡេងដោយបង្វិលក្បាលរុយឡើងលើ ឬចុះក្រោម។
*ត្រូវប្រាកដថាដំឡើងកម្មវិធីបង្កប់នៃនាឡិការបស់អ្នកទៅកំណែចុងក្រោយបំផុត។ មុខងារនេះអាចប្រើបានដោយកម្មវិធីគ្រប់គ្រងតន្ត្រីរបស់ប្រព័ន្ធ។ អន្តរកម្មដែលបានបង្ហាញអាចខុសគ្នាអាស្រ័យលើទូរសព្ទឆ្លាតវៃ និងប្រព័ន្ធ។
Xiaomi Watch S1 Pro
ខ្សែនាឡិកាស្បែកប៉ូលាដោយដៃ
ងាយស្រួលពាក់ ទន់ និងពេញដៃ
ខ្សែនាឡិកាផលិតចេញពីវត្ថុធាតុ​ស្បែកគោ​​ទន់​ដែល​បានជ្រើសរើស ដែលមានស្រទាប់ខាង​ក្នុង​សម្រាប់​រូបរាង​កាន់តែប្រសើរ។ វា​បង្កើតរូបរាងដែលស័ក្តិន​សម​នឹង​ស្បែក​របស់​អ្នក​កាន់​តែប្រសើរ ជាមួយ​នឹង​ការដេរដោយ​ដៃ​ដ៏​ល្អិត​ល្អន់ ដើម្បី​បង្កើត​ភាពលម្អិត​នៃ​សិប្បកម្ម។
Xiaomi Watch S1 Pro
សម្រាប់អ្នកស្រឡាញ់កីឡា យើងមានជម្រើសមួយទៀត
ខ្សែជ័រ​កៅស៊ូ​សំយោគ​គឺជា​ជម្រើស​ដែលល្អ​សម្រាប់​ការធ្វើលំហាត់ប្រាណ ជាមួយនឹងការរចនា​ឡើង​យ៉ាងពិសេស​សម្រាប់​ដំណើរការបញ្ចេញញើស​កាន់តែ​ប្រសើរ។
Xiaomi Watch S1 Pro
មុខនាឡិកាទាន់សម័យ
ទទួលយករចនាប័ទ្មថ្មីគ្រប់ពេលវេលា
Xiaomi Watch S1 Pro
*នាឡិកាភ្ជាប់មកជាមួយនូវមុខនាឡិកាជាច្រើនដែលបានដំឡើងជាមុន។ ប្រសិនបើអ្នកត្រូវការកែតម្រូវរចនាប័ទ្ម ឬពណ៌នៃមុខនាឡិកា សូមចូលទៅកាន់ការកំណត់ > មុខនាឡិកា > កែសម្រួល ដើម្បីផ្លាស់ប្តូរ។
Xiaomi Watch S1 Pro
Xiaomi Watch S1 Pro
MIUI Watch OS ឆ្លាតវៃ និងងាយស្រួល
Xiaomi Watch S1 Pro
ការភ្ជាប់ពហុអេក្រង់ឆ្លាតវៃ
ការកំណត់ទូរសព្ទឆ្លាតវៃ ដូចជាការផ្គូផ្គង​នៃ window ការជូនដំណឹងសារ មុខងារកុំរំខាន និងកាលវិភាគ អាចត្រូវបានធ្វើសមកាលកម្មជាមួយនាឡិការបស់អ្នក​ក្នុងពេលឆាប់ៗនេះ។
*មុខងារផ្គូផ្គង window​ អាចប្រើបានតែ​ជាមួយ​ម៉ូឌែលទូរសព្ទឆ្លាតវៃ Xiaomi មួយចំនួន​ដែល​មាន​កំណែ​កម្មវិធីចុងក្រោយបំផុតដែលបានធ្វើបច្ចុប្បន្នភាព ការធ្វើសមកាលកម្ម​ដោយស្វ័យប្រវត្តិ នៃមុខងារ​កុំរំខាន​អាចប្រើជាមួយកំណែ Android 11.0 ឬខ្ពស់ជាងនេះ ការធ្វើសមកាលកម្មកាលវិភាគអាចប្រើជាមួយទូរសព្ទឆ្លាតវៃ MIUI និងកម្មវិធីប្រតិទិន iOS ប៉ុណ្ណោះ សូមប្រាកដថា​ត្រូវដំឡើងកំណែកម្មវិធីបង្កប់ និងកម្មវិធីទៅកំណែ​ចុងក្រោយ​បំផុត។
Xiaomi Watch S1 Pro
ការហៅទូរសព្ទកាន់តែច្បាស់តាមរយៈនាឡិការបស់អ្នក
ការហៅទូរសព្ទតាម Bluetooth® ធ្វើឱ្យអ្នកលែងប្រើដៃ​ទាំងស្រុង។ តាមរយៈដំណោះស្រាយសំឡេងរំខានពេលហៅទូរសព្ទដោយ AI ដែលត្រូវបានបង្កើតឡើងដោយ Xiaomi សំឡេង​របស់​អ្នកអាចត្រូវបានគេឮយ៉ាងច្បាស់​ សូម្បីតែ​នៅ​ក្នុង​មជ្ឈដ្ឋានដែលមានសំឡេង​រំខានក៏ដោយ។
Xiaomi Watch S1 Pro
ទីប្រឹក្សាសុខភាពផ្ទាល់ខ្លួន និងអ្នកជំនាញកីឡារបស់អ្នក
ការតាមដានប្រេកង់ខ្ពស់នៅលើកដៃរបស់អ្នកសម្រាប់ការគ្រប់គ្រងសុខភាពកាន់តែទូលំទូលាយ និងកម្រិតខ្ពស់
ការតាមដានចង្វាក់បេះដូង
ការតាមដានការគេង
ការតាមដានភាពតានតឹង
អាចប្រើការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃ ផ្ញើការជូនដំណឹងនៅពេលរកឃើញចង្វាក់បេះដូងខ្ពស់ ឬទាប។
មើលគុណភាពនៃការគេងរបស់អ្នកសម្រាប់សប្តាហ៍ដោយគ្រាន់តែក្រឡេកមើលនាឡិកាដៃរបស់អ្នក។
ការតាមដានភាពតានតឹង​ស៊ីជម្រៅពេញមួយថ្ងៃ កត់ត្រា​ព័ត៌មាន​លម្អិតអំពីស្ថានភាព​ភាពតានតឹង​របស់​អ្នក​ជាមួយនឹងការរំលឹកសម្រាប់ការកម្សាន្ត ដូច្នេះអ្នកអាចធូរស្បើយបានលឿនជាងមុន។
Xiaomi Watch S1 Pro
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យារកឃើញ​កាន់តែទំនើប អ្នក​អាចកំណត់​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម​របស់​អ្នក​បាន។ នាឡិកានឹងផ្ញើការព្រមានដល់អ្នក ប្រសិនបើ​រក​ឃើញ​​ថាកម្រិតអុកស៊ីសែន​ក្នុង​ឈាម​របស់អ្នក​បាន​ធ្លាក់​ចុះក្រោមកម្រិត​កំណត់​ក្នុង​រយៈពេល​ជាក់លាក់ណាមួយ ដោយដើរតួជាអ្នកការពារសម្រាប់សុខភាពអុកស៊ីសែន​ក្នុង​ឈាមរបស់អ្នក។
ការតាមដានអុកស៊ីសែនក្នុងឈាម
Xiaomi Watch S1 Pro
មុខងារហាត់ប្រាណ 100+
ជ្រើសរើសមុខងារណាមួយដែលអ្នកចូលចិត្តសម្រាប់ការធ្វើលំហាត់ប្រាណ
Supports 100+ fitness modes such as running, cycling, mountaineering, triathlon, elliptical training and rowing. Professional fitness modes have been optimized for more accurate exercise monitoring.
Xiaomi Watch S1 Pro
កម្មវិធីរត់ចំនួន 10 ភ្ជាប់មកជាមួយ
គ្រូបង្ហាត់ផ្ទាល់ខ្លួនរបស់អ្នកអាចរកបានគ្រប់ពេល
កម្មវិធីរត់ដែលមានរយៈពេល និងកម្រិតខុសៗគ្នា ដើម្បី​សម្រេច​បាននូវគោលដៅ​ហ្វឹកហាត់​កម្រិតមូលដ្ឋាន​ដល់​កម្រិតខ្ពស់ ជាមួយនឹង​ការណែនាំ​អំពីរបៀប​កែតម្រូវ​ចង្វាក់​បេះដូងរបស់អ្នក ដើម្បីធានាបាននូវលទ្ធ​ផល​ហ្វឹកហាត់​កាន់តែប្រសើរ។
Xiaomi Watch S1 Pro
GPS Dual-band ប្រព័ន្ធកំណត់ទីតាំងផ្កាយរណបចំនួនប្រាំ
កំណត់ត្រាផ្លូវហ្វឹកហាត់របស់អ្នកបានត្រឹមត្រូវ
ឈីប GPS dual-band ឯករាជ្យ​អាចប្រើជាមួយ ប្រព័ន្ធ​កំណត់​ទីតាំងផ្កាយរណបធំៗចំនួនប្រាំ* សម្រាប់​ការកំណត់​ទីតាំងត្រឹមត្រូវ រួមជាមួយនឹងមុខងារ dual-band ផងដែរ។ ឥឡូវនេះ ការកំណត់ទីតាំងនៅលើដៃ​របស់​អ្នក​លឿន​ជាងមុន ហើយផ្លូវហ្វឹកហាត់​ត្រូវបាន​កត់ត្រា​កាន់​តែ​ត្រឹមត្រូវ។
*ប្រព័ន្ធកំណត់ទីតាំងផ្កាយរណបចំនួនប្រាំ សំដៅលើ Beidou/GPS/GLONASS/Galileo/QZSS ។
Xiaomi Watch S1 Pro
ការតាមដានចម្ងាយ 3D ជាក់លាក់សម្រាប់ការឡើងភ្នំ
តាមដានជាមួយនឹងកម្ពស់បំបែកកំណត់ត្រាថ្មីរបស់អ្នក
សម្រាប់កីឡាដែលមានការប្រែប្រួលកម្ពស់​ដូចជា​ការឡើងភ្នំ ដំណោះស្រាយលើ​​លំហាត់ប្រាណ​សម្រាប់​ការត្រួតពិនិត្យជាក់លាក់​ត្រូវបានកែសម្រួល និង​បង្កើន​ប្រសិទ្ធភាព ​ដើម្បីរាប់រាល់​ជំហាន​ដែល​អ្នកឡើង។
Xiaomi Watch S1 Pro
Xiaomi Watch S1 Pro
បទពិសោធកម្រិតជំនាញ ដូចដែលយើងរំពឹងទុក
Xiaomi Watch S1 Pro
ឈីបដ៏មានអនុភាព ដំណើរការខ្លាំងក្លា
ប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់ថាមពលទាប
ដោយបំពាក់នូវបច្ចេកវិទ្យាដំណើរការឈីប 12nm កម្រិតខ្ពស់ និងអាចប្រើជាមួយ​ដំណោះស្រាយ​លើ​ការកែតម្រូវដំណើរការ​របស់ Xiaomi នាឡិកា​នេះ​បាន​គ្រប់គ្រង ​ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយ​ការប្រើប្រាស់ថាមពលរបស់នាឡិកា ពន្យារអាយុកាលថ្ម និងអាចប្រើប្រាស់ជាមួយ MIUI Watch OS សម្រាប់​ដំណើរការដ៏រលូន។
Xiaomi Watch S1 Pro
ដំណើរការខ្លាំងក្លា
គាំទ្រដោយថាមពលថ្មយូរមិនធម្មតា
តាមរយៈបច្ចេកវិទ្យាសាកថ្មលឿនឥតខ្សែ* របស់ Xiaomi រីករាយជាមួយថាមពលថ្មរហូតដល់ 2 ថ្ងៃ* បន្ទាប់ពីបាន​សាករយៈពេល 10 នាទី។ អាចត្រូវបានសាកពេញក្នុងរយៈពេល 85 នាទី ជាមួយនឹង​អាយុកាលថ្មរហូតដល់ 14 ថ្ងៃនៅក្នុង​មុខងារ​ប្រើប្រាស់​ធម្មតា។
10
14
5
ថ្ងៃ
ថ្ងៃ
ថ្ងៃ
ការប្រើប្រាស់ធម្មតា*
ការប្រើប្រាស់ខ្លាំង*
ការប្រើប្រាស់ AOD*
"ការសាកឥតខ្សែបញ្ច្រាស អាចឱ្យនាឡិកា​របស់អ្នកបន្តបើកថាមពល"
Xiaomi Watch S1 Pro
ការសាកឥតខ្សែបញ្ច្រាស អាចឱ្យនាឡិការបស់អ្នកបន្តបើកថាមពល
មិនចាំបាច់បារម្ភទេ ប្រសិនបើអ្នកភ្លេច​យកឆ្នាំងសាក​ទៅជាមួ​យពេលមិននៅផ្ទះ ឥឡូវនេះ​សាកល្បង​ការសាកថ្ម​បញ្ច្រាស​​ពីទូរសព្ទ Xiaomi* ដោយមិនមានការរំខាន។
*មុខងារនេះដំណើរការបានតែជាមួយម៉ូឌែលទូរសព្ទឆ្លាតវៃ Xiaomi មួយចំនួនដែលមានការសាកថ្មបញ្ច្រាស រួមទាំង Xiaomi 13, Xiaomi 13 Pro, Xiaomi 12 Pro, Mi 11 Ultra, Mi 10 ជាដើម។
Xiaomi Watch S1 Pro
រួមគ្នាជាមួយនឹងខ្សែជ័រកៅស៊ូសំយោគ អ្នកអាចលាងដៃ និងហែលទឹកដោយមិនចាំបាច់ដោះនាឡិកាចេញ។ នាឡិកានេះធន់នឹងការជ្រាបទឹកលើសពីអ្វីដែលអ្នកគិត។
កម្រិតភាពធន់មិនជ្រាបទឹក 5 ATM* ភាពធន់មិនជ្រាបទឹកដែលបានកែលម្អ
Xiaomi Watch S1 Pro
NFC យ៉ាងងាយស្រួល
គ្រាន់តែប៉ះនាឡិកា Xiaomi Watch S1 Pro ទៅ​ឧបករណ៍ទូទាត់ Mastercard® សម្រាប់ការទូទាត់​ដោយគ្មានសាច់ប្រាក់ និងដោយ​មិន​បាច់​ប៉ះ​ម៉ាស៊ីនគិតប្រាក់*។
*ការទូទាត់ដោយគ្មានសាច់ប្រាក់ NFC ត្រូវបានទទួលយក​តែ​នៅឧបករណ៍ទូទាត់ប្រាក់ដែលអាចប្រើជាមួយ Mastercard® ប៉ុណ្ណោះ។ ភាពអាចរកបាននៃការទូទាត់ Mastercard® និង NFC អាចខុសគ្នាតាមតំបន់។ សូមចូលទៅកាន់ https://www.mi.com/global/support/nfc-bank ដើម្បីទទួលបានព័ត៌មានលម្អិត និងទាក់ទងធនាគារ​ដែល​ចេញ​បណ្ណ​របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
Xiaomi Watch S1 Pro
ជំនួយការសំឡេង Alexa
ពិនិត្យមើលអាកាសធាតុ កំណត់ម៉ោងរោទិ៍ គ្រប់គ្រងឧបករណ៍ឆ្លាតវៃក្នុងផ្ទះរបស់អ្នកពីចម្ងាយ និងអ្វីៗជាច្រើនទៀត។ ដូច្នេះគ្រាន់តែសួរ Alexa ។
Xiaomi Watch S1 Pro
Xiaomi Watch S1 Pro
ទិន្នន័យសុខភាពប្រចាំថ្ងៃស្ថិតនៅក្នុងដៃអ្នក
ស្ថិតិសុខភាពប្រចាំថ្ងៃដូចជា ចង្វាក់បេះដូង កាយសម្បទា និងការគេង ត្រូវបានបង្ហាញយ៉ាងលម្អិត ដើម្បីផ្តល់​រូបភាព​ច្បាស់លាស់អំពីសុខភាពរបស់អ្នក។ អាចប្រើជាមួយ​ការធ្វើសមកាលកម្ម​ទិន្នន័យ​យ៉ាង​ងាយ​ស្រួល​​ជាមួយ Strava និង Apple Health ។
Xiaomi Watch S1 Pro
*ឧបករណ៍មិនអាចភ្ជាប់ដោយផ្ទាល់ជាមួយកម្មវិធី Strava បានទេ។
Xiaomi Watch S1 Pro
ចំណាំ
*រូបភាពទាំងអស់រួមមានជាអាទិ៍ការបង្ហាញរូបភាព វីដេអូ ផ្ទៃប៉ះ​នៅលើទំព័រនេះ​គឺ​សម្រាប់​គោលបំណង​បង្ហាញ​តែ​ប៉ុណ្ណោះ ហើយអាចខុសពីផលិតផលជាក់ស្តែង។
*សេចក្តីលម្អិត និងការពណ៌នានៅលើទំព័រ​បណ្តាញ​នេះគឺស្ថិតក្រោមការផ្លាស់ប្តូរ។ Xiaomi រក្សាសិទ្ធិ ដើម្បីធ្វើការផ្លាស់ប្តូររួមមានជាអាទិ៍​មុខងារ លក្ខណៈពិសេស សេចក្តីលម្អិត UI នៃផលិតផល​នេះនៅលើទំព័របណ្តាញនេះ នៅពេលណាក៏បាន ដោយមិនមានការជូនដំណឹង ឬកាតព្វកិច្ច។
*ខ្លឹមសារ និងមុខងារ​ដែលបង្ហាញ​នៅលើ​ទំព័រ​ខាងលើ​​មិន​អាច​ធានាបានថា​នៅតែ​ជាអចិន្ត្រៃយ៍នោះឡើយ និងអាចផ្លាស់ប្តូរជាលទ្ធផលនៃការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌរក្សាសិទ្ធិ ពាណិជ្ជកម្ម ឬបច្ចេកទេស។ ក្នុងករណីមានការផ្លាស់ប្តូរណាមួយដោយគ្មានការជូនដំណឹងជាលក្ខណៈបុគ្គល សូមមើលខ្លឹមសារ និង​មុខងារ​ជាក់ស្តែងនៃផលិតផល។
*អេក្រង់បើកជានិច្ច៖ អេក្រង់បើកជានិច្ច​សម្រាប់​ម៉ោង​អាចប្រើបាន។ ការបើកមុខងារនេះនឹងប៉ះពាល់ដល់អាយុកាលថ្ម​យ៉ាងខ្លាំង។
*ការរកឃើញដោយស្វ័យប្រវត្តិនៃមុខងារហាត់ប្រាណ៖ តម្រូវឱ្យ​បើកការរកឃើញដោយស្វ័យប្រវត្តិ​នៅក្នុង​ការកំណត់​ការហាត់ប្រាណ​របស់អ្នក​នៅលើ​នាឡិកា​របស់អ្នក។ បន្ទាប់​ពី​ការ​ហាត់ប្រាណ​ត្រូវ​បាន​រក​ឃើញ អ្នក​ប្រើ​ត្រូវ​បញ្ជាក់​ប្រភេទ​ការ​ហាត់​ប្រាណ​នៅ​លើ​ក្រុម ដើម្បី​បន្ត​តាម​ដាន​សកម្មភាព​ហាត់​ប្រាណ​ពេញលេញ។
*មុខងារសាកថ្មលឿនឥតខ្សែរបស់ Xiaomi ដំណើរការ​បានតែជាមួយអាដាប់ទ័រថាមពល QC3.0 ប៉ុណ្ណោះ។ វាអាចសាកពេញក្នុងរយៈពេល 85 នាទី។ សកម្មភាព​នេះត្រូវបានធ្វើតេស្ត​ដោយប្រើ​ឆ្នាំងសាក​ឥតខ្សែ​នៅក្នុងកញ្ចប់នៅសីតុណ្ហភាពបន្ទប់ 25°C។ លទ្ធផល​ជាក់ស្តែងអាចខុសគ្នាបន្តិចបន្តួច អាស្រ័យលើ​សីតុណ្ហភាព​ដែលនៅជុំវិញ។
*លក្ខខណ្ឌធ្វើតេស្តសម្រាប់អាយុកាលថ្ម 14 ថ្ងៃក្នុងមុខងារ​ប្រើប្រាស់​ធម្មតា៖ ប្រើការកំណត់លំនាំដើមពីរោងចក្រ និងមុខនាឡិកា​នៅនឹង​លំនាំដើម បើកពន្លឺអេក្រង់ឆ្លើយតបចលនា និងពិនិត្យមើលការបង្ហាញនាឡិកា 200 ដងក្នុងមួយថ្ងៃ ធ្វើសមកាលកម្មទិន្នន័យកម្មវិធីម្តងក្នុងមួយថ្ងៃ បើក​ការជូនដំណឹងសារ ទទួល និងបង្ហាញ​ការ​ជូនដំណឹង​សារចំនួន 100 ក្នុងមួយថ្ងៃ និងការរំលឹក​ការហៅ​ទូរសព្ទ​ចំនួន 2 ធ្វើការហៅទូរសព្ទ​តាម Bluetooth រយៈពេល 15 នាទីក្នុងមួយសប្តាហ៍ និង​ការទូទាត់ NFC ចំនួន 8 ក្នុង​មួយថ្ងៃ កំណត់សំឡេងរោទិ៍ 2 ក្នុងមួយថ្ងៃ ភ្ជាប់​ទៅ​កាស​ស្តាប់តន្ត្រី 30 នាទី​ក្នុង​មួយ​សប្តាហ៍ បើកការ​តាមដាន​ចង្វាក់​បេះដូង 10 នាទី/ដងពេញមួយថ្ងៃ បិទ​ការរកឃើញ​អុកស៊ីសែនក្នុងឈាម ការតាមដាន​ភាពតានតឹង និងការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់​ពេញមួយថ្ងៃ ហាត់ប្រាណនៅខាងក្រៅ 3 ដងក្នុង​មួយ​សប្តាហ៍ ដោយរាល់ពេលមានរយៈពេល 30 នាទី (បើក GPS)។
*លក្ខខណ្ឌធ្វើតេស្តសម្រាប់អាយុកាលថ្ម 10 ថ្ងៃក្នុងមុខងារ​ប្រើប្រាស់​ខ្លាំង៖ ប្រើការកំណត់លំនាំដើមពីរោងចក្រ និងមុខនាឡិកា​នៅនឹង​លំនាំដើម បើកពន្លឺអេក្រង់ឆ្លើយតបចលនា និងពិនិត្យមើលការបង្ហាញនាឡិកា 200 ដងក្នុងមួយថ្ងៃ ធ្វើសមកាលកម្មទិន្នន័យកម្មវិធី 2 ដងក្នុងមួយថ្ងៃ បើក​ការជូនដំណឹងសារ ទទួល និងបង្ហាញ​ការ​ជូនដំណឹង​សារចំនួន 200 ក្នុងមួយថ្ងៃ និងការរំលឹក​ការហៅ​ទូរសព្ទ​ចំនួន 4 ធ្វើការហៅទូរសព្ទ​តាម Bluetooth រយៈពេល 30 នាទីក្នុងមួយសប្តាហ៍ និង​ការទូទាត់ NFC ចំនួន 10 ក្នុង​មួយថ្ងៃ កំណត់សំឡេងរោទិ៍ 4 ក្នុងមួយថ្ងៃ ភ្ជាប់​ទៅ​កាស​ស្តាប់តន្ត្រី 60 នាទី​ក្នុង​មួយ​សប្តាហ៍ បើកការ​តាមដាន​ចង្វាក់​បេះដូង 1 នាទី/ដងពេញមួយថ្ងៃ បើក​ការរកឃើញ​អុកស៊ីសែនក្នុងឈាម ការតាមដាន​ភាពតានតឹង និងការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់​ពេញមួយថ្ងៃ ហាត់ប្រាណនៅខាងក្រៅ 5 ដងក្នុង​មួយ​សប្តាហ៍ ដោយរាល់ពេលមានរយៈពេល 30 នាទី (បើក GPS)។
*លក្ខខណ្ឌធ្វើតេស្តសម្រាប់អាយុកាលថ្ម 5 ថ្ងៃក្នុងមុខងារ​ប្រើប្រាស់ AOD៖ នៅក្នុងមុខងារប្រើប្រាស់ខ្លាំង សូមបើកមុខងារ AOD ឆ្លាតវៃ។
*ទិន្នន័យធ្វើតេស្តអាយុកាលថ្មទាំងអស់បានមកពីមន្ទីរពិសោធន៍ Xiaomi។ អាយុកាលថ្មអំឡុងពេលប្រើប្រាស់ជាក់ស្តែងអាស្រ័យលើកត្តាផ្សេងៗដូចជា ការដំឡើង ប្រតិបត្តិការ ទម្លាប់ប្រើប្រាស់ និងមជ្ឈដ្ឋាន ហើយអាចខុសគ្នាពី​លទ្ធផល​មន្ទីរពិសោធន៍។
*ឧបករណ៍មិនអាចភ្ជាប់ដោយផ្ទាល់ជាមួយកម្មវិធី Strava បានទេ។
"*កម្រិតភាពទន់មិនជ្រាបទឹក 5 ATM (ស្មើនឹងជម្រៅ 50 ម៉ែត្រក្រោមទឹក)។ វាត្រូវបានធ្វើតេស្តដោយ TÜV SÜD Certification and Testing (China) Co., Ltd. ស្របតាមស្តង់ដារ GB/T 30106-2013 ។ លេខរបាយការណ៍ធន់មិនជ្រាបទឹក 68.189.22.0175.01. *កម្រិតភាពធន់មិនជ្រាបទឹក 5 ATM មានន័យថា​នាឡិកា​អាចពាក់នៅក្នុងអាងហែលទឹក ទឹកសមុទ្ររាក់ និងក្នុងអំឡុងពេលសកម្មភាពក្នុង​ទឹករាក់ផ្សេងទៀត។ ​មិន​ស័ក្តិសម​សម្រាប់​ការ​ពាក់​ក្នុង​ការ​ងូតទឹក​ក្តៅ សូណា ឬ​ពេល​កំពុងជ្រ​មុជ​ទឹក​ទេ។ កុំដាក់នាឡិកាឱ្យត្រូវនឹងទឹកដែលមានល្បឿនលឿន (ឧទាហរណ៍ ពេលលេងកីឡាក្នុងទឹក)។ មុខងារធន់មិនជ្រាបទឹកមិនតែងតែមានប្រសិទ្ធភាពទេ ហើយអាចថមថយ​គុណភាពតាមពេលវេលា។"
"*ខ្សែស្បែកមិនគួរពាក់ក្នុងកាលៈទេសៈដែលខ្សែអាចប៉ះ​នឹងទឹក ឬញើស (ហែលទឹក លំហាត់ប្រាណទូទៅ)។ យើងសូមណែនាំឱ្យពាក់ខ្សែប្រភេទផ្សេងទៀតក្នុង​ស្ថានភាព​បែបនេះ។"
"*មុខងារតាមដាមអុកស៊ីសែនក្នុងឈាម (SpO₂) មិនមានបំណង​សម្រាប់​ការធ្វើរោគ​វិនិច្ឆ័យ ការការពារ ការតាមដាន ការព្យាករ ឬ បុរេនិមិត្ត​​ជំងឺ​ណាមួយឡើយ ការស៊ើបអង្កេត​នៃ​ដំណើរការ​សរីរវិទ្យា ឬគោលបំណង​វេជ្ជសាស្រ្តផ្សេងទៀតឡើយ។ ទិន្នន័យ និងការតាមដាន​ទាំងអស់​គួរតែ​ត្រូវ​បាន​ប្រើ​សម្រា​ប់សុខុមាលភាព និងជាឯកសារយោង​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន សូមពឹងផ្អែក លើ​ឧបករណ៍វេជ្ជសាស្ត្រដែលមានជំនាញវិជ្ជាជីវៈ ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានជំនួយ។"
*គិតត្រឹមថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2023 នាឡិកា Xiaomi Watch S1 Pro គឺជានាឡិកា Xiaomi ដែលមានកងមុខនាឡិកាតូចបំផុត។
*Alexa និងនិមិត្តសញ្ញាដែលពាក់ព័ន្ធ​ទាំងអស់​គឺ​ជាពាណិជ្ជសញ្ញារបស់ Amazon.com, Inc. ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន។
*Strava និងស្លាកសញ្ញា​ដែលពាក់ព័ន្ធ​ទាំងអស់​គឺជា​ពាណិជ្ជសញ្ញារបស់ developers.strava.com ។
*Apple Health និងស្លាកសញ្ញាដែលពាក់ព័ន្ធ​ទាំងអស់​គឺជា​ពាណិជ្ជសញ្ញារបស់ Apple.com ។