Xiaomi Watch S1Watch S1រក្សាភាពថ្លៃថ្នូរ រក្សាភាពសមសួន

ភាពទាន់សម័យនាំមកឱ្យមាននាឡិកាឆ្លាតវៃមិនថាវាជាការជួបអតិថិជនដ៏សំខាន់ ឬ​ពិធីជប់លៀង​ផ្លូវការនោះទេ នាឡិកា Xiaomi Watch S1 នឹង​ធ្វើឱ្យ​​អ្នកមើលទៅមានភាពលេចធ្លោ។
អេក្រង់ទំហំ 1.43" AMOLED
Sapphire glassប្រអប់ដែកអ៊ីណុកខ្សែនាឡិកាស្បែក
ការតាមដានចង្វាក់បេះដូង SpO₂ ពេញមួយថ្ងៃមុខងារហាត់ប្រាណ 117ការសាកឥតខ្សែDual-band GPSការហៅទូរសព្ទតាម Bluetooth®
ឧត្តមភាព និងភាពស្រស់ស្អាតត្រូវបានបង្ហាញ​យ៉ាង​ប៉ិនប្រសប់
អេក្រង់ធំ ភាពស្រស់ស្អាតគ្មានទីបញ្ចប់អេក្រង់ធំ AMOLED​ ទំហំ 1.43” ដែលផលិតឡើង​ជាមួយ​នឹងអេក្រង់​កម្រិតខ្ពស់ និងបច្ចេកវិទ្យា​សន្សំសំចៃ​ថាមពល ដែលស្រោប​ដោយ​គ្រីស្តាល់​ត្បូង​កណ្តៀង នឹងផ្តល់ឱ្យអ្នកនូវបទពិសោធ​មើល​ដ៏អស្ចារ្យ ដោយ​ធ្វើឱ្យការមើលម៉ោងក្លាយជាសិល្បៈ​ដ៏អស្ចារ្យ។ អាចប្រើជាមួយផ្ទាំងបង្ហាញ​បើកជានិច្ច*។
1.43"AMOLED
326ppiគុណភាពបង្ហាញច្បាស់
60Hzអត្រាភាពរលូនខ្ពស់
Sapphire glassSapphire glass* មានភាពរឹងខ្លាំង និងធន់នឹង​ការសឹក ជាមួយនឹងភាពធន់នឹង​ការកោសឆ្កូតលើសពី​កញ្ចក់​ធម្មតា។ កញ្ចក់​ត្បូង​កណ្តៀង​ឆ្លាក់​យ៉ាង​ប្រណីត​បញ្ចេញពន្លឺ​ពី​គ្រប់​ទិសទី។
ប្រអប់ដែកអ៊ីណុកតាមរយៈលក្ខណៈពិសេសនៃភាពធន់នឹងច្រេះ និងធន់នឹងការកោសឆ្កូត ដែកអ៊ីណុក Austenitic 316L ត្រូវបានប្រើសម្រាប់ប្រអប់នាឡិកាដែលធ្វើឱ្យ Xiaomi Watch S1 ក្លាយជានាឡិកា​ដែលប្រើប្រាស់​បានយូរបំផុតក្នុងចំណោមនាឡិការបស់ Xiaomi ។
ផ្ទៃរចនាធ្វើដោយដៃគ្រប់ប្រអប់នាឡិកាទាំងអស់ត្រូវបានប៉ូលាដោយសិប្បករ​នាឡិកាបុរាណដោយឡែកពីគ្នា ដោយផ្តល់ឱ្យវា​នូវ​ផ្ទៃរចនា​ជាក់លាក់ និងទាន់សម័យ។
បង្ហាញពីស្ទីលរបស់អ្នកដោយធ្វើចលនាកដៃនាឡិកា Xiaomi Watch S1 ផ្តល់ជូននូវ​ខ្សែ​នាឡិកា​ក្នុង​ប្រអប់ចំនួនពីរ៖ ខ្សែស្បែកពិសេស និងខ្សែជ័រ​កៅស៊ូ​សំយោគដែលធន់នឹងការប្រឡាក់។ ខ្សែមួយ​សម្រាប់​អ្នក ដើម្បី​មើល​ទៅ​លេចធ្លោ​សម្រាប់​ឱកាស​​ពិសេស​ៗ និងផ្តល់​ឱ្យ​អ្នក​នូវ​ផាសុកភាព​សម្រាប់​​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​អ្នក។ ខ្សែទាំងពីរមានទម្ងន់ស្រាល ទន់ និងមិនប៉ះពាល់ស្បែក។
ខ្សែជ័រកៅស៊ូធន់នឹងការប្រឡាក់ និងងាយស្រួលសម្អាត។ ប្រើប្រាស់បានយូរ និងល្អប្រណិត មិនស្អិតជាប់ស្បែកពេលបែកញើស។
ខ្សែនាឡិកាស្បែកស្បែកប្រណីតដែលជ្រើសរើសល្អបំផុត ទន់ និងជាប់បានយូរ។ សណ្ឋានប្រណីតលក្ខណៈធម្មតាផ្តល់ឱ្យនាឡិកាកាន់តែឆើតឆាយ។
បច្ចេកវិទ្យាកម្រិតខ្ពស់ភ្ជាប់មកជាមួយប្រព័ន្ធពហុ GPS Dual-bandឈីប dual-band GNSS ដែលភ្ជាប់មកជាមួយអាច​ប្រើ​ជាមួយ​ប្រព័ន្ធកំណត់ទីតាំងផ្កាយរណបធំៗចំនួនប្រាំ៖ GPS, BeiDou, GLONASS, Galileo និង QZSS រួម​ជាមួយ​នឹងក្បួនដោះស្រាយការបង្កើនប្រសិទ្ធភាព​កម្រិត​ខ្ពស់ ដើម្បីសម្រេចបាននូវទីតាំងកាន់តែលឿន និង​ត្រឹមត្រូវ​ជាងមុន ដែលផ្តល់ឱ្យអ្នកនូវស្ថិតិ​កម្រិតជំនាញ។
មិន​ត្រឹម​តែ​ជាដៃគូ​ជំនួញ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ដៃគូ​ហាត់ប្រាណ​របស់​អ្នក​ផង​ដែរ។ មុខងារហាត់ប្រាណ 117អាចប្រើជាមួយមុខងារហាត់ប្រាណ 117* ជាមួយនឹង​មុខងារហាត់ប្រាណចំនួន 19 ដែលរួមមានបាល់បោះ វាយកូនបាល់ ហែលទឹក HIIT និងអ្វីៗជាច្រើនទៀត។ មិនថាអ្នកស្រឡាញ់កីឡាអ្វីនោះទេ នាឡិកា Xiaomi Watch S1 នឹងជួយគាំទ្រអ្នក។ hardware និង software កម្រិតខ្ពស់​នឹងធ្វើឱ្យប្រាកដថាស្ថិតិ​នៃ​ការហាត់ប្រាណរបស់អ្នកត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ។
Xiaomi Watch S1ការហាត់ប្រាណដោយសេរី
Xiaomi Watch S1ការដើរឡើងភ្នំ
Xiaomi Watch S1ការជិះកង់នៅក្រៅផ្ទះ
Xiaomi Watch S1ការជិះកង់នៅក្នុងផ្ទះ
Xiaomi Watch S1លោតអន្ទាក់
Xiaomi Watch S1ម៉ាស៊ីនចែវទូក
Xiaomi Watch S1ម៉ាស៊ីនហាត់ប្រាណ
Xiaomi Watch S1អាងហែលទឹក
Xiaomi Watch S1ការហែលទឹកនៅទន្លេ ឬសមុទ្រ
Xiaomi Watch S1កីឡាប្រណាំងបីប្រភេទ
Xiaomi Watch S1ម៉ាស៊ីនរត់ហាត់ប្រាណ
Xiaomi Watch S1ការរត់នៅក្រៅផ្ទះ
Xiaomi Watch S1ការហ្វឹកហាត់ឆ្លាស់ក្បាច់កម្រិតខ្លាំង (HIIT)
Xiaomi Watch S1ការដើរ
Xiaomi Watch S1កីឡាបាល់បោះ
Xiaomi Watch S1កីឡាតិន្នីស
Xiaomi Watch S1ការរត់កាត់ព្រៃភ្នំ
Xiaomi Watch S1ការដើរឡើងភ្នំ
Xiaomi Watch S1យ៉ូហ្កា
Xiaomi Watch S1
ពាក់នាឡិកា រួចធ្វើចលនា
ធន់មិនជ្រាបទឹក 5 ATM*នាឡិកា Xiaomi Watch S1 មាន​កម្រិតភាពធន់មិនជ្រាបទឹក 50 ម៉ែត្រ ដូច្នេះ​អ្នក​អាច​ពាក់ក្នុងពេលហែលទឹកនៅទន្លេ ឬ​សមុទ្រ ឬនៅក្នុង​អាងហែលទឹក។
ធ្វើចលនាតាមចិត្តចង់ ការចូលប្រើដោយចុចតែម្តងប៊ូតុង SPORT ពិសេស ដើម្បីចូលប្រើ​ការហាត់ប្រាណ​ដែល​អ្នកចូលចិត្តដោយគ្រាន់តែប៉ះតែម្តង។ នាឡិកា Xiaomi Watch S1 ក៏អាចប្រើជាមួយ​ការរកឃើញ​ដោយស្វ័យប្រវត្តិនៃម៉ាស៊ីនរត់ហាត់ប្រាណ ការរត់ និងការដើរនៅក្រៅផ្ទះផងដែរ។*
ការតាមដានសុខភាពពេញមួយថ្ងៃ
ការតាមដានចង្វាក់បេះដូង 24 ម៉ោង*សេនស័រជីវ PPG ពហុឆានែល​ដ៏ខ្លាំងក្លាដែលមាន​ការតាមដាន​ចង្វាក់បេះដូង 24 ម៉ោង។ តាមរយៈ​ hardware និងក្បួនដោះស្រាយដែលបានកែលម្អ សេនស័រ​អាចតាមដាន​ចង្វាក់បេះដូង​របស់​អ្នក​បាន​យ៉ាងត្រឹមត្រូវ ទោះបីជាអ្នកធ្វើលំហាត់ប្រាណកម្រិតខ្លាំង​ក៏ដោយ និងផ្ញើការជូនដំណឹង​នៅពេល​ដែល​​ចង្វាក់​បេះដូង​របស់អ្នកខ្ពស់ពេក ដែលផ្តល់ឱ្យអ្នកគ្មានក្តីកង្វល់​គ្រប់ពេលវេលា។ នាឡិកានេះក៏រក្សាទុកចង្វាក់បេះដូង* របស់​អ្នកដោយស្វ័យប្រវត្តិពី 30 ថ្ងៃមុន ដោយបន្តតាមដាន​ការផ្លាស់ប្តូរសុខភាព។
ពហុឆានែល PPGសេនស័រជីវ
ការជូនដំណឹងអំពីចង្វាក់បេះដូងការជូនដំណឹងអំពីចង្វាក់បេះដូងខ្ពស់*
ខ្សែកោងចង្វាក់បេះដូងពេលសម្រាកតាមដានចង្វាក់បេះដូងរបស់អ្នកជាបន្តបន្ទាប់
ការតាមដានអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃ*ការវាស់អុកស៊ីសែនក្នុងឈាមមានសារៈសំខាន់ជាពិសេសនាពេលបច្ចុប្បន្ននេះ។ ការតាមដានអុកស៊ីសែនក្នុងឈាមភ្លាមៗ​អាច​ជួយ​ផ្តល់​នូវស្ថិតិ​កាន់តែប្រសើរឡើង​នៃ​ស្ថានភាព​រាងកាយ​របស់​អ្នក។ hardware និង software កម្រិតខ្ពស់​ធ្វើឱ្យការតាមដាន​អុកស៊ីសែនក្នុងឈាម​ជាបន្តបន្ទាប់​អាច​ធ្វើទៅ​បាន​ពេញមួយថ្ងៃ*។ អ្នកអាចជ្រើសរើសចន្លោះពេលវាស់ ដើម្បីរក្សា​សុខភាព​របស់អ្នក។
ការតាមដានការគេងប្រសើរឡើងភាពត្រឹមត្រូវប្រសើរឡើង 35%*អាចប្រើជាមួយការតាមដានការគេងយូរ និងការគេង​មួយ​ស្របក់មិនទៀងទាត់​* កត់ត្រាដំណាក់កាល​នៃ​ការគេង​ផ្សេងៗគ្នា ជួយអ្នកឱ្យ​ដឹងបន្ថែម​អំពី​អ្វី​ដែល​កំពុង​កើតឡើងអំឡុងពេលគេងរបស់អ្នក ដើម្បី​អភិវឌ្ឍ​ទម្លាប់នៃការគេងឱ្យមានសុខភាពល្អជាងមុន។
*ទិន្នន័យកែលម្អភាពត្រឹមត្រូវពីការធ្វើតេស្តផ្ទៃក្នុង បើប្រៀបធៀបជាមួយនាឡិកា Mi Watch ។
មុខងារសុខភាពបន្ថែមទៀត
សន្ទស្សន៍សុខភាពសន្ទស្សន៍សុខភាពត្រូវបានកែលម្អ​ ដើម្បីគាំទ្រ​ដល់​ការកំណត់​រយៈពេល និងគោលដៅក្រោកឈរធ្វើចលនា​​សម្រាប់សកម្មភាពកម្រិតមធ្យម និងខ្ពស់* ជួយ​អ្នក​ឱ្យ​សម្រេច​បាននូវរបៀបរស់នៅ​ដែល​មាន​សុខភាព​ល្អ​ជាង​មុន។
លំហាត់ប្រាណដកដង្ហើមបន្ធូរភាពតានតឹងផ្លូវកាយ និងផ្លូវចិត្តយ៉ាងឆាប់រហ័ស ដោយធ្វើតាមចង្វាក់ដែលបានបង្ហាញ និងធ្វើលំហាត់ប្រាណដកដង្ហើមរយៈពេល 1-5 នាទី។
ការរកឃើញភាពតានតឹងដឹងពីកម្រិតភាពតានតឹងរបស់អ្នក ហើយកត់ត្រា​និន្នាការភាពតានតឹងប្រចាំថ្ងៃ និង 30 ថ្ងៃ ដើម្បី​ជួយ​អ្នក​ទទួលយកអ្វីៗគ្រប់យ៉ាងក្នុងជំហានរបស់អ្នក។
អាយុកាលថ្មយូរនាឡិកា Xiaomi Watch S1 ត្រូវបានបំពាក់ដោយ​ថ្មធំ​បន្ថែមទំហំ 470 mAh ដែលជួយបន្ថែមរយៈពេល​ប្រើប្រាស់​យ៉ាងច្រើន ដូច្នេះអ្នកមិនចាំបាច់​មានការរអាក់រអួល​ដោយ​ការសាកថ្មញឹកញាប់នោះទេ។ តាមរយៈឧបករណ៍ភ្ជាប់សាកថ្មឥតខ្សែរបស់នាឡិកា Xiaomi Watch S1 ថ្មីទាំងអស់ អ្នកអាចសាកថ្មបានលឿន មិនថាអ្នកនៅទីណានោះទេ។
Xiaomi Watch S1
12 ថ្ងៃមុខងារប្រើប្រាស់ធម្មតា*
Xiaomi Watch S1
24 ថ្ងៃមុខងារសន្សំសំចៃថាមពល*
ធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើង
ហៅទូរសព្ទរបស់អ្នកដោយមិនប្រើដៃ​តាម Bluetooth® នៅពេលទូរសព្ទរបស់អ្នកទទួលការហៅចូល អ្នកអាច​ឆ្លើយ​វា​នៅលើនាឡិការបស់អ្នកដោយការប៉ះតែម្តង ហើយ​និយាយ​​ដោយផ្ទាល់ទៅក្នុងនាឡិកា* ដោយសារ​មីក្រូហ្វូន និង​ឧបករណ៍រំពងសំឡេងដែលភ្ជាប់មកជាមួយ។
ការទូទាត់ដោយគ្មានសាច់ប្រាក់យ៉ាងងាយស្រួលនៅ​លើ​កដៃរបស់អ្នក សហការជាមួយ MasterCard® នាឡិកា Xiaomi Watch S1 អាចប្រើជាមួយការទូទាត់ដោយគ្មានសាច់ប្រាក់ NFC* សម្រាប់ប្រតិបត្តិការរហ័ស និងងាយស្រួល​ដោយ​គ្រាន់តែចុចលើកដៃ។
ជំនួយការសំឡេងតាមបម្រើអ្នក*ជំនួយការសំឡេង Alexa ដែលភ្ជាប់មក​ជាមួយ​ជួយ​អ្នក​យ៉ាងងាយស្រួលក្នុងការ​រកមើលព័ត៌មាន និងគ្រប់គ្រង​ឧបករណ៍ក្នុង​ផ្ទះឆ្លាតវៃរបស់អ្នក* ដូច្នេះ​អ្នក​អាច​ដោះស្រាយ​អ្វីៗ​ដោយមិនប្រើដៃ។ *លក្ខណៈពិសេស និងមុខងាររបស់ Alexa នឹងអាច​ប្រើ​បាន​តាមរយៈ OTA ហើយតម្រូវឱ្យកម្មវិធីបង្កប់​របស់​នាឡិកា​ដំឡើងកំណែទៅកំណែចុងក្រោយបំផុត។
មើលសុខភាពរបស់អ្នកភ្លាមៗដោយប្រើកម្មវិធី Mi Fitness* អ្នកអាចមើលស្ថិតិ​សុខភាព​ប្រចាំថ្ងៃ​របស់អ្នកបានយ៉ាងងាយស្រួល ដូចជា​ចង្វាក់បេះដូង ការហាត់ប្រាណ និងការគេង ដោយផ្តល់​នូវស្ថិតិច្បាស់លាស់នៃសុខភាពរបស់អ្នក។ ការធ្វើសមកាលកម្មទិន្នន័យជាមួយ Strava* និង Apple Health* ក៏អាចប្រើជាមួយបានផងដែរ* ដែល​ជួយ​អ្នក​ឱ្យកាន់តែមានវិន័យលើខ្លួនឯង។
កុំបារម្ភ ខ្ញុំនៅទីនេះ ដើម្បីជួយអ្នកក្នុង​ករណី​មាន​អាសន្ន សូម​ចុច​ប៊ូតុង​នៅ​ផ្នែក​ខាង​ក្រោម​ខាង​ស្ដាំ​នៃ​នាឡិកា​បី​ដង​ជាប់​គ្នា ដើម្បី​ហៅ​ទូរសព្ទ​​ទំនាក់ទំនង​ពេលមាន​អាសន្ន​របស់​អ្នក​យ៉ាង​លឿន និង​រក្សា​សុវត្ថិភាព​អ្នក*។
សេចក្ដីប្រកាស​មិនទទួលខុសត្រូវ៖ *រូបភាពទាំងអស់នៅលើទំព័រនេះគឺសម្រាប់គោលបំណង​បង្ហាញតែប៉ុណ្ណោះ ហើយអាចខុសពីផលិតផលជាក់ស្តែង។ *ផលិតផលនេះ និងមុខងារ​រ​មិន​ត្រូវ​បាន​បង្កើត​ឡើង ​​ដើម្បី​ប្រើជាឧបករណ៍វេជ្ជសាស្ត្រ និង​មិនមាន​គោលបំណង​ទស្សន៍ទាយ ធ្វើរោគវិនិច្ឆ័យ ការពារ ឬ​ព្យាបាល​​ជំងឺណាមួយឡើយ។ *អេក្រង់​បើកជានិច្ច៖ អេក្រង់​បើកជានិច្ច​សម្រាប់​ម៉ោង​អាចប្រើបាន។ ការបើកមុខងារនេះនឹងប៉ះពាល់ដល់អាយុកាលថ្ម​យ៉ាងខ្លាំង។ *Sapphire glass: synthetic sapphire glass;*ទិន្នន័យធ្វើតេស្តអាយុកាលថ្មទាំងអស់គឺបានមកពី 70mai Lab។ អាយុកាលថ្មអំឡុងពេលប្រើប្រាស់ជាក់ស្តែងអាស្រ័យលើកត្តាផ្សេងៗដូចជា ការដំឡើង ប្រតិបត្តិការ និងមជ្ឈដ្ឋានប្រើប្រាស់ ហើយអាចខុសគ្នាពី​លទ្ធផល​មន្ទីរពិសោធន៍។ *លក្ខខណ្ឌធ្វើតេស្តមុខងារប្រើប្រាស់ធម្មតារយៈពេល 12 ថ្ងៃ៖ ការកំណត់លំនាំដើមពីរោងចក្រ​ជាមួយនឹង​ការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃត្រូវបានបើក និង​ការកំណត់លំនាំដើមរៀងរាល់ 10 នាទី​ម្តង។ ទទួល និងបង្ហាញការជូនដំណឹងជំរុញ 100 ក្នុងមួយថ្ងៃ កំណត់សំឡេងរោទិ៍ពីរក្នុងមួយថ្ងៃ ពិនិត្យការបង្ហាញ​នាឡិកា 200 ដងក្នុងមួយថ្ងៃ ទទួល និងបង្ហាញ​ការជូនដំណឹង​អំពីការហៅចូលចំនួនបួនក្នុងមួយថ្ងៃ ការហៅទូរសព្ទតាម Bluetooth 30 នាទី​រៀងរាល់សប្តាហ៍ ភ្ជាប់កាសស្តាប់តន្ត្រីរយៈពេល 30 នាទីក្នុងមួយសប្តាហ៍ ធ្វើវគ្គកីឡានៅខាងក្រៅរយៈពេល 30 នាទី​ចំនួនពីរ​ក្នុង​មួយសប្តាហ៍ (បានបើក GPS) ប្រើ NFC សម្រាប់​ការទូទាត់​ដោយ​មិន​បាច់​ប៉ះ​ម៉ាស៊ីនគិតប្រាក់ដប់​ដងក្នុងមួយថ្ងៃ។ *លក្ខខណ្ឌធ្វើតេស្តមុខងារសន្សំថាមពលរយៈពេល 24 ថ្ងៃ៖ ការកំណត់លំនាំដើមពីរោងចក្រជាមួយនឹងការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃ និងការតាមដានភាពតានតឹង​ត្រូវបានបិទ និងបានបើកការរាប់ជំហានដែលមិនមានការរំខានរយៈពេល 24 ម៉ោង។ ទទួល និងបង្ហាញការជូនដំណឹងជំរុញចំនួន 100 ក្នុង​មួយ​ថ្ងៃ កំណត់សំឡេងរោទ៍ពីរដងក្នុងមួយថ្ងៃ និងពិនិត្យ​មើល​ការ​បង្ហាញនាឡិកា 20 ដងជារៀងរាល់ថ្ងៃ។ មិនមានកីឡានៅក្រៅផ្ទះ។ *មុខងារហាត់ប្រាណ 117 រួមមានមុខងារកម្រិតអាជីព 19 និងមុខងារហាត់ប្រាណ 98 ដែលបានបន្ថែម។ ចំនួននៃមុខងារហាត់ប្រាណខុសគ្នាអាស្រ័យលើកំណែ software ។ សូមប្រាកដថាអ្នកមានកំណែ software ចុងក្រោយបង្អស់។ *ធន់មិនជ្រាបទឹក 5 ATM៖ នាឡិកា Xiaomi Watch S1 កម្រិតភាពធន់មិនជ្រាបទឹក 5 ATM (ជម្រៅ 50 ម៉ែត្រ)។ កម្រិតគឺផ្អែកលើស្តង់ដារ GB/T 30106-2013 និងស្តង់ដារ ISO 22810:2010 ។ វាអាចពាក់នៅក្នុងអាងហែលទឹក ពេលហែល​ទឹក​នៅ​ជិតច្រាំង ឬក្នុងអំឡុងពេលសកម្មភាពក្នុង​ទឹករាក់ផ្សេងទៀត។ ទោះយ៉ាងណាក៏ដោយ វាមិនអាចប្រើក្នុងការងូតទឹកក្តៅ សូណា ឬជ្រមុជទឹកបានទេ។ លើស​ពី​នេះ​ទៀត ​ជៀសវាង​ឱ្យ​នាឡិកា​​ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​នឹង​ចរន្ត​ទឹកដ៏​លឿន​ក្នុង​អំឡុង​ពេលលេង​កីឡា​ក្នុង​ទឹក។ កម្រិតធន់មិនជ្រាបទឹកមិនស្ថិតស្ថេរទេ ហើយ​អាច​ថមថយ​គុណភាពតាមពេលវេលា។ សូមប្រើខ្សែជ័រ​កៅស៊ូ​សំយោគសម្រាប់កីឡាក្នុងទឹក។ *ចង្វាក់បេះដូងសម្រាកពេលសម្រាក៖ ចំនួន​ចង្វាក់​បេះដូង​​ក្នុងមួយនាទីនៅពេលដឹងខ្លួន និងសម្រាក។ នាឡិកា Xiaomi Watch S1 វាស់ចង្វាក់បេះដូង​ពេលសម្រាកជា​ប្រចាំថ្ងៃ​ដោយយក​គំរូ​ទិន្នន័យ​ចង្វាក់បេះដូង​ច្រើនដងក្នុងមួយថ្ងៃ ហើយបញ្ចូលវា​ជាមួយ​ទិន្នន័យ​សកម្មភាព។ បន្ទាប់មកនាឡិកានឹងរក្សាទុកខ្សែកោងចង្វាក់បេះដូង​សម្រាក​សម្រាប់រយៈពេល 30 ថ្ងៃចុងក្រោយ ដែលអាច​ឱ្យ​អ្នកពាក់យល់ពីការផ្លាស់ប្តូរស្ថានភាពរាងកាយដោយផ្អែកលើការផ្លាស់ប្តូរនៃចង្វាក់បេះដូង​​ដែល​កំពុង​សម្រាក​។ *ការដាស់តឿនសម្រាប់ចង្វាក់បេះដូងខ្ពស់ត្រូវតែបើក​ដោយ​ផ្ទាល់ដៃ។ "*មុខងារតាមដាមអុកស៊ីសែនក្នុងឈាម (SpO₂) មិនមានបំណង​សម្រាប់​ការធ្វើរោគ​វិនិច្ឆ័យ ការការពារ ការតាមដាន ការព្យាករ ឬ បុរេនិមិត្ត​​ជំងឺ​ណាមួយឡើយ ការស៊ើបអង្កេត​នៃ​ដំណើរការ​សរីរវិទ្យា ឬគោលបំណង​វេជ្ជសាស្រ្តផ្សេងទៀតឡើយ។ ទិន្នន័យ និងការតាមដាន​ទាំងអស់​គួរតែ​ត្រូវ​បាន​ប្រើ​សម្រា​ប់សុខុមាលភាព និងជាឯកសារយោង​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន សូមពឹងផ្អែក លើ​ឧបករណ៍វេជ្ជសាស្ត្រដែលមានជំនាញវិជ្ជាជីវៈ ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានជំនួយ។" *មុខងារតាមដានអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃត្រូវបើកដំណើរការដោយផ្ទាល់ដៃ។ ការតាមដានលំនាំដើមត្រូវបានកំណត់ទៅតាមដានម្តងរៀងរាល់ 30 នាទីម្តង ហើយអាចកែតម្រូវ​បាន​ទៅ​តាមដាន​ម្តង​រៀងរាល់ 10 នាទីម្តង។ ផលិតផល​នេះមិនមែនជាឧបករណ៍វេជ្ជសាស្ត្រទេ។ ទិន្នន័យ និងលទ្ធវាស់វែងទាំងអស់គឺ​ប្រើសម្រាប់​គោលបំណង​ព័ត៌មានតែប៉ុណ្ណោះ ហើយមិនមែន​ជាមូលដ្ឋានស​ម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល​នោះទេ។ *ដំណាក់កាលនៃការគេង ចង្វាក់បេះដូងជាមធ្យម និងទិន្នន័យអុកស៊ីសែនក្នុងឈាមនឹងមិនបង្ហាញ​សម្រាប់ការគេង​មួយ​ស្របក់មិនទៀងទាត់​តិចជាងបីម៉ោងទេ។ រយៈពេលសម្រាប់ការរកឃើញការគេង​មួយ​ស្របក់​មិនទៀងទាត់គឺពី 20 នាទីទៅ 3 ម៉ោង *ការទូទាត់ដោយគ្មានសាច់ប្រាក់ NFC ត្រូវបានទទួលយក​តែ​នៅឧបករណ៍ទូទាត់ប្រាក់ដែលអាចប្រើជាមួយ Mastercard® ប៉ុណ្ណោះ។ ភាពអាចរកបាននៃការទូទាត់ Mastercard® និង NFC អាចខុសគ្នាតាមតំបន់។ *Alexa មិនមានគ្រប់ភាសា និងនៅគ្រប់ប្រទេសនោះទេ។ មុខងារ Alexa អាចខុសៗគ្នាទៅតាមទីតាំង។ Amazon, Alexa និងនិមិត្តសញ្ញាដែលពាក់ព័ន្ធ​ទាំងអស់​គឺ​ជាពាណិជ្ជសញ្ញារបស់ Amazon.com, Inc. ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន។ *នាឡិកា Xiaomi Watch S1 មិនអាចភ្ជាប់ដោយផ្ទាល់ទៅ Strava App បានទេ។ *មុខងាររួមមានជាអាទិ៍ការជូនដំណឹងសារ និង​ការ​ហៅ​ចូល​តម្រូវឱ្យកម្មវិធី Mi Fitness ដំណើរការ​ក្នុង​ផ្ទៃខាងក្រោយជានិច្ច។ សម្រាប់ព័ត៌មានបន្ថែម សូមមើលការកំណត់របស់កម្មវិធី។ *មុខងារទំនាក់ទំនងពេលមានអាសន្នតម្រូវឱ្យឧបករណ៍​ភ្ជាប់ជាមួយ Bluetooth® របស់ទូរសព្ទ។ ដំបូងបើកមុខងារ ហើយបន្ទាប់មកកំណត់​ទំនាក់ទំនងពេលមានអាសន្ន។ *សេចក្តីលម្អិត និងការពណ៌នានៅលើទំព័រ​បណ្តាញ​នេះគឺស្ថិតក្រោមការផ្លាស់ប្តូរ។ Xiaomi រក្សាសិទ្ធិដើម្បីធ្វើការផ្លាស់ប្តូររួមមានជា​មុខងារ លក្ខណៈពិសេស សេចក្តីលម្អិត UI នៃផលិតផល​នេះនៅលើទំព័របណ្តាញនេះ នៅពេលណាក៏បាន ដោយមិនមានការជូនដំណឹង ឬកាតព្វកិច្ច។ *បញ្ជីធនាគារដែលអាចប្រើបាន (កំពុងធ្វើបច្ចុប្បន្នភាព)៖ 1. បេឡារុស៖ JOINT STOCK SAVINGS BANK 'BELARUSBANK', Belgazprombank, Belarus Narodny Bank (BNB), Dabrabyt Bank, JOINT STOCK COMPANY 'BELAGROPROMBANK', PRIORBANK JOINT-STOCK COMPANY, JOINT STOCK COMPANY 'BELARUSIAN-SWISS BANK', Joint-Stock Company 'Minsk Transit Bank', CLOSED JOINT STOCK COMPANY 'ALFA-BANK'; 2. សាធារណរដ្ឋឆែក៖ Curve, Československá obchodní banka, a.s.; 3. ដាណឺម៉ាក ហ្វាំងឡង់ ន័រវែស៖ Curve, SEB; 4. អេស្តូនី៖ Curve, Swedbank; 5. អ៊ីតាលី៖ Curve, Nexi Payments; 6. ឡេតូនី៖ Curve, Swedbank; 7. លីទុយអានី៖ Curve, Swedbank; 8. ប៉ូឡូញ៖ ZEN, POCZTOWY, SGB, Curve, BNP Paribas, Credit Agricole, mBank,PKO BP,Alior Bank,Banki Spółdzielcze BPS; 9. ស្លូវ៉ាគី៖ Curve, mBank; 10. ស៊ុយអែត៖ Curve, Swedbank, SEB; 11. អ៊ុយក្រែន៖ AlfaBank, PJSC CB PRIVATBANK, JSC Oschadbank, OJSC Universal Bank, PJSC Bank Vostok, Public JSC First Ukrainian International Bank, Joint Stock Bank Ukrgasbank; 12. ចក្រភព​អង់គ្លេស៖ Curve;13.ហុងគ្រី៖K&H Bank Zrt.