TV Stick 4K ស្ទ្រីមក្នុងកម្រិត 4K គ្រប់ទីកន្លែងការស្ទ្រីមមេឌៀក្នុងកម្រិត 4K ដែលអាចចល័តបានអាចប្រើបានជាមួយ Dolby Atmos™ និង Dolby Vision®ដំណើរការដោយ Android TV™ 11Google Assistant* ភ្ជាប់មកជាមួយស្រាប់![Xiaomi Tv Stick 4k]()
យុគសម័យថ្មីនៃការតភ្ជាប់ដ៏ឆ្លាតវៃតាមរយៈប្រព័ន្ធ Android TV™ ដ៏ឆ្លាតវៃ Xiaomi TV Stick 4K ផ្តល់ជូនអ្នកនូវបទពិសោធពហុមេឌៀថ្មីៗគ្រប់ពេលវេលា គ្រប់ទីកន្លែង។ មានទំហំតូច និងងាយស្រួលចល័ត នាំមកនូវជីវិតដ៏ឆ្លាតវៃដល់អេក្រង់របស់អ្នក*។
ទទួលបានបទពិសោធដ៏អស្ចារ្យពី Android TV™ 11*Xiaomi TV Stick 4K ភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android TV™ 11 ដែលផ្តល់នូវបទពិសោធន៍សាមញ្ញ ប៉ុន្តែអស្ចារ្យ។ រកឃើញភាពយន្ត និងកម្មវិធីជាង 400,000+ ពីគ្រប់កម្មវិធីដែលអ្នកចូលចិត្ត។ ទទួលបាន 7000+ កម្មវិធីពី Google play*។ លេងតន្ត្រី និងហ្គេម បញ្ជូនពីឧបករណ៍ណាមួយ និងច្រើនទៀត*។
បទពិសោធមើលដ៏អស្ចារ្យគុណភាពបង្ហាញខ្ពស់កម្រិត 4K * រួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា Dolby Vision® នាំគុណភាពវីដេអូទៅកម្រិតមួយទៀត។ ចូលរួមក្នុងបទពិសោធមើលឃើញដ៏រស់រវើក និងអស្ចារ្យ។
4K TVFHD TVសំឡេងជុំវិញ* សម្រាប់បទពិសោធសំឡេងដ៏ប្រសើរមិនថាអ្នកចូលចិត្តតន្ត្រី ហ្គេម ភាពយន្ត ឬរឿងភាគទូរទស្សន៍នោះទេ ការបន្ថែមបច្ចេកវិទ្យា Dolby Atmos® និង DTS HD ផ្តល់នូវភាពសម្បូរបែប និងប្រាកដនិយមចំពោះសំឡេងជាងពេលមុនៗទាំងអស់។
ធ្វើឱ្យទូរទស្សន៍របស់អ្នកកាន់តែឆ្លាតវៃតាមរយៈ Google Assistant*តាមរយៈ Google Assistant* អ្នកអាចរីករាយនឹងការចូលប្រើរហ័សទៅកាន់ការកម្សាន្តជាច្រើន ស្វែងរកព័ត៌មាន និងគ្រប់គ្រងឧបករណ៍ក្នុងផ្ទះឆ្លាតវៃរបស់អ្នក។ នាំមកនូវភាពងាយស្រួលនៃការសម្គាល់ការនិយាយទៅកាន់ទូរទស្សន៍ដែលមិនឆ្លាតវៃផងដែរ។
ឱ្យអេក្រង់តូចរបស់អ្នកទៅជាអេក្រង់ធំស្ទ្រីមការកម្សាន្តដែលអ្នកចូលចិត្តពីទូរសព្ទ ថេប្លេត ឬកុំព្យូទ័រយួរដៃរបស់អ្នកទៅកាន់ទូរទស្សន៍របស់អ្នកដោយប្រើ Chromecast built-in*។
360° Bluetooth + តេឡេបញ្ជា IRប្លង់ប៊ូតុងដែលបត់បែនតាមតម្រូវការ និង Bluetooth អាចឱ្យអ្នកចូលប្រើខ្លឹមសារដែលអ្នកចូលចិត្តលឿនជាងមុនពីគ្រប់មុំ។ តាមរយៈ IR ដែលភ្ជាប់មកជាមួយ អ្នកក៏អាចគ្រប់គ្រងថាមពល និងកម្រិតសំឡេងនៅលើទូរទស្សន៍ ឬរបារសំឡេងរបស់អ្នកផងដែរ ដោយតេឡេបញ្ជាតែមួយ។
ការរចនាទម្ងន់ស្រាល និងចល័តប្រើវានៅកន្លែងដែលអ្នកត្រូវការ៖ កត្តាទម្រង់ទម្ងន់ស្រាល និងទំហំតូចរបស់Xiaomi TV Stick 4K ធ្វើឱ្យងាយស្រួលប្រើ និងយកតាមខ្លួន។ មើលខ្លឹមសារវីដេអូដែលអ្នកចូលចិត្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនថាអ្នកនៅផ្ទះ ឬមិននៅផ្ទះ។
រួចរាល់ក្នុងការប្រើប្រាស់ត្រឹមតែ 3 ជំហានប៉ុណ្ណោះ
1. ភ្ជាប់ Xiaomi TV Stick 4K ទៅកាន់ទូរទស្សន៍របស់អ្នក![Xiaomi Tv Stick 4k]()
2. ភ្ជាប់ Wi-Fi
![Xiaomi Tv Stick 4k]()
3. ចាប់ផ្តើមមើល
ចំណាំ*លទ្ធភាពផ្ដល់ជូន Google Assistant ប្រែប្រួលទៅតាមទីផ្សារ។ សូមមើលគេហទំព័រផ្លូវការរបស់ Google Assistant ដើម្បីទទួលបានព័ត៌មានបន្ថែម។*ឧបករណ៍បង្ហាញត្រូវតែអាចប្រើជាមួយការបញ្ចូលតាមរយៈរន្ធ HDMI ។*Google, Google Play, Android TV, Chromecast built-in និងសញ្ញាផ្សេងទៀតគឺជាពាណិជ្ជសញ្ញារបស់ Google LLC ។*ប្រព័ន្ធ និងខ្លឹមសារអាចប្រែប្រួលអាស្រ័យលើប្រទេស ឬតំបន់របស់អ្នក។ សូមមើលសេវាកម្មដែលមានផ្តល់ជូននៅក្នុងទីតាំងរបស់អ្នកសម្រាប់ព័ត៌មានលម្អិតបន្ថែម។*តម្រូវឱ្យមានទូរទស្សន៍ និងខ្លឹមសារស្ទ្រីមវីដេអូដែលអាចប្រើជាមួយគុណភាពបង្ហាញកម្រិត 4K ឬ Dolby Vision® ។*តម្រូវឱ្យមានទូរទស្សន៍ និងខ្លឹមសារស្ទ្រីមវីដេអូដែលអាចប្រើជាមួយ Dolby Atmos™ ឬការឌិកូដ DTS ។*2GB + ទំហំផ្ទុក 8GB៖ ទំហំផ្ទុកដែលមានជាក់ស្តែងអាចប្រែប្រួល ឬត្រូវបានកាត់បន្ថយដោយសារកត្តាមួយចំនួន។ នៅពេលដែលប្រព័ន្ធប្រតិបត្តិការកាន់កាប់ផ្នែកនៃអង្គចងចាំ (RAM) ទំហំទំនេរពិតប្រាកដគឺតិចជាងទំហំអង្គចងចាំដែលបានសម្គាល់។ ដោយសារតែការដំឡើងប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនដែលកាន់កាប់ផ្នែកនៃឧបករណ៍ផ្ទុក (ROM) ទំហំផ្ទុកជាក់ស្តែងដែលមានគឺតិចជាងទំហំដែលបានសម្គាល់សម្រាប់ទំហំឧបករណ៍ផ្ទុក។*តម្រូវឱ្យមានកម្មវិធីដែលមាន Chromecast built-in™ ។*ការប្រើប្រាស់ Bluetooth 5.2 តម្រូវឱ្យមានឧបករណ៍ទទួលដែលអាចប្រើជាមួយមុខងារដែលត្រូវគ្នាផងដែរ។*រូបភាពផលិតផល និងខ្លឹមសារនៅលើទំព័រនៃគេហទំព័រផលិតផលគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ បែបផែនជាក់ស្តែង (រួមមានជាអាទិ៍រូបរាង ពណ៌ វិមាត្រ) និងខ្លឹមសារនៅលើការបង្ហាញ (រួមមានជាអាទិ៍ផ្ទាំងរូបភាព ផ្ទៃខាងក្រោយ រូបភាព ការរចនា UI) អាចប្រែប្រួល។ សូមមើលផលិតផលជាក់ស្តែង។*គេហទំព័រផលិតផលបង្ហាញទិន្នន័យតម្លៃធម្មតា។ ទិន្នន័យទាំងអស់បានមកពីមន្ទីរពិសោធ Xiaomi ការរចនា និងប៉ារ៉ាម៉ែត្របច្ចេកវិទ្យា ហើយទិន្នន័យត្រូវបានផ្តល់ដោយអ្នកលក់។ ទិន្នន័យធ្វើតេស្តអាចមានភាពខុសប្លែកគ្នាបន្តិចបន្តួចរវាងកំណែសាកល្បង និងមជ្ឈដ្ឋានធ្វើតេស្តខុសៗគ្នា ហើយប្រហែលជាមិនឆ្លុះបញ្ចាំងពីផលិតផលជាក់ស្តែងនោះទេ។