Xiaomi Tv Max 86Xiaomi Tv Max 86
ពង្រីកទិដ្ឋភាពរបស់អ្នក

Xiaomi Tv Max 86
ដំណើរការខ្លាំងក្លា
អេក្រង់ 86" ជាមួយនឹងការរចនាគ្មានគែមដ៏ពិសេស
Dolby Vision IQ, Dolby Atmos
ទូរទស្សន៍ឆ្លាតវៃដំណើរការដោយ Android TV™
ការបន្ថយពន្លឺតាមកន្លែងអារេពេញលេញ
អេក្រង់ 4K ultra HD ជាមួយនឹងអត្រាភាពរលូន 120Hz
Xiaomi Tv Max 86
អេក្រង់ 86" ទំហំធំខ្លាំង
មកដល់ហើយ "Max”
ទូរទស្សន៍ Xiaomi TV Max 86" បំពាក់នូវអេក្រង់ធំខ្លាំង​បំផុត 86" និងអេក្រង់ពេញ សមាមាត្រអេក្រង់​ទៅនឹងតួខ្លួនខ្ពស់ ផ្ទៃមើលធំទូលាយ និងកម្រិតច្បាស់ 4K ultra HD នាំមកជូនអ្នក​នូវបទពិសោធនៃការ​មើលភាពយន្តនៅផ្ទះដ៏អស្ចារ្យ។
Xiaomi Tv Max 86
120Hz ទ្វេ
ដើម្បីទទួលបានបទពិសោធនៃការមើលដ៏ស្រស់ស្រាយ
អត្រាភាពរលូនខ្ពស់ខ្លាំង 120Hz គួបផ្សំជាមួយនឹង​បច្ចេកវិទ្យា 4K 120Hz MEMC (Motion Estimation និង Motion Compensation) អនុញ្ញាតឱ្យមានការបញ្ចូល​ស៊ុមកម្រិតមិល្លីវិនាទី ដោយផ្តល់នូវរូបភាព​ដែល​មិនមាន​ភាពរអាក់រអួលនៃឈុតឆាកដែលមានល្បឿនលឿន។ បទពិសោធមើលរបស់អ្នកមានភាពប្រសើរឡើងយ៉ាងខ្លាំង មិនថាអ្នកមើលព្រឹត្តិការណ៍កីឡា ភាពយន្តសកម្មភាព ឬលេងហ្គេមវីដេអូប្រកួតប្រជែងនោះទេ។
Xiaomi Tv Max 86
ការបន្ថយពន្លឺតាមកន្លែងអារេពេញលេញ
កម្រិតពណ៌គួរឱ្យភ្ញាក់ផ្អើល
ប្រព័ន្ធភ្លើងខាងក្រោយនៃការបន្ថយពន្លឺតាមកន្លែងអារេពេញលេញមានតំបន់ជាច្រើន ដែលអាចឱ្យអេក្រង់ធំមានការគ្រប់គ្រងលើពន្លឺ និងម្លប់បានប្រសើរជាងមុន ដោយបង្ហាញរូបភាពជាមួយនឹងស្រទាប់កាន់តែច្រើន។
Xiaomi Tv Max 86
1.07 ប៊ីលានពណ៌*
DCI-P3 ស្តារពណ៌ពិតនៃខ្សែភាពយន្ត
ការប្រើកម្រិតពណ៌ទូលាយ DCI-P3 កម្រិតរោងភាពយន្ត ទូរទស្សន៍ Xiaomi TV Max 86" អាចបង្ហាញពណ៌​បាន​ត្រឹមត្រូវដូចដែលអ្នកដឹកនាំរឿងចង់បាន។ តាមរយៈភាពច្បាស់​នៃពណ៌ 1.07 ប៊ីលានពណ៌ រូបភាព​មើល​ទៅរលូនជាងពេលណាទាំងអស់រវាងការផ្លាស់ប្តូរពណ៌។
1.07 ប៊ីលានពណ៌
90% DCI-P3
Xiaomi Tv Max 86Xiaomi Tv Max 86
Xiaomi Tv Max 86
HDMI 2.1
បទពិសោធលេងហ្គេមវីដេអូដ៏រលូន
តាមរយៈរន្ធ HDMI 2.1 ថ្មី អ្នកអាចភ្ជាប់ទូរទស្សន៍​របស់​អ្នក​ទៅកុងសូលហ្គេម​សម្រាប់ការបញ្ជូនរូបភាព​ដែលមាន​គុណភាពខ្ពស់កម្រិត 4K 120Hz ។ រំលេចដោយការ​ពន្យារតិចតួច និងការឆ្លើយតប​ល្បឿនលឿន ទូរទស្សន៍នាំមកនូវភាពសប្បាយរីករាយ​បន្ថែម​ដល់ក្រុមគ្រួសារ។
Dolby Vision IQ
Smart dynamic HDR
Dolby Vision HDR បំប្លែងបទពិសោធ​ទូរទស្សន៍​របស់​អ្នក​ជាមួយនឹងរូបភាពដ៏រស់រវើកដែលនាំមកនូវការកម្សាន្តមកកាន់ជីវិតអ្នក ហើយតាមរយៈ Dolby Vision IQ ប្រើប្រាស់​ភាពឆ្លាតវៃពេញលេញនៃទូរទស្សន៍របស់អ្នក ដើម្បីផ្តល់នូវ​រូបភាពដ៏ល្អឥតខ្ចោះនៅក្នុងបន្ទប់របស់អ្នកគ្រប់ពេល។
Xiaomi Tv Max 86
Xiaomi Tv Max 86
ប្រព័ន្ធឧបករណ៍រំពងដែលមានដ្រាយវើ 4
បទពិសោធសំឡេងដ៏អស្ចារ្យ
ប្រព័ន្ធបំពងសំឡេងដែលមានដ្រាយវើ 4 និងការរចនា​ជំរុញសំឡេងបាសតាមបំពង់ខ្យល់ធ្វើឱ្យសំឡេងចេញពី​ទូរទស្សន៍កាន់តែសម្បូរបែប និងខ្លាំងជាងមុន ផ្តល់នូវ​បទពិសោធសំឡេងកាន់តែស៊ីជម្រៅ។
Xiaomi Tv Max 86
Dolby Atmos និង DTS:X
បច្ចេកវិទ្យា Dolby Atmos និង DTS:X មិនត្រឹមតែបង្ហាញ​ពីភាពលម្អិតនៃសំឡេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត​សំឡេងបីវិមាត្រជាមួយនឹងវិមាត្រពីលើក្បាល ដែលបង្កើត​បែបផែនសំឡេងកាន់តែស៊ីជម្រៅ និងសម្បូរបែប​សម្រាប់​អ្នក។
Xiaomi Tv Max 86
Xiaomi Tv Max 86
ប្រតិបត្តិការខ្លាំង
ការដំណើរការរហ័ស
ទូរទស្សន៍នេះមាន quad-core A73 CPU ដ៏ខ្លាំងក្លា និង RAM 3GB + ROM 32GB ដែលអាចដំណើរការ​កិច្ចការ​ច្រើនក្នុងពេលដំណាលគ្នា និងរូបភាព​ដែលមាន​កម្រិត​ហ្វ្រេម​ខ្ពស់យ៉ាងងាយស្រួល។
A73
3GB + 32GB
Quad-core CPU
RAM និង ROM
Xiaomi Tv Max 86
Xiaomi Tv Max 86
Wi-Fi 6
សម្រាប់ការតភ្ជាប់បណ្តាញជំនាន់ក្រោយ
ទូរទស្សន៍​ស្ថិត​ក្នុង​ចំណោម​ទូរទស្សន៍​ដំបូង​គេ​ដែល​អាចប្រើជាមួយ​ពិធីការ Wi-Fi 6 ឬ IEEE P 802.11ax ជំនាន់​ក្រោយ។ ជាមួយនឹងកម្រិតបញ្ជូនបណ្តាញកាន់តែខ្ពស់ ទូរទស្សន៍អាចបង្កើនប្រសិទ្ធភាពនៃការបញ្ជូន និងបរិយាកាសបណ្តាញ *។
Xiaomi Tv Max 86
Android TV™ 11
ខ្លឹមសារ និងកម្មវិធីដ៏សម្បូរបែប
រីករាយក្នុងការជ្រើសរើសអ្វី​ដែលអ្នកចូលចិត្តពី​ភាពយន្ត និងកម្មវិធីទូរទស្សន៍ច្រើនជាង 400,000* ឬទាញយក​ពី​កម្មវិធី និងហ្គេមជាង 7,000 ដែល​មាន​នៅក្នុង Google play* store។ ទូរទស្សន៍ក៏អាចចាក់វីដេអូលើអ៊ីនធឺណិតពីប្រព័ន្ធមេឌៀស្ទ្រីមជាច្រើនដូចជា Netflix, Prime Video និង YouTube ផងដែរ។
Xiaomi Tv Max 86
Google Assistant*
ការគ្រប់គ្រងដោយប្រើសំឡេងយ៉ាងងាយស្រួល
អ្នកអាចប្រើ Google Voice Assistant ដើម្បីគ្រប់គ្រង​ បែបបទជីវិតរបស់អ្នក។ ស្វែងរកភាពយន្ត សួរសំណួរជាក់លាក់ ពិនិត្យមើល​អាកាសធាតុ គ្រប់គ្រង​ដោយពាក្យ​របស់អ្នក​ក្នុង​រយៈចម្ងាយរហូតដល់បីម៉ែត្រ
Xiaomi Tv Max 86
Xiaomi Tv Max 86
តេឡេបញ្ជា 360° Bluetooth
គ្រប់គ្រងទូរទស្សន៍ដោយសេរីជាងមុន
វាក៏មានប៊ូតុងមួយដើម្បីចូលមើលវីដេអូ Netflix និង Prime ផងដែរ ដូច្នេះខ្លឹមសារដែលអ្នកចូលចិត្ត​គឺគ្រាន់តែ​ចុច​តែម្តងប៉ុណ្ណោះ។
Xiaomi Tv Max 86
វីដេអូអេក្រង់ឥតខ្សែ
អេក្រង់ធំសម្រាប់បទពិសោធមើលកាន់តែប្រសើរ
Chromecast Built-in™* និង Miracast ធ្វើឱ្យកាន់តែ​ងាយស្រួល​ក្នុងការខាសខ្លឹមសារ នៅក្នុងឧបករណ៍​ឆ្លាតវៃនៅលើទូរទស្សន៍ ដោយមើលវាភ្លាមៗ​នៅលើអេក្រង់ធំ ដើម្បីបំពេញតម្រូវការអាជីវកម្ម ឬការកម្សាន្តរបស់អ្នក។
Xiaomi Tv Max 86
Xiaomi Tv Max 86
ការរចនាលោហធាតុ
គុណភាពខ្ពស់ និងប្រណិត
ស៊ុមសំលោហៈអាលុយមីញ៉ូមអាណូត និងដងបញ្ឈរ លោហៈទាំងអស់បង្ហាញពីសោភ័ណ្ឌភាពសិប្បកម្មរបស់ Max 86" ។
Xiaomi Tv Max 86
ស៊ុមលោហៈ
Xiaomi Tv Max 86
បាតលោហៈ
Xiaomi Tv Max 86
Xiaomi Tv Max 86Xiaomi Tv Max 86
រន្ធចម្រុះ
ការតភ្ជាប់ដ៏អស្ចារ្យទៅអេក្រង់ធំ
Xiaomi Tv Max 86Xiaomi Tv Max 86Xiaomi Tv Max 86
បណ្តាញ
HDMI
USB
ឌុយកាសទំហំ 3.5mm
Xiaomi Tv Max 86Xiaomi Tv Max 86Xiaomi Tv Max 86
អង់តែន
ការបញ្ចូល AV
អុបទិក
Xiaomi Tv Max 86
*ផលិតផលដែលបង្ហាញនៅលើទំព័រនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ ហើយប្រហែលជាមិនឆ្លុះបញ្ចាំងពីផលិតផលជាក់ស្តែងនោះទេ។ ពណ៌ និងផលិតផលសម្រេចនៃផលិតផលជាក់ស្តែង អាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។
*រូបភាពនៃមុខងារដែលបង្ហាញនៅលើទំព័រនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ ហើយប្រហែលជា​មិនឆ្លុះបញ្ចាំង​ពីផលិតផលជាក់ស្តែង ឬការកំណត់រចនាសម្ព័ន្ធ​របស់វានោះទេ។
*ប្រភពខ្លឹមសារត្រូវតែមានគុណភាពបង្ហាញ 4K ។
* 90% DCI-P3 គឺជាទិន្នន័យស្ថិតិ ហើយអាចប្រែប្រួលអាស្រ័យលើវិធីសាស្ត្រវាស់វែងដែលបានប្រើ។ សូមមើលផលិតផលជាក់ស្តែង។
*1.07 ពាន់លានពណ៌សម្រេចបានតាមរយៈបច្ចេកវិទ្យា 8-bit + FRC (ការបំប្លែងអត្រាហ្វ្រេម)។
* Dolby និងនិមិត្តសញ្ញា double-D គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Dolby Laboratories Licensing Corporation ។
* តម្រូវឱ្យមានខ្លឹមសារស្ទ្រីមវីដេអូដែលអាចប្រើជាមួយសំឡេង Dolby និងការឌិកូដ DTS ។
* Google Assistant មិនមានតាមភាសា និងប្រទេសមួយចំនួនទេ។ សូមមើលគេហទំព័រផ្លូវការរបស់ Google Assistant ដើម្បីទទួលបានព័ត៌មានបន្ថែម។
*អង្គ​ចងចាំ​ និង​ទំហំ​ផ្ទុក​ដែលអាចប្រើបានជាក់ស្តែងអាច​ប្រែប្រួល ឬ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សារ​កត្តា​មួយចំនួន៖ ដោយសារប្រព័ន្ធប្រតិបត្តិការប្រើផ្នែកនៃអង្គចងចាំ (RAM) ទំហំទំនេរ​ជាក់ស្តែងគឺ​មានតិចជាងទំហំអង្គចងចាំដែលបានសម្គាល់ ដោយសារប្រព័ន្ធ​ប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនប្រើផ្នែកនៃអង្គចងចាំ (ROM) ទំហំផ្ទុកទំនេរជាក់ស្តែងដែលមានគឺតិចជាងទំហំផ្ទុកដែលបានសម្គាល់។
*Google, Google Play, Android TV, Chromecast built-in និងសញ្ញាផ្សេងទៀតគឺជាពាណិជ្ជសញ្ញារបស់ Google LLC ។
* ខ្លឹមសារនៅលើ PatchWall ខុសគ្នាទៅតាមទីផ្សារ សូមមើលព័ត៌មានផលិតផលក្នុងតំបន់សម្រាប់ទីផ្សាររបស់អ្នក។
* តម្រូវឱ្យមានកម្មវិធីដែលមាន Chromecast built-in™ ។
*រូបភាព និងម៉ូឌែលផលិតផល ទិន្នន័យ មុខងារ ដំណើរការ ប៉ារ៉ាម៉ែត្រសេចក្ដីលម្អិត ផ្ទៃប៉ះ និងព័ត៌មានផលិតផល ផ្សេងទៀតគឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។ Xiaomi អាចនឹងកែប្រែព័ត៌មាននេះ។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមមើលផលិតផល និងឯកសារណែនាំផលិតផល។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យដែលបានយោងនៅលើគេហទំព័រនេះគឺជាលទ្ធផលធ្វើតេស្តផ្ទៃក្នុងរបស់ Xiaomi ។