

កាយសម្បទាមាំមួនស័ក្តិសមនឹងស្ទីលទាន់សម័យ

អេក្រង់ AMOLED ចតុកោណកែងទំហំ 1.74" ធំ

ការរចនាទម្ងន់ស្រាល 22.5g, តួខ្លួនតូចស្តើង 9.99mm*

រចនាសម្ព័ន្ធដោះចេញរហ័សថ្មីសន្លាងជាមួយនឹងស៊ុមលោហធាតុ

ថ្មកាន់បានរហូតដល់ 14 ថ្ងៃ ធន់មិនជ្រាបទឹក 5ATM*

ការតាមដានសុខភាពគ្រប់ជ្រុងជ្រោយដែលបានកែលម្អ*

អាចប្រើជាមួយមុខងារកីឡា 150+, GNSS ភ្ជាប់មកជាមួយស្រាប់

អេក្រង់កម្រិតកំពូល
ទំនើបដាច់គេ
លើសពីការស្រមៃរបស់អ្នក

អេក្រង់ធំ AMOLED ទំហំ 1.74″
មើលឃើញអ្វីៗទាំងអស់
អេក្រង់ធំផ្តល់នូវបទពិសោធលើសពីម៉ូឌែលមុន ដោយផ្តល់នូវប្រតិបត្តិការកាន់តែងាយស្រួល និងព័ត៌មានកាន់តែច្បាស់។
អត្រាភាពរលូនខ្ពស់ 60Hz ដែលបានកែលម្អសម្រាប់ការមើលយ៉ាងរលូន និង 16.7 លានពណ៌សម្រាប់ភាពលម្អិតកាន់តែច្បាស់។
1.74″
AMOLED
60Hz
អត្រាភាពរលូន
336
PPI
16.7
លានពណ៌
600
នីត

អេក្រង់ធំជាមួយប្លង់ធំទូលាយ
ផ្ទៃប៉ះដែលបានកែលម្អពេញលេញ រួមជាមួយនឹងមុខងារអាកាសធាតុ កាលវិភាគ និងប្រតិទិនដែលបានធ្វើបច្ចុប្បន្នភាព ត្រូវបានបង្ហាញនៅក្នុងប្លង់ធំទូលាយ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងអាចឱ្យពួកគេមើលឃើញព័ត៌មានបន្ថែមនៅពេលតែមួយ។

ធាតុក្រាហ្វិកមានប្រយោជន៍
ការវិវឌ្ឍន៍នៃបច្ចេកវិទ្យាធាតុក្រាហ្វិកអាចឱ្យអ្នកប្រើប្រាស់ប្ដូរប្លង់តាមបំណងយ៉ាងពេញលេញនៅលើអេក្រង់ចំនួនបួនដោយការអូសលើមុខនាឡិកា។ រួមបញ្ចូលគ្នានូវមុខងារងាយស្រួលដូចជាការតាមដានលំហាត់ប្រាណ ការតាមដានសុខភាព អាកាសធាតុ កាលវិភាគ ការទូទាត់ និងតន្ត្រី ដូច្នេះអ្នកអាចបិទបើករវាងពួកក្នុងរយៈពេលប៉ុន្មានវិនាទី។

មុខនាឡិកាទាន់សម័យរាប់រយមុខ
អាណាចក្រថ្មីនៃការទទួលបានលទ្ធភាពនានា
តាមរយៈមុខនាឡិកាថ្មីសន្លាង និងទាន់សម័យរាប់រយមុខនៅក្នុងរចនាប័ទ្មផ្សេងៗ ប្រាកដណាស់ថាជានាឡិកាមួយដែលត្រូវនឹងគ្រប់អារម្មណ៍របស់អ្នក។
មុខនាឡិកាឌីណាមិកថ្មីនេះមានសមាសធាតុដែលអាចប្ដូរតាមបំណងបានជាច្រើន ដែលអាចឱ្យអ្នកប្ដូរប្លង់មុខងារតាមរបៀបណាមួយដែលអ្នកចង់បាន។
ប្រើមុខនាឡិកាអាល់ប៊ុម ដើម្បីបង្ហាញទិដ្ឋភាពដែលអ្នកចូលចិត្ត សត្វចិញ្ចឹមជាទីស្រឡាញ់ និងពេលវេលាដែលគួរឱ្យចងចាំ។


ការរចនាកម្រិតកំពូល
អារម្មណ៍ទំនើប
ភាពសាមញ្ញគួរឱ្យភ្ញាក់ផ្អើល
ការរចនាអេក្រង់រាបស្មើថ្មី
រចនាប័ទ្មស្រស់ស្រាយ រូបរាងឡូយឆាយ
ក្នុងនាមជាសមាជិកថ្មីនៃនាឡិកាដៃឆ្លាតវៃ Xiaomi អេក្រង់រាបស្មើដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាឡិកាដៃឆ្លាតវៃ Xiaomi Smart Band 8 Pro កំណត់ឡើងវិញនូវអ្វីដែលនាឡិកាអាចផ្តល់ជូនលើសពីការរំពឹងទុក។
រូបរាងដ៏មានអនុភាពបង្កើតបាននូវរចនាប័ទ្មឡូយ និងអង់អាច ផ្តល់នូវទំនុកចិត្ត និងភាពទំនើប។


ការរចនាស៊ុមរួមបញ្ចូលគ្នា
ភាពសាមញ្ញជាមួយនឹងអារម្មណ៍ធម្មជាតិនៃការចម្រាញ់
ស៊ុមត្រូវបានរួមបញ្ចូល ដើម្បីសម្រេចបាននូវផ្នែកខាងក្រៅដែលរលោងជាងមុន ដោយរួមបញ្ចូលគ្នានូវភាពសាមញ្ញជាមួយនឹងភាពឆើតឆាយសម្រាប់រូបរាងទាន់សម័យ និងស្រស់ស្រាយ។
នាឡិកានេះទាក់ទាញភ្នែកមិនថាតុបតែងខ្លួនធម្មតា ឬសម្រាប់កម្មវិធីទេ នឹងជួយបង្កើនសោភ័ណ្ឌភាពនូវគ្រប់សម្លៀកបំពាក់។
ទម្ងន់ស្រាលត្រឹមតែ
22.5g
តូចស្តើងត្រឹម
9.99mm
*ទម្ងន់ 22.5g រាប់បញ្ចូលតែតួខ្លួន មិនមែនខ្សែនាឡិកាទេ។
*កម្រាស់ 9.99mm មិនរួមបញ្ចូលសេនស័រចង្វាក់បេះដូងទេ។

ជម្រើសលោហធាតុរលោងពីរ
ទទួលបានអារម្មណ៍ទំនើប

ពណ៌ខ្មៅ

Light Grey

ខ្សែនាឡិកាដោះចេញរហ័សថ្មីសន្លាង
អាចប្ដូរតាមបំណងបានយ៉ាងពេញលេញឱ្យសមនឹងចំណង់ចំណូលចិត្តរបស់អ្នក
*ភ្ជាប់មកជាមួយខ្សែនាឡិកា TPU ពណ៌ខ្មៅ/ប្រផេះស្រាល តាមស្តង់ដារ។ ខ្សែនាឡិកាផ្សេងទៀតត្រូវតែទិញដោយឡែកពីគ្នា។
ខ្សែនាឡិកាស្បែក
សណ្ឋានដ៏ប្រណីតសម្រាប់ភាពឆើតឆាយដែលមិនអាចប្រកែកបាន
ផលិតពីស្បែកគោលំដាប់ខ្ពស់ សណ្ឋានដ៏ប្រណីត រំលេចទាំងគុណភាព និងរចនាប័ទ្ម តាមរយៈភាពលម្អិត។
ជាតំណាងនៃរសជាតិនៅក្នុងបរិយាកាសធម្មតា និងអាជីវកម្ម។
ខ្សែនាឡិកាក្រង
ស្រាល ខ្យល់ចេញចូលស្រួល និងមានផាសុកភាព
ក្រណាត់នីឡុងមានផាសុកភាព ខណៈពេលដែលផ្តល់នូវខ្យល់ចេញចូលដ៏អស្ចារ្យ ដើម្បីរក្សាកដៃរបស់អ្នកត្រជាក់នៅរដូវក្តៅ។
ខ្សែនាឡិកាសំណាញ់ដែកអ៊ីណុក
ការបង្ហាញពីភាពបុរាណ ភាពជាក់លាក់ពិសេសដាច់គេ

ដំណើរការត្បាញជាក់លាក់ផ្តល់ឱ្យខ្សែនាឡិកាលោហធាតុនូវសណ្ឋានរលោង។ ការរចនាតូចស្ដើងសម្របតាមកដៃរបស់អ្នកយ៉ាងរលូន ដើម្បីទទួលបានបទពិសោធស្រស់ស្រាយ និងមិនធ្វើឲ្យហប់។ សណ្ឋានត្បាញ បំពេញបន្ថែមដោយពណ៌លោហធាតុប្រាក់ភ្លឺ បង្កើនភាពឆើតឆាយ និងមន្តស្នេហ៍បន្ថែមទៀត។

ខ្សែ TPU
រចនាឡើងសម្រាប់ចលនាដោយសេរី
វត្ថុធាតុ TPU មានភាពរឹងមាំ និងធន់មិនជ្រាបទឹក ប៉ុន្តែទន់ និងមានផាសុកភាព ដូច្នេះអ្នកអាចហាត់ប្រាណ និងហែលទឹកបានតាមចិត្ត។
ពណ៌លឿងក្រូចឆ្មា៖ កក់ក្តៅ និងភ្លឺ បញ្ជាក់ពីទំនុកចិត្តរបស់អ្នក និងបន្ថែមថាមពលសម្រាប់រូបរាងដ៏ស្វាហាប់។
ពណ៌ខៀវផែនទឹកកក៖ ស្រស់ស្រាយ និងសមសួន បង្កើតនូវចំហាយកម្លាំងធាតុទន់ភ្លន់ និងបន្ធូរអារម្មណ៍។


កម្មវិធីហាត់ប្រាណកម្រិតអាជីព
ភាពជាក់លាក់កម្រិតអាជីព
បង្ហាញសមត្ថភាពរបស់អ្នក
មុខងារកីឡា 150+
ធ្វើអ្វីដែលអ្នកស្រឡាញ់


ទីតាំងផ្កាយរណបប្រាំ GNSS ដោយឯករាជ្យ
រត់យ៉ាងស្រាលខ្លួន រត់ដោយសេរី
ឈីប GNSS ឯករាជ្យដែលភ្ជាប់មកជាមួយអាចត្រូវបានប្រើជាឧបករណ៍ឯករាជ្យ ឬរួមបញ្ចូលគ្នាជាមួយទូរសព្ទ។ ជាមួយនឹងភាពជាក់លាក់ដែលបានកែលម្អ វាអាចប្រើជាមួយប្រព័ន្ធផ្កាយរណប BeiDou, GPS, GLONASS, Galileo និង QZSS ។

តាមដានផ្លូវរត់របស់អ្នក
បង្ហាញផ្លូវរបស់អ្នក
ទទួលបានភាពរំជើបរំជួលឡើងវិញ
មើលកំណត់ត្រានៃការរត់នៅខាងក្រៅរបស់អ្នកដោយបើកកម្មវិធី Mi Fitness ។ ការតាមដានផ្លូវរត់ខាងក្រៅរបស់អ្នកនឹងអាចឱ្យអ្នកតាមដានរាល់ជំហានដ៏រំភើប ដោយរំលឹកអ្នកថាការខិតខំប្រឹងប្រែងរបស់អ្នកទទួលបានផលហើយ។

ពិន្ទុថាមពល
វាយតម្លៃកាយសម្បទាបច្ចុប្បន្នរបស់អ្នក។

មុខងាររត់ឆ្លាតវៃ
បង្ហាញភាពខុសគ្នារវាងគោលដៅរបស់អ្នក និងស្ថានភាពបច្ចុប្បន្នរបស់អ្នក ហើយកំណត់ល្បឿនភ្លាមៗ។

កម្មវិធីរត់នៅលើកដៃ
កម្មវិធីរត់ចំនួន 10 ដែលភ្ជាប់មកជាមួយស្រាប់ជាមួយនឹងកម្រិតផ្សេងៗគ្នា។
គ្រូបង្វឹកកម្ដៅសាច់ដុំ និងបន្ធូរសាច់ដុំ 3D
"គ្រូបង្ហាត់ផ្ទាល់ខ្លួន" នៅលើដៃរបស់អ្នក
មិនច្បាស់ពីរបៀបកម្តៅសាច់ដុំ ឬពត់ខ្លួនឬ? លើកដៃរបស់អ្នក ដើម្បីបើកដំណើរការ “គ្រូបង្ហាត់ផ្ទាល់ខ្លួន" របស់អ្នក។
មុខងារកីឡាមួយចំនួនផ្តល់នូវចលនា 3D ដើម្បីផ្តល់ការណែនាំអំពីការធ្វើលំហាត់ប្រាណ។ អនុវត្តតាមរូបមានចលនាអំពីការបង្រៀន ដើម្បីកម្តៅសាច់ដុំ ធ្វើឱ្យសាច់ដុំរបស់អ្នកសកម្ម និងចូលទៅក្នុងតំបន់ហាត់ប្រាណបានលឿនជាងមុន។ បន្ទាប់ពីការហ្វឹកហ្វាត់ សូមធ្វើតាមរូបមានចលនា ដើម្បីពត់សាច់ដុំរបស់អ្នក និងកាត់បន្ថយការឈឺសាច់ដុំ។

*មុខងារនេះមានសម្រាប់តែមុខងារកីឡាដែលបានជ្រើសរើសប៉ុណ្ណោះ។

ម៉ូឌុលតាមដាន 4 ឆានែល*
ដំណោះស្រាយទិន្នន័យជំនាន់ក្រោយ
ការកំណត់រចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះរួមជាមួយម៉ូឌុលតាមដាន 4 ឆានែល ដែលបានកែលម្អអាចបញ្ជូន និងប្រមូលសញ្ញាបន្ថែមទៀតសម្រាប់ការតាមដានចលនា និងការតាមដានសុខភាពកាន់តែត្រឹមត្រូវ។ ការអាប់ដេតក្បួនដោះស្រាយដ៏ទូលំទូលាយផ្តល់នូវលទ្ធផលច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈសម្រាប់ការកែលម្អខាងក្នុង និងខាងក្រៅ។ ភាពត្រឹមត្រូវនៃការតាមដានចង្វាក់បេះដូងបានកែលម្អ 10% ធៀបនឹងម៉ូឌែលមុនៗ ខណៈពេលដែលភាពត្រឹមត្រូវនៃការតាមដានតិត្ថិភាពអុកស៊ីសែនបានកែលម្អ 5% ។
10%
ភាពត្រឹមត្រូវនៃចង្វាក់បេះដូង

5%

ភាពត្រឹមត្រូវនៃតិត្ថិភាពអុកស៊ីសែន
*នាឡិកាដៃឆ្លាតវៃ Xiaomi Smart Band 8 Pro បានកែលម្អក្បួនដោះស្រាយចង្វាក់បេះដូង និងសម្រេចបាននូវការបញ្ចូលទិន្នន័យ 4 ឆានែល ដើម្បីអាចប្រើជាមួយការតាមដានចង្វាក់បេះដូង 4 ឆានែល។
*ទិន្នន័យធ្វើតេស្ត 4 ឆានែលបានមកពីមន្ទីរពិសោធន៍របស់ Xiaomi Internal Lab ។
*ទិន្នន័យសម្រាប់ការតាមដានចង្វាក់បេះដូង និងការកែលម្អភាពត្រឹមត្រូវនៃការតាមដានតិត្ថិភាពអុកស៊ីសែនបើប្រៀបធៀបជាមួយនាឡិកាដៃឆ្លាតវៃ Xiaomi Smart Band 7 Pro ។
ការគ្រប់គ្រងសុខភាពពហុវិមាត្រ
ភាពជាក់លាក់ដែលបានកែលម្អ ដើម្បីទទួលបានការថែទាំកាន់តែមានប្រសិទ្ធភាព
*សារជម្រុញឱ្យធ្វើលំហាត់ប្រាណដកដង្ហើមនឹងត្រូវបានផ្ញើនៅពេលដែលកម្រិតភាពតានតឹងរបស់អ្នកឈានដល់ 80 ពីរដងជាប់គ្នាក្នុងអំឡុងពេលភ្ញាក់របស់អ្នក។
*តិត្ថិភាពអុកស៊ីសែន៖ នៅពេលដែលការតាមដានតិត្ថិភាពអុកស៊ីសែននៅក្នុងឈាមជាបន្តបន្ទាប់ត្រូវបានបើកពេញមួយថ្ងៃ ការធ្វើតេស្តត្រូវបានអនុវត្តរៀងរាល់ 10 នាទីម្តងនៅពេលសម្រាក។
*ចង្វាក់បេះដូង៖ ប្រសិនបើការតាមដានឆ្លាតវៃត្រូវបានបើក ហ្វ្រកង់តាមដានត្រូវបានកើនឡើងដោយស្វ័យប្រវត្តិដល់មួយនាទីរាល់ពេលដែលសកម្មភាពត្រូវបានរកឃើញ។
*ការគេង៖ ចំពោះការតាមដានការគេង ការតាមដានចលនាភ្នែករហ័ស REM ត្រូវតែបើកនៅក្នុងកម្មវិធី ឬនាឡិកា ដើម្បីទទួលបានការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់។ រយៈពេលគេងមានរយៈពេលតិចជាង 20 នាទីប្រហែលជាមិនត្រូវបានកត់ត្រាទេ។


បែបបទជីវិត
ការរស់នៅប្រកបដោយផលិតភាព
សម្រេចបានសក្តានុពលពេញលេញរបស់អ្នក

អាយុកាលថ្ម 2 សប្តាហ៍ដែលបានកែលម្អ
រីករាយនឹងអារម្មណ៍សុវត្ថិភាពដែលបានរកឃើញថ្មី
6 ថ្ងៃ
មុខងារ AOD*
14 ថ្ងៃ
មុខងារប្រើប្រាស់ធម្មតា*

ធន់មិនជ្រាបទឹក 5ATM
រក្សាភាពស្ងួត សូម្បីតែពេលនៅក្នុងទឹក*

ភាពត្រូវគ្នាជាមួយនាឡិកាដៃឆ្លាតវៃ Xiaomi Smart Band 8 Pro
ភាពត្រូវគ្នាជាមួយទូរសព្ទ Android
Android 8.0 និងកំណែខ្ពស់ជាងនេះ
ភាពត្រូវគ្នាជាមួយទូរសព្ទ iOS
iOS 12.0 និងកំណែខ្ពស់ជាងនេះ
អាយុកាលថ្ម
មុខងារប្រើប្រាស់ធម្មតា
14 ថ្ងៃ
14 ថ្ងៃ
មុខងារ AOD
6 ថ្ងៃ
6 ថ្ងៃ
សុខភាព
ការកត់ត្រាសកម្មភាពប្រចាំថ្ងៃ
អាចប្រើបាន
អាចប្រើបាន
ការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃ
អាចប្រើបាន
អាចប្រើបាន
ការតាមដានតិត្ថិភាពអុកស៊ីសែនពេញមួយថ្ងៃ
អាចប្រើបាន
អាចប្រើបាន
ការតាមដានការគេង
អាចប្រើបាន
អាចប្រើបាន
ការតាមដានភាពតានតឹងពេញមួយថ្ងៃ
អាចប្រើបាន
អាចប្រើបាន
ការរំលឹកការមករដូវរបស់ស្ត្រី
អាចប្រើបាន
អាចប្រើបាន
លំហាត់ប្រាណដកដង្ហើម
អាចប្រើបាន
អាចប្រើបាន
លំហាត់ប្រាណ
មុខងារកីឡា 150+
អាចប្រើបាន
អាចប្រើបាន
កម្មវិធីរត់
អាចប្រើបាន
អាចប្រើបាន
ធាតុក្រាហ្វិក
ការគ្រប់គ្រងតន្ត្រី
អាចប្រើបាន
អាចប្រើបាន
សំឡេងរោទ៍
អាចប្រើបាន
អាចប្រើបាន
មុខងារកំណត់ម៉ោង
អាចប្រើបាន
អាចប្រើបាន
នាឡិកាកំណត់ពេល
អាចប្រើបាន
អាចប្រើបាន
ពិល
អាចប្រើបាន
អាចប្រើបាន
អាកាសធាតុ
អាចប្រើបាន
អាចប្រើបាន
ការរំលឹកប្រតិទិន
អាចប្រើបាន
អាចប្រើបាន
បញ្ជីកិច្ចការ
អាចប្រើបាន
អាចប្រើបាន
ការរំលឹកអំពីព្រឹត្តិការណ៍
អាចប្រើបាន
អាចប្រើបាន
ស្វែងរកទូរសព្ទរបស់ខ្ញុំ
អាចប្រើបាន
អាចប្រើបាន
ម៉ោងនៃពិភពលោក
អាចប្រើបាន
អាចប្រើបាន
ផ្តោត
អាចប្រើបាន
អាចប្រើបាន
ការថតរូបពីចម្ងាយ
អាចប្រើបានតាមម៉ូឌែលមួយចំនួន
អាចប្រើបាន
កម្មវិធីបន្ស៊ាំ
Mi Fitness
Mi Fitness
ចំណាំ៖
*22.5g គឺជាទម្ងន់តួខ្លួននាឡិកាតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលខ្សែ។ កម្រាស់ 9.99mm ដោយមិនរាប់បញ្ចូលឧបករណ៍តាមដានចង្វាក់បេះដូង។ ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi Internal Labs។
*ទិន្នន័យនៃអាយុកាលថ្មគឺផ្អែកលើមុខងារប្រើប្រាស់ធម្មតា ដែលធ្វើតេស្តដោយមន្ទីរពិសោធន៍របស់ Xiaomi Internal Labs ។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។ ការវាយតម្លៃភាពធន់មិនជ្រាបទឹក 5ATM គឺផ្អែកលើស្តង់ដារ ISO 22810:2010។
*ផលិតផលនេះ និងមុខងាររបស់វាមិនត្រូវបានបង្កើតឡើង ដើម្បីគោលបំណងវេជ្ជសាស្ត្រ និងមិនមានគោលបំណងទស្សន៍ទាយ ធ្វើរោគវិនិច្ឆ័យ ការពារ ឬព្យាបាលជំងឺណាមួយឡើយ។ ទិន្នន័យ និងតម្លៃដែលបានវាស់វែងទាំងអស់គឺសម្រាប់តែឯកសារយោងផ្ទាល់ខ្លួនប៉ុណ្ណោះ។
*រូបភាព និងម៉ូឌែលផលិតផល ទិន្នន័យ មុខងារ ប្រតិបត្តិការ សេចក្តីលម្អិត ផ្ទៃប៉ះ និងព័ត៌មានផលិតផលផ្សេងទៀតនៅលើទំព័រនេះគឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ ហើយអាចខុសគ្នាពីផលិតផលជាក់ស្តែង។ Xiaomi អាចនឹងកែប្រែព័ត៌មាននេះ។ ដើម្បីទទួលបានព័ត៌មានជាក់លាក់ សូមមើលផលិតផលជាក់ស្តែង។
*ទាញយកមុខនាឡិកាដ៏អស្ចារ្យបន្ថែមទៀតពី Watch Face Market ។ បែបផែនជាក់ស្តែងនៃមុខនាឡិកាអាចខុសគ្នាបន្តិចបន្តួចពីរូបភាព។ សូមមើលមុខនាឡិកាជាក់ស្តែងនៅក្នុង Watch Face Market។
*ខ្លឹមសារ និងមុខងារដែលបង្ហាញនៅលើទំព័រនេះមិនអាចធានាបានថានៅតែជាអចិន្ត្រៃយ៍នោះឡើយ។ ការកែតម្រូវអាចកើតឡើងដោយសារតែការផ្លាស់ប្តូរនៅ ក្នុងលក្ខខណ្ឌរក្សាសិទ្ធិ ពាណិជ្ជកម្ម ឬបច្ចេកទេស។ ក្នុងករណីមានការផ្លាស់ប្តូរណាមួយកើតឡើងដោយគ្មានការជូនដំណឹងជាលក្ខណៈបុគ្គល សូមមើលខ្លឹមសារ និងមុខងារជាក់ស្តែងនៃផលិតផល។
*មុខងារមួយចំនួន (រួមមានជាអាទិ៍ការហៅទូរសព្ទ ការរំលឹកការជូនដំណឹង ។ល។) តម្រូវឱ្យកម្មវិធីដំណើរការក្នុងផ្ទៃខាងក្រោយ ដើម្បីឱ្យដំណើរការ។ សម្រាប់ការណែនាំជាក់លាក់ សូមមើលសារជម្រុញនៅក្នុងកម្មវិធី។
*គ្រឿងបន្ទាប់បន្សំខ្សែនាឡិកាដែលបង្ហាញនៅលើទំព័រនេះចាំបាច់ត្រូវទិញដោយឡែកពីគ្នា។
*ធន់មិនជ្រាបទឹក 5ATM៖ ធ្វើតេស្តដោយអនុលោមតាម ISO 22810 ការបោះពុម្ពលើកដំបូង៖ គិតត្រឹមឆ្នាំ 2010 និងតាមតម្រូវការធ្វើតេស្តរបស់អតិថិជន នាឡិកាដៃឆ្លាតវៃ Xiaomi Smart Band 8 Pro បានឆ្លងកាត់ការធ្វើតេស្ត និងត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន Nanchang Longcheer Technology Co., Ltd. លេខរបាយការណ៍វាយតម្លៃភាពធន់មិនជ្រាបទឹក៖ 68.189.23.0149.01. ការវាយតម្លៃភាពធន់មិនជ្រាបទឹក 5ATM (ស្មើនឹងជម្រៅ 50 ម៉ែត្រ)។ មានន័យថាវាអាចពាក់នៅក្នុងអាងហែលទឹក ពេលហែលទឹកនៅជិតច្រាំង និងក្នុងអំឡុងពេលសកម្មភាពក្នុងទឹករាក់ផ្សេងទៀត។ មិនស័ក្តិសមសម្រាប់ការពាក់ក្នុងការងូតទឹកក្តៅ សូណា ឬពេលកំពុងជ្រមុជទឹកទេ។ ត្រូវប្រាកដថាជៀសវាងការប៉ះពាល់ដោយផ្ទាល់នឹងចរន្តទឹកដ៏លឿនក្នុងអំឡុងពេលលេងកីឡាក្នុងទឹក។ ភាពធន់មិនជ្រាបទឹកមិនជាអចិន្ទ្រៃយ៍ទេ ហើយអាចថមថយបន្តិចម្ដងៗតាមពេលវេលា។
*លក្ខខណ្ឌធ្វើតេស្តសម្រាប់នាឡិកាដៃឆ្លាតវៃ Xiaomi Smart Band 8 Pro នៅក្នុងមុខងារប្រើប្រាស់ធម្មតា៖ សាកថ្មពេញជាមួយការកំណត់លំនាំដើមពីរោងចក្រ និងមុខនាឡិកាលំនាំដើម ការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់ ការតាមដានគុណភាពនៃការដកដង្ហើមក្នុងការគេង ការតាមដានភាពតានតឹងពេញមួយថ្ងៃត្រូវបានបិទ ការតាមដានចង្វាក់បេះដូង 30 នាទី / ការតាមដានអត្រាបេះដូងពេញមួយថ្ងៃបានបើក ការរំលឹកសារ (100 សារ 10 ការរំលឹកការហៅទូរសព្ទ សំឡេងរោទិ៍ 3 ដងក្នុងមួយថ្ងៃ) ត្រូវបានបើក ការបង្ហាញនាឡិកាត្រូវបានធ្វើឱ្យសកម្ម 200 ដងក្នុងមួយថ្ងៃ ទិន្នន័យកម្មវិធីត្រូវបានធ្វើសមកាលកម្មម្តងក្នុងមួយថ្ងៃ តិត្ថិភាពអុកស៊ីសែនត្រូវបានវាស់ដោយដៃពីរដងក្នុងមួយថ្ងៃ ការកត់ត្រាចលនាបានបើករយៈពេល 60 នាទីក្នុងមួយសប្តាហ៍។
*លក្ខខណ្ឌធ្វើតេស្តសម្រាប់នាឡិកាដៃឆ្លាតវៃ Xiaomi Smart Band 8 Pro នៅក្នុងមុខងារប្រើប្រាស់ធម្មតា៖ សាកថ្មពេញជាមួយការកំណត់លំនាំដើមពីរោងចក្រ និងមុខនាឡិកាលំនាំដើម ការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់ ការតាមដានគុណភាពនៃការដកដង្ហើមក្នុងការគេង ការតាមដានភាពតានតឹងពេញមួយថ្ងៃត្រូវបានបិទ ការតាមដានចង្វាក់បេះដូង 30 នាទី / ការតាមដានអត្រាបេះដូងពេញមួយថ្ងៃបានបើក ការរំលឹកសារ (100 សារ 10 ការរំលឹកការហៅទូរសព្ទ សំឡេងរោទិ៍ 3 ដងក្នុងមួយថ្ងៃ) ត្រូវបានបើក ការបង្ហាញនាឡិកាត្រូវបានធ្វើឱ្យសកម្ម 200 ដងក្នុងមួយថ្ងៃ ទិន្នន័យកម្មវិធីត្រូវបានធ្វើសមកាលកម្មម្តងក្នុងមួយថ្ងៃ តិត្ថិភាពអុកស៊ីសែនត្រូវបានវាស់ដោយដៃពីរដងក្នុងមួយថ្ងៃ ការកត់ត្រាចលនាបានបើករយៈពេល 60 នាទីក្នុងមួយសប្តាហ៍។
*ទិន្នន័យធ្វើតេស្តអាយុកាលថ្មទាំងអស់គឺទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi Internal Lab។ អាយុកាលថ្មអំឡុងពេលប្រើប្រាស់ជាក់ស្តែងអាចខុសគ្នាដោយសារកត្តានានា រួមទាំងការដំឡើង ប្រតិបត្តិការ និងមជ្ឈដ្ឋាន ហើយអាចខុសគ្នាពីលទ្ធផលមន្ទីរពិសោធន៍។
*ទិន្នន័យទាក់ទងនឹងការកែលម្អ 10% នៃភាពត្រឹមត្រូវនៃការតាមដានចង្វាក់បេះដូង និងការកែលម្អ 5% នៃភាពត្រឹមត្រូវនៃការតាមដានតិត្ថិភាពអុកស៊ីសែនជាមួយនឹងម៉ូឌុលតាមដាន 4 ឆានែលដែលបានកែលម្អ គឺបានមកពីមន្ទីរពិសោធន៍របស់ Xiaomi Internal Lab ។ សូមមើលបទពិសោធប្រើប្រាស់ជាក់ស្ដែង ដោយសារទិន្នន័យអាចខុសគ្នាដោយសារភាពខុសគ្នានៃប្រតិបត្តិការរបស់អ្នកប្រើប្រាស់។
*សូមកុំដាក់នាឡិកានៅក្នុងមជ្ឈដ្ឋានដែលមានដែនម៉ាញេទិចខ្លាំង ព្រោះវាអាចប៉ះពាល់ដល់ប្រតិបត្តិការ។
*សូមប្រើខ្សែសាកដែលភ្ជាប់មកជាមួយជាជាងខ្សែសាករបស់ភាគីទីបី បើមិនដូច្នេះទេ ផលិតផលអាចដំណើរការមិនត្រឹមត្រូវ។

































