Xiaomi Router Ac1200Router AC1200
Dual-Core Full Gigabit AC1200 RouterDual-Core CPU | រន្ធបណ្តាញ Gigabit | អង់តែនដំណើរការខ្ពស់ 4អង្គចងចាំធំ 128MB អាចប្រើជាមួយ​ការភ្ជាប់​ដែល​មាន​ស្ថិរភាពសម្រាប់ឧបករណ៍ទែមីណាល់រហូតដល់ 128 *ការការពារប្រឆាំងនឹងការលួចចូល | អាចប្រើជាមួយ IPv6 | បានបង្កើនប្រសិទ្ធភាពសម្រាប់ Xiaomi Smart Home

4អង់តែន
ការទទួលបានបណ្តាញខ្ពស់គ្រប់ទិសដៅ
128MBអង្គចងចាំធំ
1167*Mbps
Dual-core880MHz
Gigabitរន្ធអ៊ីសឺរណិត
Fibre-optic full gigabit router ផ្តល់ល្បឿនភ្ជាប់កាន់តែលឿន
Fibre-optic full gigabit សម្រាប់ល្បឿនលឿនជាង 100Mbpsរ៉ោតទ័រ Xiaomi Router AC1200 រួមមានរន្ធ WAN ជីកាប៊ិតមួយ និងរន្ធ LAN ជីកាប៊ិតចំនួនពីរ ដែល​ងាយ​ស្រួលសម្រេចបាននូវល្បឿនបណ្តាញ 100Mbps និងខ្ពស់​ជាង​នេះ។ បើប្រៀបធៀបជាមួយនឹងរន្ធមេហ្កាប៊ិត 100 អាច​ឱ្យ​អ្នក​ប្រើប្រាស់គ្រប់មេហ្កាប៊ិតដែលធ្វើឲ្យកម្រិតបញ្ជូនកាន់តែប្រសើរ។
ម៉ូដឹមអុបទិក
រន្ធអ៊ីសឺរណិតជីកាប៊ិត
ម៉ូដឹមអុបទិក
រន្ធអ៊ីសឺរណិតមេហ្កាប៊ិត 100
Dual-core CPU សម្រាប់ល្បឿនអ៊ីនធឺណិតកាន់តែលឿនបំពាក់នូវអង្គដំណើរការ dual-core quad-threaded រហូតដល់ 880MHz។ ដំណើរការដ៏ខ្លាំងក្លា​ដែលងាយស្រួលអាចប្រើជាមួយរន្ធ​អ៊ីសឺរណិតជីកាប៊ិត និងការបញ្ជូនទិន្នន័យ Wi-Fi កម្រិតបញ្ជូនទ្វេជីកាប៊ិត​សម្រាប់​បទពិសោធ​លើ​អ៊ីនធឺណិត​កាន់តែរលូន។
Dual-core quad-thread880MHz
អង្គដំណើរការប្រេកង់ចម្បង
កម្រិតបញ្ជូនទ្វេឥតខ្សែ 1167Mbps សម្រាប់​ការតភ្ជាប់​អ៊ីនធឺណិត​កាន់តែលឿន និងរលូនកម្រិតបញ្ជូនទ្វេដំណាលគ្នា 2.4GHz និង 5GHz ភាព​យឺតយ៉ាវ​តិចតួច​ដែល​បណ្តាលមក​ពីបណ្តាញ​ចែករំលែក និង​ផ្តល់​ល្បឿន​នៃការតភ្ជាប់ឥតខ្សែរហូតដល់ 1167Mbps ។កម្រិតបញ្ជូន 2.4GHz បញ្ជូន​តាម​ចម្ងាយ​កាន់តែច្រើន​សម្រាប់​ការគ្របដណ្តប់កាន់តែប្រសើរ និង​ដំណើរការ​ចូល​តាមជញ្ជាំង​កាន់តែ​ប្រសើរ កម្រិតបញ្ជូន 5GHz ប្រើប្រាស់​បច្ចេកវិទ្យា 802.11ac ដើម្បី​កាត់បន្ថយ​ការជ្រៀតជ្រែក និងបង្កើន​ល្បឿននៃការតភ្ជាប់ ដើម្បីទទួលបាន​បទពិសោធ​កាន់តែរលូននៅពេលមើលវីដេអូ HD និងលេងហ្គេម​តាមអ៊ីនធឺណិត។2.4GHz5GHz
ការរួមបញ្ចូលកម្រិតបញ្ជូនទ្វេតាមរយៈ Wi-Fi SSID មួយ​លុប​បំបាត់ការច្រលំបណ្តាញ*រ៉ោតទ័រ Xiaomi Router AC1200 អាចប្រើ​ជាមួយ​ការរួមបញ្ចូលកម្រិតបញ្ជូនទ្វេ ដោយ​រួមបញ្ចូលគ្នា​នូវ​កម្រិតបញ្ជូន 2.4GHz និង 5GHz នៅក្រោម Wi-Fi SSID មួយ។លែងបារម្ភអំពី Wi-Fi ណាដែលត្រូវភ្ជាប់ទៅឡើយ។ កម្រិតបញ្ជូន 2.4GHz ផ្តល់នូវការបញ្ជូនចូលតាមជញ្ជាំង​​កាន់តែ​ប្រសើរ​ ខណៈដែលកម្រិតបញ្ជូន 5GHz ផ្តល់​ល្បឿន​កាន់តែខ្ពស់ ហើយឧបករណ៍ដែលប្រើកម្រិតបញ្ជូនទ្វេ ជ្រើសរើស​កម្រិតបញ្ជូនល្អបំផុតដោយស្វ័យប្រវត្តិ។
Xiaomi_Home_2.4GHzXiaomi_Home_5GHz
Xiaomi_Home
អង់តែនទទួលបានសញ្ញា​ខ្ពស់​ចំនួនបួន​សម្រាប់​សញ្ញា​ល្អចូលតាមជញ្ជាំងអង់តែនដំណើរការខ្ពស់គ្រប់ទិសដៅខាងក្រៅ​ដែល​ត្រូវ​បាន​​ធ្វើតេស្តលើភាពជាក់លាក់ចំនួនបួនត្រូវបានរចនា និង​រៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បី​បង្កើនប្រសិទ្ធភាព​នៃការបញ្ជូន សូម្បីតែនៅក្នុងមជ្ឈដ្ឋាន​ស្មុគ្រស្មាញក៏ដោយ។
អំភ្លីពង្រីកសញ្ញារួមបញ្ចូលគ្នាធានានូវសញ្ញា Wi-Fi ល្អនៅលើតំបន់គ្របដណ្តប់ដ៏ធំទូលាយឈីប 2.4GHz និង 5GHz ឥតខ្សែនីមួយៗ​មាន​អំភ្លី​ថាមពល​រួមបញ្ចូលគ្នា (PA) និងឧបករណ៍រំពងសំឡេងទាប (LNA)។ PA (អំភ្លី​ថាមពល​) ​​មានប្រសិទ្ធភាពពង្រឹង​ថាមពល​បញ្ជូន​សញ្ញា ខណៈពេលដែល LNA (អំភ្លី​សំឡេងរំខានទាប​) ​​អាច​បង្កើន​ភាពរំញោចរបស់ឧបករណ៍ទទួលសញ្ញា។ វាអាចឱ្យសញ្ញាត្រូវបានបញ្ជូនក្នុងចម្ងាយកាន់តែឆ្ងាយ ឆ្លងកាត់ជញ្ជាំងកាន់តែប្រសើរ និងគ្របដណ្តប់​តំបន់​ធំទូលាយ។
PA + LNA
PA + LNA
អង្គចងចាំធំ 128MB អាចប្រើជាមួយ​ការភ្ជាប់​ដែល​មាន​ស្ថិរភាពសម្រាប់ឧបករណ៍ទែមីណាល់រហូតដល់ 128 *នៅក្នុងយុគសម័យផ្ទះឆ្លាតវៃ ឧបករណ៍កាន់តែច្រើន ត្រូវការការតភ្ជាប់បណ្តាញដែលមានស្ថិរភាព។ រ៉ោតទ័រ Xiaomi Router AC1200 ប្រើប្រាស់ RAM ទំហំ 128MB ដើម្បីផ្តល់នូវការបញ្ជូនទិន្នន័យដែលមានស្ថិរភាព និង​ដើម្បីធានាបាននូវការតភ្ជាប់​ដែលមានស្ថិរភាព​សម្រាប់​ឧបករណ៍ដែលបានភ្ជាប់នីមួយៗ។*ទិន្នន័យនេះគឺបានមកពីតម្លៃដែនកំណត់នៃការតភ្ជាប់ស្របគ្នានៅក្នុងមជ្ឈដ្ឋានមន្ទីរពិសោធន៍ Xiaomi
អាចប្រើបានជាមួយ IPv6IPv6 មានលំហអាសយដ្ឋាន​ធំជាងមុន ដែលធ្វើឱ្យ​ឧបករណ៍​ដែល​ភ្ជាប់​អ៊ីនធឺណិតនានា​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន។ រ៉ោតទ័រ Xiaomi Router AC1200 អាចប្រើបានជាមួយ IPv6 និងត្រូវបានរៀបចំសម្រាប់ការដាក់ប្រើ IPv6 នាពេលអនាគតនៅលើទ្រង់ទ្រាយធំ។
ដំណោះស្រាយការកែកំហុសឆ្លាតវៃ ធ្វើឱ្យ​រលក​សញ្ញា​ខ្សោយ​កាន់តែប្រសើរឡើង ដើម្បីឲ្យមានស្ថិរភាព និងប្រសិទ្ធភាពកម្រិតបញ្ជូន 5GHz អាចប្រើជាមួយដំណោះស្រាយ​នៃការកែកំហុស LDPC (ការពិនិត្យ​ភាពស្មើគ្នា​នៃ​ដង់ស៊ីតេ​ទាប)។ កាត់បន្ថយការជ្រៀតជ្រែកក្នុងអំឡុងពេលបញ្ជូន​ទិន្នន័យ និងបង្កើនការគ្របដណ្តប់សញ្ញា Wi-Fi យ៉ាង​សំខាន់​​សម្រាប់ការបញ្ជូនទិន្នន័យ​កាន់តែ​មាន​ប្រសិទ្ធភាព។
Xiaomi Router Ac1200តំបន់គ្របដណ្តប់កាន់តែទូលាយ
Xiaomi Router Ac1200ដំណោះស្រាយការកែកំហុសឆ្លាតវៃ
Xiaomi Router Ac1200ការបញ្ជូនទិន្នន័យធន់នឹងការជ្រៀតជ្រែក
ការកំណត់អ៊ីនធឺណិតរហ័ស និងងាយស្រួលការកំណត់អ៊ីនធឺណិតរហ័ស និងងាយស្រួលប្រើ សាមញ្ញគ្រប់គ្រាន់សម្រាប់មនុស្សចាស់ប្រើប្រាស់។ អ្នកអាចបង្កើនប្រសិទ្ធភាពការតភ្ជាប់សម្រាប់ឧបករណ៍ឆ្លាតវៃ Xiaomi ជាមួយនឹងកម្មវិធី Mi Home/Xiaomi Home នៅពេលដែលឧបករណ៍ត្រូវបានភ្ជាប់ទៅអ៊ីនធឺណិត ដូច្នេះមិនចាំបាច់បញ្ចូលពាក្យសម្ងាត់ដោយដៃនោះទេ។*
Xiaomi Router Ac1200
① ស្វែងរក និងភ្ជាប់ទៅបណ្តាញឥតខ្សែ "xiaomi_XXXX" ដោយគ្មានពាក្យសម្ងាត់។② ចូលទៅកាន់ router.miwifi.com ដើម្បីបញ្ចូល​ព័ត៌មាន​គណនី និងបញ្ចប់ការដំឡើង។
*ដើម្បីទទួលបានព័ត៌មានលម្អិត សូមមើល​ឯកសារណែនាំអ្នក​ប្រើប្រាស់រ៉ោតទ័រ Xiaomi Router AC1200។
កម្មវិធី Smart ផ្តល់នូវការបញ្ជាពីចម្ងាយ និងមុខងារជាច្រើនកម្មវិធី Mi Home/Xiaomi Home រួមបញ្ចូល​មុខងារ​មាន​ប្រយោជន៍ដូចជាការបង្កើនប្រសិទ្ធភាពឧបករណ៍ និង​ការកំណត់​ល្បឿនឆ្លាតវៃ ហើយអាច​ឱ្យអ្នកគ្រប់គ្រង​រ៉ោតទ័រ​របស់អ្នក និងឧបករណ៍​ដែលបាន​ភ្ជាប់​ណាមួយ​យ៉ាង​ងាយស្រួល ដូច្នេះអ្នកអាចគ្រប់គ្រង​ពី​ចម្ងាយ​ពី​គ្រប់​ទិសទី។ ទាញយកកម្មវិធី Mi Home/Xiaomi Home ឥឡូវនេះ ដើម្បីសាកល្បងមុខងារមានប្រយោជន៍ជាច្រើនទៀត។
Xiaomi Router Ac1200IPTV*ត្រូវគ្នាជាមួយសេវាកម្ម IPTV ពី ISP របស់អ្នក
Xiaomi Router Ac1200ការគ្រប់គ្រងឧបករណ៍កំណត់រយៈពេលកំណត់ចូលប្រើអ៊ីនធឺណិត និងកំណត់​គេហទំព័រ​ដែលអាចចូលប្រើបាន
Xiaomi Router Ac1200ការកំណត់ល្បឿនឆ្លាតវៃបែងចែកកម្រិតបញ្ជូនតាមតម្រូវការ ដើម្បី​ធានា​បាននូវបទពិសោធអ៊ីនធឺណិតដ៏រលូន
Xiaomi Router Ac1200មុខងារសុខភាពកំណត់កម្មវិធីកំណត់ម៉ោង ដើម្បីបិទ Wi-Fi របស់​អ្នក​ជាទៀងទាត់​សម្រាប់ការរស់នៅដែលមានសុខភាពល្អ
Xiaomi Router Ac1200ជំនួយការដំឡើងកំណែកម្មវិធីរកឃើញការដំឡើងកំណែថ្មីៗដោយស្វ័យប្រវត្តិ ដើម្បី​ធានា​បាននូវបទពិសោធ​ដ៏ល្អប្រសើរ
*សេវាកម្មដែលអាចប្រើជាមួយ IPTV ខុសគ្នា​អាស្រ័យ​លើ​ប្រទេស/តំបន់។ សម្រាប់ខ្លឹមសារសេវាកម្ម IPTV ជាក់លាក់​នៅក្នុង​ទីតាំង​របស់អ្នក សូមពិគ្រោះជាមួយ​ប្រតិបត្តិករ​ក្នុងតំបន់​របស់​អ្នក។
ស្រោមមិនប៉ះពាល់ដល់បរិស្ថាន និងការពារដល់បរិស្ថានស្រោមខាងក្រៅ និងការវេចខ្ចប់របស់រ៉ោតទ័រ Xiaomi Router AC1200 ត្រូវបានផលិតឡើង​ពីវត្ថុធាតុ​ដែល​អាច​កែច្នៃឡើងវិញ​បាន ហើយមិនប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយ​ការខូចខាតដល់បរិស្ថាន ដូច្នេះយើង​អាច​ការពារ​ភពផែនដីដ៏មានតម្លៃរបស់យើង។
ការធ្វើតេស្តយ៉ាងម៉ត់ចត់ក្នុងការស្វែងរកគុណភាពដ៏​ឧត្តមភាព​
Xiaomi Router Ac1200
ការធ្វើតេស្តស្ថិរភាពលើការផ្គត់ផ្គង់ថាមពល៖≥ 220,000 ដង(គំរូសាកល្បងចំនួន 20 ត្រូវបានធ្វើតេស្តក្នុង 4 សេណារីយ៉ូ រយៈពេលបើក និងបិទសរុប)
Xiaomi Router Ac1200
ការធ្វើតេស្តក្នុងមជ្ឈដ្ឋានមិនល្អ៖≥ 1,000 ម៉ោង(ការធ្វើតេស្តសរុបនៅលើគំរូសាកល្បងបួនក្នុងសេណារីយ៉ូចំនួនប្រាំមួយ)
Xiaomi Router Ac1200
ការធ្វើតេស្តលើឧបករណ៍ជាច្រើនក្នុងពេលដំណាលគ្នាតាមអ៊ីនធឺណិត៖128 ឧបករណ៍
Xiaomi Router Ac1200
ការធ្វើតេស្តភាពដែលអាចទុកចិត្តនៃរចនាសម្ព័ន្ធ Hardware ៖≥6 ដង(ការធ្វើតេស្តទម្លាក់៖ កម្រាលថ្មម៉ាប កម្ពស់ 1 ម៉ែត្រ)
Xiaomi Router Ac1200
ការធ្វើតេស្តដាក់សម្ពាធលើអង្គចងចាំ៖≥180,000 ដង(20 គំរូសាកល្បង ចំនួនសរុបប្រតិបត្តិការអាន និងសរសេរ)
Xiaomi Router Ac1200
ការធ្វើតេស្តភាពដែលអាចទុកចិត្តទំហំផ្ទុកផ្លាស់៖≥ 100,000 ដង(ការធ្វើតេស្តអាន និងសរសេរបន្តបន្ទាប់លើផ្លាស់)
*ទិន្នន័យខាងលើគឺបានមកពីលទ្ធផលតេស្តរបស់មន្ទីរពិសោធន៍ Xiaomi។
កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តអន្តរជាតិដ៏ល្បីល្បាញធានាបាននូវស្ថិរភាពរបស់រ៉ោតទ័រយើងធ្វើការជាមួយក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្ត​ដ៏​ល្បីល្បាញដូចជា Spirent និង lxia ដើម្បីធ្វើត្រាប់តាម​សេណារីយ៉ូ​ផ្សេងៗនៅក្នុងផ្ទះ និងលក្ខខណ្ឌ​ធ្ងន់ធ្ងរ​នៅក្នុង​ការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីធានាថារ៉ោតទ័រ​អាច​ដំណើរការ​ប្រកបដោយស្ថិរភាពក្រោមលក្ខខណ្ឌផ្សេងៗ។
*ឧបករណ៍ចំនួន 128 គឺជាការតភ្ជាប់​សរុប​រួមបញ្ចូល​គ្នា​សម្រាប់ 2.4GHz/5GHz/LAN ក្រោមលក្ខខណ្ឌ​មន្ទីរពិសោធន៍របស់ Xiaomi ។*1167Mbps គឺជាល្បឿនឥតខ្សែតាមទ្រឹស្តីអតិបរមា នៅពេលដែលកម្រិតបញ្ជូន 2.4GHz (300Mbps) និង 5GHz (867Mbps) ត្រូវបានប្រើប្រាស់ក្នុងពេលដំណាលគ្នា។ ល្បឿនជាក់ស្តែងអាចខុសគ្នាអាស្រ័យលើកត្តាមជ្ឈដ្ឋាន។*“កម្រិតបញ្ជូនទ្វេរួមបញ្ចូលគ្នា” ចាំបាច់ត្រូវកំណត់នៅលើ router.miwifi.com ឬកម្មវិធី Mi Home/Xiaomi Home*មានតែឧបករណ៍ឆ្លាតវៃរបស់ Xiaomi ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កំណត់រចនាសម្ព័ន្ធជាមួយ Wi-Fi ដែលអាចភ្ជាប់ទៅ រ៉ោតទ័រ Xiaomi Router AC1200 ដោយមិនចាំបាច់​បញ្ចូល​ពាក្យសម្ងាត់ ដោយមិនរាប់បញ្ចូល​ផលិតផល​កាមេរ៉ា​ទាំងអស់។*សេវាកម្មដែលអាចប្រើជាមួយ IPTV ខុសគ្នា​អាស្រ័យ​លើ​ប្រទេស/តំបន់។ សម្រាប់ខ្លឹមសារសេវាកម្ម IPTV ជាក់លាក់​នៅក្នុង​ទីតាំង​របស់អ្នក សូមពិគ្រោះជាមួយ​ប្រតិបត្តិករ​ក្នុងតំបន់​របស់​អ្នក។*រូបភាពផលិតផល និង UI នៅលើទំព័រ​ខាង​លើ​គឺ​សម្រាប់​តែ​ការបង្ហាញ​ប៉ុណ្ណោះ បែបផែននៃផលិតផលជាក់ស្តែង​អាច​ខុសគ្នាបន្តិចបន្តួច សូមមើលផលិតផលជាក់ស្តែង។