

មើលឃើញអ្វីៗជាច្រើន ធ្វើរឿងជាច្រើនដែលអ្នកស្រឡាញ់

អេក្រង់ AMOLED ទំហំធំខ្លាំង 1.97"


ស៊ុមកណ្តាលលោហៈ ក្បាលបង្វិល និងយន្តការដោះចេញរហ័សថ្មីសន្លាង

អាយុកាលថ្មរហូតដល់ 20 ថ្ងៃ*

ភ្ជាប់មកជាមួយប្រព័ន្ធពហុប្រព័ន្ធ GNSS

អាចប្រើជាមួយការហៅទូរសព្ទតាម Bluetooth®*

ការវិភាគជាច្រើននៃចង្វាក់បេះដូង SpO₂ ការគេង និងអ្វីៗច្រើនទៀត*
អេក្រង់ AMOLED ទំហំ 1.97"
ការកែលម្អអេក្រង់កាន់តែប្រសើរ

LTPS 5Hz
អត្រាភាពរលូនខ្ពស់ 60Hz
ពន្លឺភ្លឺរហូតដល់ 600 នីត
ទទួលបានបទពិសោធអេក្រង់ដ៏ធំបំផុតមិនធ្លាប់មាននៅលើនាឡិកា Redmi Watch ដែលមានការកើនឡើង 26% នៅក្នុងតំបន់បង្ហាញ*។ ផ្គូផ្គងជាមួយនឹងអត្រាភាពរលូនខ្ពស់ 60Hz ផ្តល់នូវរូបភាពរលូន និងស្រទន់មិនគួរឱ្យជឿ។
ស៊ុមលោហៈអាលុយមីញ៉ូម
ពណ៌ចំនួនពីរ

នាឡិកា Redmi Watch 4 ប្រើស៊ុមលោហៈអាលុយមីញ៉ូមដែលរឹងមាំ និងអាចទុកចិត្តបាន* ជាលើកដំបូងសម្រាប់អារម្មណ៍នៃការរចនាកាន់តែទំនើប។ បង្កើតភាពទាក់ទាញនៃម៉ូដទាន់សម័យតាមរយៈជម្រើសពណ៌ចំនួនពីរ។

ក្បាលបង្វិលធ្វើពីដែកអ៊ីណុក
អន្តរកម្មប្រកបដោយភាពច្នៃប្រឌិត


ក្បាលបង្វិលធ្វើពីដែកអ៊ីណុកដ៏ប្រណីត បន្ថែមភាពល្អប្រណីតកម្រិតខ្ពស់ដល់ភាពលម្អិតតូចបំផុត ហើយការបង្វិលដ៏ទន់ភ្លន់ ផ្តល់នូវបទពិសោធប្រកបដោយផាសុកភាពជាងមុន។
រចនាសម្ព័ន្ធដោះចេញរហ័សថ្មីសន្លាង
ការប្តូរខ្សែនាឡិកាបានងាយស្រួល

រចនាសម្ព័ន្ធដោះចេញរហ័សជំនាន់ក្រោយដែលបានកែលម្អធ្វើឱ្យការប្ដុរខ្សែកាន់តែងាយស្រួល។ ជម្រើសខ្សែនាឡិកាចម្រុះ* មានន័យថាអ្នកអាចប្តូរស្ទីលរបស់អ្នកតាមចិត្ត។
មុខនាឡិកាទាន់សម័យ 200+
បង្ហាញពីលក្ខណៈបុគ្គលរបស់អ្នក
ស្វែងយល់ពីមុខនាឡិកាដ៏ឡូយជាច្រើនរបស់យើង ដើម្បីត្រូវនឹងស្ទីលពិសេសដាច់គេរបស់អ្នក។
ការបង្ហាញមុខនាឡិកាសប្បាយៗជាច្រើនប្រភេទ និងធាតុផ្សំដែលអាចប្ដូរតាមបំណងបាន រចនាប័ទ្ម និងមុខងារគឺជារបស់អ្នកដើម្បីបញ្ជា។
អាយុកាលថ្ម 20 ថ្ងៃ
សម្រាប់ដៃគូយូរអង្វែង
បំពាក់ដោយថ្មដែលមានទំហំធំ និងឈីបសន្សំសំចៃថាមពល ដែលត្រូវបានបង្កើនប្រសិទ្ធភាព ដើម្បីប្រើប្រាស់បានយូរ។ រីករាយជាមួយអាយុកាលថ្មបន្ថែមរយៈពេល 20 ថ្ងៃនៅក្នុងមុខងារប្រើប្រាស់ធម្មតា។ ការសាកថ្មប្រើដែកឆក់ចល័តអាចឱ្យអ្នកបញ្ចូលថាមពលដោយការប៉ះសាមញ្ញ សម្រាប់ការប្រើប្រាស់ដោយគ្មានកង្វល់។
10 ថ្ងៃ
មុខងារ AOD
30 ថ្ងៃ
មុខងារថ្មកាន់បានយូរ
20 ថ្ងៃ
មុខងារប្រើប្រាស់ធម្មតា
-25%*
ការប្រើប្រាស់ថាមពលលើប្រព័ន្ធ

ការហៅទូរសព្ទតាម Bluetooth®
លើកដៃរបស់អ្នកឡើង ដើម្បីទំនាក់ទំនង


នាឡិកា Redmi Watch 4 ភ្ជាប់ទៅទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth ដែលអាចឱ្យអ្នកមើល និងបដិសេធការហៅទូរសព្ទនៅលើនាឡិការបស់អ្នក និងចូលរួមសន្ទនាដោយប្រើមីក្រូហ្វូន និងឧបករណ៍រំពងសំឡេងដែលភ្ជាប់មកជាមួយដោយមិនចាំបាច់ដកទូរសព្ទឆ្លាតវៃរបស់អ្នកចេញ។
4 ឆានែល
ការកំណត់រចនាសម្ព័ន្ធសេនស័រ PPG

ភាពត្រឹមត្រូវនៃការតាមដានកាន់តែប្រសើរការកំណត់រចនាសម្ព័ន្ធសេនស័រ PPG* ត្រូវបានកែលម្អ ដើម្បីរួមបញ្ចូល 4 ឆានែល និងជួយបង្កើនភាពត្រឹមត្រូវនៃការតាមដានសុខភាព។

ការតាមដានការគេងឆ្លាតវៃ
ដោយមានជំនួយពីបច្ចេកវិទ្យាតាមដានការគេងបែបវិទ្យាសាស្ត្រយ៉ាងយកចិត្តទុកដាក់ នាឡិកាកត់ត្រាស្ថានភាពនៃការគេងរបស់អ្នកក្នុងដំណាក់កាលផ្សេងៗគ្នា ដូចជាការគេងលក់ស្កប់ និងការគេងលក់រលីវៗ និង REM ធ្វើឱ្យទម្លាប់ និងគុណភាពនៃការគេងរបស់អ្នកប្រសើរឡើង។

ការតាមដានសុខភាពគ្រប់ជ្រុងជ្រោយ
អាណាព្យាបាលជាប់លាប់របស់អ្នក

ការតាមដានតិត្ថិភាពអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃ*
ផ្ញើការជូនដំណឹងរំញ័រនៅពេលតិត្ថិភាពអុកស៊ីសែនក្នុងឈាមទាបពេក។
ការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃ*
ការតាមដានចង្វាក់បេះដូងជាបន្តបន្ទាប់ និងជាក់លាក់ការពារសុខភាពសរសៃឈាមបេះដូងរបស់អ្នកគ្រប់ពេលវេលា។
ការតាមដានភាពតានតឹង
សារជម្រុញឱ្យធ្វើលំហាត់ប្រាណដកដង្ហើមនឹងត្រូវបានផ្ញើនៅពេលដែលកម្រិតភាពតានតឹងរបស់អ្នកឈានដល់ 80 ពីរដងជាប់គ្នាក្នុងអំឡុងពេលភ្ញាក់របស់អ្នក។
មុខងារកីឡា 150+
រាល់សកម្មភាពដែលអ្នកចូលចិត្ត


នាឡិកានេះផ្ដល់ជូននូវមុខងារកីឡាកម្រិតអាជីពជាច្រើន រួមទាំងការរត់ក្រៅ និងក្នុងផ្ទះ ការដើរ ការជិះកង់ និងអ្វីៗជាច្រើនទៀត។ មុនពេលហាត់ប្រាណ អ្នកអាចកម្តៅសាច់ដុំ* ដោយធ្វើតាមរូបភាពចលនារបស់គ្រូបង្វឹកអាជីព និងទទួលបានចលនាត្រឹមត្រូវ ដើម្បីកាត់បន្ថយរបួសពេលលេងកីឡា។
ការកំណត់ទីតាំងផ្កាយរណបឯករាជ្យ
តាមដានផ្លូវលំហាត់ប្រាណរបស់អ្នកគ្រប់ពេល


បំពាក់ដោយឈីប GNSS ឯករាជ្យ វាដំណើរការជាមួយទូរសព្ទឆ្លាតវៃរបស់អ្នក ឬដោយឧបករណ៍នេះផ្ទាល់។ ប្រព័ន្ធកំណត់ទីតាំងផ្កាយរណបចំនួនប្រាំត្រូវបានប្រើជាមួយ ដើម្បីតាមដានយ៉ាងត្រឹមត្រូវរាល់ជំហានរបស់អ្នក។

5ATM
ធន់មិនជ្រាបទឹកកម្រិតអាជីព
តាមរយៈភាពធន់មិនជ្រាបទឹកកម្រិតអាជីព 5ATM* នាឡិកានេះស័ក្តិសមសម្រាប់កីឡាក្នុងទឹកចំនួន 18 ប្រភេទ ដែលអាចឱ្យអ្នករីករាយនឹងពេលវេលាក្នុងទឹករបស់អ្នកយ៉ាងងាយស្រួល។ មុខងារបង្ហូរទឹកដោយស្វ័យប្រវត្តិនាំមកជូនអ្នកនូវភាពងាយស្រួលបំផុត។

កម្មវិធី Mi Fitness
ទិន្នន័យសុខភាពប្រចាំថ្ងៃស្ថិតនៅក្នុងដៃអ្នក
ស្ថិតិសុខភាពប្រចាំថ្ងៃដូចជា ចង្វាក់បេះដូង កាយសម្បទា និងការគេង ត្រូវបានបង្ហាញយ៉ាងលម្អិត ដើម្បីផ្តល់រូបភាពច្បាស់លាស់អំពីសុខភាពរបស់អ្នក។ ការធ្វើសមកាលកម្មទិន្នន័យជាមួយ Strava និង Apple Health ក៏មានភាពងាយស្រួលផងដែរ។

*ឧបករណ៍មិនអាចភ្ជាប់ដោយផ្ទាល់ជាមួយកម្មវិធី Strava ឬ Apple Health បានទេ។
ការការពារសុវត្ថិភាព 24 ម៉ោង
ក្នុងករណីមានអាសន្ន សូមចុចប៊ូតុងក្បាលបីដងយ៉ាងលឿន ដើម្បីជូនដំណឹងដល់ទំនាក់ទំនងពេលមានអាសន្នរបស់អ្នក*។ សុវត្ថិភាពរបស់អ្នកជាអាទិភាពកំពូលជានិច្ច។

ចំណាំ៖
*ទិន្នន័យនៃអាយុកាលថ្មគឺផ្អែកលើមុខងារប្រើប្រាស់ធម្មតា ដែលធ្វើតេស្តដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*លក្ខខណ្ឌធ្វើតេស្តមុខងារប្រើប្រាស់ធម្មតា 20 ថ្ងៃ៖ ការសាកថ្មពេញ ការកំណត់លំនាំដើមពីរោងចក្រ លេខទូរសព្ទដែលមិនបានប្តូរ ជាមួយនឹងការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់ ការតាមដានគុណភាពដង្ហើមនៃការគេង ការតាមដានភាពតានតឹងពេញមួយថ្ងៃ និងការតាមដានអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃត្រូវបានបិទ។ រៀងរាល់ថ្ងៃរាល់ 10 នាទីម្តង ការរកឃើញចង្វាក់បេះដូង និងការជូនដំណឹងសារ (100 សារ ការហៅទូរសព្ទ 2 ដង និងសំឡេងរោទិ៍ 3 ដងក្នុងមួយថ្ងៃ) ត្រូវបានបើក។ លើកដៃឡើង ដើម្បីធ្វើអន្តរកម្មជាមួយអេក្រង់ 200 ដងក្នុងមួយថ្ងៃ ចាប់ផ្តើមកម្មវិធីដោយដៃ និងធ្វើសមកាលកម្មទិន្នន័យម្តងក្នុងមួយថ្ងៃ 15 នាទីនៃការហៅទូរសព្ទតាម Bluetooth រៀងរាល់សប្តាហ៍ ប្រើការកត់ត្រាលំហាត់ប្រាណរយៈពេល 90 នាទីរៀងរាល់សប្តាហ៍ (បើក GNSS) ។
*លក្ខខណ្ឌធ្វើតេស្តមុខងារ AOD 10 ថ្ងៃ៖ ការសាកថ្មពេញ ការកំណត់លំនាំដើមពីរោងចក្រ លេខទូរសព្ទដែលមិនបានប្តូរ អេក្រង់ព័ត៌មានឆ្លាតវៃ AOD ត្រូវបានបើក។ ការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់ ការតាមដានគុណភាពដង្ហើមនៃការគេង ការរកឃើញភាពតានតឹងពេញមួយថ្ងៃ និងការរកឃើញអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃត្រូវបានបិទ។ រៀងរាល់ថ្ងៃរាល់ 10 នាទីម្តង ការរកឃើញចង្វាក់បេះដូង និងការជូនដំណឹងសារ (100 សារ ការហៅទូរសព្ទ 2 ដង និងសំឡេងរោទិ៍ 3 ដងក្នុងមួយថ្ងៃ) ត្រូវបានបើក។ លើកដៃឡើងដើម្បីធ្វើអន្តរកម្មជាមួយអេក្រង់ 200 ដងក្នុងមួយថ្ងៃ ចាប់ផ្តើមកម្មវិធីដោយដៃដើម្បីធ្វើសមកាលកម្មទិន្នន័យម្តងក្នុងមួយថ្ងៃ 15 នាទីនៃការហៅទូរសព្ទតាម Bluetooth រៀងរាល់សប្តាហ៍ ប្រើការកត់ត្រាលំហាត់ប្រាណរយៈពេល 90 នាទីរៀងរាល់សប្តាហ៍ (បើក GNSS) ។
*លក្ខខណ្ឌធ្វើតេស្តមុខងារថ្មកាន់បានយូរ 30 ថ្ងៃ៖ ការសាកថ្មពេញ ការកំណត់លំនាំដើមពីរោងចក្រ និងលេខទូរសព្ទដែលមិនបានប្តូរ។ ការតាមដានការគេងដែលមានភាពជាក់លាក់ខ្ពស់ ការតាមដានគុណភាពដង្ហើមនៃការគេង ការរកឃើញភាពតានតឹងពេញមួយថ្ងៃ និងការរកឃើញអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃ ការរកឃើញចង្វាក់បេះដូងពេញមួយថ្ងៃត្រូវបានបិទ។ ការជូនដំណឹងសារ (100 សារ ការហៅទូរសព្ទ 1 ដង និងសំឡេងរោទិ៍ 1 ដងក្នុងមួយថ្ងៃ) លើកដៃឡើង ដើម្បីធ្វើអន្តរកម្មជាមួយអេក្រង់ 20 ដងក្នុងមួយថ្ងៃ។
*នាឡិកាត្រូវតែភ្ជាប់ជាមួយ Bluetooth របស់ទូរសព្ទឆ្លាតវៃ។ *ការហៅជាសំឡេងពីកម្មវិធីភាគីទីបីបច្ចុប្បន្នមិនអាចប្រើបានទេ។
*ផលិតផលនេះ និងមុខងាររបស់វាមិនត្រូវបានបង្កើតឡើងដើម្បីគោលបំណងវេជ្ជសាស្ត្រ និងមិនមានគោលបំណងទស្សន៍ទាយ ធ្វើរោគវិនិច្ឆ័យ ការពារ ឬព្យាបាលជំងឺណាមួយឡើយ។
*ទិន្នន័យបានមកពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ហើយប្រៀបធៀបជាមួយនាឡិកា Redmi Watch 3។ លទ្ធផលអាចប្រែប្រួលដោយសារភាពខុសគ្នានៃឧបករណ៍សាកល្បង មជ្ឈដ្ឋាន និងលំនាំនៃការប្រើប្រាស់នីមួយៗ និងទម្លាប់។ សូមមើលទិន្នន័យជាក់ស្ដែង។
*ស៊ុមលោហៈអាលុយមីញ៉ូម សំដៅលើផ្នែកស៊ុមនៃតួនាឡិកា មិនមែននាឡិកាទាំងមូលទេ។
*ផលិតផលមានភ្ជាប់មកជាមួយខ្សែ TPU ពណ៌ខ្មៅ ឬស។ ខ្សែដែលមានពណ៌ផ្សេងទៀតដែលបង្ហាញនៅលើគេហទំព័រនេះត្រូវតែទិញដោយឡែកពីគ្នា។
*ផលិតផលនេះមិនត្រូវបានបង្កើតឡើងជាឧបករណ៍វេជ្ជសាស្ត្រ ហើយក៏មិនមានគោលបំណងធ្វើរោគវិនិច្ឆ័យ ព្យាបាល ឬបង្ការជំងឺណាមួយឡើយ។ ទិន្នន័យ និងការវាស់វែងទាំងអស់គឺប្រើសម្រាប់យោងតែប៉ុណ្ណោះ និងមិនគួរត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការធ្វើរោគវិនិច្ឆយ និងការព្យាបាលឡើយ។
*បន្ទាប់ពីឧបករណ៍ត្រូវបានបើកសម្រាប់ការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃ វានឹងតាមដាននៅប្រេកង់ជាក់លាក់មួយក្នុងអំឡុងពេលថ្ងៃ។ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីប្រេកង់ និងគោលការណ៍នៃការតាមដាន សូមមើលការពណ៌នានៅក្នុងកម្មវិធី។
*មុខងារលំហាត់ប្រាណដកដង្ហើមត្រូវបើកដោយផ្ទាល់ដៃ។
*តម្រូវឱ្យអ្នកប្រើប្រាស់បើកផ្ទាល់ដោយដៃ ដើម្បីតាមដានស្ថានភាពអុកស៊ីសែនក្នុងឈាមរបស់អ្នកប្រើប្រាស់។ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីប្រេកង់ និងគោលការណ៍នៃការតាមដាន សូមមើលការពណ៌នានៅក្នុងកម្មវិធី។
*វគ្គកម្តៅសាច់ដុំអនុវត្តតែក្នុងមុខងារកីឡាដែលបានជ្រើសរើសប៉ុណ្ណោះ។
*ការវាយតម្លៃគឺផ្អែកលើស្តង់ដារ ISO 22810:2010 ។ លេខរបាយការណ៍ធ្វើតេស្តគឺ 68.189.23.0305.02. នាឡិកាអាចពាក់នៅក្នុងអាងហែលទឹក ពេលហែលទឹកនៅជិតច្រាំង ឬក្នុងអំឡុងពេលសកម្មភាពក្នុងទឹករាក់ផ្សេងទៀត។ មិនអាចប្រើក្នុងការងូតទឹកក្តៅ សូណា ឬជ្រមុជទឹកបានទេ។ សូមជៀសវាងឱ្យនាឡិកាត្រូវបានប៉ះពាល់ដោយផ្ទាល់នឹងចរន្តទឹកដ៏លឿនក្នុងអំឡុងពេលលេងកីឡាក្នុងទឹក។ កម្រិតភាពធន់មិនជ្រាបទឹកមិនជាអចិន្ទ្រៃយ៍ទេ ហើយអាចថមថយបន្តិចម្ដងៗតាមពេលវេលា។
*ដើម្បីប្រើមុខងារនេះ អ្នកត្រូវតែបើក ហើយកំណត់ទំនាក់ទំនងពេលមានអាសន្ននៅក្នុងកម្មវិធី ហើយនាឡិកាគួរត្រូវបានភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth ។
*រូបភាព និងម៉ូឌែលផលិតផល ទិន្នន័យ មុខងារ ប្រតិបត្តិការ សេចក្តីលម្អិត ផ្ទៃប៉ះ និងព័ត៌មានផលិតផលផ្សេងទៀតនៅលើទំព័រនេះគឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ ហើយអាចខុសគ្នាពីផលិតផលជាក់ស្តែង។ Xiaomi អាចនឹងកែប្រែព័ត៌មាននេះ។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមមើលផលិតផលជាក់ស្តែង។











