

Tiny pad, mighty fun

អេក្រង់ការពារភ្នែក 8.7 អ៊ីញ*
ងាយយកតាមខ្លួន

ល្បឿនលឿនកម្រិតរលូន 90Hz*
បទពិសោធរុករកយ៉ាងរលូន

ថ្មធំ 6650mAh (typ)
ទ្រទ្រង់សាកថ្មលឿន 18W*

អង្គដំណើរការស្នូលខ្លាំង
អាចបន្ថែមទំហំផ្ទុករហូតដល់ 2TB*

ការតភ្ជាប់បណ្តាញទូរសព្ទចល័តយ៉ាងរលូន
អាចប្រើជាមួយការហៅទូរសព្ទតាមប្រព័ន្ធ 4G
*អត្រាផ្ទុកឡើងវិញអាចកែសម្រួលបានរហូតដល់ 90Hz សម្រាប់កម្មវិធីដែលអាចប្រើបាន។
*ការសាកថ្មតាមខ្សែកម្លាំង 18W មានន័យថាថាមពលចេញរបស់ដុំគឺ 18W។ ការបញ្ចេញថាមពលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើមជ្ឈដ្ឋាន។
រោងកុនផ្ទាល់ខ្លួនស្ថិតក្នុងបាតដៃរបស់អ្នក

8.7 អ៊ីញ តូច និងងាយយកតាមខ្លួន
ប្រតិបត្តិការល្អដាច់គេ
អេក្រង់ LCD ទំហំ 8.7 អ៊ីញ ដែលបង្ហាញរូបភាពមានពណ៌ស្រស់ស្អាត និងពន្លឺល្អបំផុត ងាយស្រួលប្រើដោយដៃម្ខាង ធ្វើអោយងាយស្រួលពេលធ្វើដំណើរ។
5:3
សមាមាត្រ
84.41%
សមាមាត្រអេក្រង់ធៀបនឹងតួ
600 nits
មុខងារប្រើនៅខាងក្រៅ
10 ប៊ីត
កម្រិតពណ៌
1 ប៊ីលាន
ពណ៌
1500:1
សមាមាត្រកម្រិតពណ៌
កម្រិតរលូនខ្ពស់ 90Hz
បទពិសោធទស្សនិយភាពកាន់តែរលូន
ទស្សនាកាន់តែរលូន និងកាត់បន្ថយចលនាព្រិលៗដើម្បីទទួលបានបទពិសោធដ៏រលូនជាមួយនឹងរាល់ការអូសនីមួយៗ។

*មិនមែនគ្រប់កម្មវិធីទាំងអស់សុទ្ធតែអាចប្រើជាមួយអត្រាផ្ទុកឡើងវិញ 90Hz នោះទេ។

ពន្លឺភ្លឺរហូតដល់ 600 នីត*
ច្បាស់ល្អឥតខ្ចោះ សូម្បីតែនៅខាងក្រៅ
ក្នុងមុខងារប្រើនៅខាងក្រៅ ពន្លឺកើនឡើងដល់ 600 នីត។ អ្នកនៅតែអាចរីករាយជាមួយខ្លឹមសារដែលអ្នកចូលចិត្ត សូម្បីតែនៅក្នុងពន្លឺថ្ងៃដ៏ភ្លឺក៏ដោយ។
*ពន្លឺ 600 នីត បើកដំណើរការតែនៅក្នុងមុខងារប្រើនៅខាងក្រៅប៉ុណ្ណោះ។ ពន្លឺអតិបរមាធម្មតាអាចឡើងដល់ 500 នីត។
វិញ្ញាបនបត្រ TÜV Rheinland Eye Comfort ចំនួនពីរ
បន្ធូរបន្ថយការចុករោយភ្នែក ដែលបង្កឡើងដោយការប្រើប្រាស់ភ្នែកក្នុងរយៈពេលយូរ
ដោយមានវិញ្ញាបនបត្រ TÜV Rheinland Low Blue Light និង Flicker Free ព្រមទាំងមុខងារអាន និងបន្ថយពន្លឺ DC របស់ថេប្លេតសម្រាប់សុខភាពភ្នែក នឹងជួយថែរក្សាភ្នែករបស់អ្នក និងផ្តល់ភាពស្ងប់ចិត្តដល់អ្នកក្នុងអំឡុងពេលប្រើប្រាស់យូរម៉ោង។


ការបន្ថយពន្លឺ DC

ការលៃតម្រូវពន្លឺកម្រិត 2048

មុខងារអាន

TÜV Rheinland Low Blue Light
បានបញ្ជាក់ដោយ Software Solution
វិញ្ញាបនបត្រ TÜV Rheinland Flicker Free
Dolby Atmos®
បទពិសោធសំឡេងដ៏អស្ចារ្យ
បំពាក់ដោយឧបករណ៍បំពងសំឡេងស្តេរ៉េអូពីរដែលដំណើរការដោយ Dolby Atmos ដែលផ្តល់សំឡេងបានល្អ និងពិរោះជាងមុន ដើម្បីផ្តល់បទពិសោធកម្សាន្តកាន់តែជក់ចិត្ត។


អាយុកាលថ្មយូរជាងធម្មតា

6650mAh (ធម្មតា)
ថ្មដែលមានសមត្ថភាពខ្ពស់សម្រាប់អាយុកាលថ្មយូរ
22.1
ម៉ោង
ការចាក់វីដេអូ
131.7
ម៉ោង
ការចាក់តន្រ្តី
32.6
ម៉ោង
ការអាន

ប្រព័ន្ធសាកថ្មលឿន 18W
សាកថ្មពេញបានយ៉ាងឆាប់រហ័ស
ការសាកថ្មលឿន 18W និងថ្មដែលមានសមត្ថភាពខ្ពស់ ផ្តល់ឱ្យអ្នកនូវការកម្សាន្តបានយូរ។
140
នាទី
សាកថ្មដល់ 100%
*ការសាកថ្មតាមខ្សែកម្លាំង 18W មានន័យថាថាមពលចេញរបស់អាដាប់ទ័រគឺ 18W។ ការបញ្ចេញថាមពលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើមជ្ឈដ្ឋាន។*
*អាដាប់ទ័រថាមពលកម្លាំង 10W មានផ្ដល់ជូននៅក្នុងប្រអប់។ អាដាប់ទ័រថាមពលដែលអាចសាកបានកម្លាំង 18W មានលក់ដាច់ដោយឡែក។ យើងសូមណែនាំឱ្យប្រើអាដាប់ទ័រថាមពល 18W ឬខ្ពស់ជាងនេះ ដែលអាចប្រើជាមួយការសាក PD។ លទ្ធភាពផ្ដល់ជូនឆ្នាំងសាកក្នុងប្រអប់អាចមានភាពខុសប្លែកគ្នានៅតាមតំបន់ផ្សេងៗគ្នា។ ដើម្បីស្វែងយល់បន្ថែម សូមមើលតាមហាងដៃគូលក់នៅក្នុងតំបន់របស់អ្នក។
បទពិសោធប្រើប្រាស់យ៉ាងរលូន

អង្គដំណើរការស្នូលខ្លាំង octa-core
រលូន និងដំណើរការល្អ
បំពាក់នូវអង្គដំណើរការ MediaTek Helio G85 ដ៏មានអនុភាព ដែលមានល្បឿននាឡិកាអតិបរមា 2.0GHz និងអាចប្រើ RAM បានរហូតដល់ 6GB ថេប្លេតផ្តល់រូបភាពរលូន និងល្បឿនឆ្លើយតបរបស់ប្រព័ន្ធយ៉ាងរហ័ស ដើម្បីធានាបាននូវប្រតិបត្តិការល្អដាច់គេ។
បណ្តាញទូរសព្ទចល័ត 4G ល្បឿនលឿន
ភ្ជាប់អ៊ីនធឺណិត ទូរសព្ទទៅមិត្តភក្តិរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង
Redmi Pad SE 8.7 4G អាចប្រើជាមួយ Wi-Fi និង 4G ល្បឿនលឿនដើម្បីនាំមកជូនអ្នកនូវល្បឿនតភ្ជាប់ដ៏ពិសេស។ រក្សាទំនាក់ទំនងមិនថាអ្នកទៅទីណាក៏ដោយ ហើយទាញយកឯកសារ ចាក់ផ្សាយភាពយន្ត ឬទូរសព្ទទៅមិត្តភក្តិរបស់អ្នកជាវីដេអូគ្រប់ពេលវេលា គ្រប់ទីកន្លែង។


រក្សាទុកខ្លឹមសារច្រើនសន្ធឹកសន្ធាប់
អាចពង្រីកទំហំផ្ទុកបានរហូតដល់ 2TB
ទំហំផ្ទុកឧបករណ៍រហូតដល់ 128GB និងទំហំផ្ទុកបន្ថែមអតិបរមា 2TB ផ្តល់ឱ្យអ្នកនូវទំហំទំនេរគ្រប់គ្រាន់ដើម្បីផ្ទុកការកម្សាន្តកាន់តែច្រើន។
*កាត MicroSD មានលក់ដាច់ដោយឡែក។ ការអាចប្រើបានជាមួយជាក់ស្តែង និងភាពត្រូវគ្នានៃកាតអង្គចងចាំអាចខុសគ្នារវាងក្រុមហ៊ុនផលិត។ អង្គចងចាំខាងក្រៅអាចត្រូវបានប្រើដើម្បីរក្សាទុកមេឌៀ (ឯកសាររូបថត វីដេអូ និងតន្ត្រី) ប៉ុន្តែមិនមែនសម្រាប់កម្មវិធីទេ។
ល្អឥតខ្ចោះសម្រាប់ការជជែកជាវីដេអូ

កាមេរ៉ាមុខ 5MP
ហៅទូរសព្ទទៅមិត្តភក្តិជាវីដេអូ និងចូលរួមមេរៀន ឬការប្រជុំតាមអ៊ីនធឺណិតយ៉ាងងាយស្រួល។

កាមេរ៉ាក្រោយ 8MP
ធានាថាអ្នកថតវីដេអូច្បាស់ ភ្លឺ មិនថានៅខាងក្នុង ឬខាងក្រៅ

រុន្ធដោតកាសទំហំ 3.5mm*
អាចប្រើជាមួយកាសប្រើខ្សែក្នុងចំណោមជម្រើសផ្សេងទៀត ដូច្នេះអ្នកអាចរីករាយជាមួយបទពិសោធសោតទស្សន៍ដ៏អស្ចារ្យ។
ទម្ងន់ស្រាល និងទាន់សម័យ
ចាប់កាន់យ៉ាងស្រួលនៅក្នុងបាតដៃរបស់អ្នក
ទម្ងន់ស្រាល និងងាយយកតាមខ្លួន
ស្តើងដូចទស្សនាវដ្តីតូចមួយ ហើយអាចដាក់ក្នុងដៃបានយ៉ាងស្រួល វាមានទម្ងន់ស្រាល ចល័តបាន និងងាយស្រួលយកតាមខ្លួន។

នាទី
≤375g
ក្រាស់
8.8mm
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ វិធីសាស្ត្រវាស់វែងរបស់ឧស្សាហកម្មអាចខុសគ្នា ហេតុដូច្នេះលទ្ធផលអាចខុសគ្នាផងដែរ។
ការរចនាទាន់សម័យ
មាន 3 ពណ៌សម្រាប់យុវវ័យ

ស្រោម Redmi Pad SE 8.7
ការរចនាទាន់សម័យ និងគិតគូរគ្រប់ជ្រុងជ្រោយ
តួស្តើង និងស្រាលដែលមានខ្សែស្បែកសម្រាប់ចាប់កាន់ ធ្វើឱ្យអ្នកអាចយកថេប្លេតតាមខ្លួនបានយ៉ាងងាយស្រួលខណៈពេលអ្នកកំពុងហៅទូរសព្ទជាមួយមិត្តភក្តិ។
*ស្រោម Redmi Pad SE 8.7 មានលក់ដាច់ដោយឡែក។ លទ្ធភាពផ្ដល់ជូនអាចខុសគ្នាទៅតាមតំបន់ផ្សេងគ្នា
ចំណាំ៖
*ទំហំអេក្រង់របស់ Redmi Pad SE 8.7 4G គឺប្រហែល 8.7 អ៊ីញ នៅពេលវាស់តាមអង្កត់ទ្រូង។ ផ្ទៃដែលអាចមើលបានមានទំហំតូចជាងដោយសារមានជ្រុងកោង។ ការវាស់វែងរវាងផលិតផលនីមួយៗអាចប្រែប្រួល ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។
*A 10W power adapter is included in the box. Power adapters that support 18W charging are sold separately. It is recommended to use 18W or above power adapters that support PD charging.
*រូបភាពបែបច្នៃប្រឌិតនៃមុខងារដែលបង្ហាញនៅលើទំព័រនេះគ្រាន់តែជារូបភាពបង្ហាញតែប៉ុណ្ណោះ និងប្រហែលជាមិនឆ្លុះបញ្ចាំងអំពីផលិតផលជាក់ស្ដែងនោះទេ។ សូមមើលផលិតផលជាក់ស្តែង។
*អង្គចងចាំ និងទំហំផ្ទុកដែលអាចប្រើបានជាក់ស្តែងអាចខុសគ្នា ឬត្រូវបានកាត់បន្ថយដោយសារកត្តាមួយចំនួន៖ ដោយសារប្រព័ន្ធប្រតិបត្តិការប្រើផ្នែកនៃអង្គចងចាំ (RAM) ទំហំប្រើបានជាក់ស្ដែងគឺមានតិចជាងទំហំអង្គចងចាំដែលបានបង្ហាញ។ ដោយសារប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនប្រើផ្នែកនៃអង្គចងចាំផ្លាស់ (ROM) ទំហំផ្ទុកអាចប្រើបានជាក់ស្ដែងដែលមានគឺតិចជាងទំហំផ្ទុកដែលបានបង្ហាញ សម្រាប់ទំហំផ្ទុកផ្លាស់។
*កាស 3.5mm មិនត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ទេ ហើយត្រូវទិញដោយឡែកពីគ្នា។
*ទិន្នន័យពាក់ព័ន្ធនឹងរយៈពេលសាកថ្ម៖ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាបន្តិចបន្តួច ដោយអាស្រ័យលើកំណែសូហ្វវែរសាកល្បង មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងកំណែឧបករណ៍ផ្សេងគ្នា។ ពេលវេលាជាក់ស្ដែងត្រូវយកជាគោល។
*ទិន្នន័យទាំងអស់ពាក់ព័ន្ធនឹងការសាកថ្ម និងអាយុកាលថ្មនៅលើទំព័រនេះទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចប្រែប្រួលដោយសារភាពខុសគ្នានៃកំណែសូហ្វវែរ មជ្ឈដ្ឋាន និងម៉ូដែល និងមិនឆ្លុះបញ្ចាំងអំពីផលិតផលពិតទេ។












