

Massive views, massive fun.

អេក្រង់ 2.5K ច្បាស់ល្អ 11”

ថាមពលថ្មធំ 9000mAh (typ)

Helio G100-Ultra ដែលមាន 4G កម្រិតខ្ពស់

ឧបាល័របួនគ្រាប់សម្រាប់សំឡេងជុំវិញ
អេក្រង់

អេក្រង់ 2.5K ច្បាស់ល្អ 11”
REDMI Pad 2 4G បំពាក់ដោយអេក្រង់ 2.5K ច្បាស់ល្អ 11 អ៊ីញ ដែលផ្ដល់ជូនរូបភាពដ៏ត្រជាក់ភ្នែក។ ដោយគាំទ្រពណ៌ចំនួន 1.07 ពាន់លាន អេក្រង់បង្ហាញខ្លឹមសារជាមួយនឹងពណ៌ដ៏ចម្រុះ រស់រវើក និងសេចក្ដីលម្អិតដ៏ប្រណិត ដែលលេចធ្លោទាំងក្នុងការកម្សាន្តដ៏ជក់ចិត្ត និងការប្រើប្រាស់ប្រចាំថ្ងៃ។
11"
អ៊ីញ
2560 x 1600
កម្រិតច្បាស់
10 ប៊ីត
ប៊ីតពណ៌
274
ppi
1500:1
កម្រិតពណ៌
*ទំហំអេក្រង់របស់ REDMI Pad 2 4G គឺប្រហែល 11 អ៊ីញ នៅពេលវាស់តាមអង្កត់ទ្រូង។ ផ្ទៃដែលអាចមើលបានមានទំហំតូចជាងដោយសារមានជ្រុងកោង។ ការវាស់វែងរវាងផលិតផលនីមួយៗអាចប្រែប្រួល។

អត្រាផ្ទុកឡើងវិញ AdaptiveSync រលូន 90Hz
REDMI Pad 2 4G ត្រូវបានបំពាក់ដោយអត្រាផ្ទុកឡើងវិញ AdaptiveSync រលូន 90Hz ដែលផ្ដល់ជូនបទពិសោធក្នុងការមើលរូបភាពដ៏រលូន និងបត់បែនយ៉ាងពិសេស។ មិនថាអ្នកកំពុងមើលខ្លឹមសារ លេងហ្គេម ឬមើលវីដេអូទេ អត្រាផ្ទុកឡើងវិញបត់បែនធានាដល់បែបផែនឆ្លងដ៏រលូន និងកាត់បន្ថយភាពព្រាលរបស់ចលនា ដែលធ្វើឱ្យការប្រើប្រាស់កាន់តែមានភាពរីករាយ។
*អត្រាផ្ទុកឡើងអាចកែសម្រួលបានរហូតដល់ 90Hz សម្រាប់កម្មវិធី និងហ្គេមដែលអាចប្រើបាន។ សូមមើលបទពិសោធប្រើប្រាស់ជាក់ស្ដែង។

អេក្រង់ការពារភ្នែក
ដែលបំពាក់ដោយការបន្ថយពន្លឺ DC និងវិញ្ញាបនបត្រ TÜV Rheinland សម្រាប់ Low Blue Light, Flicker Free និង Circadian Friendly, REDMI Pad 2 4G ធ្វើឱ្យភ្នែកមានផាសុកភាពពេញមួយថ្ងៃ។

បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (ដំណោះស្រាយសូហ្វវែរ)
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly
ថ្ម

ថាមពលថ្មធំ 9000mAh (typ)
REDMI Pad 2 4G បំពាក់ដោយថាមពលថ្មធំ 9000mAh (ធម្មតា) ដែលបង្កើតឡើងសម្រាប់ភាពធន់កាន់ថ្មបានយូរ។ អាចគ្រប់គ្រងការអាន ពេលលេងហ្គេម និងការមើលជាបន្តបន្ទាប់រយៈពេលយូរបានយ៉ាងងាយស្រួល ដោយផ្ដល់ជូនសមត្ថភាពល្អបំផុត។
9000
mAh
19 ម៉ោង
ការចាក់វីដេអូ
22 ម៉ោង
ការអាន
270 ម៉ោង
ការចាក់តន្រ្តី
*ទិន្នន័យដែលបានធ្វើតេស្ដដោយមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
ដំណើរការ

Helio G100-Ultra កម្រិតខ្ពស់
REDMI Pad 2 4G ត្រូវបានបំពាក់ដោយ MediaTek Helio G100-Ultra ដែលផ្ដល់ជូនប្រតិបត្តិការកាន់តែខ្លាំង។ ផ្ដល់ជូនបទពិសោធប្រើប្រាស់ដ៏រលូន និងកាន់តែជក់ចិត្តសម្រាប់ការកម្សាន្តប្រចាំថ្ងៃ។

អ៊ីនធឺណិតល្បឿនលឿន 4G
REDMI Pad 2 4G អាចឱ្យអ្នកមើលកម្មវិធីនៅខាងក្រៅ ឬមើលការផ្សាយផ្ទាល់នៅក្នុងរថភ្លើងក្រោមដី។ មិនថាអ្នកកំពុងធ្វើដំណើរជាប្រចាំ ឬកំពុងរុករកទេ អ្នកអាចទាញយកឯកសារ និងលេងហ្គេមបានយ៉ាងងាយស្រួលគ្រប់ពេលវេលា គ្រប់កន្លែង។
*ការប្រើប្រាស់បណ្ដាញ 4G និងកម្រិតបញ្ជូនប្រេកង់ជាក់ស្ដែងអាស្រ័យលើការដាក់ពង្រាយរបស់ក្រុមហ៊ុនសេវាទូរសព្ទក្នុងតំបន់។

អង្គផ្ទុកដែលអាចបន្ថែមបានរហូតដល់ 2TB
ជាមួយនឹងការគាំទ្រអង្គផ្ទុកដែលអាចបន្ថែមបានរហូតដល់ 2TB អ្នកអាចរក្សាទុកភាពយន្តដែលមានកម្រិតគុណភាពខ្ពស់ជិតមួយរយរឿងបានយ៉ាងងាយស្រួល ដូច្នេះអ្នកមានទំហំផ្ទុកជាច្រើន ដើម្បីរីករាយជាមួយការកម្សាន្តដែលអ្នកពេញចិត្តទាំងអស់។
*កាតអង្គផ្ទុកដែលអាចបន្ថែមបានត្រូវបានលក់ដោយឡែក។
ឧបាល័រ

ឧបាល័របួនគ្រាប់សម្រាប់សំឡេងជុំវិញ
REDMI Pad 2 4G គាំទ្រ Dolby Atmos® ដែលធានាដល់បទពិសោធស្ដាប់សំឡេងគួរឱ្យជក់ចិត្តសម្រាប់ភាពយន្ត ហ្គេម និងក៏ដូចគ្នាសម្រាប់តន្ត្រីផងដែរ។


ការរចនា
ស៊ុមលោហៈ unibody
REDMI Pad 2 4G បំពាក់ដោយការរចនាបែបតួលោហៈ unibody ដែលផ្ដល់ជូនបទពិសោធប៉ះដឹងដ៏ទំនើបដល់អ្នកប្រើប្រាស់។
*ការរចនាបែបស៊ុមដែកជាប់គ្នាសំដៅយ៉ាងជាក់លាក់ទៅលើគម្របខាងក្រោយរបស់ផលិតផល និងមិនរួមបញ្ចូលការតុបតែងកាមេរ៉ា ប៊ូតុង រន្ធដាក់កាត ឬសមាសធាតុផ្សេងៗទៀតទេ។ តួរបស់ REDMI Pad 4G ផលិតឡើងពីប្លាស្ទិក។

ពណ៌ទាន់សម័យចំនួនពីរ
REDMI Pad 2 4G មានពណ៌ទាន់សម័យចំនួនពីរដូចខាងក្រោម៖ ពណ៌ប្រផេះ ពណ៌បៃតងជីអង្កាម

កាន់តែលឿន កាន់តែឆ្លាតវៃ កាន់តែរលូន
*លទ្ធភាពប្រើបាននៃសេវាកម្ម កម្មវិធី និងមុខងារ Xiaomi HyperOS អាចខុសគ្នាទៅតាមកំណែសូហ្វវែរ និងម៉ូដែលផលិតផល។
ការភ្ជាប់ Xiaomi ទៅឧបករណ៍ផ្សេង
REDMI Pad 2 4G ត្រូវបានដំណើរការដោយ Xiaomi HyperOS 2 អ្នកអាចរីករាយជាមួយបទពិសោធកាន់តែរលូនតាមរយៈការភ្ជាប់ Xiaomi ទៅឧបករណ៍ផ្សេង។
ទូរសព្ទ និងថេប្លេតត្រូវដំឡើងកំណែទៅ Xiaomi HyperOS 2 ដែលបើកដំណើរការការកំណត់ Bluetooth និង WLAN ចូលគណនី Xiaomi តែមួយ និងធានាថា "ការកំណត់-ការភ្ជាប់ Xiaomi ទៅឧបករណ៍ផ្សេង" ត្រូវបានបើក។ លទ្ធភាពផ្ដល់ជូនមុខងារ និងសេវាកម្មជាក់លាក់អាចខុសគ្នាទៅតាមកំណែសូហ្វវែរ កម្មវិធី និងម៉ូដែលផលិតផល សូមមើលការប្រើប្រាស់ជាក់ស្ដែង។
*រូបភាពសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ សូមមើលបទពិសោធប្រើប្រាស់ជាក់ស្ដែង។
រីករាយជាមួយការបង្កើត

កម្មវិធី bekids Coloring ដែលបានដំឡើងមកស្រាប់
កម្មវិធីគូរគំនូរដែលត្រូវបានរចនាឡើងសម្រាប់គ្រួសារ ដែលអាចឱ្យអ្នក និងកូនៗរបស់អ្នកចែករំលែកភាពរីករាយនៃការបង្កើតសិល្បៈជាមួយគ្នា។
ការចូលប្រើ VIP រយៈពេល 1 ខែ សម្រាប់កម្មវិធី bekids Coloring៖ 1. បើកកម្មវិធី ហើយធ្វើតាមការណែនាំដើម្បីទាមទារ។ 2. ចុះឈ្មោះ ឬចូលគណនីដោយប្រើអាសយដ្ឋានអ៊ីមែលរបស់អ្នក។ 3. ទាមទារបានដោយជោគជ័យ។
*30 ថ្ងៃ ចាប់ពីកាលបរិច្ឆេទទាមទារ។ មានការចូលប្រើ VIP តែមួយគត់សម្រាប់ស៊េរី REDMI Pad 2។
*ព័ត៌មាន UI និងផលិតផលគឺជាឯកសារយោងតែប៉ុណ្ណោះ។ ផលិតផលជាក់ស្ដែងអាចប្រែប្រួល។ Xiaomi អាចធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិត។ សូមមើលផលិតផលជាក់ស្ដែង ដើម្បីទទួលបានព័ត៌មានជាក់លាក់។

ត្រូវគ្នាជាមួយ REDMI Smart Pen
REDMI Smart Pen ផ្ដល់ជូនអត្រាផ្ទុកឡើងវិញ 60Hz នៅពេលប្រើជាមួយ REDMI Pad 2 4G ដែលធានាដល់ការគូសដ៏រលូន និងមិនមានការរំខាន សម្រាប់ការកត់ចំណាំ និងការគូសវាសដោយភាពជាក់លាក់។
*គ្រឿងបន្ទាប់បន្សំត្រូវបានលក់ដាច់ដោយឡែក លទ្ធភាពផ្ដល់ជូនអាចខុសគ្នាទៅតាមតំបន់។
*អត្រាផ្ទុកឡើងវិញនៃអេក្រង់នៅពេលសរសេរដោយប្រើ REDMI Smart Pen អាចខុសគ្នាទៅតាមភាពត្រូវគ្នារបស់ឧបករណ៍។
ចំណាំ៖
*រូបរាងរបស់ផលិតផលដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផលិតផលសម្រេចអាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។ ផលិតផលជាក់ស្ដែងទើបយកជាការ។
*រូបភាពបែបច្នៃប្រឌិតនៃមុខងារនៅលើទំព័រនេះមានគោលបំណងជាការបង្ហាញតែប៉ុណ្ណោះ និងមិនបង្ហាញអំពីរចនាសម្ព័ន្ធផលិតផលពិតនោះទេ។ ផលិតផលជាក់ស្ដែងទើបយកជាការ។
*អង្គចងចាំ និងទំហំផ្ទុកដែលអាចប្រើបានជាក់ស្ដែងអាចប្រែប្រួល ឬត្រូវបានកាត់បន្ថយដោយសារកត្តាជាច្រើន៖ ដោយសារប្រព័ន្ធប្រតិបត្តិការប្រើផ្នែកនៃអង្គចងចាំ (RAM) ទំហំប្រើបានជាក់ស្ដែងគឺមានតិចជាងទំហំអង្គចងចាំដែលបានបង្ហាញ។ ដោយសារប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនប្រើផ្នែកនៃអង្គចងចាំផ្លាស់ (ROM) ទំហំផ្ទុកអាចប្រើបានជាក់ស្ដែងដែលមានគឺតិចជាងទំហំផ្ទុកដែលបានបង្ហាញ សម្រាប់ទំហំផ្ទុកផ្លាស់។
*ទិន្នន័យពាក់ព័ន្ធនឹងរយៈពេលសាកថ្ម៖ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាបន្តិចបន្តួច ដោយអាស្រ័យលើកំណែសូហ្វវែរសាកល្បង មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងកំណែឧបករណ៍ផ្សេងគ្នា។ រយៈពេលប្រើប្រាស់ជាក់ស្ដែងត្រូវយកជាគោលនៅចុងបញ្ចប់។
*រូបភាព និងម៉ូដែលផលិតផល ទិន្នន័យ មុខងារ ប្រតិបត្តិការ សេចក្ដីលម្អិត អ៊ិនធឺហ្វេសអ្នកប្រើប្រាស់ និងព័ត៌មានផលិតផលផ្សេងទៀតគឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ ហើយអាចត្រូវបានកែប្រែដោយ REDMI។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមមើលផលិតផលជាក់ស្ដែង និងឯកសារណែនាំអ្នកប្រើប្រាស់ផលិតផល។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យដែលបានយោងនៅលើគេហទំព័រនេះគឺជាលទ្ធផលនៃការធ្វើតេស្តផ្ទៃក្នុងរបស់ REDMI។
















