


កាមេរ៉ា AI ទំហំ 200MP
ជាប់មាំធន់គ្រប់កម្រិត

ភាពល្អឥតខ្ចោះនៃការថតរូបដែលមិនធ្លាប់មាន
ជាមួយកាមេរ៉ា AI ទំហំ 200MP

ប្រព័ន្ធថតរូបភាពទំហំ 200MP
ភាពលម្អិតច្បាស់ និងការថតពេលយប់ដ៏អស្ចារ្យ
បំពាក់ដោយកាមេរ៉ាគោល 200MP កម្រិតកំពូល ផ្នែកហាដវែរ និង OIS ដ៏មានអានុភាព (ស្ថេរភាពរូបភាពអុបទិក) Redmi Note 14 Pro+ 5G ផ្តល់នូវភាពលម្អិតកាន់តែច្បាស់ និងការថតពេលយប់កាន់តែរលូន។
200MP
កាមេរ៉ាគោល
ទំហំសិនស័រធំ 1/1.4"
រន្ធពន្លឺធំ f/1.65
2.24μm Super Pixel
OIS (ភាពនឹងនៃរូបភាពអុបទិក)
លែន 7P
8MP
កាមេរ៉ាថតធំទូលាយ
2MP
កាមេរ៉ាម៉ាក្រូ

បញ្ចេញភាពលម្អិតបន្ថែម
ជាមួយកាមេរ៉ាគោល 200MP កម្រិតកំពូល


ម៉ាស៊ីនកាត់តរូបភាពរបស់ Xiaomi
ក្បួនដោយប្រើ AI
ចាប់យករូបភាពច្បាស់ខ្លាំងកម្រិត 200MP ជាមួយនឹងភាពលម្អិតសម្បូរបែប និងពណ៌រស់រវើកដោយសារថាមពលនៃក្បួន End-to-End (E2E) AI Remosaic ដែលបង្កើនល្បឿនដំណើរការ និងគុណភាពរូបភាពយ៉ាងល្អ។
ពង្រីកបាន 4X ដោយមិនបាត់គុណភាព
ការពង្រីកដោយមិនបាត់គុណភាពអុបទិក
ទាំងការពង្រីកដោយមិនបាត់គុណភាពកម្រិតអុបទិក 2X និង 4X អ្នកអាចប្តូរបានយ៉ាងងាយស្រួលរវាងចម្ងាយអុបទិកផ្សេងៗគ្នា ដើម្បីដាក់ហ្រ្វែមរូបថតរបស់អ្នកដោយមិនបាត់ភីកសែល។

ការថតពេលយប់ដ៏អស្ចារ្យ
ធ្វើឱ្យពេលវេលានៃការថតរូបរបស់អ្នកកាន់តែមានន័យ
ក្បួន RAW ត្រូវបានកែលម្អបន្ថែមទៀត ដើម្បីរក្សាភាពលម្អិតនៃរូបភាពបន្ថែម និងធ្វើឱ្យការថតពេលយប់កាន់តែអស្ចារ្យ។

កម្រិតឌីណាមិកខ្ពស់
ភាពច្បាស់នៅក្រោមពន្លឺ និងស្រមោល
ជាមួយនឹង Smart-ISO Pro ទូរសព្ទ Redmi Note 14 Pro 5G ផ្តល់នូវរូបភាព HDR ដ៏មិនគួរឱ្យជឿ ដោយកែតម្រូវកាមេរ៉ាទូរសព្ទដោយស្វ័យប្រវត្តិ ដើម្បីចាប់យកភាពលម្អិតកាន់តែប្រសើរទាំងនៅទីងងឹត និងពន្លឺនៃកន្លែងថត។ វាធានាថារូបថតនីមួយៗមិនមានអ្វីបិទបាំងច្រើនពេក និងធ្វើឱ្យផ្ទៃងងឹតច្បាស់ជាងមុន ដែលនាំឱ្យមានតុល្យភាពពន្លឺ និងស្រមោលកាន់តែប្រសើរ។

ឧបករណ៍ AI ដ៏មានអានុភាព
ផ្លាស់ប្តូររូបថតរបស់អ្នកទៅជាស្នាដៃសិល្បៈ
ការកែសម្រស់ដោយប្រើ AI


ការស្គាល់យេនឌ័រ និងមុខងារសម្រស់កម្រិតអាជីពបង្កើតបែបផែនធម្មជាតិកាន់តែសម្បូរបែប។
ថតរូបព្រាលផ្ទៃក្រោយច្បាស់ខ្លាំងដោយ AI
រីករាយជាមួយរូបភាពព្រាលផ្ទៃក្រោយលម្អិត និងភាពច្បាស់នៃមុខ។


រូបព្រាលផ្ទៃក្រោយដូចធម្មជាតិ
បង្ហាញពីភាពទាក់ទាញខាងក្នុងរបស់អ្នក
ថតរូបព្រាលផ្ទៃក្រោយពាក់កណ្តាលតួខ្លួនស្អាត និងមានសិល្បៈ ដោយមិនចាំបាច់កែផ្ទៃខាងក្រោយព្រាលៗបានយ៉ាងស្រស់ស្អាត ដែលទាក់ទាញដល់រូបរបស់អ្នក។

ការថតដោយមិនត្រូវការជំនាញ
ថតយកភាពរំភើបបន្ថែមទៀត
ដោយសារហាដវែរដ៏មានអានុភាព និងក្បួនលៃតម្រូវយ៉ាងស៊ីជម្រៅ ការថតយកសកម្មភាពដ៏ស្រស់ស្អាតមិនដែលមានភាពងាយស្រួលដូចពេលនេះទេ។

ថតបែបឌីណាមិកខ្ពស់
ការចាប់យករូបភាពបែបឌីណាមិកខ្ពស់ ជ្រើសរើសកម្រិតពន្លឺទូលំទូលាយ ផ្តល់នូវរូបភាពជាមួយនឹងកម្រិតពណ៌ និងពន្លឺល្អឥតខ្ចោះ។

ចាប់យករូបភាពមានគុណភាពខ្ពស់
ការថតរូបបានប្រសើរជាមួយនឹងក្បួនកាត់បន្ថយសំឡេងរំខានច្រើន និងលទ្ធផលកម្រិតឌីណាមិកខ្ពស់ ធ្វើឱ្យបទពិសោធថតរូបរបស់អ្នកប្រសើរឡើង។

ចាប់យករូបភាពបានរហ័ស
ចាប់យករូបភាពបានរហ័ស ធានាបាននូវការថតរូបភ្លាមៗជាក់ស្តែង បង្ហាញពីលំដាប់ចលនាយ៉ាងរលូន និងស្វាហាប់ដោយមិនមានការទាក់។
ថតរូបសកម្មភាពពេលមានចលនា
ចាប់យក និងថតភាពស្រស់ស្អាត និងសកម្មភាពនៃជីវិត
ឥឡូវនេះអ្នកអាចថតរូបសកម្មភាពពេលមានចលនា ហើយជ្រើសរើសរូបដែលអ្នកចូលចិត្ត ជាមួយនឹងជម្រើសនាំចេញចំនួនបី៖ រូបថត វីដេអូ និង GIF ដើម្បីរក្សាការចងចាំសម្រាប់អ្នក។
កាមេរ៉ាសែលហ្វី 20MP
ការថតសែលហ្វីចាប់យកពន្លឺបានល្អ
កាមេរ៉ាខាងមុខច្បាស់ខ្លាំង 0.8X ផ្តល់នូវទិដ្ឋភាពកាន់តែទូលំទូលាយសម្រាប់ការថតរូបសែលហ្វីជាក្រុម។

ថតវីដេអូប្រើកាមេរ៉ាមុខក្រោយបាន
ចាប់យកមុំបានច្រើន
ថតក្នុងពេលដំណាលគ្នាពីកាមេរ៉ាខាងមុខ និងក្រោយ ដើម្បីថតយកទិដ្ឋភាពជាច្រើន។

ភាពជាប់ធន់គ្រប់កម្រិត
ធន់ និងរឹងមាំ

ធន់នឹងទឹក និងធូលី IP68
Redmi Note 14 Pro+ 5G ត្រូវបានបំពាក់ដោយការការពារ IP68* កម្រិតកំពូល ដែលមានន័យថាវាត្រូវបានធ្វើតេស្តសម្រាប់ការជ្រមុជទឹកដល់ 30 នាទីក្នុងទឹករហូតដល់ជម្រៅ 1.5 ម៉ែត្រ*។

បច្ចេកវិទ្យាប៉ះពេលមានសំណើម
ការឆ្លើយតបរហ័សដូចគ្នា
រក្សាទំនាក់ទំនងដោយគ្មានការរំខាន ហើយរីករាយនឹងការអូសយ៉ាងរលូន ទោះបីជាម្រាមដៃសើម មានខ្លាញ់ ឬមានសាប៊ូក៏ដោយ។

ភាពធន់នឹងការកោសឆ្កូត និងការធ្លាក់មានភាពប្រសើរឡើង
ការពារទូរសព្ទរបស់អ្នកទាំងមុខនិងក្រោយ
+200%
ធន់នឹងការធ្លាក់ផ្នែកខាងមុខ*
Corning® Gorilla® Glass Victus® 2
កញ្ចក់ខាងមុខ
*ទិន្នន័យសំដៅទៅលើការកើនឡើងនៃសមត្ថភាពការពាររបស់ឧបករណ៍នៃកញ្ចក់មុខ Corning® Gorilla® Glass Victus® 2 ប្រៀបធៀបនឹងកញ្ចក់ Corning® Gorilla® Glass 5។

Corning® Gorilla® Glass 7i
កញ្ចក់ខាងក្រោយ
+100%
ធន់នឹងការធ្លាក់ផ្នែកខាងក្រោយ*
*ទិន្នន័យសំដៅទៅលើការកើនឡើងនៃសមត្ថភាពការពាររបស់ឧបករណ៍នៃកញ្ចក់មុខ Corning® Gorilla® Glass 7i ប្រៀបធៀបនឹងកញ្ចក់ Corning® Gorilla® Glass 5។
*កញ្ចក់ខាងក្រោយ Corning® Gorilla® Glass 7i មានកំណែជាពណ៌ខ្ចៅចាំង និង ផ្ទៃមេឃស្រាល។

រចនាសម្ព័ន្ធការពារគ្រប់កម្រិត
កាន់តែរឹងមាំ និងប្រើប្រាស់បានយូរ

បទពិសោធ AI ច្បាស់ និងមានប្រសិទ្ធភាព

ជជែកជាមួយ Gemini ជំនួយការ AI ផ្ទាល់ខ្លួនដ៏មានប្រយោជន៍ពិតប្រាកដពី Google ដើម្បីបញ្ចូលថាមពលគំនិតរបស់អ្នក។

Gemini Extensions
អ៊ិចស្តេនសិនភ្ជាប់ Gemini ទៅកម្មវិធី និងសេវាកម្ម Google ផ្សេងទៀតដែលអ្នកទុកចិត្ត។
ការបង្កើតរូបភាព
បង្កើតរូបភាពដ៏អស្ចារ្យដោយប្រើ Google Gemini
Gemini Overlay
ទទួលបានការចូលប្រើបានរហ័សទៅកាន់ Gemini និងជំនួយការយល់ដឹងអំពីបរិបទជាមួយនឹងអ្វីដែលមាននៅលើអេក្រង់របស់អ្នក។
*កម្មវិធីទូរសព្ទ Gemini មាននៅលើឧបករណ៍ ភាសា និងប្រទេសដែលជ្រើសរើស។ ដំណើរការជាមួយគណនីដែលត្រូវគ្នា។ តម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ សូមពិនិត្យមើលការឆ្លើយតបសម្រាប់ភាពត្រឹមត្រូវ។ មុខងារអាចមានភាពខុសគ្នាអាស្រ័យលើភាសា។ Gemini គឺជាពាណិជ្ជសញ្ញារបស់ Google LLC។

គូសរង្វង់ដើម្បីស្វែងរក

អ្នកគ្រាន់តែគូសរង្វង់ ឬចុចលើរូបថត ឬរូបភាពដើម្បីស្វែងរក ហើយអ្នកអាចទទួលបានព័ត៌មានដែលអ្នកចង់ដឹងយ៉ាងងាយស្រួល និងរហ័ស។
*មាននៅលើឧបករណ៍ដែលបានជ្រើសរើស និងតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ ដំណើរការលើកម្មវិធី និងផ្ទៃដែលត្រូវគ្នា។ លទ្ធផលអាចខុសគ្នាអាស្រ័យលើភាពត្រូវគ្នានៃរូបភាពជាក់ស្ដែង។
*Google គឺជាពាណិជ្ជសញ្ញារបស់ Google LLC ។
ដៃគូប្រជុំ និងធ្វើដំណើររបស់អ្នក

ការរចនាកម្រិតអាជីព
សោភ័ណភាពលេចធ្លោ
រូបរាងស្រស់ ឆើតឆាយ
ដូចរូបតំណាងខ្លួនអ្នក

អេក្រង់កោង 3D កម្រិតកំពូល
ត្រូវនឹងដៃរបស់អ្នកប្រកបដោយផាសុកភាព
ភាពកោងនៃអេក្រង់ត្រូវគ្នានឹងរូបរាងបាតដៃរបស់អ្នក ដែលធ្វើឱ្យកាន់ Redmi Note 14 Pro+ 5G បានស្រួល។

ដេកូកាមេរ៉ាតម្រឹមកណ្តាល
ទស្សនវិជ្ជារចនាទៅលើសោភ័ណភាព
ជាមួយនឹងការរចនាទាន់សម័យ និងដេកូកាមេរ៉ាដែលផលិតយ៉ាងប្រណិត Redmi Note 14 Pro+ 5G មានរូបរាងលំដាប់ពិសេស។

ស្បែក Vegan ដំបូងរបស់ Redmi Note
ល្អប្រណិត និងឆើតឆាយ
ស្បែក Vegan ផ្តល់ជូនរូបរាងល្អប្រណិតដែលងាយស្រួលកាន់ និងមិនងាយជាប់ស្នាមម្រាមដៃ។

ផ្ទាំងបង្ហាញដ៏អស្ចារ្យ
ពណ៌ និងស្រមោលគួរឱ្យចាប់អារម្មណ៍

កម្រិតពន្លឺខ្លាំងបំផុត 3000nits
ផ្ទាំងបង្ហាញ CrystalRes កម្រិត 1.5K
ផ្ទាំងបង្ហាញ AMOLED កម្រិតកំពូល 6.67" ផ្តល់នូវពណ៌ដ៏អស្ចារ្យ និងបទពិសោធនៃការមើលដ៏ទាក់ទាញ។
2712×1220
កម្រិតច្បាស់
446PPI
ដង់ស៊ីតេភីកសែល
12 ប៊ីត
ភាពច្បាស់នៃពណ៌
100% DCI-P3
កាមុតពណ៌ទូលាយ
3000 nits
ពន្លឺខ្លាំង

ផ្ទាំងបង្ហាញការពារភ្នែក
មុខងារការពារភ្នែកដែលភ្ជាប់មកជាមួយរបស់យើង លៃតម្រូវសីតុណ្ហភាពពណ៌អេក្រង់ដោយស្វ័យប្រវត្តិ ដើម្បីតម្រូវទៅតាមពេលវេលានៃថ្ងៃ។ វាក៏ជួយបង្កើនផាសុកភាពដល់ភ្នែកនៅពេលប្រើទូរសព្ទរបស់អ្នកនៅក្នុងទីងងឹត ដោយកាត់បន្ថយភាពនឿយហាត់ពេលមើល។
ការលៃតម្រូវពន្លឺស្វ័យប្រវត្តិកម្រិត 20,000 ធ្វើឱ្យការផ្លាស់ប្តូរពន្លឺកាន់តែមានផាសុកភាព។ លើសពីនេះ ផ្ទាំងបង្ហាញនេះប្រើការបន្ថយពន្លឺ 1920Hz PWM និងការបន្ថយពន្លឺ DC ដែលសម្របខ្លួនបានយ៉ាងរលូនទៅនឹងកន្លែងជុំវិញរបស់អ្នក។


មុខងារធម្មតា

មុខងារទីងងឹត

មុខងារវដ្ត

បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (Hardware Solution)
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free
ផ្ទាំងបង្ហាញដែលឆ្លើយតបលឿនខ្លាំង
កាន់តែរលូន និងរំភើប
រីករាយនឹងភាពរលូន និងរំភើបនៅពេលដែលមុខងារ Game Turbo ត្រូវបានបើក។

2560Hz*
អត្រាគំរូនៃការប៉ះភ្លាមៗ
16X*
ការប៉ះកម្រិតគុណភាពកំពូល
*អត្រាគំរូនៃការប៉ះភ្លាមៗ 2560Hz ត្រូវបានបើកដំណើរការនៅក្រោមមុខងារហ្គេម។

បែបផែនសំឡេង និងរូបភាពប្រកបដោយវិជ្ជាជីវៈ
រោងភាពយន្តនៅក្នុងហោប៉ៅរបស់អ្នក
ទទួលបានបទពិសោធដ៏អស្ចារ្យនៃការបញ្ចាំងភាពយន្តដែលធ្វើឱ្យការមើលរបស់អ្នកជាមួយនឹងពន្លឺដ៏ពិសេស និងពណ៌ចម្រុះដ៏រស់រវើកដែលនាំមកជូននូវរាល់ភាពលម្អិតចូលមកក្នុងជីវិតជាមួយនឹងភាពច្បាស់គួរឱ្យភ្ញាក់ផ្អើល។ ភ្ជាប់ជាមួយនឹងសំឡេងដ៏មានឥទ្ធិពល និងអស្ចារ្យពីឧបាល័រពីរគ្រាប់ ដែលជារោងភាពយន្តទំហំប៉ុនហោប៉ៅដែលផ្តល់នូវបទពិសោធនៃអារម្មណ៍ពេញលេញ នៅចុងម្រាមដៃរបស់អ្នក


ដំណើរការកម្រិតខ្ពស់
នៅចុងម្រាមដៃរបស់អ្នក

Snapdragon® 7s ជំនាន់ទី 3
អង្គដំណើរការ TSMC 4nm
អង្គដំណើរការ Qualcomm Snapdragon ប្រើប្រាស់ស្ថាបត្យកម្ម ARM V9.2។ អាប់ក្រេតទៅ 4 ស្នូល A720 ទំហំធំ និង 4 ស្នូល A520 ទំហំតូច វាផ្តល់នូវដំណើរការពហុស្នូលកាន់តែរឹងមាំ និងសមត្ថភាពជារួមល្អឥតខ្ចោះ។
+30%
អាប់ក្រេតដំណើរការដោយ AI*
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi ហើយប្រៀបធៀបនឹង Snapdragon® 7s ជំនាន់ទី 2។


តំបន់ធំគួរឱ្យចាប់អារម្មណ៍
ដំណើរការបញ្ចុះកម្ដៅកាន់តែប្រសើរ
ជាមួយនឹងការបញ្ចុះកម្ដៅ VC គ្របដណ្តប់ស្ទើរតែ 5000mm² VC វាគ្រប់គ្រងលើស្ថានភាពដែលមានបន្ទុកខ្ពស់ដូចជាការលេងហ្គេម និងវីដេអូដែលមានគុណភាពបង្ហាញខ្ពស់យ៉ាងងាយស្រួល។

ប្រព័ន្ធសាកលឿន 120W
ថ្មធំទំហំ 5110mAh
សមត្ថភាពថ្មធំរបស់ Redmi Note 14 Pro+ 5G អាចឱ្យស្មាតហ្វូនរបស់អ្នកដំណើរការបានយូរជាងមុនដោយការសាកម្ដង ដែលកាត់បន្ថយតម្រូវការនៃការបញ្ចូលថ្មញឹកញាប់។
19.5 ម៉ោង*
ប្រព័ន្ធផ្សព្វផ្សាយសង្គម
9 ម៉ោង*
ការផ្សាយផ្ទាល់វីដេអូ
15 ម៉ោង*
Navigation
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។

ត្រូវបានការពារនឹងភាពត្រជាក់
ដំណើរការល្អទោះបីស្ថិនក្នុងមជ្ឈដ្ឋានដែលមានសីតុណ្ហភាពទាបក៏ដោយ
រីករាយនឹងការប្រើប្រាស់ 4.9 ម៉ោងបន្ថែមទៀតជាមួយនឹងថ្មដែលមានដង់ស៊ីតេខ្ពស់ដែលត្រូវបានអាប់ក្រេត និងត្រូវបានធ្វើតេស្ដនឹងសីតុណ្ហភាពទាបរហូតដល់ -20℃។
ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាសាកថ្មនៅសីតុណ្ហភាពទាប មានន័យថា Redmi Note 14 Pro+ 5G អាចសាកថ្មបានយ៉ាងរលូន ទោះបីជាស្ថិតក្នុងសីតុណ្ហភាព -20 ℃ ក៏ដោយ។
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
* បែបផែនរូបភាពគឺជាការបង្ហាញជាសិល្បៈ ហើយមិនគួរចាត់ទុកជារូបភាពជាក់ស្តែងឡើយ។

ប្រព័ន្ធគ្រប់គ្រងថ្ម Xiaomi Surge
ការសាកថ្មដ៏មានប្រសិទ្ធភាព និងសុខភាពថ្ម
ក្បួនដោះគ្រប់គ្រងសុខភាពថ្មស្វែងយល់ពីទម្លាប់នៃការសាកថ្មប្រចាំថ្ងៃរបស់អ្នក និងកែតម្រូវតង់ស្យុង និងចរន្តក្នុងពេលជាក់ស្តែង ពន្យារភាពធន់យូរអង្វែងរបស់ថ្មបានយ៉ាងមានប្រសិទ្ធភាព។ វារក្សាបាននូវថាមពលថ្ម 80% បន្ទាប់ពី 1,600 វដ្តនៃការសាកថ្ម ប្រហែលស្មើនឹង 4 ឆ្នាំនៃការប្រើប្រាស់ជាប្រចាំ ធ្វើឱ្យអ្នកមិនមានការព្រួយបារម្ភលើការប្រើប្រាស់យូរអង្វែង។
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។

ស្ថានភាពថ្ម 4.0

ការសាកថ្មពេលយប់ឆ្លាតវៃ

ម៉ាស៊ីនសាកថ្មឆ្លាតវៃ 2.0

បើកថាមពលតែក្នុងប៉ុន្មានវិនាទី

គុណភាពពិសេស
ធានាភាពជឿជាក់ និងភាពធន់
Redmi Note 14 Pro+ 5Gs នីមួយៗឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់មុនពេលដឹកជញ្ជូនដើម្បីធានានូវបទពិសោធដ៏អស្ចារ្យ។

3,000 ដង
ការធ្វើតេស្តដោយសង្កត់

300 ដង
ការធ្វើតេស្តកិនពីលើ

28,000 ដង
ការធ្វើតេស្តទម្លាក់កម្រិតទាប

10,000 ដង
ការធ្វើតេស្តរន្ធ USB
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ ពេលវេលាប្រើប្រាស់ជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើមជ្ឈដ្ឋានប្រើប្រាស់។
មុខងារពិសេសជាច្រើនទៀត

ស្នាមម្រាមដៃលើអេក្រង់

IR Blaster

NFC ពហុមុខងារ

ម៉ូទ័រលីនេអ៊ែរអ័ក្ស X
ស្វែងយល់ពីជម្រើសដ៏ល្អបំផុតរបស់អ្នកពីស៊េរី Redmi Note 14
កាមេរ៉ាគោល
មុខងារ AI នៅលើកាមេរ៉ា
ផលិតភាព AI
រចនាសម្ព័ន្ធការពារគ្រប់កម្រិត
ភាពធន់មិនជ្រាបទឹក និងធូលី
ការសាកថ្មរហ័ស
សមត្ថភាពថ្ម
ផ្ទាំងបង្ហាញ
អង្គដំណើរការ
Redmi Note 14 Pro+ 5G
ភាពទំនើបចុងក្រោយបង្អស់
200MP
IP68
120W
5110mAh
ផ្ទាំងបង្ហាញកោងកម្រិត 1.5K
Snapdragon® 7s ជំនាន់ទី 3
Redmi Note 14 Pro 5G
ផ្ដល់ការកម្សាន្ត
200MP
IP68
45W
5110mAh
ផ្ទាំងបង្ហាញកោងកម្រិត 1.5K
បន្ទះឈីប MediaTek Dimensity 7300-Ultra
Redmi Note 14 Pro
កាន់ភ្លើងបានយូរ
200MP
IP64
45W
5500mAh
ផ្ទាំងបង្ហាញកោង FHD+
MediaTek Helio G100-Ultra
Redmi Note 14
ជម្រើសដ៏មានតម្លៃបំផុត
108MP
IP54
33W
5500mAh
ផ្ទាំងបង្ហាញរាបស្មើ FHD+
MediaTek Helio G99-Ultra
ចំណាំ៖
*5110mAh សំដៅលើតម្លៃធម្មតានៃទំហំថ្មរបស់ Redmi Note 14 Pro+ 5G។
*ឧបករណ៍នេះត្រូវបានធ្វើតេស្ត និងបញ្ជាក់ឱ្យមានភាពធន់នឹងការសាចទឹក ទឹក និងធូលី នៅក្នុងវត្តមាននៃលក្ខខណ្ឌមន្ទីរពិសោធជាក់លាក់ដោយមានការចាត់ថ្នាក់កម្រិតការពារការជ្រាបចូល IP68 ដោយផ្អែកលើ IEC 60529:1989+A1:1999+A2:2013។ សូមចំណាំថាលក្ខខណ្ឌធ្វើតេស្តភាពធន់នឹងទឹករួមមាន៖ ការជ្រមុជទឹកក្នុងទឹកសាបនៅនឹងរហូតដល់ជម្រៅ 1.5 ម៉ែត្រ រហូតដល់ 30 នាទី ជាមួយនឹងសីតុណ្ហភាពដីសណ្តរវាងទឹក និងផលិតផលគឺ 5K ឬតិចជាងនេះ។ លក្ខណៈធន់នឹងទឹកបែបនេះគឺទាក់ទងតែនឹងលក្ខខណ្ឌជាក់លាក់ដែលត្រូវបានធ្វើតេស្តនៅក្នុងមជ្ឈដ្ឋានមន្ទីរពិសោធ ដែលមិនឆ្លើយតបទៅនឹងលក្ខខណ្ឌធម្មតានៃការប្រើប្រាស់ដោយអ្នកប្រើប្រាស់។ ដូច្នេះ ការការពារការចូលមិនត្រូវបានធានាទេ ប្រសិនបើផលិតផលត្រូវបានស្ថិតនៅក្នុងមជ្ឈដ្ឋានលើសពីលក្ខខណ្ឌនៃការធ្វើតេស្តនោះទេ។ យើងសូមណែនាំថាអ្នកមិនត្រូវធ្វើតេស្តដោយខ្លួនឯងឡើយ។ មិនត្រូវបានណែនាំសម្រាប់ការប្រើប្រាស់នៅតាមឆ្មេរសមុទ្រ ឬអាងហែលទឹកឡើយ។ ការការពារការជ្រាបចូលអាចថមថយពីការសឹក និងរហែកប្រចាំថ្ងៃ ការខូចខាតខាងក្រៅ និង/ឬចាំបាច់ត្រូវរុះរើក្នុងករណីជួសជុល។ ជៀសវាងការសាកថ្មផលិតផល ដំណើរការប៊ូតុងរូបវន្ត ឬដកថាសស៊ីម នៅពេលដែលផលិតផលប៉ះពាល់នឹងសំណើម។ សូមអានឯកសារណែនាំអ្នកប្រើប្រាស់ដោយយកចិត្តទុកដាក់សម្រាប់ការណែនាំអំពីសុវត្ថិភាពផ្សេងទៀត។ ការធានានឹងមិនគ្របដណ្តប់ការខូចខាតដោយវត្ថុរាវដែលបង្កឡើងនៅក្នុងមជ្ឈដ្ឋានលើសពីលក្ខខណ្ឌធ្វើតេស្ត IP68 នោះទេ។
*រូបរាងរបស់ទូរសព្ទឆ្លាតវៃដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផលិតផលសម្រេចអាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។ សូមមើលផលិតផលជាក់ស្តែង។
*រូបភាពបែបច្នៃប្រឌិតរបស់មុខងារនៅលើទំព័រនេះមានគោលបំណងជាការបង្ហាញតែប៉ុណ្ណោះ និងមិនបង្ហាញអំពីរចនាសម្ព័ន្ធជាក់ស្តែងនោះទេ។ សូមមើលផលិតផលជាក់ស្តែង។
*5G តម្រូវឱ្យអាចប្រើបានចំពោះសេវាកម្មប្រតិបត្តិករទូរគមនាគមន៍ក្នុងតំបន់ និងប្រហែលជាមិនមាននៅគ្រប់តំបន់នោះទេ។
*អង្គចងចាំ និងទំហំផ្ទុកដែលអាចប្រើបានជាក់ស្តែងអាចប្រែប្រួល ឬត្រូវបានកាត់បន្ថយដោយសារកត្តាជាច្រើន៖ ដោយសារប្រព័ន្ធប្រតិបត្តិការប្រើផ្នែកនៃអង្គចងចាំ (RAM) ទំហំទំនេរជាក់ស្តែងគឺមានតិចជាងទំហំអង្គចងចាំដែលបានបង្ហាញ ដោយសារប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនប្រើផ្នែកនៃអង្គចងចាំផ្លាស់ (ROM) ទំហំផ្ទុកទំនេរជាក់ស្តែងដែលមានគឺតិចជាងទំហំផ្ទុកដែលបានបង្ហាញ សម្រាប់ទំហំផ្ទុកផ្លាស់។
*ទិន្នន័យពាក់ព័ន្ធនឹងរយៈពេលសាកថ្ម៖ ដំណើរការជាក់ស្ដែងអាចខុសគ្នាបន្តិចបន្តួច ដោយអាស្រ័យលើកំណែសូហ្វវែរសាកល្បង មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងកំណែឧបករណ៍ផ្សេងគ្នា។ រយៈពេលជាក់ស្ដែងត្រូវយកជាគោល។
*មុខងារ NFC អាចខុសគ្នានៅក្នុងទីផ្សារមួយចំនួន។
*សូមចំណាំថាមានការលើកលែង និងដែនកំណត់នៅក្នុងគោលការណ៍នៃការធានា។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមមើលគោលការណ៍នៃការធានា។
*ខ្លឹមសារនៃវីដេអូថតដោយប្រើកាមេរ៉ាមុខក្រោយបានគឺសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។ រូបភាពសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ UI ជាក់ស្ដែងអាចប្រែប្រួល។























































