


កាមេរ៉ា AI ទំហំ 200MP
មាំ ធន់គ្រប់កម្រិត

ប្រព័ន្ធកាមេរ៉ាកម្រិតអាជីព 200MP

ធន់នឹងទឹកសាច និងធូលី IP68

ប្រព័ន្ធសាកថ្មលឿន 45W ដែលមានថ្មដ៏ធំ 5110mAh

បន្ទះឈីប MediaTek Dimensity 7300-Ultra

Corning® Gorilla® Glass Victus® 2

ផ្ទាំងបង្ហាញការពារភ្នែក 1.5K 120Hz

Exceptional imaging performance
with 200MP AI camera

ប្រព័ន្ធថតរូបភាពទំហំ 200MP
ភាពលម្អិត និងភាពច្បាស់នៅពេលយប់
បំពាក់ដោយកាមេរ៉ាគោល 200MP កម្រិតកំពូល ផ្នែកខាងក្រៅ និង OIS ដ៏មានអានុភាព (ស្ថេរភាពរូបភាពអុបទិក) Redmi Note 14 Pro 5G ផ្តល់នូវភាពលម្អិតកាន់តែច្បាស់ និងការថតពេលយប់កាន់តែរលូន។
200MP
កាមេរ៉ាគោល
ទំហំសិនស័រធំ 1/1.4"
រន្ធពន្លឺធំ f/1.65
2.24μm Super Pixel
OIS
លែន 7P
8MP
កាមេរ៉ាថតធំទូលាយ
2MP
កាមេរ៉ាម៉ាក្រូ

ផ្ដល់ភាពលម្អិតបន្ថែម
ជាមួយកាមេរ៉ាគោល 200MP កម្រិតកំពូល

ប្រពន្ទ័រូបភាព Xiaomi
AI-boosted algorithm
ចាប់យករូបភាពច្បាស់ខ្លាំងកម្រិត 200MP ជាមួយនឹងភាពលម្អិតសម្បូរបែប និងពណ៌រស់រវើកដោយសារថាមពលនៃក្បួន End-to-End (E2E) AI Remosaic ដែលបង្កើនល្បឿនដំណើរការ និងគុណភាពរូបភាពយ៉ាងល្អ។
ពង្រីកបាន 4× ដោយមិនបាត់គុណភាព
ពង្រីកដោយមិនបាត់គុណភាពអុបទិក
ទាំងការពង្រីកដោយមិនបាត់គុណភាពកម្រិតអុបទិក 2× និង 4× អ្នកអាចប្តូរបានយ៉ាងងាយស្រួលរវាងចម្ងាយអុបទិកផ្សេងៗគ្នា ដើម្បីដាក់ហ្រ្វែមរូបថតរបស់អ្នកដោយមិនបាត់ភីកសែល។


ថតពេលយប់គួរឱ្យចាប់អារម្មណ៍
ស្វែងរកភាពទាក់ទាញនៃទីងងឹត
ក្បួន RAW ត្រូវបានកែលម្អបន្ថែមទៀត ដោយរក្សាភាពលម្អិតនៃរូបភាពបន្ថែម និងធ្វើឱ្យការថតពេលយប់កាន់តែអស្ចារ្យ។
កម្រិតឌីណាមិកខ្ពស់
ភាពច្បាស់នៅក្រោមពន្លឺ និងស្រមោល
ជាមួយនឹង Smart-ISO Pro ទូរស័ព្ទ Redmi Note 14 Pro 5G ផ្តល់នូវរូបភាព HDR ដែលមិនគួរឱ្យជឿ ដែលកែតម្រូវកាមេរ៉ាទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ ដើម្បីចាប់យកភាពលម្អិតកាន់តែប្រសើរទាំងនៅទីងងឹត និងពន្លឺនៃកន្លែងថត។ វាធានាថារូបថតនីមួយៗដែលអ្នកថតមិនត្រូវបានដណ្ដប់ដោយផ្ទៃងងឹតច្បាស់ជាងពន្លឺ ដែលនាំឱ្យមានតុល្យភាពពន្លឺ និងស្រមោលកាន់តែប្រសើរ។

ឧបករណ៍ AI មានភាពច្នៃប្រឌិត
លើករូបភាពរបស់អ្នកទៅកម្រិតថ្មីមួយ
ការកែសម្រស់ដោយប្រើ AI


ការស្គាល់យេនឌ័រ និងមុខងារសម្រស់កម្រិតអាជីពបង្កើតបែបផែនធម្មជាតិកាន់តែសម្បូរបែប។
ថតរូបព្រាលផ្ទៃក្រោយច្បាស់ខ្លាំងដោយ AI
រីករាយជាមួយរូបភាពព្រាលផ្ទៃក្រោយលម្អិត និងភាពច្បាស់នៃមុខ។


រូបព្រាលផ្ទៃក្រោយដូចធម្មជាតិ
បង្ហាញពីភាពទាក់ទាញខាងក្នុងរបស់អ្នក
ថតរូបព្រាលផ្ទៃក្រោយពាក់កណ្តាលតួខ្លួនស្អាត និងមានសិល្បៈ ដោយមិនចាំបាច់កែផ្ទៃខាងក្រោយព្រាលៗបានយ៉ាងស្រស់ស្អាត ដែលទាក់ទាញដល់រូបរបស់អ្នក។
ថតយកពន្លឺបានលឿន
រហូតដល់ 30 ហ្វ្រេមក្នុងការថតមួយលើក


ថតរូបសកម្មភាពពេលមានចលនា
ចាប់យក និងថតភាពស្រស់ស្អាត និងសកម្មភាពនៃជីវិត
ឥឡូវនេះអ្នកអាចថតរូបសកម្មភាពពេលមានចលនា ហើយជ្រើសរើសរូបដែលអ្នកចូលចិត្ត ជាមួយនឹងជម្រើសនាំចេញចំនួនបី៖ រូបថត វីដេអូ និង GIF ដើម្បីរក្សាការចងចាំសម្រាប់អ្នក។
កាមេរ៉ាសែលហ្វី 20MP
ការថតសែលហ្វីចាប់យកពន្លឺបានល្អ
កាមេរ៉ាខាងមុខកម្រិតច្បាស់ខ្លាំង 0.8× ផ្តល់នូវទិដ្ឋភាពកាន់តែទូលំទូលាយសម្រាប់ការថតសែលហ្វីជាក្រុម។


ថតវីដេអូប្រើកាមេរ៉ាមុខក្រោយបាន
ចាប់យកប្លង់បានច្រើន
ថតក្នុងពេលដំណាលគ្នាពីកាមេរ៉ាខាងមុខ និងក្រោយ ដើម្បីថតយកទិដ្ឋភាពជាច្រើន។

ភាពជាប់ធន់គ្រប់កម្រិត
ធន់ និងរឹងមាំ
ធន់នឹងទឹក និងធូលី IP68
Redmi Note 14 Pro 5G ត្រូវបានបំពាក់ដោយការការពារ IP68* កម្រិតកំពូល ដែលមានន័យថាវាត្រូវបានធ្វើតេស្តសម្រាប់ការជ្រមុជទឹកដល់ 30 នាទីក្នុងទឹករហូតដល់ជម្រៅ 1.5 ម៉ែត្រ*។


បច្ចេកវិទ្យាប៉ះពេលមានសំណើម
ការឆ្លើយតបរហ័សដូចគ្នា
រក្សាទំនាក់ទំនងដោយគ្មានការរំខាន ហើយរីករាយនឹងការអូសយ៉ាងរលូន ទោះបីជាម្រាមដៃសើម មានខ្លាញ់ ឬមានសាប៊ូក៏ដោយ។

Corning® Gorilla® Glass Victus® 2
ធន់នឹងការធ្លាក់ និងការកោសឆ្កូត
+200%
ធន់នឹងការធ្លាក់ផ្នែកខាងមុខ*
អេក្រង់កញ្ចក់ប្រើប្រាស់បានយូរកម្រិតកំពូល ផ្តល់នូវភាពរឹងមាំដែលមិនអាចប្រៀបផ្ទឹមបាន ដែលធន់នឹងការធ្លាក់ដោយចៃដន្យដោយគ្មានការព្រួយបារម្ភ។
*ទិន្នន័យសំដៅទៅលើការកើនឡើងនៃសមត្ថភាពការពាររបស់ឧបករណ៍នៃកញ្ចក់មុខ Corning® Gorilla® Glass Victus® 2 ប្រៀបធៀបនឹងកញ្ចក់ Corning® Gorilla® Glass 5។

ការពារការធ្លាក់ និងកោសឆ្កូតកម្រិតខ្ពស់
រឹងមាំ និងជាប់បានយូរ


មុខងារ AI ច្បាស់លាស់ និងមានប្រសិទ្ធភាព

ជជែកជាមួយ Gemini ជំនួយការ AI ផ្ទាល់ខ្លួនដ៏មានប្រយោជន៍ពិតប្រាកដពី Google ដើម្បីបញ្ចូលថាមពលគំនិតរបស់អ្នក។

Gemini Extensions
អ៊ិចស្តេនសិនភ្ជាប់ Gemini ទៅកម្មវិធី និងសេវាកម្ម Google ផ្សេងទៀតដែលអ្នកទុកចិត្ត។
ការបង្កើតរូបភាព
បង្កើតរូបភាពដ៏អស្ចារ្យដោយប្រើ Google Gemini
Gemini ត្រួតពីលើ
ទទួលបានការចូលប្រើបានរហ័សទៅកាន់ Gemini និងជំនួយការយល់ដឹងអំពីបរិបទជាមួយនឹងអ្វីដែលមាននៅលើអេក្រង់របស់អ្នក។
*កម្មវិធីទូរសព្ទ Gemini មាននៅលើឧបករណ៍ ភាសា និងប្រទេសដែលជ្រើសរើស។ ដំណើរការជាមួយគណនីដែលត្រូវគ្នា។ តម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ សូមពិនិត្យមើលការឆ្លើយតបសម្រាប់ភាពត្រឹមត្រូវ។ មុខងារអាចមានភាពខុសគ្នាអាស្រ័យលើភាសា។ Gemini គឺជាពាណិជ្ជសញ្ញារបស់ Google LLC។


អ្នកគ្រាន់តែគូសរង្វង់ ឬចុចលើរូបថត ឬរូបភាពដើម្បីស្វែងរក ហើយអ្នកអាចទទួលបានព័ត៌មានដែលអ្នកចង់ដឹងយ៉ាងងាយស្រួល និងរហ័ស។
*មាននៅលើឧបករណ៍ដែលបានជ្រើសរើស និងតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ ដំណើរការលើកម្មវិធី និងផ្ទៃដែលត្រូវគ្នា។ លទ្ធផលអាចខុសគ្នាអាស្រ័យលើភាពត្រូវគ្នានៃរូបភាពជាក់ស្ដែង។
*មុខងារមានតាមរយៈ OTA ចាប់ពីខែមករា ឆ្នាំ 2025។
*Google គឺជាពាណិជ្ជសញ្ញារបស់ Google LLC ។

ការរចនាដ៏ប្រណិត
សោភ័ណភាពលេចធ្លោ
រចនាប័ទ្មរស់រវើក និងស្រស់ស្រាយ
រូបតំណាងដូចអ្នកដែរ

អេក្រង់កោង 3D កម្រិតកំពូល
ត្រូវនឹងដៃរបស់អ្នកប្រកបដោយផាសុកភាព
ភាពកោងនៃអេក្រង់ត្រូវគ្នានឹងរូបរាងបាតដៃរបស់អ្នក ដែលធ្វើឱ្យកាន់ Redmi Note 14 Pro 5G បានស្រួល។

ដេកូកាមេរ៉ាតម្រឹមកណ្តាល
រចនាឡើងសម្រាប់សោភ័ណភាព និងផាសុកភាព
Redmi Note 14 Pro 5G ស៊េរីថ្មីមានរូបរាងកោងយ៉ាងប្រណិតសម្រាប់រូបរាងថ្មី និងរស់រវើក។

Premium vegan leather
ល្អប្រណិត និងឆើតឆាយ
ស្បែក Vegan ផ្តល់ជូនរូបរាងល្អប្រណិតដែលងាយស្រួលកាន់ និងមិនងាយជាប់ស្នាមម្រាមដៃ ឬស្នាមប្រឡាក់។

ផ្ទាំងបង្ហាញដ៏ទាក់ទាញ
ពណ៌ និងស្រមោលគួរឱ្យចាប់អារម្មណ៍

កម្រិតពន្លឺខ្លាំងបំផុត 3000nits
ផ្ទាំងបង្ហាញ CrystalRes កម្រិត 1.5K
ផ្ទាំងបង្ហាញ AMOLED កម្រិតកំពូល 6.67" ផ្តល់នូវពណ៌ដ៏អស្ចារ្យ និងបទពិសោធនៃការមើលដ៏ទាក់ទាញ។
2712×1220
កម្រិតច្បាស់
446PPI
ដង់ស៊ីតេភីកសែល
12 ប៊ីត
ភាពច្បាស់នៃពណ៌
100% DCI-P3
កាមុតពណ៌ទូលាយ

ផ្ទាំងបង្ហាញការពារភ្នែក
មុខងារការពារភ្នែកដែលភ្ជាប់មកជាមួយរបស់យើង លៃតម្រូវសីតុណ្ហភាពពណ៌អេក្រង់ដោយស្វ័យប្រវត្តិ ដើម្បីតម្រូវទៅតាមពេលវេលានៃថ្ងៃ។ វាក៏ជួយបង្កើនផាសុកភាពដល់ភ្នែកនៅពេលប្រើទូរសព្ទរបស់អ្នកនៅក្នុងទីងងឹត ដោយកាត់បន្ថយភាពនឿយហាត់ពេលមើល។
ការលៃតម្រូវពន្លឺស្វ័យប្រវត្តិកម្រិត 20,000 និងភាពល្អិតល្អន់ធ្វើឱ្យការផ្លាស់ប្តូរពន្លឺកាន់តែមានផាសុកភាព។ ផ្ទាំងបង្ហាញដែលមានការបន្ថយពន្លឺ 1920Hz PWM និងការបន្ថយពន្លឺ DC។ វាអាចកាត់បន្ថយការភ្លឹបភ្លែតៗ និងកាត់បន្ថយភាពនឿយហត់របស់ភ្នែកទោះបីជានៅកម្រិតពន្លឺទាបក៏ដោយ។

មុខងារធម្មតា

មុខងារទីងងឹត

មុខងារវដ្ត

បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (Hardware Solution)
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free
ផ្ទាំងបង្ហាញដែលឆ្លើយតបលឿនខ្លាំង
កាន់តែរលូន និងរំភើប
រីករាយនឹងភាពរលូន និងរំភើបនៅពេលដែលមុខងារ Game Turbo ត្រូវបានបើក។

2560Hz*
អត្រាគំរូនៃការប៉ះភ្លាមៗ
16×
ការប៉ះកម្រិតគុណភាពកំពូល
*អត្រាគំរូនៃការប៉ះភ្លាមៗ 2560Hz ត្រូវបានបើកដំណើរការនៅក្រោមមុខងារហ្គេម។

បទពិសោធសោតទស្សន៍ដ៏អស្ចារ្យ
អាចមើលកុនរបស់អ្នកបានភ្លាមៗ
ជាមួយនឹង Dolby Vision® សម្រាប់ការមើលភាពយន្ដ និងឧបាល័រពីរសម្រាប់សំឡេងដ៏អស្ចារ្យ Redmi Note 14 Pro 5G ផ្តល់នូវបទពិសោធពិតដូចរោងភាពយន្ត។


ដំណើរការដ៏អស្ចារ្យ
នៅចុងម្រាមដៃរបស់អ្នក

បន្ទះឈីប MediaTek Dimensity 7300-Ultra
អង្គដំណើរការទំហំ 4nm 5G កម្រិតកំពូល
បន្ទះឈីបដែលមានប្រសិទ្ធភាពខ្ពស់ជួយបង្កើនដំណើរការ ការថតរូបភាព និងការតភ្ជាប់ សម្រាប់បទពិសោធដែលប្រសើរឡើងយ៉ាងទូលំទូលាយ។
704404*
ពិន្ទុ AnTuTu
+35%*
ប្រតិបត្តិការ GPU
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi ប្រៀបធៀបនឹង Redmi Note 13 Pro 5G។
-46%*
ការប្រើប្រាស់ថាមពលទាប GPU
2.5GHz*
ល្បឿននាឡិកា CPU

5110mAh
ថ្មមានកម្លាំងធំ
សមត្ថភាពថ្មធំរបស់ Redmi Note 14 Pro 5G អាចឱ្យស្មាតហ្វូនរបស់អ្នកដំណើរការបានយូរជាងមុនដោយការសាកម្ដង ដែលកាត់បន្ថយតម្រូវការនៃការបញ្ចូលថ្មញឹកញាប់។
21 ម៉ោង*
ប្រព័ន្ធផ្សព្វផ្សាយសង្គម
15 ម៉ោង*
ការផ្សាយផ្ទាល់វីដេអូ
58 ម៉ោង*
ការផ្សាយផ្ទាល់ជាតន្រ្តី
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។

ប្រព័ន្ធសាកថ្មលឿន 45W
ការសាកថ្មដ៏មានប្រសិទ្ធភាព និងសុខភាពថ្ម
ក្បួនដោះគ្រប់គ្រងសុខភាពថ្មស្វែងយល់ពីទម្លាប់នៃការសាកថ្មប្រចាំថ្ងៃរបស់អ្នក និងកែតម្រូវតង់ស្យុង និងចរន្តក្នុងពេលជាក់ស្តែង ពន្យារភាពធន់យូរអង្វែងរបស់ថ្មបានយ៉ាងមានប្រសិទ្ធភាព។

ស្ថានភាពថ្ម 4.0

ការសាកថ្មពេលយប់ឆ្លាតវៃ

បើកថាមពលតែក្នុងប៉ុន្មានវិនាទី

ម៉ាស៊ីនសាកថ្មឆ្លាតវៃ 2.0
គុណភាពពិសេស
ធានាភាពជឿជាក់ និងភាពធន់
Redmi Note 14 Pro 5G នីមួយៗឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់មុនពេលដឹកជញ្ជូនដើម្បីធានានូវបទពិសោធដ៏អស្ចារ្យ។

3,000 ដង
ការធ្វើតេស្តដោយសង្កត់

300 ដង
ការធ្វើតេស្តកិនពីលើ

28,000 ដង
ការធ្វើតេស្តទម្លាក់កម្រិតទាប

10,000 ដង
ការធ្វើតេស្តរន្ធ USB
*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ ពេលវេលាប្រើប្រាស់ជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើមជ្ឈដ្ឋានប្រើប្រាស់។
មុខងារពិសេសជាច្រើនទៀត

ស្នាមម្រាមដៃលើអេក្រង់

IR Blaster

NFC ពហុមុខងារ

ម៉ូទ័រលីនេអ៊ែរអ័ក្ស X
ស្វែងយល់ពីជម្រើសដ៏ល្អបំផុតរបស់អ្នកពីស៊េរី Redmi Note 14
កាមេរ៉ាគោល
មុខងារ AI នៅលើកាមេរ៉ា
ផលិតភាព AI
រចនាសម្ព័ន្ធការពារគ្រប់កម្រិត
ភាពធន់មិនជ្រាបទឹក និងធូលី
ការសាកថ្មរហ័ស
សមត្ថភាពថ្ម
ផ្ទាំងបង្ហាញ
អង្គដំណើរការ
Redmi Note 14 Pro+ 5G
ភាពទំនើបចុងក្រោយបង្អស់
200MP
IP68
120W
5110mAh
ផ្ទាំងបង្ហាញកោងកម្រិត 1.5K
Snapdragon® 7s ជំនាន់ទី 3
Redmi Note 14 Pro 5G
ផ្ដល់ការកម្សាន្ត
200MP
IP68
45W
5110mAh
ផ្ទាំងបង្ហាញកោងកម្រិត 1.5K
បន្ទះឈីប MediaTek Dimensity 7300-Ultra
Redmi Note 14 Pro
កាន់ភ្លើងបានយូរ
200MP
IP64
45W
5500mAh
ផ្ទាំងបង្ហាញកោង FHD+
MediaTek Helio G100-Ultra
Redmi Note 14
ជម្រើសដ៏មានតម្លៃបំផុត
108MP


IP54
33W
5500mAh
ផ្ទាំងបង្ហាញរាបស្មើ FHD+
MediaTek Helio G99-Ultra
ចំណាំ៖
*ឧបករណ៍នេះត្រូវបានធ្វើតេស្ត និងបញ្ជាក់ឱ្យមានភាពធន់នឹងការសាចទឹក ទឹក និងធូលី នៅក្នុងវត្តមាននៃលក្ខខណ្ឌមន្ទីរពិសោធជាក់លាក់ដោយមានការចាត់ថ្នាក់កម្រិតការពារការជ្រាបចូល IP68 ដោយផ្អែកលើ IEC 60529:1989+A1:1999+A2:2013។ សូមចំណាំថាលក្ខខណ្ឌធ្វើតេស្តភាពធន់នឹងទឹករួមមាន៖ ការជ្រមុជទឹកក្នុងទឹកសាបនៅនឹងរហូតដល់ជម្រៅ 1.5 ម៉ែត្រ រហូតដល់ 30 នាទី ជាមួយនឹងសីតុណ្ហភាពដីសណ្តរវាងទឹក និងផលិតផលគឺ 5K ឬតិចជាងនេះ។ លក្ខណៈធន់នឹងទឹកបែបនេះគឺទាក់ទងតែនឹងលក្ខខណ្ឌជាក់លាក់ដែលត្រូវបានធ្វើតេស្តនៅក្នុងមជ្ឈដ្ឋានមន្ទីរពិសោធ ដែលមិនឆ្លើយតបទៅនឹងលក្ខខណ្ឌធម្មតានៃការប្រើប្រាស់ដោយអ្នកប្រើប្រាស់។ ដូច្នេះ ការការពារការចូលមិនត្រូវបានធានាទេ ប្រសិនបើផលិតផលត្រូវបានស្ថិតនៅក្នុងមជ្ឈដ្ឋានលើសពីលក្ខខណ្ឌនៃការធ្វើតេស្តនោះទេ។ យើងសូមណែនាំថាអ្នកមិនត្រូវធ្វើតេស្តដោយខ្លួនឯងឡើយ។ មិនត្រូវបានណែនាំសម្រាប់ការប្រើប្រាស់នៅតាមឆ្មេរសមុទ្រ ឬអាងហែលទឹកឡើយ។ ការការពារការជ្រាបចូលអាចថមថយពីការសឹក និងរហែកប្រចាំថ្ងៃ ការខូចខាតខាងក្រៅ និង/ឬចាំបាច់ត្រូវរុះរើក្នុងករណីជួសជុល។ ជៀសវាងការសាកថ្មផលិតផល ដំណើរការប៊ូតុងរូបវន្ត ឬដកថាសស៊ីម នៅពេលដែលផលិតផលប៉ះពាល់នឹងសំណើម។ សូមអានឯកសារណែនាំអ្នកប្រើប្រាស់ដោយយកចិត្តទុកដាក់សម្រាប់ការណែនាំអំពីសុវត្ថិភាពផ្សេងទៀត។ ការធានានឹងមិនគ្របដណ្តប់ការខូចខាតដោយវត្ថុរាវដែលបង្កឡើងនៅក្នុងមជ្ឈដ្ឋានលើសពីលក្ខខណ្ឌធ្វើតេស្ត IP68 នោះទេ។
*5110mAh សំដៅលើតម្លៃធម្មតានៃទំហំថ្មរបស់ Redmi Note 14 Pro 5G។
*រូបរាងរបស់ទូរសព្ទឆ្លាតវៃដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផលិតផលសម្រេចអាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។ ទំនិញគួរមានជាទូទៅ។
*រូបភាពបែបច្នៃប្រឌិតនៃមុខងារដែលបង្ហាញនៅលើទំព័រនេះគ្រាន់តែជារូបភាពបង្ហាញតែប៉ុណ្ណោះ និងមិនបង្ហាញអំពីរចនាសម្ព័ន្ធជាក់ស្ដែងនោះទេ។ ទំនិញគួរមានជាទូទៅ។
*5G តម្រូវឱ្យអាចប្រើបានចំពោះសេវាកម្មប្រតិបត្តិករទូរគមនាគមន៍ក្នុងតំបន់ និងប្រហែលជាមិនមាននៅគ្រប់តំបន់នោះទេ។
*អង្គចងចាំ និងទំហំផ្ទុកដែលអាចប្រើបានជាក់ស្តែងអាចប្រែប្រួល ឬត្រូវបានកាត់បន្ថយដោយសារកត្តាមួយចំនួន៖ ដោយសារប្រព័ន្ធប្រតិបត្តិការប្រើផ្នែកនៃអង្គចងចាំ (RAM) ទំហំទំនេរជាក់ស្តែងគឺមានតិចជាងទំហំអង្គចងចាំដែលបានបង្ហាញ ដោយសារប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនប្រើផ្នែកនៃអង្គចងចាំផ្លាស់ (ROM) ទំហំផ្ទុកទំនេរជាក់ស្តែងដែលមានគឺតិចជាងទំហំផ្ទុកដែលបានបង្ហាញ សម្រាប់ទំហំផ្ទុកផ្លាស់។
*ទិន្នន័យពាក់ព័ន្ធនឹងរយៈពេលសាកថ្ម៖ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាបន្តិចបន្តួច ដោយអាស្រ័យលើកំណែសូហ្វវែរសាកល្បង មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងកំណែឧបករណ៍ផ្សេងគ្នា។ រយៈពេលប្រើប្រាស់ជាក់ស្ដែងត្រូវយកជាគោលពេលចុងបញ្ចប់។
*មុខងារ NFC អាចខុសគ្នានៅក្នុងទីផ្សារមួយចំនួន។
*សូមចំណាំថាមានការបដិសេធ និងដែនកំណត់នៅក្នុងគោលការណ៍ធានា សម្រាប់ព័ត៌មានបន្ថែម សូមមើលគោលអំពីការធានា។




















































