

ធ្វើឱ្យគ្រប់បទចម្រៀងកាន់តែពីរោះ

ទទួលបានសញ្ញាប័ត្រ Hi-Res Audio ជាមួយ LDAC


Coaxial triple drivers ដើម្បីបញ្ចេញសំឡេងបានច្បាស់ល្អ

កាត់បន្ថយសំឡេងរំខានសកម្មរហូតដល់ 55dB ជាមួយនឹងមុខងារលៃតម្រូវបីកម្រិត*

សំឡេងគ្រប់ជ្រុងភ្ជាប់មកជាមួយជាមួយនឹង head tracking*

កាត់បន្ថយសំឡេងរំខានប្រេកង់ទូលាយខ្លាំងរហូតដល់ 4kHz*
*ប្រើប្រាស់កូឌិកសំឡេង LDAC និងសំឡេងគ្រប់ជ្រុងដាច់ដោយឡែកពីគ្នា
*ទិន្នន័យធ្វើតេស្តការកាត់បន្ថយសំឡេងរំខានត្រូវបានផ្តល់ដោយវិទ្យាស្ថានជាតិមាត្រាសាស្ត្រ ប្រទេសចិន។ ផលិតផលសម្រេចបានជម្រៅ 55dB ANC នៅក្នុងកម្រិតប្រេកង់ជាក់លាក់មួយ និង 4kHz នៅកម្រិតជម្រៅជាក់លាក់មួយ ប៉ុន្តែមិនមែនក្នុងពេលដំណាលគ្នានោះទេ។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយឡែកពីគ្នា។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាទៅតាមការប្រើប្រាស់។
ការធ្វើឱ្យគុណភាពសំឡេងប្រសើរឡើង

Coaxial triple drivers ផ្ទាល់ខ្លួន
គុណភាពសំឡេងត្រូវបានវិវឌ្ឍទៅជាសំឡេងច្បាស់ល្អ
ការរចនាដ្រាយវើបី Coaxial ដ៏អស្ចារ្យ៖ ដោយផ្អែកលើការរចនាដ្រាយវើពីរ ការបន្ថែមដ្រាយវើ Piezoelectric ប្រេកង់ខ្ពស់បង្កើតឡើងវិញនូវភាពលម្អិតបន្ថែមទៀតនៅក្នុងសំឡេងបីជ្រុង ដើម្បីបង្កើនភាពពីរោះនៃសំឡេង។ ដោយមានការគាំទ្រពីកូឌិកសំឡេងដែលមានជំនាញវិជ្ជាជីវៈ វាធ្វើឱ្យអ្នករីករាយជាមួយនឹងគុណភាពសំឡេងពិសេស។
+10%
ភាពឮខ្លាំងនៃប្រេកង់ខ្ពស់
6.7mm
ដ្រាយវើសេរ៉ាមិក Piezoelectric x2
11mm
ដ្រាយវើឌីណាមិកដែលមានថាសរំញ័រសំឡេងទីតាញ៉ូម x1
*ភាពឮខ្លាំងនៃប្រេកង់ខ្ពស់ត្រូវបានធ្វើឱ្យប្រសើរឡើងរហូតដល់ 10% បើប្រៀបធៀបទៅនឹងកាស Redmi Buds 5 Pro។ ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ បទពិសោធជាក់ស្តែងអាចខុសគ្នាបន្តិចបន្តួចដោយសារកត្តាដូចជាឧបករណ៍ និងមជ្ឈដ្ឋានធ្វើតេស្ត។

សំឡេងគ្រប់ជ្រុង*
សំឡេងរត់តាមចលនាក្បាល
ដំណើរការដោយការតាមដានក្បាលសម្រាប់តន្ត្រី វីដេអូ សៀវភៅអូឌីយ៉ូ ហ្គេម។ ទទួលបានបទពិសោធបែបផែនសំឡេងជុំវិញដ៏គួរឱ្យចាប់អារម្មណ៍គ្រប់ពេលវេលា។
*ត្រូវការបើកសំឡេងគ្រប់ជ្រុង បន្ទាប់ពីទាញយកកម្មវិធី Xiaomi Earbuds។

បទពិសោធសោតទស្សន៍សម្បូរបែប
អាចប្ដូរតាមបំណងតាមចំណូលចិត្តរបស់អ្នក
មន្ទីរពិសោធសំឡេង Xiaomi ធ្វើការកែតម្រូវស៊ីជម្រៅ និងផ្តល់នូវការកំណត់ EQ ច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នក។


Hi-Res Audio Wireless
វិញ្ញាបនបត្រ LDAC
ដោយមានវិញ្ញាបនបត្រ Hi-Res Audio Wireless កាស Redmi Buds 6 Pro ដំណើរការបញ្ជូន UHD ជាមួយកូឌិកសំឡេង LDAC និងសំឡេងដែលមិនបាត់ខ្លាំងសម្រាប់គុណភាពសំឡេងកាន់តែច្បាស់។

ការកាត់បន្ថយសំឡេងរំខានច្រើន
ការកាត់បន្ថយសំឡេងរំខានសកម្មរហូតដល់ 55dBបច្ចេកវិទ្យារលកវិទ្យុទូលាយ (Ultra-Wideband 4kHz)ផ្តល់នូវការកែលម្អយ៉ាងសំខាន់នៅក្នុងកម្រិតនៃការលុបសំឡេងរំខានបានយ៉ាងល្អ ដើម្បីឱ្យសមស្របនឹងបទពិសោធនៃការប្រើប្រាស់ច្រើន។*ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi ប្រៀបធៀបនឹងកាស Redmi Buds 5 Pro។ បែបផែនអាចខុសគ្នាអាស្រ័យលើការប្រើប្រាស់ជាក់ស្ដែង។*កម្រិត និងប្រេកង់នៃការកាត់បន្ថយសំឡេងរំខានត្រូវបានសម្រេចដោយបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខានសកម្ម ដែលអាចកាត់បន្ថយសំឡេងរំខានអតិបរមា 55dB និងប្រេកង់នៃការកាត់បន្ថយសំឡេងរំខាន 4kHz។ កម្រិតនៃការកាត់បន្ថយសំឡេងរំខានបានរហូតដល់ 40% ដែលខ្ពស់ជាងកាស Redmi Buds 5 Pro ជំនាន់មុន។ ភាគរយមានការកើនឡើងនៃកម្រិតកាត់បន្ថយសំឡេងរំខាន 55dB បើប្រៀបធៀបទៅនឹង 52dB នៃជំនាន់មុន គឺជាការកែលម្អកម្រិតចំណុចប្រេកង់តែមួយ។ ទិន្នន័យធ្វើតេស្តបានមកពីវិទ្យាស្ថានជាតិមាត្រាសាស្រ្ត ប្រទេសចិន។ បែបផែនជាក់ស្តែងអាចខុសគ្នាអាស្រ័យលើទំហំត្រចៀករបស់អ្នកប្រើ កាសដែលបានជ្រើសរើស ទម្រង់រន្ធត្រចៀក ទីតាំងពាក់ មិនថាពេលទំពារ ឬហាត់ប្រាណ និងលក្ខខណ្ឌផ្សេងទៀត។*ANC សរុបសំដៅលើការកាត់បន្ថយសំលេងរំខានដែលអាចវាស់វែងបាននៅក្នុងដែនប្រេកង់ដែលមានប្រសិទ្ធភាពក្នុងអំឡុងពេលនៃលក្ខខណ្ឌប្រើប្រាស់ធម្មតា។ កាស Redmi Buds 6 Pro សម្រេចបាននូវកម្រិតនៃការកាត់បន្ថយសំឡេង 490.9 ដែលជាការប្រសើរឡើងចំនួន 14.16% បើធៀបនឹងកាស Redmi Buds 5 Pro ដែលបានបញ្ជាក់ដោយវិទ្យាស្ថានជាតិមាត្រាសាស្រ្ត ប្រទេសចិន។
+40%កម្រិតនៃការកាត់បន្ថយសំឡេងរំខាន*
+14.16%ANC សរុប*



បច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខានកម្រិតទាប
បទពិសោធកាត់បន្ថយសំឡេងរំខានថ្មី
កាស Redmi Buds 6 Pro សម្របតាមពេលវេលាជាក់ស្តែងទៅនឹងស្ថានភាពជុំវិញ និងពាក់របស់អ្នកជាមួយនឹងការលៃតម្រូវប្រេកង់ចុងក្រោយបំផុត ដើម្បីផ្តល់នូវការកាត់បន្ថយសំឡេងរំខានកាន់តែប្រសើរឡើង។
16,000 ដងក្នុងមួយវិនាទី*
ប្រេកង់គំរូខ្ពស់បំផុត*
*ជាលើកដំបូង Xiaomi បានដាក់បញ្ចូលបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខានកម្រិតទាបនៅក្នុងស៊េរីកាសរបស់ខ្លួន។
*ប្រេកង់គំរូខ្ពស់បំផុត 16,000 ដងក្នុងមួយវិនាទី ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ បទពិសោធជាក់ស្តែងអាចខុសគ្នាបន្តិចបន្តួចដោយសារកត្តាដូចជាឧបករណ៍ និងមជ្ឈដ្ឋានធ្វើតេស្ត។

ប្ដូរបានច្រើនកម្រិត
កម្រិតសំឡេងរំខានដែលអាចប្ដូរបាន
អាចប្ដូរវកម្រិតនៃការកាត់បន្ថយសំឡេងរំខានអាចត្រូវបានយ៉ាងងាយស្រួល។ ក៏មានផ្ដល់ជូនមុខងារសម្របតាមរន្ធត្រចៀក និងជុំវិញ ផងដែរសម្រាប់បទពិសោធដែលប្រសើរឡើង។

កាត់បន្ថយសំឡេងរំខានផ្ទាល់ខ្លួន
ទទួលបានបទពិសោធផ្ទាល់ខ្លួនរបស់អ្នក
តម្រូវទៅតាមស្ថានភាពក្នុងត្រចៀកនីមួយៗ ក្បួនឆ្លាតវៃកំណត់ទម្រង់រន្ធត្រចៀករបស់អ្នក និងលក្ខខណ្ឌនៃការពាក់ ដើម្បីបង្កើនប្រសិទ្ធភាពដោយស្វ័យប្រវត្តិនូវប៉ារ៉ាម៉ែត្រកាត់បន្ថយសំឡេងរំខានសម្រាប់បទពិសោធផ្ទាល់ខ្លួន។

មីក្រូហ្វូន 3 និងការកាត់បន្ថយសំឡេងរំខានដោយ AI សម្រាប់ការហៅទូរសព្ទ
12m/s
កាត់បន្ថយសំឡេងខ្យល់រំខាន*
*ភាពធន់នឹងសំឡេងខ្យល់ 12m/s ក្នុងអំឡុងពេលហៅទូរសព្ទត្រូវបានធ្វើតេស្ត និងបញ្ជាក់ដោយវិទ្យាស្ថានមាត្រាសាស្ត្ររបស់ប្រទេសចិន ហើយត្រូវបានវាយតម្លៃថាមានភាពប្រសើរឡើង។ បែបផែនជាក់ស្តែងអាចខុសគ្នាអាស្រ័យលើទំហំត្រចៀករបស់អ្នកប្រើ ទម្រង់រន្ធត្រចៀក ទីតាំងពាក់ មិនថាពេលទំពារ ឬធ្វើលំហាត់ប្រាណ និងលក្ខខណ្ឌផ្សេងទៀត។

រចនាដ៏ប្រណីត

រក្សាភាពស្មោះត្រង់ចំពោះសោភណភាពរបស់ Xiaomi
គុណភាពដ៏វិសេសវិសាល
ការរចនាដែលមានគុណភាពខ្ពស់ និងមានការអាប់ដេតខ្ពស់
ខ្សែបន្ទាត់ត្រង់ និងកោងជាការរចនាផ្ដោតលើភាពឆើតឆាយ

បង្កើតឡើងសម្រាប់ត្រចៀកដែលមានរាងកោង
ដើម្បីឱ្យត្រូវជាមួយត្រចៀកបានយ៉ាងល្អ
ដោយផលិតទ្បើងសម្រាប់ត្រចៀកតូចដែលមានរាងកោងដើម្បីបង្កើនផាសុកភាព និងពាក់បានដោយសុវត្ថិភាព។

រូបរាងបែបក្លាសិក
កាន់តែមានផាសុកភាព
សមាមាត្រនៃប្រអប់មានភាពប្រសើរទាំងការកាន់មានផាសុកភាព និងរូបរាងឆើតឆាយ។
អំពូលខ្សែបញ្ជាក់កម្រិតថ្មថ្មីសន្លាង
អំពូលខ្សែត្រូវបានអាប់ដេតថ្មី
ការរចនាប្រកបដោយភាពទាក់ទាញជាមួយកម្រិតថ្មដែលបង្ហាញដោយរយៈពេលនៃអំពូលភ្លើងបំភ្លឺ

*កម្រិតថ្មនឹងត្រូវបានបង្ហាញបន្ទាប់ពីការចុចប៊ូតុងខាងក្រៅនៅលើប្រអប់កាសប៉ុណ្ណោះ។
*ការរំលឹកថាថ្មនៅសល់តិច៖ បើក និងបិទគម្របប្រអប់សាក ហើយអំពូលភ្លើងបំភ្លឺវែងនឹងភ្លឺ ហើយអំពូលបំភ្លឺខាងឆ្វេងបំផុតនឹងភ្លឺយ៉ាងលឿនរយៈពេល 3 វិនាទី ឬចុចប៊ូតុងប្រអប់សាក ហើយអំពូលបំភ្លឺខាងឆ្វេងបំផុតនឹងភ្លឺយ៉ាងលឿនរយៈពេល 3 វិនាទី។

ពណ៍ថ្នាំស្រោបផ្ទៃគ្រើមទំនើប
ផ្ដល់ភាពទន់រលោង
ពណ៍ថ្នាំបីជាន់ និងថ្នាំកូតស្រទាប់ខាងលើបីដំណាក់កាល ដោយប្រើប្រាស់បច្ចេកវិទ្យាថ្នាំកូតស្រោបផ្ទៃគ្រើមទំនើបដែលបង្កើតបានជាពណ៌ម៉ាត់ និងទន់រលោង។ វាទន់រលោងដែលមិនធ្លាប់មានពីមុនមក ហើយថែមទាំងធន់នឹងច្រេះចាប់ រេចរឹល និងការប្រឡាក់ថែមទៀត។
*ដំណើរការនេះមានតែពណ៌ស្វាយឡាវេនឌ័រប៉ុណ្ណោះ។

បទពិសោធឆ្លាតវៃ

ការតភ្ជាប់ឧបករណ៍ពីរ
ប្តូរយ៉ាងងាយស្រួល
អាចភ្ជាប់ក្នុងពេលដំណាលគ្នាជាមួយឧបករណ៍ពីរ បន្ថយការរំខាននៃការប្តូរចុះប្តូរឡើង និងចំណេញពេលធ្វើកិច្ចការបានច្រើនយ៉ាងងាយស្រួល។

អាយុកាលថ្មយូរ
សាកថ្មរយៈពេល 5 នាទី
ចាក់តន្ត្រីឡើងវិញបាន 2 ម៉ោង
9.5 ម៉ោង
អាយុកាលថ្មសម្រាប់ការសាកថ្មម្តង*
2 ម៉ោង
សាកថ្មរហ័សរយៈពេល 5 នាទី*
36 ម៉ោង
ប្រើជាមួយប្រអប់សាកថ្ម*
*លក្ខខណ្ឌធ្វើតេស្តអាយុកាលថ្ម៖ កាសត្រូវបានធ្វើតេស្តជាមួយនឹងថ្មរបស់វាដែលសាកថ្មពេញ 100% រីឯកម្រិតសំឡេងបានដាក់ទៅ 50% មុខងារអ៊ិនកូដ Bluetooth ដែលបានកំណត់ទៅជា AAC បិទមុខងារកាត់បន្ថយសំឡេងរំខាន និងការកំណត់ផ្សេងទៀតទាំងអស់ត្រូវបានកំណត់ទៅជាលំនាំដើម។ អាយុកាលថ្ម 36 ម៉ោង សំដៅលើអាយុកាលថ្មរបស់កាស នៅពេលប្រើជាមួយប្រអប់សាក។ ទិន្នន័យថ្មប្រើបានយូរបានមកពីមន្ទីរពិសោធរបស់ Xiaomi។ លទ្ធផលជាក់ស្តែងអាចខុសគ្នាបន្តិចបន្តួចអាស្រ័យលើមជ្ឈដ្ឋានធ្វើតេស្ត កំណែកម្មវិធី ម៉ូដែល និងស្ថានភាពឧបករណ៍។ សូមមើលផលិតផលជាក់ស្តែង។
*លក្ខខណ្ឌសាកថ្មរហ័ស៖ នៅពេលដែលប្រអប់សាកមានថ្មនៅសល់យ៉ាងហោចណាស់ 20% ការសាករយៈពេល 5 នាទី អាចចាក់តន្ត្រីបាន 2 ម៉ោង។ លក្ខខណ្ឌធ្វើតេស្ត៖ ដោយប្រើកូឌិក AAC កាសបើកក្នុងកម្រិតសំឡេង 50% និងបិទមុខងារកាត់បន្ថយសំឡេងរំខាន។ ទិន្នន័យសាកថ្មលឿនបានមកពីមន្ទីរពិសោធរបស់ Xiaomi។ លទ្ធផលជាក់ស្តែងអាចខុសគ្នាបន្តិចបន្តួចអាស្រ័យលើមជ្ឈដ្ឋានធ្វើតេស្ត កំណែកម្មវិធី ម៉ូដែល និងស្ថានភាពឧបករណ៍។ សូមមើលផលិតផលជាក់ស្តែង។

បទពិសោធប្រើប្រាស់អន្តរកម្មដែលបានកែលម្អ
អូសដើម្បីសារ៉េកម្រិតសំឡេង


Xiaomi Earbuds*
ងាយស្រួលកំណត់កាសរបស់អ្នកតាមបំណង
ទាញយកកម្មវិធី Xiaomi Earbuds ដើម្បីសារេការកំណត់ EQ និងប្តូររវាងមុខងារកាត់បន្ថយសំឡេងរំខាន។ អ្នកស្ថិតក្នុងការគ្រប់គ្រង — កែសម្រួលការកំណត់ដើម្បីទទួលបានបទពិសោធដ៏ល្អបំផុត និងដំឡើងការអាប់ក្រេតកម្មវិធីបង្កប់តាមអ៊ីនធឺណិត។
មានមុខងារជាច្រើនទៀតសម្រាប់អ្នកក្នុងការរុករក។


ធន់នឹងធូលី និងទឹក*

ស្វែងរកកាសរបស់អ្នក
មុខងារកំណត់ទីតាំងសំឡេង


5.3
ចំណាំ៖
*រូបភាពនៅលើទំព័រនេះគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ និងអាចមិនមែនជារូបតំណាងពិតប្រាកដនៃផលិតផលនោះទេ។ ប៉ារ៉ាម៉ែត្រនៃផលិតផលសម្រាប់តែឯកសារយោងប៉ុណ្ណោះ។ ប៉ារ៉ាម៉ែត្រនៃផលិតផលមួយចំនួនអាចខុសគ្នាដោយសារកត្តាខាងក្រៅដូចជាមជ្ឈដ្ឋាន និងភាពខុសគ្នានៃប្រព័ន្ធទូរសព្ទឆ្លាតវៃ។ សូមមើលផលិតផលជាក់ស្តែងដើម្បីទទួលបានព័ត៌មានលម្អិត។
*ការធ្វើតេស្តភាពធន់មិនជ្រាបទឹក IP54៖ កាសបានឆ្លងកាត់ការធ្វើតេស្តដែលធ្វើឡើងដោយក្រុមហ៊ុនវិញ្ញាបនបត្រ TÜV SÜD Certification and Testing (China) Co., Ltd. សាខាសៀងហៃ ដែលមានលេខរបាយការណ៍ធ្វើតេស្ត៖ 704202406742-00។ កម្រិត IP54 អនុវត្តចំពោះកាសខ្លួនវា មិនអនុវត្តលើប្រអប់សាកថ្មកាសទេ។ សូមកុំប្រើកាសនៅជុំវិញទឹកក្តៅ កាសរបស់អ្នកមិនអាចប្រើពេលងូតទឹក ឬងូតទឹកផ្កាឈូកបានទេ។ សូមព្យាយាមជៀសវាងការប្រើកាសអំឡុងពេលហាត់ប្រាណខ្លាំងៗ ដោយសារការបែកញើសអំឡុងពេលហាត់ប្រាណអាចបណ្តាលឱ្យខូចឧបករណ៍។ ផលិតផលនេះធន់មិនជ្រាបទឹកសាច និងធន់មិនជ្រាបទឹកនៅពេលទិញ ប៉ុន្តែលក្ខណៈសម្បត្តិទាំងនេះមិនស្ថិតស្ថេរទេ ហើយអាចថមថយគុណភាពតាមពេលវេលាជាមួយនឹងភាពសឹករេចរឹល និងការដាច់រលាត់ប្រចាំថ្ងៃ។ ការធានារបស់អ្នកមិនរ៉ាប់រងការខូចខាតដែលបណ្តាលមកពីឧបករណ៍របស់អ្នកដោយការជ្រមុជនៅក្នុងអង្គធាតុរាវនោះទេ។
*ដំណើរការជាក់ស្តែងអាចខុសគ្នាបន្តិចបន្តួចពីទិន្នន័យឧបករណ៍ដែលបានផ្តល់ អាស្រ័យលើកំណែសូហ្វវែរដែលបានធ្វើតេស្ត មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងវិធីសាស្ត្រវាស់វែងឧស្សាហកម្ម។ សូមមើលផលិតផលជាក់ស្តែង។
*Google Fast Pair នឹងបិទដំណើរការរយៈពេល 5 នាទី ប្រសិនបើត្រូវបានបោះបង់ 3 ដងជាប់ៗគ្នា។ ប្រសិនបើបិទដំណើរការ សូមរង់ចាំ 5 នាទី មុនពេលព្យាយាមភ្ជាប់វាឡើងវិញតាមរយៈ Google Fast Pair ។
*អាចប្រើជាមួយគ្រប់ឧបករណ៍ Android ដែលដំណើរការសេវាកម្ម Google Play 11.7+ ជាមួយនឹងភាពត្រូវគ្នាត្រឡប់ទៅ Marshmallow (Android 6.0)។
*ការធ្វើតេស្តកាត់បន្ថយសំឡេងរំខានត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិត។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌប្រើប្រាស់។
*និមិត្តសញ្ញា និងស្លាកសញ្ញាពាក្យ Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីកម្មសិទ្ធិដោយ Bluetooth SIG, Inc. ហើយការប្រើប្រាស់ស្លាកសញ្ញាបែបនេះដោយ Xiaomi គឺស្ថិតនៅ ក្រោមអាជ្ញាបណ្ណ។ ពាណិជ្ជសញ្ញា និងឈ្មោះពាណិជ្ជកម្មផ្សេងទៀត គឺជារបស់ម្ចាស់កម្មសិទ្ធិរៀងៗខ្លួន។



















