Redmi A2 Plus
Redmi A2+
MediaTek Helio G36
សេនស័រស្នាមម្រាមដៃ

8MPRedmi A2 Plusប្រព័ន្ធកាមេរ៉ា AI 2 គ្រាប់
ប្រើប្រាស់បានយូរ5000mAh (ធម្មតា)ថ្ម
អង្គដំណើរការ MediaTek Helio G36 ដ៏ខ្លាំងក្លា
សេនស័រស្នាមម្រាមដៃខាងក្រោយឆ្លើយតបរហ័ស
Redmi A2 Plus
ផ្ទាំងបង្ហាញអេក្រង់ពេញ 6.52”
ដើម្បីទទួលបានទិដ្ឋភាពកាន់តែធំទូលាយ
អេក្រង់ទំហំ 6.52" HD+ ដ៏ធំទូលាយ និងច្បាស់​ត្រជាក់​ភ្នែក នឹងផ្តល់ឱ្យអ្នកនូវបទពិសោធនៃការមើល​កាន់តែអស្ចារ្យ​នៅពេលមើលភាពយន្ត និងលេងហ្គេម។
Redmi A2 Plus
5000mAh
ចំណុះកាន់តែធំ ក្តីបារម្ភកាន់តែតិច
តាមរយៈទំហំថ្មដ៏ធំ 5000mAh និងការសាកថ្មរហ័ស 10W អ្នកអាចរីករាយជាមួយថាមពល​ថ្ម​បាន​យូរ​ពេញ​មួយថ្ងៃ។ និយាយពាក្យថាលាទៅកាន់ក្តីបារម្ភនៃបញ្ហាអស់ថ្ម!
28
ម៉ោង
ហៅទូរសព្ទ
626
ម៉ោង
of standby
19
ម៉ោង
ចាក់វីដេអូ
33
ម៉ោង
អាន
Redmi A2 Plus
សេនស័រស្នាមម្រាមដៃនៅខាងក្រោយ
ដោះសោភ្លាមៗ សុវត្ថិភាព និងអាចទុកចិត្តបាន
ដោះសោទូរសព្ទរបស់អ្នកយ៉ាងងាយស្រួល និងរហ័សដោយសុវត្ថិភាពជាមួយនឹងសេនស័រស្នាមម្រាមដៃនៅខាងក្រោយរបស់ Redmi A2+។
ការរចនាទាន់សម័យ និងពេញនិយម
Redmi A2+ ភ្ជាប់មកជាមួយការរចនា​ស៊ុមរាបស្មើ​ដ៏ពេញនិយមដែលមានពណ៌ខ្មៅស្រាល បៃតង និងខៀវ។ បន្ទះខាងក្រោយដែលមានសណ្ឋាន​មានរូបរាង​ពិសេស​ដែលទប់ទល់នឹងស្នាមម្រាមដៃ និងមានផាសុកភាព​ក្នុង​ការ​កាន់រយៈពេលយូរ។
Redmi A2 Plus
ប្រព័ន្ធកាមេរ៉ា 8MP 2 គ្រាប់
ប្រព័ន្ធកាមេរ៉ាខាងក្រោយ 8MP 2 គ្រាប់ ភ្ជាប់មកជាមួយ​នូវដំណោះស្រាយនៃដំណើរការរូបភាពដ៏ឆ្លាតវៃ ដែល​អាច​ឱ្យអ្នកថតបាននូវគ្រប់រឿងរ៉ាវទាំងអស់របស់អ្នក។
Redmi A2 Plus
កាមេរ៉ាគោល 8MP ចាប់យកទិដ្ឋភាព​ដែលមិនអាច​បំភ្លេច​បាននៃជីវិតរបស់អ្នក។
Redmi A2 Plus
មុខងារថតរូបព្រាលផ្ទៃខាងក្រោយបង្កើតនូវស្ទីលនៃប្លង់ធម្មជាតិនៅក្នុងផ្ទៃខាងក្រោយ ដែលធ្វើឲ្យរូបភាពរបស់អ្នកកាន់តែលេចធ្លោ។
Redmi A2 Plus
មុខងារ HDR
រូបថតច្បាស់ សូម្បីតែនៅក្នុងស្ថានភាពកម្រិតពណ៌ខ្ពស់
មុខងារ HDR អាចមានប្រយោជន៍​នៅពេល​ថត​សេណារីយ៉ូដែលមានស្ថានភាពកម្រិតពណ៌ខ្ពស់ ដើម្បី​ទទួលបានតុល្យភាពនៃការបញ្ចេញពន្លឺបានត្រឹមត្រូវ។
បើក HDR
បិទ HDR
Redmi A2 Plus
ការបង្កើតវីដេអូ
ជាមួយនឹងមុខងារផ្សេងៗ
Redmi A2 Plus
ថតវីដេអូ
Redmi A2 Plus
ការថតរូបពេលវេលា
Redmi A2 PlusMediaTek Helio G36Redmi A2+ បំពាក់នូវអង្គដំណើរការ octa-core 8 គ្រាប់ដ៏អស្ចារ្យ ដែលផ្តល់នូវថាមពលទាំងអស់ដែលអ្នកត្រូវការសម្រាប់ការស្វែងរកដោយរលូន និងការប្រើប្រាស់បណ្តាញសង្គម។
Redmi A2 Plusអង្គផ្ទុកដែលអាចបន្ថែមបានរហូតដល់ 1TBចង់រក្សាទុកភាពយន្ត រូបថត និងតន្ត្រីបន្ថែម​នៅលើ​ទូរសព្ទរបស់អ្នកទេ? Redmi A2+ អាចដាក់ស៊ីមកាតពីរ និងកាត TF បន្ថែម​ក្នុងពេលដំណាលគ្នា ដើម្បីពង្រីកទំហំផ្ទុក ដូច្នេះ​អ្នក​អាច​នាំយកខ្លឹមសារ​ជាច្រើនមកជាមួយនៅក្នុង​ហោប៉ៅ​របស់អ្នក។
Redmi A2 Plus
ការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព 2 ឆ្នាំទាន់ពេលវេលា
បង្កើនបទពិសោធរបស់អ្នកជាមួយនឹងប្រព័ន្ធប្រតិបត្តិការប្រកបដោយសុវត្ថិភាព រលូន និងឆ្លើយតបភ្លាមៗ។ បើកដំណើរការ និងប្តូរពីបណ្តាញ​សង្គម​ដែល​អ្នក​ចូលចិត្ត​ទៅជាហ្គេម ឬការថតរូបយ៉ាងរហ័ស និងងាយស្រួល។
Redmi A2 Plus
មុខងារបន្ថែមអង្គចងចាំ
បន្ថែមអង្គចងចាំរបស់អ្នករហូតដល់ 2GB*! ផ្នែកបន្ថែមអង្គចងចាំធ្វើឱ្យប្រសិទ្ធភាព និងសមត្ថភាពដំណើរការរបស់ទូរសព្ទប្រសើរឡើង រីករាយជាមួយបទពិសោធដ៏រលូន ជាមួយនឹងសេរីភាពក្នុងការដំណើរការ និងប្តូររវាងកម្មវិធីជាច្រើនក្នុងល្បឿនកាន់តែលឿន។
Redmi A2 Plus
ស្តង់ដារការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវភាពធន់
ជាមួយនឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវគុណភាពល្អបំផុតក្នុងតម្លៃដ៏ស្មោះត្រង់ យើងបានដាក់ទូរសព្ទ​របស់​យើង​តាមរយៈការធ្វើតេស្តផ្សេងៗគ្នា។
Redmi A2 Plus
500,000 ដង
ការធ្វើតេស្តស្ថានភាពផលិតផល
Redmi A2 Plus
10,000 ដង
ការធ្វើតេស្តភាពធន់នៃឧបករណ៍ភ្ជាប់
Redmi A2 Plus
300 ដង
ការធ្វើតេស្តកិនពីលើ
Redmi A2 Plus
28,000 ដង
ការធ្វើតេស្តទម្លាក់កម្រិតទាប
*ធ្វើតេស្តដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
ចំណាំ៖*ទូរសព្ទចល័តដែលបង្ហាញនៅលើទំព័រនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ ហើយប្រហែលជាមិនឆ្លុះបញ្ចាំងពីផលិតផលជាក់ស្តែងនោះទេ។ ពណ៌ និងផលិតផលសម្រេចនៃផលិតផលជាក់ស្តែង អាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា*រូបភាពនៃមុខងារដែលបង្ហាញនៅលើទំព័រនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ ហើយប្រហែលជាមិនឆ្លុះបញ្ចាំងពីផលិតផលជាក់ស្តែង ឬការកំណត់រចនាសម្ព័ន្ធនោះទេ*អង្គ​ចងចាំ​ និង​ទំហំ​ផ្ទុក​ដែលអាចប្រើបានជាក់ស្តែងអាច​ប្រែប្រួល ឬ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សារ​កត្តា​មួយចំនួន៖ ដោយសារប្រព័ន្ធប្រតិបត្តិការប្រើផ្នែកនៃអង្គចងចាំ (RAM) ទំហំទំនេរ​ជាក់ស្តែងគឺ​មានតិចជាងទំហំអង្គចងចាំដែលបានបញ្ជាក់ ដោយសារប្រព័ន្ធ​ប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនប្រើផ្នែកនៃអង្គចងចាំ (ROM) ទំហំផ្ទុកទំនេរជាក់ស្តែងដែលមានគឺតិចជាងទំហំផ្ទុកដែលបានសម្គាល់សម្រាប់ទំហំផ្ទុក*5000mAh សំដៅលើទំហំថ្មរបស់ Redmi A2+។*ទិន្នន័យទាំងអស់ពាក់ព័ន្ធនឹងការសាកថ្ម និងអាយុកាលថ្មនៅលើទំព័រនេះទទួលបានពីមន្ទីរពិសោធន៍ Xiaomi ។ ប្រតិបត្តិការជាក់ស្តែងអាចខុសគ្នាអាស្រ័យលើកំណែកម្មវិធី មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងម៉ូឌែលទូរសព្ទ។ ការប្រៀបធៀបទាំងអស់ដែលបង្ហាញនៅលើទំព័រនេះសំដៅលើផលិតផល Xiaomi ប៉ុណ្ណោះ។*រូបភាព និងម៉ូឌែលផលិតផល ទិន្នន័យ មុខងារ ដំណើរការ ប៉ារ៉ាម៉ែត្រសេចក្ដីលម្អិត ផ្ទៃប៉ះ និងព័ត៌មានផលិតផល ផ្សេងទៀតគឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។ Xiaomi អាចនឹងកែប្រែព័ត៌មាននេះ។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមមើលផលិតផល និងឯកសារណែនាំផលិតផល។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យដែលបានយោងនៅលើគេហទំព័រនេះគឺជាលទ្ធផលនៃការធ្វើតេស្តផ្ទៃក្នុងរបស់ Xiaomi ។