

អេក្រង់ 6.88" ដ៏អស្ចារ្យ
ការរចនាប្រណីត និងទាន់សម័យ

អេក្រង់ 6.88" ដ៏អស្ចារ្យ
អត្រាផ្ទុកឡើងវិញខ្ពស់រហូតដល់ 120Hz

ថាមពលថ្មធំ 5160mAh (ធម្មតា)
ចាក់វីដេអូបានរយៈពេលរហូតដល់ 22 ម៉ោង
អាចសាកថ្មលឿនកម្លាំង 18W*

កាមេរ៉ា Al ពីរគ្រាប់ទំហំ 50MP
ថតសែលហ្វីច្បាស់ខ្លាំង 13MP

តួស្ដើងខ្លាំង 8.22mm
ការរចនាប្រណីត និងទាន់សម័យ

អង្គដំណើរការស្នូលប្រាំបីខ្លាំង
RAM មានទំហំរហូតដល់ 16GB អាចបន្ថែមអង្គចងចាំបាន

ការរចនា
សោភ័ណភាពនៃការរចនារាងមូល
ស្រស់ស្អាតទាក់ទាញនៅក្នុងដៃរបស់អ្នក
ការរចនារាងមូលគឺដូចទៅនឹងពន្លឺផ្កាយរះនាពេលរាត្រី ដែលលេចចេញពីតួឧបករណ៍ និងបង្កើតអារម្មណ៍សុខដុមរមនា និងឆើតឆាយជារូបភាព។
ភាពស្រស់ស្អាតនៃធម្មជាតិ
ដោយមានការបំផុសគំនិតពីភាពស្ងប់ស្ងាត់នៃធម្មជាតិ និងបង្កើតឡើងដោយប្រើសិល្បៈដ៏ប្រណីត ដែលផ្ដល់ភាពស្រស់ស្អាតពេលកាន់ក្នុងដៃរបស់អ្នកគ្រប់ពេលវេលា។

ពណ៌ខៀវកម្រិតជម្រាលពណ៌ខៀវផ្ទៃមេឃដែលមានផ្កាយអុចៗប្លែកពីគេ គួបផ្សំនឹងសម្រស់ដ៏គួរឱ្យទាក់ទាញនៃខ្សែធ្នូពន្លឺនៃគម្លងផ្កាយ ដែលនាំឱ្យមានអារម្មណ៍ស្ងប់ស្ងាត់។
ការរចនាដ៏ប្រណីត
ការរចនាថ្មីសន្លាង

ស៊ុមរាបស្មើទាន់សម័យ

គម្របខ្នងបែបកញ្ចក់ឆើតឆាយ

លក្ខណៈសម្ភារៈគ្រើម

តួស្តើងខ្លាំង
មានតុល្យភាពបែបឆើតឆាយ

អេក្រង់
អេក្រង់មើលបែបភាពយន្ត 6.88"
អេក្រង់ធំដ៏ជក់ចិត្ត
រីករាយជាមួយនឹងអេក្រង់ទំហំ 6.88" ដំបូងបង្អស់របស់ Redmi Series ដែលផ្តល់ទិដ្ឋភាពបែបភាពយន្ត និងជក់ចិត្តសម្រាប់ខ្លឹមសារដែលអ្នកពេញចិត្ត។ ដោយមានអត្រាផ្ទុកឡើងវិញខ្ពស់ដែលកែតម្រូវដោយស្វ័យប្រវត្តិរហូតដល់ 120Hz លើកនេះ Redmi 14C ធ្វើឱ្យបទពិសោធមើលរូបភាពរបស់អ្នកប្រសើរជាងមុន។

16.7
លានពណ៌
600nits
HBM
រហូតដល់ 120Hz
អត្រាផ្ទុកឡើងវិញខ្ពស់
វិញ្ញាបនបត្រ Two TÜV Rheinland
អេក្រង់ដែលមានពន្លឺពណ៌ខៀវទាបជំនាន់ក្រោយ
ដោយមានការបន្ថយពន្លឺ DC ថេរ ពន្លឺពណ៌ខៀវទាប អាចមើលឃើញដោយមិនមានពន្លឺភ្លឹបភ្លែតៗ និងមុខងារងងឹត ទាំងសូហ្វវែរ និហាតវែរផ្តល់ជូនការការពារពីរសម្រាប់ភ្នែករបស់អ្នក ដោយមានប្រសិទ្ធភាពកាត់បន្ថយការចុករួយភ្នែក និងការប៉ះពាល់ដល់ភ្នែកពីការប្រើប្រាស់យូរ។

វិញ្ញាបនបត្រ TÜV Low Blue Light (ដំណោះស្រាយសូហ្វវែរ)
វិញ្ញាបនបត្រ TÜV Flicker Free

កាមេរ៉ា
រូបភាពច្បាស់ខ្លាំង 50MP
ប្រព័ន្ធកាមេរ៉ាពីរ AI ខ្លាំង
ចាប់យកគ្រប់ប្លង់យ៉ាងលម្អិតគួរឱ្យភ្ញាក់ផ្អើលតាមរយៈកាមេរ៉ាមេដែលមានកម្រិតច្បាស់ខ្ពស់បំផុត។ ភ្ជាប់ជាមួយម៉ាស៊ីនថតរូបភាព Xiaomi ដ៏មានអនុភាព បង្កើនគុណភាពរូបភាព និងល្បឿនពីបច្ចេកវិទ្យាមូលដ្ឋាន ដើម្បីនាំយកពេលវេលាដ៏រស់រវើក។

មុខងារ 50MP

filmCamera
រូបថត និងវីដេអូដែលមានស្ដាយល៍
ហ្វីលធើមិនមែនសម្រាប់តែរូបថតប៉ុណ្ណោះទេ ឥឡូវនេះ មុខងារវីដេអូផ្តល់ហ្វីលធើ filmCamera និង Pro LUT បែបវាយនភាពបែបបុរាណផងដែរ ដែលអាចឱ្យអ្នកពង្រីកការនិទានរឿងរបស់អ្នកជាមួយនឹងជម្រើសច្នៃប្រឌិតផ្សេងៗគ្នា។
filmCamera-vivid

មុខងារថតពេលយប់
កាមេរ៉ាខាងមុខត្រូវបានអាប់ហ្គ្រេដដល់ទំហំ 13MP ជាមួយនឹងមុខងារថតពេលយប់ដែលធានាថារូបថតសែលហ្វីភ្លឺនិងច្បាស់ ទោះបីជាក្នុងស្ថានភាពដែលមានពន្លឺខ្សោយក៏ដោយ។ ហ្លាស់រង្វង់មានពន្លឺស្រទន់ជួយបង្កើនគុណភាថតរូបសែលហ្វីនៅក្នុងបរិយាកាសផ្សេងៗ។
បានអាប់ហ្គ្រេដកាមេរ៉ាមុខទំហំ 13MP
រាត្រីដ៏អស្ចារ្យ និងការថតដោយប្រើមុខងារសម្រស់

មុខងារសម្រស់ថ្មីសន្លាង
ក្បួនធ្វើឱ្យស្រស់ស្អាតថ្មី ធ្វើឱ្យរូបថតសែលហ្វីរបស់អ្នកប្រសើរឡើងនៅគ្រប់ផ្នែកទាំងអស់ មិនត្រឹមតែធ្វើឱ្យរលោងប៉ុណ្ណោះទេ ជាមួយនឹងមុខងានានារួមមានពណ៌ បែបផែនភ្នែកធំ និងតូចផងដែរ។

បទពិសោធប្រើប្រាស់
ថាមពលថ្មធំ 5160mAh (ធម្មតា)
ប្រព័ន្ធសាកថ្មលឿន 18W
ការរួមបញ្ចូលដ៏ល្អឥតខ្ចោះនៃថាមពលថ្មដ៏ធំ និងការសាកថ្មលឿន។ Redmi 14C ក៏មានបំពាក់នូវមាស៊ីនសាកថ្មឆ្លាតវៃ និងបច្ចេកវិទ្យាថ្មដែលមានសុវត្ថិភាព ដែលធានាបាននូវថ្មដែលប្រើប្រាស់បានយូរ និងល្អ។
21
ថ្ងៃ
សម្ងំរយៈពេល
42
ម៉ោង
ការហៅជាសំឡេង
22
ម៉ោង
ការចាក់វីដេអូ

ម៉ាស៊ីនសាកថ្មឆ្លាតវៃ

ថ្មសុវត្ថិភាព
រហូតដល់ 16GB RAM
មុខងារបន្ថែមអង្គចងចាំ
តាមរយៈបច្ចេកវិទ្យាបន្ថែមអង្គចងចាំ RAM អាចពង្រីកបានរហូតដល់ 16GB*។ រីករាយនឹងដំណើរការប្រព័ន្ធកាន់តែរលូន ការផ្ទុកកម្មវិធីរហ័ស និងការប្តូររវាងប្រតិបត្តិការនីមួយៗយ៉ាងរលូន។


Helio G81-Ultra
អង្គដំណើរការស្នូលប្រាំបីខ្លាំង
MediaTek Helio G81-Ultra ថ្មីមានមុខងារប្រើប្រាស់ថាមពលតិច និងដំណើរការខ្ពស់។ ដោយមានសមត្ថភាពដ៏អស្ចារ្យ ឧបករណ៍នេះផ្តល់នូវថាមពលថ្មបានយូរ ការពន្យារពេលតិច និងបទពិសោធអ្នកប្រើប្រាស់ល្អឥតខ្ចោះ។


ដោយមានការលម្អស៊ីជម្រៅនៃ Xiaomi HyperOS និងបង្កើនប្រសិទ្ធភាពពិសេស, Redmi 14C ផ្តល់ជូនបទពិសោធអ្នកប្រើប្រាស់ប្រចាំថ្ងៃមិនប្រែប្រួលយ៉ាងរលូន និងមានស្ថិរភាព។

ភាពធន់
ការទទួលបានគុណភាពមិនធម្មតា
ជាមួយនឹងស្តង់ដាដ៏តឹងរឹង
210,000
ការធ្វើតេស្តប៊ូតុងថាមពល
300
ការធ្វើតេស្តកិនពីលើ
5,000
ការធ្វើតេស្តឌុយកាស
10,000
ការធ្វើតេស្តរន្ធសាកថ្ម
ចំណាំ៖*អត្រាផ្ទុកឡើងអាចកែសម្រួលបានរហូតដល់ 120Hz សម្រាប់កម្មវិធីដែលអាចប្រើបាន។*មិនមានផ្ដល់ជូនអាដាប់ទ័រសាកថ្មនៅក្នុងប្រអប់ទេ។ សូមណែនាំឱ្យប្រើអាដាប់ទ័រថាមពល 18W ដែលអាចសាក PD។*ទិន្នន័យទាក់ទងនឹងវិមាត្រ និងទម្ងន់ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ហើយលទ្ធផលជាក់ស្តែងអាចខុសគ្នា។*រូបរាងរបស់ទូរសព្ទឆ្លាតវៃដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផលិតផលសម្រេចអាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។ ទំនិញគួរមានជាទូទៅ។*រូបភាពបែបច្នៃប្រឌិតនៃមុខងារដែលបង្ហាញនៅលើទំព័រនេះគ្រាន់តែជារូបភាពបង្ហាញតែប៉ុណ្ណោះ និងមិនបង្ហាញអំពីរចនាសម្ព័ន្ធជាក់ស្ដែងរបស់ឧបករណ៍នោះទេ។ ទំនិញគួរមានជាទូទៅ។*អង្គចងចាំ និងទំហំផ្ទុកដែលអាចប្រើបានជាក់ស្តែងអាចខុសគ្នា ឬត្រូវបានកាត់បន្ថយដោយសារកត្តាមួយចំនួន៖ ដោយសារប្រព័ន្ធប្រតិបត្តិការប្រើផ្នែកនៃអង្គចងចាំ (RAM) ទំហំទំនេរជាក់ស្តែងគឺមានតិចជាងទំហំអង្គចងចាំដែលបានបង្ហាញ។ ដោយសារប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនប្រើផ្នែកនៃអង្គចងចាំផ្លាស់ (ROM) ទំហំផ្ទុកទំនេរជាក់ស្តែងដែលមានគឺតិចជាងទំហំផ្ទុកដែលបានបង្ហាញ សម្រាប់ទំហំផ្ទុកផ្លាស់។*RAM ទំហំ 16GB មានមុខងារបន្ថែមអង្គចងចាំបានដោយផ្អែកលើកំណែ RAM ទំហំ 8GB។ RAM បន្ថែមនឹងស៊ីទំហំអង្គផ្ទុក ROM ដែលត្រូវគ្នា។ មុខងារអង្គចងចាំបន្ថែមអាចប្រើបានតែនៅពេលឧបករណ៍របស់អ្នកមានទំហំផ្ទុកទំនេរគ្រប់គ្រាន់តែប៉ុណ្ណោះ។ ការបន្ថែមទំហំផ្ទុក RAM ជាក់ស្ដែងខុសគ្នាតាមម៉ូដែលផ្សេងៗគ្នា។*ទិន្នន័យពាក់ព័ន្ធនឹងរយៈពេលសាកថ្ម៖ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាបន្តិចបន្តួច ដោយអាស្រ័យលើកំណែសូហ្វវែរសាកល្បង មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងកំណែឧបករណ៍ផ្សេងគ្នា។ រយៈពេលប្រើប្រាស់ជាក់ស្ដែងត្រូវយកជាគោល។*ទិន្នន័យធ្វើតេស្តទាំងអស់បានមកពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។*ទិន្នន័យប្រៀបធៀបជាមួយ Redmi 13C។*លទ្ធភាពប្រើបាននៃសេវាកម្ម កម្មវិធី និងមុខងារ Xiaomi HyperOS អាចខុសគ្នាទៅតាមកំណែសូហ្វវែរ និងម៉ូដែលទូរសព្ទ។*ការរចនាខ្នងបែបកញ្ចក់ដែលមានពណ៌ខ្មៅ និងស្វាយ។*រូបភាព និងម៉ូដែលផលិតផល ទិន្នន័យ មុខងារ ប្រតិបត្តិការ សេចក្តីលម្អិត ផ្ទៃប៉ះ និងព័ត៌មានផលិតផលផ្សេងទៀតគឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ ហើយអាចត្រូវបានកែប្រែដោយ Xiaomi។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមមើលផលិតផលជាក់ស្តែង និងឯកសារណែនាំអ្នកប្រើប្រាស់ផលិតផល។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យដែលបានយោងនៅលើគេហទំព័រនេះគឺជាលទ្ធផលនៃការធ្វើតេស្តផ្ទៃក្នុងរបស់ Xiaomi។



























