

កាមេរ៉ាច្បាស់ខ្លាំង 108MP
ការឌីហ្សាញខ្នងកញ្ចក់ទាន់សម័យ

កាមេរ៉ាធំ 108MP ច្បាស់ខ្លាំង
ពង្រីកបាន 3X ដោយមិនបាត់គុណភាព

ខ្នងកញ្ចក់រចនាទាន់សម័យ
ធន់នឹងការសាចទឹកបំពាក់ IP53

MediaTek Helio G91-Ultra
RAM មានទំហំរហូតដល់ 16GB អាចបន្ថែមអង្គចងចាំបាន

ផ្ទាំងបង្ហាញទំហំ 6.79" FHD+ ពេញគែម
អត្រាផ្ទុកឡើងវិញ Fluid 90Hz

កម្លាំងសាកលឿន 33W
26 នាទីអាចសាកថ្មបាន 50%

ថាមពលថ្មធំ 5030mAh (typ)
ចាក់វីដេអូបានរយៈពេលរហូតដល់ 17 ម៉ោង
បទពិសោធថតរូបថ្មី

កាមេរ៉ាច្បាស់ខ្លាំង 108MP
ច្បាស់ខ្លាំង និងចាប់យករូបសកម្មភាពបានល្អបំផុត
កាមេរ៉ាគោល 108MP
សេនស័រធំ 1/1.67"
ទំហំ 1.92μm ភីកសែល
(ដោយរួមបញ្ចូល 9 ទៅជា 1)
លែន 6P, f/1.75
កាមេរ៉ាម៉ាក្រូ 2MP
f/2.4
ផ្ដិតយកគ្រប់ផ្នែកយ៉ាងច្បាស់
ការណែនាំអំពីបដិវត្តន៍កាមេរ៉ាច្បាស់ខ្លាំង 108MP ទៅកាន់ Redmi Series ដែលជាឧបករណ៍ចុងក្រោយបង្អស់សម្រាប់ចាប់យកពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតជាមួយនឹងភាពច្បាស់គួរឱ្យភ្ញាក់ផ្អើល។
Redmi 13 គឺជាជម្រើសដ៏ល្អសម្រាប់អ្នក មិនថាអ្នកជាអ្នកចូលចិត្តថតរូប ឬគ្រាន់តែចង់បានកាមេរ៉ាដែលអាចថតរូបភាពឱ្យមើលទៅអស្ចារ្យនោះឡើយ។

ពង្រីកបាន 3X ដោយមិនបាត់គុណភាព
តាមរយៈមុខងារថតពង្រីកដោយប្រើសេនស័រ Redmi 13 អាចឱ្យអ្នកពង្រីកបាន 3x នៅលើសេនស័រ 108MP ដែលមានអនុភាពដោយមិនធ្វើឱ្យបាត់បង់គុណភាពរូបភាពឡើយ។ Redmi 13 អាចចាប់យករូបភាពបានយ៉ាងអស្ចារ្យ និងច្បាស់ពីចម្ងាយ និងធ្វើឱ្យជំនាញថតរូបរបស់អ្នកប្រសើរជាងមុន។

ការថតរូបពេលយប់
Redmi 13 បំពាក់សេនស័រទំហំធំ 1/1.67" ដ៏គួរឱ្យចាប់អារម្មណ៍ដែលអាចចាប់យកពន្លឺបានយ៉ាងប្រសើរ ដោយធ្វើឱ្យរូបភាពពេលយប់មានពន្លឺចែងចាំងជាមួយនឹងភាពច្បាស់ និងពន្លឺដ៏អស្ចារ្យ។

កាមេរ៉ាសែលហ្វី 13MP
ធ្វើឱ្យការថតសែលហ្វីរបស់អ្នកជាមួយកាមេរ៉ាសែលហ្វីដែលបានអាប់ក្រេត 13MP និងមានរង្វង់ពន្លឺស្រទន់ប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ Redmi 13 ដោយបង្កើតជាពន្លឺធម្មជាតិ និងមានតុល្យភាពសម្រាប់ការថតសែលហ្វីដ៏ល្អឥតខ្ចោះបានគ្រប់ពេល ទោះបីជានៅក្នុងទីងងឹតក៏ដោយ។

បទពិសោធឌីហ្សាញថ្មី
ការឌីហ្សាញខ្នងកញ្ចក់ទាន់សម័យ
Redmi 13 មានការឌីហ្សាញខ្នងកញ្ចក់រលោង ដោយមិនត្រឹមតែធ្វើឱ្យរូបរាងស្រស់ស្អាតបន្ថែមនោះទេ ប៉ុន្តែថែមទាំងផ្តល់អារម្មណ៍ទាក់ទាញពេលកាន់វាផងដែរ។


រាងស្តើង 8.3mm
ការឌីហ្សាញដ៏ស្រស់ស្អាត ងាយស្រួលកាន់ ទាក់ទាញអ្នកឱ្យលង់ស្នេហ៍នៅពេលប៉ះលើកដំបូង។
ស៊ុមរាបស្មើទាន់សម័យ
រូបរាងទាន់សម័យដោយងាយស្រួលចាប់កាន់មើលពីជ្រុងណាក៏ពេញចិត្ត។

បទពិសោធអេក្រង់ថ្មី
អេក្រង់ 6.79" 90Hz ដ៏រលូន
បច្ចេកវិទ្យាប៉ះពេលមានសំណើម
Redmi 13 មានផ្ទាំងបង្ហាញ 90Hz AdaptiveSync ទំហំ 6.79” ពេញគែម ដែលផ្តល់នូវបទពិសោធមើលដ៏ល្អឥតខ្ចោះ មិនថាអ្នកកំពុងមើលភាពយន្ត អូសមើលប្រព័ន្ធផ្សព្វផ្សាយសង្គម ឬស្វែងរកគេហទំព័រ អត្រាផ្ទុកឡើងវិញដែលលៃតម្រូវដោយស្វ័យប្រវត្តិ ជួយធ្វើឱ្យបទពិសោធមើលរបស់អ្នកកាន់តែរលូនដោយថ្មអាចប្រើបានរយៈពេលយូរ។
Redmi 13 ត្រូវបានកែលម្អ ដើម្បីឱ្យការស្គាល់ និងការគ្រប់គ្រងការប៉ះប្រសើរជាងមុនដោយការពារដំណក់ទឹកសាចចូលដោយចៃដន្យ។
6.79"
អេក្រង់ធំ
90Hz
អត្រាផ្ទុកឡើងវិញខ្ពស់
2460x1080
គុណភាពបង្ហាញខ្ពស់

ផ្ទាំងបង្ហាញការពារភ្នែកទទួលបានការបញ្ជាក់
Redmi 13 ប្រើប្រាស់អេក្រង់ LCD ដែលមានគុណភាពខ្ពស់ ដែលអាចបន្ថយពន្លឺ DC បាន។


បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (Hardware Solution)
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free
បទពិសោធដំណើរការថ្មី
អាចប្រើប្រព័ន្ធសាកថ្មលឿន 33W
Redmi 13 អាចប្រើប្រព័ន្ធសាកថ្មលឿន 33W សម្រាប់ឱ្យអ្នកប្រើប្រាស់បញ្ចូលថ្មបានរហ័ស និងងាយស្រួល។
ការសាកថ្មលឿនពេលថ្មជិតអស់
ការបង្កើនល្បឿនសាកថ្មស្តង់ដារពេលថ្មជិតអស់ នៅពេលអេក្រង់កំពុងសម្ងំ
នៅពេលទូរសព្ទស្ថិតក្នុងស្ថានភាពជិតអស់ថ្ម ល្បឿនសាកត្រូវបានបង្កើនរហូតដល់ 20%

បន្ទាប់ពី 1,000 វដ្ត សមត្ថភាពថ្មនៅតែ ≥80%
ទៅតាមលក្ខខណ្ឌតម្រូវរបស់អ្នកប្រើប្រាស់ ការបែងចែកប្រសើរជាងមុន និងការបង្កើនប្រសិទ្ធភាពតាមគោលដៅសម្រាប់សេណារីយ៉ូនៃការសាកថ្មផ្សេងៗត្រូវបានអនុវត្ត ដោយធ្វើឱ្យបទពិសោធសាកថ្មកាប្រសើរជាងមុន។

ថាមពលថ្មធំ 5030mAh (typ) កាន់បានយូរ
តាមរយៈថ្មទំហំធំ 5030mAh (typ) របស់វា Redmi 13 ផ្តល់ការប្រើប្រាស់គ្មានដែនកំណត់ និងបានយូរពេញមួយថ្ងៃ។ Redmi 13 ក៏ប្រើប្រភេទថ្មដែលមានសុវត្ថិភាព និងអាចទុកចិត្តបានជាងមុន ដោយផ្តល់នូវការការពារសុវត្ថិភាព និងអាចទុកចិត្តបានជាងមុនសម្រាប់សុវត្ថិភាពថ្ម។

រហូតដល់ 19 ថ្ងៃ
សម្ងំរយៈពេល
រហូតដល់ 127 ម៉ោង
តន្ត្រី
រហូតដល់ 17 ម៉ោង
ការចាក់វីដេអូ
រហូតដល់ 34 ម៉ោង
ការហៅទូរសព្ទ

MediaTek Helio G91-Ultra
ការឌីហ្សាញដោយប្រើប្រាស់ប្រព័ន្ធដំណើរការ octa-core Helio G91-Ultra ដែលមានអនុភាព ដើម្បីបង្កើនប្រសិទ្ធភាព និងមុខងារសម្រាប់បទពិសោធរីករាយ និងគ្មានការរំខានប្រចាំថ្ងៃ និងនៅពេលលេងហ្គេម។
RAM មានទំហំរហូតដល់ 16GB អាចបន្ថែមអង្គចងចាំបាន
តាមរយៈការបន្ថែមអង្គចងចាំ Redmi 13 អាចបង្កើនសមត្ថភាពដំណើរការបន្ថែមទៀតជាមួយនឹង RAM បន្ថែមសម្រាប់ចាត់ចែងកម្មវិធី និងកិច្ចការច្រើនក្នុងពេលតែមួយ។

អង្គផ្ទុកដែលអាចបន្ថែមបានរហូតដល់ 1TB
អង្គចងចាំធំរួមបញ្ចូលគ្នាជាមួយអង្គផ្ទុកធំអាចឱ្យអ្នករក្សាទុកបានច្រើនតាមដែលអ្នកចង់បានដោយគ្មានការព្រួយបារម្ភ។ អស់បារម្ភចំពោះអង្គផ្ទុកទំហំតូច និងមានទំហំផ្ទុកទំនេរច្រើនជាងមុនសម្រាប់ "អង្គចងចាំឌីជីថល"។

បទពិសោធសូហ្វវែរដូចថ្មីរយៈពេល 36 ខែ
Redmi 13 ក៏ត្រូវបានកែលម្អឱ្យកាត់បន្ថយការថយចុះនៃដំណើរការពេលប្រើយូរទៅ ដោយបានធ្វើតេស្តដើម្បីរក្សាបទពិសោធឱ្យនៅតែរលូនសម្រាប់អ្នកប្រើប្រាស់ទូរសព្ទទើបទិញថ្មី ទោះបីបន្ទាប់ពីការប្រើប្រាស់ធម្មតារយៈពេល 36 ខែហើយក៏ដោយ។*


Redmi មានគុណភាពដែលអាចទុកចិត្តបាន
Redmi 13 ផ្ដល់នូវគុណភាពកំណែបង្កើតប្រសើរជាងមុនដោយសារការបំពាក់ផ្ទាំងបង្ហាញដែលធ្វើឡើងពីកញ្ចក់ Corning® Gorilla® និង IP53 ព្រមទាំងធន់នឹងធូលី និងការសាចទឹក។

រឹង ហើយមាំ និងអាចទប់ទល់នឹងបញ្ហាប្រឈមជាច្រើន
Redmi 13 ឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាវាអាចផ្តល់នូវបទពិសោធដែលអាចទុកចិត្តបាន និងគ្មានកង្វល់ដែលអ្នកប្រើប្រាស់គ្រប់រូបស័ក្តិសមនឹងទទួលបាន។
210000
ការធ្វើតេស្តប៊ូតុងថាមពល
300
ការធ្វើតេស្តកិនពីលើ
28000
ការធ្វើតេស្តទម្លាក់កម្រិតទាប
1000
ការធ្វើតេស្តដោយសង្កត់
ដំណើរការដោយ Xiaomi HyperOS
Redmi 13 ចាប់ផ្ដើមបំពាក់ Xiaomi HyperOS ថ្មីសន្លាង ដែលនាំមកនូវកម្រិតថ្មីនៃការបង្កើនប្រសិទ្ធភាពសូហ្វវែរដល់អ្នកប្រើប្រាស់ ដោយផ្តល់នូវបទពិសោធប្រើប្រាស់រលូន និងគ្មានការរំខាន។ Xiaomi HyperOS ក៏នាំមកនូវភាពងាយស្រួលដ៏អស្ចារ្យ និងលក្ខណៈពិសេសដែលអ្នកប្រើប្រាស់ងាយស្រួលប្រើផងដែរ ដូចជាការឌីហ្សាញ UI ដែលបានអាប់ដេត អេក្រង់ចាក់សោដែលអាចប្ដូរតាមបំណង និងការជូនដំណឹងលក្ខណៈឌីណាមិក។

ការជូនដំណឹងបាញ់ពន្លឺដែលផ្តល់ភាពងាយស្រួល
ធុញទ្រាន់នឹងការខកខានទទួលការហៅទូរសព្ទសំខាន់ៗមែនទេ? តាមរយៈការជូនដំណឹងបាញ់ពន្លឺ ពន្លឺបាញ់រោទ៍របស់ Redmi 13 នឹងដំណើរការដើម្បីជូនដំណឹងដល់អ្នកអំពីការហៅទូរសព្ទចូល និងបន្លឺសំឡេងរោទ៍។

មានមុខងារប្រើប្រាស់បានកាន់តែច្រើន

ឧបករណ៍ស្កេនស្នាមម្រាមដៃនៅចំហៀង
ការដោះសោកាន់តែងាយស្រួល


ឌុយកាសទំហំ 3.5mm
សាកថ្មពេលកំពុងស្តាប់តន្រ្តី


តេឡេបញ្ជាអ៊ីនហ្វ្រារេត
ទូរសព្ទរបស់អ្នកក្លាយជាតេឡេបញ្ជា
ចំណាំ
*លទ្ធភាពប្រើបាននៃសេវាកម្ម កម្មវិធី និងមុខងារ Xiaomi HyperOS អាចខុសគ្នាទៅតាមកំណែសូហ្វវែរ និងម៉ូដែលទូរសព្ទ។
*ទិន្នន័យទាក់ទងនឹងវិមាត្រ និងទម្ងន់ដែលបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi លទ្ធផលជាក់ស្តែងអាចខុសគ្នា។
*អត្រាផ្ទុកឡើងអាចកែសម្រួលបានរហូតដល់ 90Hz សម្រាប់កម្មវិធីដែលអាចប្រើបាន។
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើមជ្ឈដ្ឋានធ្វើតេស្តមួយចំនួន កំណែសូហ្វវែរ និងកត្តាផ្សេងទៀត។
*RAM ទំហំ 16GB មានមុខងារបន្ថែមអង្គចងចាំបានដោយផ្អែកលើកំណែ RAM ទំហំ 8GB។ RAM បន្ថែមនឹងស៊ីទំហំនៃអង្គផ្ទុក ROM ដែលត្រូវគ្នា។ មុខងារអង្គចងចាំបន្ថែមអាចប្រើបានតែនៅពេលឧបករណ៍របស់អ្នកមានទំហំផ្ទុកទំនេរគ្រប់គ្រាន់តែប៉ុណ្ណោះ។ ការបន្ថែមទំហំផ្ទុក RAM ជាក់ស្ដែងខុសគ្នាតាមម៉ូដែលផ្សេងៗគ្នា។
*បទពិសោធសូហ្វវែរដូចថ្មីរយៈពេល 36 ខែត្រូវបានធ្វើតេស្តដោយប្រើការធ្វើតេស្តភាពចាស់នៃសូហ្វវែរដាច់ដោយឡែកដែលកំណត់នូវបទពិសោធសូហ្វវែរធៀបនឹងពេលដែលឧបករណ៍នៅថ្មី។ លទ្ធផលទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ស្ថានភាពជាក់ស្តែងអាចខុសគ្នាអាស្រ័យលើមជ្ឈដ្ឋានបណ្តាញ សេណារីយ៉ូប្រើប្រាស់ ទម្លាប់ផ្ទាល់ខ្លួន និងកត្តាផ្សេងៗទៀត។
*ឧបករណ៍ដែលបំពាក់ IP53 ត្រូវបានធ្វើតេស្តដើម្បីឱ្យមានភាពធន់នឹងការសាចទឹក និងធូលីនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដោយមានការចាត់ថ្នាក់កម្រិតការពារការជ្រាបចូល IP53 ដោយផ្អែកលើ IEC 60529:1989+A1:1999+A2:2013។
*មុខងារជូនដំណឹងបាញ់ពន្លឺអាចត្រូវបានគ្រប់គ្រងនៅក្នុងការកំណត់ និងដំណើរការបានតែនៅពេលដែលអេក្រង់បិទប៉ុណ្ណោះ។ មុខងារនេះអាចនឹងដំណើរការបានតាមរយៈការអាប់ដេត OTA។ បច្ចុប្បន្នការជូនដំណឹងបាញ់ពន្លឺប្រើបានសម្រាប់តែការហៅទូរសព្ទចូល និងម៉ោងរោទ៍នៅក្នុងកម្មវិធីនាឡិកាប៉ុណ្ណោះ។
*លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យទាំងអស់នៅលើគេហទំព័រផលិតផលគឺបានមកពីមន្ទីរពិសោធន៍ផ្ទៃក្នុង Xiaomi។ លទ្ធផលជាក់ស្តែងអាចខុសគ្នាបន្តិចបន្តួចដោយសារកំណែសូហ្វវែរសម្រាប់ការធ្វើតេស្តខុសៗគ្នា។
*ការប្រៀបធៀបនៅលើទំព័រនេះទាំងអស់ត្រូវបានធ្វើឡើងចំពោះទូរសព្ទ Redmi។
*រូបភាពរចនាសម្ព័ន្ធនៅលើគេហទំព័រនេះគឺជាដ្យាក្រាមគ្រោងការណ៍ជាក់ស្ដែង និងមិនមែនជារចនាសម្ព័ន្ធជាក់ស្តែងដាច់ខាតនោះទេ។ ផលិតផលជាក់ស្តែងត្រូវយកជាគោល។
























