Mi Tv P1 32ជីវិតឆ្លាតវៃ ការមើលកម្សាន្តគ្មានដែនកំណត់

  • ផ្ទាំងបង្ហាញគ្មានដែនកំណត់
  • Android TV™
  • Google Assistant ភ្ជាប់​មកជាមួយ​ស្រាប់
  • តេឡេ Bluetooth ដែលមានការគ្រប់គ្រងដោយប្រើសំឡេង
ទិដ្ឋភាពវីរភាពជាមួយនឹងផ្ទាំងបង្ហាញគ្មានព្រំដែន
ការ​រចនា​មិន​មាន​គែម​សម្រាប់​បទពិសោធមើល​ពិសេសដាច់គេដោយមិនមាន​គែម​នៅលើជ្រុងទាំងបី ការរចនាដ៏​ល្អ​ឥតខ្ចោះនេះផ្តល់នូវសមាមាត្រអេក្រង់ទៅនឹងតួខ្លួនខ្ពស់ជាង ដែលផ្តល់នូវភាពច្បាស់ជាងមុន បទពិសោធមើលកាន់តែជក់ចិត្ត និងរីករាយជាងមុន។
ផ្ទាំងបង្ហាញ HD សម្រាប់ភាពងាយស្រួលបន្ថែមទៀតជាមួយនឹងរូបភាពដូចពិតៗ និងពណ៌រស់រវើក ផ្ទាំងបង្ហាញ LED កម្រិត​គុណភាព​ខ្ពស់​ផ្តល់នូវ​បទពិសោធ​ប្រកបដោយផាសុកភាព និងអស្ចារ្យ​ដែល​ស័ក្ដិសម​សម្រាប់​ការប្រើប្រាស់ទាំងនៅក្នុងបន្ទប់គេង និង​ការិយាល័យ​ក្នុងផ្ទះ។
យុគសម័យ AI កាន់តែឆ្លាតវៃ
Android TV ជាមធ្យោបាយដ៏ងាយស្រួលសម្រាប់​ការកម្សាន្តដែលអ្នកចូលចិត្តសម្រួលដល់បទពិសោធកម្សាន្តរបស់អ្នកជាមួយ Android TV ។ ចូលមើលភាពយន្ត និងកម្មវិធីទូរទស្សន៍ជាង 400,000+ ហើយទាញយកកម្មវិធី 7000+ នៅកន្លែងតែមួយ។
ប្រើសំឡេងរបស់អ្នកដើម្បីបង្កើតបរិយាកាសរស់នៅដ៏ល្អឥតខ្ចោះចុចប៊ូតុង Google Assistant* នៅលើតេឡេបញ្ជា​របស់​អ្នក ដើម្បី​ធ្វើបានកាន់តែច្រើននៅលើទូរទស្សន៍របស់អ្នកដោយប្រើសំឡេង​របស់អ្នក។ សុំឱ្យ Google គ្រប់គ្រងទូរទស្សន៍របស់អ្នក ឆ្លើយសំណួរ និងមើលប្រតិទិនរបស់អ្នក។ ឱ្យវាគ្រប់គ្រងឧបករណ៍ក្នុងផ្ទះឆ្លាតវៃទូទាំងផ្ទះរបស់អ្នក។
តេឡេបញ្ជា 360° Bluetooth ដែលដំណើរការពីគ្រប់ទិសដៅការភ្ជាប់ Bluetooth មានន័យថា អ្នកអាចគ្រប់គ្រងទូរទស្សន៍របស់អ្នកពីទិសដៅណាមួយដែលអ្នកជ្រើសរើស។ រីករាយជាមួយការចូលទៅកាន់ Netflix និង Prime Video យ៉ាងងាយស្រួលដោយគ្រាន់តែចុចតែម្តង។
ប្រើ​ប្រាស់​ផ្ទាំងបង្ហាញ​ឱ្យ​បាន​ច្រើន​បំផុត​ជាមួយ​នឹង​ការ​ភ្ជាប់អេក្រង់​ដែល​ងាយស្រួល​ប្រើBuilt-in Chromecast* ធ្វើឱ្យការបញ្ជូនខ្លឹមសារ​ទៅ​ទូរទស្សន៍​របស់អ្នកពីទូរសព្ទឆ្លាតវៃ ឬថេប្លេត​របស់​អ្នកកាន់តែងាយស្រួល។
មុខងារដ៏មានអានុភាពសម្រាប់បទពិសោធន៍រីករាយជាងមុន
Dolby Audio® និងការឌិកូដ DTS-HD® សម្រាប់សំឡេង 3D ដ៏ខ្លាំងក្លាឧបាល័រស្តេរ៉េអូ 5W ចំនួនពីរផ្តល់នូវបទពិសោធសំឡេង​ដ៏សម្បូរបែប ច្បាស់លាស់ និងច្រើនស្រទាប់។ ទទួល​បាន​បទ​ពិសោធ​សំឡេងបែបភាពយន្ត​ដ៏​អស្ចារ្យ​ពី​ផាសុកភាពនៅក្នុង​បន្ទប់ទទួលភ្ញៀវ​របស់​អ្នក​។
ភ្ជាប់ឧបករណ៍ជាច្រើនសម្រាប់ការកម្សាន្តកាន់តែច្រើនប្រើរន្ធដែលភ្ជាប់មកជាមួយជាច្រើនប្រភេទ ដើម្បី​ភ្ជាប់ឧបករណ៍ជាច្រើនទៅទូរទស្សន៍របស់អ្នក ដូចជា​កុំព្យូទ័រ កុងសូលហ្គេម និងឧបករណ៍ចាក់មេឌៀ។
  • HDMI x 3ភ្ជាប់ទៅកុំព្យូទ័រ/កុងសូលហ្គេម/ ប្រអប់ទូរទស្សន៍
  • អ៊ីសឺរណិត (ខ្សែ)ភ្ជាប់ជាមួយខ្សែបណ្តាញ
  • ប្រព័ន្ធផ្សាយឌីកូដសញ្ញា DVB-T2/C និង DVB-S2
  • សមាសធាតុក្នុង (AV)ភ្ជាប់ទៅឧបករណ៍អេឡិចត្រូនិក ដូចជាឧបករណ៍ចាក់ DVD
  • USB 2.0 x 2ភ្ជាប់ទៅឧបករណ៍ផ្ទុក​ទិន្នន័យ
Mi Tv P1 32Bluetooth 5.0
Mi Tv P1 32Wi-Fi 2.4GHz/5GHz
ស៊េរីទូរទស្សន៍ Mi TV P1Mi Tv P1 32ជីវិតឆ្លាតវៃ ការមើលកម្សាន្តគ្មានដែនកំណត់សេចក្តីលម្អិតរបស់ទូរទស្សន៍ Mi TV P1 32" >
*តម្រូវឱ្យមានកម្មវិធីដែលមាន Chromecast*Google Assistant មិនមានជាភាសា និងប្រទេស​មួយចំនួន​ទេ។ សូមមើលគេហទំព័រផ្លូវការរបស់ Google Assistant ដើម្បីទទួលបានព័ត៌មាន​បន្ថែម។*Google, Android TV, Chromecast built-in និងសញ្ញាផ្សេងទៀតគឺជាពាណិជ្ជសញ្ញារបស់ Google LLC ។*រូបភាព និងវីដេអូ​នៅលើទំព័រនេះគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ និងអាចមិនមែនជារូបតំណាងពិតប្រាកដនៃផលិតផលនោះទេ។*លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះនៅលើទំព័រផលិតផលនេះ ទិន្នន័យទាំងអស់បានមកពីមន្ទីរពិសោធន៍ Xiaomi សេចក្តីលម្អិតនៃការរចនាផលិតផល និងអ្នកផ្គត់ផ្គង់។ ទិន្នន័យធ្វើតេស្ត​អាចមានភាពខុសប្លែកគ្នា​បន្តិចបន្តួច​ដោយសារកំណែសុហ្វវែរ កំណែទូរសព្ទដែលបានធ្វើតេស្ត និងមជ្ឈដ្ឋានធ្វើតេស្តខុសៗគ្នា ហើយប្រហែលជាមិនឆ្លុះបញ្ចាំងពីផលិតផលជាក់ស្តែងនោះទេ។