Mi Robot Vacuum-Mop 2 Ultra Auto-empty Stationសម្អាតធុងសំរាមដោយស្វ័យប្រវត្តិជាមួយនឹងម៉ាស៊ីនរ៉ូបូតបូមធូលីរបស់អ្នក*ផលិតផលនេះអាចប្រើបានតែជាមួយម៉ាស៊ីនរ៉ូបូតបូមធូលី Mi Robot Vacuum-Mop 2 Ultra ប៉ុណ្ណោះ ការបូមធូលីពីរផ្លូវសម្អាតធុងសម្រាមភ្លាមៗត្រឹម 10 វិនាទី*ការរចនាការបូមធូលីពីរផ្លូវ និងលំហូរខ្យល់ដ៏ខ្លាំងក្លា 16,500 Pa* ជួយឱ្យធុងសំរាមរបស់ម៉ាស៊ីនរ៉ូបូតបូមធូលីបញ្ចេញចោលភ្លាមៗ។ យន្តការសម្អាតដោយខ្លួនឯងការពារការស្ទះជាមួយនឹងប្រសិទ្ធភាពកាន់តែប្រសើរ និងធ្វើឱ្យម៉ាស៊ីនរ៉ូបូតបូមធូលីដំណើរការយ៉ាងរលូន និងមានប្រសិទ្ធភាពគ្រប់ពេលវេលា។
16,500 Pa
ការបូមធូលីរហ័ស
ការរចនាបឺត និងផ្លុំវិលចុះឡើង
ការតាមដានសម្ពាធខ្យល់នៃបំពង់ខ្យល់* ម៉ាស៊ីនរ៉ូបូតបូមធូលី Mi Robot Vacuum-Mop 2 Ultra Auto-empty Station ត្រូវបានលក់ដាច់ដោយឡែក ហើយអាចប្រើបានជាមួយ Mi Robot Vacuum-Mop 2 Ultra តែប៉ុណ្ណោះ។ មុននឹងប្រើមុខងារសម្អាតដោយស្វ័យប្រវត្តិ សូមយកធុងសំរាមសម្អាតដោយស្វ័យប្រវត្តិចេញពីការវេចខ្ចប់របស់មុខងារសម្អាតដោយស្វ័យប្រវត្តិ បន្ទាប់មកប្តូរធុងសំរាមនៅក្នុងម៉ាស៊ីនរ៉ូបូតបូមធូលី ដើម្បីធានាថាមុខងារសម្អាតដោយស្វ័យប្រវត្តិដំណើរការបានត្រឹមត្រូវ។ បើកកុងតាក់នៅខាងក្រោយស្ថានីយសម្អាតដោយស្វ័យប្រវត្តិ មុននឹងប្រើវា។
ថង់ធូលីដែលមានចំណុះខ្ពស់ 4Lបោះចោលនៅពេលពេញ ចំណេញពេលវេលា និងកាត់បន្ថយបញ្ហាថង់ធូលីដែលមានចំណុះខ្ពស់មានចំំណុះច្រើនជាង 10 ដងនៃធុងសំរាមរបស់ម៉ាស៊ីនរ៉ូបូតបូមធូលីធម្មតា ក្រៅពីនេះគឺងាយស្រួលប្រើ និងអាចចល័តបាន។
ថង់ធូលីដែលមានចំណុះខ្ពស់ 4L = ធុងសំរាមស្តង់ដារ 10 x 400mL*ម៉ាស៊ីនរ៉ូបូតបូមធូលី Mi Robot Vaccum-Mop 2 Ultra Auto-empty Station និងថង់ដែលអាចចោលបានត្រូវបានលក់ដោយឡែកពីគ្នា។ ប៊ូតុង All-in-one ងាយស្រួលសម្រាប់សម្អាត និងជម្រះថតធូលីប៊ូតុងនេះមានទីតាំងនៅផ្នែកខាងលើនៃស្ថានីយសម្អាតដោយស្វ័យប្រវត្តិក្នុងកម្ពស់ដ៏ងាយស្រួលមួយ ដូច្នេះអ្នកអាចឱ្យម៉ាស៊ីនបូមធូលីចាប់ផ្តើមសម្អាតនៅពេលប៉ះប៊ូតុងដោយមិនចាំបាច់អង្គុយចុះ។
យកចិត្តទុកដាក់លើការសម្អាតលម្អិត និងប្រកបដោយវិជ្ជាជីវៈ
![Mi Robot Vacuum Mop 2 Ultra Auto Empty Station]()
មុខងារ 2 ក្នុងពេលតែមួយ សាកថ្ម និងសម្អាតថតធូលីស្របគ្នាចំណេញពេលវេលា និងប្រើប្រាស់កន្លែងទំនេរយ៉ាងឆ្លាតវៃ
ការរចនាបំពង់ខ្យល់ដែលត្រង់ និងថ្លាងាយស្រួលក្នុងការពិនិត្យ សម្អាត និងជម្រះ
![Mi Robot Vacuum Mop 2 Ultra Auto Empty Station]()
![Mi Robot Vacuum Mop 2 Ultra Auto Empty Station]()
បំពាក់ធុងសំរាមសម្អាតដោយស្វ័យប្រវត្តិប្ដូរធុងសំរាមនៅក្នុងម៉ាស៊ីនបូមធូលីជាមួយគ្នា ដើម្បីប្រើមុខងារសម្អាតដោយស្វ័យប្រវត្តិឱ្យបានត្រឹមត្រូវ* ធុងសំរាមសម្អាតដោយស្វ័យប្រវត្តិអាចប្រើបានជាមួយម៉ាស៊ីនរ៉ូបូតបូមធូលី Mi Robot Vacuum-Mop 2 Ultra តែប៉ុណ្ណោះ។
*ការបូមធូលីរយៈពេល 10 វិនាទី៖ ទិន្នន័យពីមន្ទីរពិសោធន៍បច្ចេកវិទ្យា Dreame Technology។ រយៈពេលបូមធូលី 10 វិនាទី បានវាស់វែងដោយប្រើនាឡិកាបញ្ឈប់ជាមួយនឹងភាពជាក់លាក់ 0.01 វិនាទី។*កម្លាំងបឺត 16,500Pa ៖ ទិន្នន័យពីមន្ទីរពិសោធន៍បច្ចេកវិទ្យា Dreame Technology។ ការធ្វើតេស្តសមត្ថភាពកង្ហារត្រូវបានប្រើ ដើម្បីវាស់វែងម្តងហើយម្តងទៀតនូវសម្ពាធបឺតអតិបរមានៃម៉ូទ័រនៅច្រកចូលជាមួយនឹងការផ្គត់ផ្គង់ថាមពល 220V ។ តម្លៃដែលបានវាស់វែងទាំងអស់គឺខ្ពស់ជាង 16500Pa ។