10000 mAh
Mi Power Bank 3Ultra Compact
ធ្វើដំណើរយ៉ាងងាយស្រួលជាមួយនឹងដុំថាមពលជំនួយតូចមួយការរចនារូបរាងដ៏តូច | ស្នូលថ្មមានគុណភាពខ្ពស់ | ការសាកថ្មរហ័សឆ្លាតវៃ
10000mah Mi Power Bank 3 Ultra Compactស័ក្ដិសមសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស [1]

10000mah Mi Power Bank 3 Ultra Compactទំហំថ្មធំ 10000 mAh, រូបរាងតូចខ្លាំង
10000mah Mi Power Bank 3 Ultra Compactរន្ធ USB-A/USB-C សម្រាប់ការបញ្ចេញថាមពលរហូតដល់ 22.5 W
10000mah Mi Power Bank 3 Ultra Compactការសាកថ្មក្នុងពេលដំណាលគ្នាសម្រាប់ទូរសព្ទឆ្លាតវៃ ថេប្លេត និង Switch
10000mah Mi Power Bank 3 Ultra Compactសាកពេញក្នុងរយៈពេល 3.5 ម៉ោង
ដុំជំនួយថាមពលតូចល្មមសម្រាប់ការទុកនៅក្នុងហោប៉ៅរបស់អ្នកតួខ្លួនតូចខ្លាំងមានទម្ងន់ប្រហែល 200 g* ហើយមានទំហំធំជាងឆ្នាំងសាកស្តង់ដាររបស់ Mi Notebook ត្រឹមតែ 1/3* ងាយស្រួលទុកក្នុងហោប៉ៅរបស់អ្នក*។
ទំហំថ្មធំ 10000 mAh គ្រប់គ្រាន់ សម្រាប់ការសាកថ្មទូរសព្ទរបស់អ្នកចំនួនបីដង*អាចផ្តល់ការសាកថ្មពេញចំនួនបីដងសម្រាប់ iPhone SE2 ថ្មីដោយប្រើថ្មប៉ូលីមែរលីចូមអ៊ីយ៉ុងគុណភាពខ្ពស់។
1.6សាកថ្ម
Redmi K30
1.4សាកថ្ម
Mi 10
1.6សាកថ្ម
Mi 10 Pro
3.1សាកថ្ម
iPhone SE2
ថាមពលបញ្ចេញ 22.5 W កាត់បន្ថយរយៈពេលសាកថ្មបាន 54%រន្ធ USB-A និង USB-C អាចប្រើជាមួយរន្ធបញ្ចេញថាមពលខ្ពស់បំផុត 22.5 W ដែលផ្តល់នូវការសាកថ្មលឿនសម្រាប់ឧបករណ៍ឆ្លាតវៃ។ រួមជាមួយនឹងខ្សែ Mi Type-C និង Lightning (1m)* រយៈពេលសាកសម្រាប់ iPhone 11 ត្រូវបានកាត់បន្ថយប្រហែល 54% បើប្រៀបធៀបទៅនឹងឆ្នាំងសាកស្តង់ដារ Apple 5 W ។
ការសាកថ្មសម្រាប់ iPhone 1110000mAh Mi Power Bank 3 Ultra Compact
ប្រហែល1hour45minutes*
ឆ្នាំងសាកស្តង់ដារ Apple 5 W
ប្រហែល3hours52minutes*
អាចសាកឧបករណ៍បីក្នុងពេលតែមួយ អាចប្រើជាមួយទូរសព្ទឆ្លាតវៃ ថេប្លេត និង Switchបន្ថែមពីលើរន្ធបញ្ចេញថាមពល USB-A ចំនួនពីរ និងមានរន្ធបញ្ចេញថាមពល USB-C មួយផងដែរ។ រន្ធទាំងបីអាចប្រើ ដើម្បីសាកឧបករណ៍បីក្នុងពេលតែមួយ។
10000mah Mi Power Bank 3 Ultra Compact
ការសាកថ្មលឿនចំនួនពីរផ្លូវ USB-C បទពិសោធដុំសាកថ្មដ៏លឿនជាងមុនមានរន្ធបញ្ចូលថាមពលខ្ពស់ពីរ៖ USB-C និង Micro-USB ។ រន្ធ USB-C អាចប្រើជាមួយការសាកថ្មលឿនចំនួនពីរផ្លូវ និងមានសមត្ថភាពបញ្ចូលថាមពលខ្ពស់បំផុត 22.5 W ដែលកាត់បន្ថយរយៈពេលដែលត្រូវការ ដើម្បីសាកដុំថាមពលជំនួយ។
3.5ម៉ោង*
ការសាកថ្មជំនួយ
ងាយស្រួលប្រើ អាចប្រើជាមួយការសាកថ្មចរន្តទាបចុចប៊ូតុង "ពិនិត្យថ្ម" ពីរដង ដើម្បីប្តូរទៅមុខងារសាកថ្មចរន្តទាប ដើម្បីសាកឧបករណ៍ចរន្តទាប ដូចជាកាស Mi Bluetooth Headset, នាឡិកាឆ្លាតវៃ Mi Smart Band ជាដើម។* ងាយស្រួលបំពេញតម្រូវការសាកថ្មប្រចាំថ្ងៃរបស់អ្នកសម្រាប់ឧបករណ៍ដែលមានចរន្តទាប។
ឈីប IC ដែលមានគុណភាពខ្ពស់ ដើម្បីការប្រើប្រាស់ប្រចាំថ្ងៃកាន់តែមានសុវត្ថិភាពប្រើប្រាស់សេនស័រកាប៉ាស៊ីទ័រ និងអាំងឌុចស្យុងដែលមានភាពជាក់លាក់ រួមទាំងឈីបសៀគ្វីកម្រិតខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃអត្រាបំប្លែង និងធ្វើឱ្យមានស្ថិរភាពនៃកម្លាំងវ៉ុលបញ្ចេញថាមពល ហើយក្នុងពេលដំណាលគ្នាផ្តល់នូវការការពារច្រើនសម្រាប់សៀគ្វី។ ធានាការផ្គត់ផ្គង់ថាមពលប្រចាំថ្ងៃសម្រាប់អ្នកប្រើប្រាស់។
10000mah Mi Power Bank 3 Ultra Compactការពារសីតុណ្ហភាព
10000mah Mi Power Bank 3 Ultra Compactការពារការឆ្លងភ្លើង
10000mah Mi Power Bank 3 Ultra Compactការពារការកំណត់ឡើងវិញ
10000mah Mi Power Bank 3 Ultra Compactការពារការលើសកម្លាំងវ៉ុល បញ្ចូលថាមពល
10000mah Mi Power Bank 3 Ultra Compactការពារការលើសចរន្ត បញ្ចូលថាមពល
10000mah Mi Power Bank 3 Ultra Compactការពារការលើសចរន្ត បញ្ចេញថាមពល
10000mah Mi Power Bank 3 Ultra Compactការពារការលើសកម្លាំងវ៉ុល បញ្ចេញថាមពល
10000mah Mi Power Bank 3 Ultra Compactការពារការសាកថ្ម លើសបន្ទុក និងការបញ្ចេញ ថាមពលលើសបន្ទុក
10000mah Mi Power Bank 3 Ultra Compactការពារការឆ្លងភ្លើង ពីការលើសកម្លាំងវ៉ុល កម្រិត hardware
10000mah Mi Power Bank 3 Ultra Compact
ស្រោមមិនប៉ះពាល់ដល់បរិស្ថាន*ស្រោម PC + ABS ដោយមិនមានការរំខាន
10000mah Mi Power Bank 3 Ultra Compact
គ្រាប់ចុចបង្កប់រចនាយ៉ាងប៉ិនប្រសប់ជាមួយការចាក់ពុម្ពដែលប្រើតែវត្ថុធាតុដើមតែមួយ
10000mah Mi Power Bank 3 Ultra Compact
សញ្ញាបង្ហាញ LEDពិនិត្យកម្រិតថ្មរបស់អ្នកភ្លាមៗ
* អនុលោមតាមស្តង់ដារអាកាសចរណ៍អន្តរជាតិ៖ ឧបករណ៍សាកថ្មចល័តតែមួយដែលមានសមត្ថភាពតិចជាង 100 Wh ដែលត្រូវបានបញ្ជាក់ដោយ UN38.3 ។ វិញ្ញាបនបត្រ UN38.3 ចេញដោយ Shanghai TECH. Chemical Industry Testing Co., Ltd., លេខរបាយការណ៍ធ្វើតេស្ត៖ NO.1120060280។ *ធំជាងឆ្នាំងសាកស្តង់ដារសម្រាប់ Mi Notebook ត្រឹមតែ 1/3 ប៉ុណ្ណោះ៖ វិមាត្ររបស់ថ្មជំនួយ Mi Power Bank 3 ទំហំ 10000mAh រូបរាងតូចខ្លាំង គឺ 90×63.9×24.4 mm ហើយវិមាត្រនៃឆ្នាំងសាកស្តង់ដារសម្រាប់ Mi Notebook គឺ 30.8×60×57mm (មិនរួមបញ្ចូលខ្សែ) ដូច្នេះ ថ្មជំនួយ Mi Power Bank 3 ទំហំ 10000mAh រូបរាងតូចខ្លាំង គឺធំជាងឆ្នាំងសាកស្តង់ដារសម្រាប់ Mi Notebook ត្រឹមតែ 1/3 ប៉ុណ្ណោះ។ *ស័ក្តិសមសម្រាប់ទុកនៅក្នុងហោប៉ៅរបស់អ្នក៖ ដុំថាមពលជំនួយ Mi Power Bank 3 ទំហំ 10000mAh រូបរាងតូចខ្លាំង មានទម្ងន់ប្រហែល 200 ក្រាមនិងមានតួខ្លួនតូច។ ពេលមិនប្រើអាចរក្សាទុកក្នុងហោប៉ៅបានយ៉ាងងាយស្រួល។ កន្លែងដែលបិទជិតអាចធ្វើឲ្យមានការសាយភាយកំដៅនៃដុំថាមពល និងឧបករណ៍ផ្សេងទៀតនៅពេលកំពុងប្រើ។ ដូច្នេះហើយ នៅពេលសាកថ្មទូរសព្ទដៃ និងឧបករណ៍ផ្សេងទៀតក្នុងរយៈពេលយូរ សូមកុំដាក់ដុំថាមពល ទូរសព្ទដៃ ឬឧបករណ៍ផ្សេងទៀតនៅក្នុងហោប៉ៅរបស់អ្នក ដើម្បីធានាបាននូវការបញ្ចេញកម្តៅបានល្អសម្រាប់ទូរសព្ទរបស់អ្នក និងឧបករណ៍ផ្សេងទៀត។ *គ្រប់គ្រាន់សម្រាប់ការសាកថ្មទូរសព្ទចំនួនបីដង៖ ត្រូវបានធ្វើតេស្តនៅសីតុណ្ហភាពបន្ទប់ 25±2°C iPhone SE (A2298) ។ ថ្មជំនួយ Mi Power Bank 3 ទំហំ 10000mAh ដែលមានថ្មពេញ អាចសាក iPhone SE (A2298) ក្នុងមុខងារ Airplane Mode ជាមួយនឹងថ្ម 1% បានពេញប្រហែល 3.1 ដង។ *ខ្សែ Mi Type-C និងខ្សែ Lightning (1m)៖ ខ្សែភ្ជាប់នៅរន្ធ USB-C របស់ថ្មជំនួយ ហើយអាចប្រើដើម្បីសាកឧបករណ៍ Apple ជាមួយនឹងរន្ធសាក Lightning។ ខ្សែមិនត្រូវបានរួមបញ្ចូលនៅក្នុងប្រអប់ទេ និងត្រូវការទិញដោយឡែកពីគ្នា។ *សាកពេញក្នុងរយៈពេល 3.5 ម៉ោង៖ ឆ្នាំងសាកកម្រិត 24 W ឬលើសពីនេះ និងខ្សែ C ទៅ C ត្រូវបានប្រើប្រាស់សម្រាប់ការធ្វើតេស្ត។ ខ្សែ និងឆ្នាំងសាកមិនត្រូវបានរួមបញ្ចូលនៅក្នុងប្រអប់ទេ និងត្រូវការទិញដោយឡែកពីគ្នា។ *ថ្មជំនួយ Mi Power Bank 3 ទំហំ 10000mAh ក៏អាចប្រើជាមួយការសាកថ្មចរន្តទាបសម្រាប់កាស Bluetooth និងនាឡិកាឆ្លាតវៃពីម៉ាកផ្សេងក្រៅពី Xiaomi ផងដែរ។ *ស្រោមមិនប៉ះពាល់ដល់បរិស្ថាន៖ ការធ្វើតេស្តការពារបរិស្ថាន RoHS ត្រូវបានអនុវត្តដោយក្រុមហ៊ុន Dongguan EMTEK Technology Co., Ltd. លេខរបាយការណ៍ធ្វើតេស្ត៖ ED200511006CR001។ លុះត្រាតែមានការកត់សម្គាល់ផ្សេង ទិន្នន័យទាំងអស់ខាងលើគឺជាតម្លៃដែលវាស់ពីមន្ទីរពិសោធន៍ Zimi ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យអាចខុសគ្នាទៅតាមការផ្លាស់ប្ដូរមជ្ឈដ្ឋានខាងក្រៅ (ឧ. កំណែសុហ្វវែរឧបករណ៍ សីតុណ្ហភាពជុំវិញ)។