Warranty(KH)

ការជូនដំណឹងអំពីការធានារបស់ក្រុមហ៊ុន XIAOMI

ការធានានេះផ្តល់ឱ្យអ្នកនូវសិទ្ធិជាក់លាក់ ហើយអ្នកអាចនឹងមានសិទ្ធិផ្សេងទៀតដែលបានផ្ទេរដោយច្បាប់នៃប្រទេស ខេត្ត ឬរដ្ឋរបស់អ្នក។ ប្រាកដណាស់ នៅតាមបណ្តាប្រទេស ខេត្ត ឬរដ្ឋមួយចំនួន ច្បាប់អ្នកប្រើប្រាស់អាចនឹងដាក់កំហិតរយៈពេលនៃការធានាជាអប្បបរមា។ ក្រៅពីការអនុញ្ញាតដោយច្បាប់ ក្រុមហ៊ុន XIAOMI មិនដកចេញ កំណត់ ឬបញ្ឈប់បណ្ដោះអាសន្ននូវសិទ្ធិផ្សេងទៀតដែលអ្នកអាចមាននោះទេ។ ដើម្បីយល់ដឹងឱ្យបានទូលំទូលាយអំពីសិទិ្ធរបស់អ្នក យើងអញ្ជើញអ្នកឱ្យសិក្សាអំពីច្បាប់នៅក្នុងប្រទេស ខេត្ត ឬរដ្ឋរបស់អ្នក។ ការធានាតាមកិច្ចសន្យានេះអនុវត្តចំពោះតែគ្រឿងហាដវែររបស់ផលិតផល Xiaomi តែប៉ុណ្ណោះ (តទៅនេះហៅថា “ផលិតផល”) ដែលត្រូវបានផ្គត់ផ្គង់ដំបូង ហើយមិនបានអនុវត្តចំពោះសុហ្វវែរ ឬឧបករណ៍ផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមហ៊ុន Xiaomi ឬភាគីទីបីដែលកិច្ចព្រមព្រៀងអាជ្ញាបណ្ណអ្នកប្រើប្រាស់ចុងក្រោយ ឬលិខិតធានា/រ៉ាប់រងដាច់ដោយឡែក ឬការលើកលែងត្រូវបាន ផ្តល់ជូន ឬមានគោលបំណង ដើម្បីអនុវត្តនោះទេ។

ការធានាលើផលិតផលដែលមានរយៈពេលកំណត់

ក្រុមហ៊ុន Xiaomi ធានាដល់អ្នកទិញដំបូងថាផលិតផល Xiaomi របស់អ្នកនឹងមិនមានបញ្ហាពាក់ព័ន្ធនឹងសមា្ភរ និងភាពស្ទាត់ជំនាញ ដែលស្ថិតនៅក្រោមការប្រើប្រាស់ធម្មតាក្នុងអំឡុងរយៈពេលធានានោះទេ។ ការធានាមានរយៈពេល និងត្រូវបានផ្តល់ជូនសម្រាប់រយៈពេលមួយ (1) ឆ្នាំ សម្រាប់ឧបករណ៍ជាច្រើន រយៈពេលប្រាំមួយ (6) ខែសម្រាប់ថ្ម និងឆ្នាំងសាកដែលអាចផ្លាស់ប្ដូរបាន រយៈពេលមួយ (1) ឆ្នាំសម្រាប់ថ្មដែលមិនអាចផ្លាស់ប្តូរបានគិតចាប់ពីថ្ងៃទិញ។ ក្រៅពីខខាងលើនេះ ក្រុមហ៊ុន Xiaomi មិនដកចេញ កំណត់ ឬបញ្ឈប់ រយៈពេលធានាតាមផ្លូវច្បាប់ជាអប្បបរមាដែលបានកំណត់ដោយច្បាប់ទេ។ ក្រុមហ៊ុន Xiaomi មិនធានាថាប្រតិបត្តិការនៃផលិតផលនេះនឹងមិនមានការរំខាន ឬមិនមានបញ្ហានោះទេ។

ដំណោះស្រាយ

ក្នុងករណីដែលមានបញ្ហាកើតឡើង នៅកម្រិតពេញលេញដែលបានអនុញ្ញាតដោយច្បាប់ ទាំងនេះគឺជាដំណោះស្រាយផ្តាច់មុខ និងតែមួយគត់របស់អ្នក។ អាចនឹងមានការគិតថ្លៃដឹកជញ្ជូន និងការចាត់ចែង លើកលែងតែត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន។ ផលិតផលហាដវែរបន្លាស់ណាមួយនឹងត្រូវបានធានាសម្រាប់រយៈពេលដែលនៅសល់នៃរយៈពេលធានាដើម ឬសាមសិប (30) ថ្ងៃ រយៈពេលណាមួយដែលយូរជាងគេ ឬសម្រាប់រយៈពេលបន្ថែមណាមួយដែលអាចអនុវត្តបាននៅក្នុងដែនសមត្ថកិច្ចរបស់អ្នក។  

វិធីដើម្បីទទួលបានសេវាកម្មធានា

ស្របតាមច្បាប់ជាធរមាន ក្រុមហ៊ុន Xiaomi អាចនឹងតម្រូវឱ្យអតិថិជនផ្តល់ភ័ស្តុតាងនៃព័ត៌មានលម្អិតអំពីការទិញ និងប័ណ្ណធានាជាមួយនឹង IMEI នៃផលិតផល។ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការបម្រុងទុកទិន្នន័យ សុហ្វវែរ ឬឯកសារផ្សេងទៀតដែលអ្នកអាចនឹងរក្សាទុក ឬទុកនៅលើផលិត ផល។ វាអាចដែលថាទិន្នន័យ សុហ្វវែរ ឬឯកសារផ្សេងទៀតនឹងត្រូវបានបាត់បង់ ឬត្រូវបានធ្វើកំណែទម្រង់ក្នុងអំឡុងពេលប្រើប្រាស់ ហើយក្រុមហ៊ុន Xiaomi នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយបែបនេះទេ។

ការមិនរាប់បញ្ចូល និងការកំណត់

លុះត្រាតែមានការបញ្ជាក់ផ្សេងទៀតពីក្រុមហ៊ុន Xiaomi ការធានាដែលមានរយៈពេលកំណត់នេះអនុវត្តចំពោះតែផលិតផលដែលផលិតដោយក្រុមហ៊ុន Xiaomi ឬដែលអាចត្រូវបានកំណត់ដោយ និក្ខិតសញ្ញា “Xiaomi” ឬ “Mi” ឈ្មោះពាណិជ្ជកម្ម ឬរូបសញ្ញាដែលភ្ជាប់ជាមួយផលិតផលនោះ។ ការធានាដែលមានរយៈពេលកំណត់មិនអនុវត្តចំពោះ៖ (ក) ការខូចខាតណាមួយដោយសារសកម្មភាពរបស់ធម្មជាតិ ឬព្រះ ឧទាហរណ៍ការវាយប្រហារដោយរន្ទះ ខ្យល់ព្យុះ ទឹកជំនន់ អគ្គិភ័យ រញ្ជួយដី ឬមូលហេតុខាងក្រៅផ្សេងទៀត (ខ) ការធ្វេសប្រហែស។ (គ) ការប្រើប្រាស់ខាងពាណិជ្ជកម្ម (ឃ) ការកែតម្រូវ ឬការកែប្រែចំពោះផ្នែកណាមួយនៃផលិតផល។ (ង) ការខូចខាតដែលបណ្តាលមកពីការប្រើជាមួយផលិតផលដែលមិនមែនជារបស់ក្រុមហ៊ុន Xiaomi ។ (ច) ការខូចខាតដែល បណ្តាលមកពីគ្រោះថ្នាក់ ការរំលោភបំពាន ឬការប្រើប្រាស់ខុស។ (ឆ) ការខូចខាតដែលបណ្តាលមកពីការដំណើរការផលិតផលដែលនៅខាងក្រៅការប្រើប្រាស់ដែលទទួលបានការអនុញ្ញាត ឬមានគោលបំណងដែលបានពណ៌នាដោយក្រុមហ៊ុន Xiaomi ឬជាមួយការផ្គត់ផ្គង់វ៉ុល ឬថាមពលមិនត្រឹមត្រូវ។ (ជ) ការខូចខាតដែលបណ្តាលមកពីសេវាកម្ម (រួមទាំងការអាប់ហ្គ្រេដ ឬការបន្ថែម) ដែលធ្វើឡើងដោយអ្នកដែលមិនមែនជាតំណាងរបស់ក្រុមហ៊ុន Xiaomi ឬ (ឈ) ការមិនធ្វើតាមការណែនាំទាក់ទងនឹងការប្រើប្រាស់ផលិតផល។ ការស្ដារឡើងវិញ និងការដំឡើងកម្មវិធីសុហ្វវែរ និងទិន្នន័យអ្នកប្រើឡើងវិញមិនត្រូវបានរ៉ាប់រងក្រោមការធានាដែលមានរយៈពេលកំណត់នេះទេ។ មិនមានអ្នកលក់បន្ត ភ្នាក់ងារ ឬនិយោជិករបស់ក្រុមហ៊ុន Xiaomi ត្រូវបានអនុញ្ញាតឱ្យធ្វើការកែប្រែ បន្ត ឬបន្ថែមលើការធានាដែលមានរយៈពេលកំណត់នេះទេ។ ប្រសិនបើលក្ខខណ្ឌណាមួយត្រូវបានចាត់ទុកថាខុសច្បាប់ ឬមិនអាចអនុវត្តបានទេ នីត្យានុកូលភាព ឬភាពអនុវត្តបាននៃលក្ខខណ្ឌដែលនៅសល់នឹងមិនត្រូវបានរងឥទ្ធិពល ឬអន់ថយទេ។ លើកលែងតែមានការហាមឃាត់ដោយច្បាប់ ឬក៏ត្រូវបានសន្យាផ្សេងពីនេះដោយក្រុមហ៊ុន Xiaomi សេវាកម្មក្រោយពេលលក់នឹងត្រូវបានដាក់កំហិតចំពោះប្រទេស ឬតំបន់នៃការទិញដើម។

ការធានាដោយតុណ្ហីភាព

លើកលែងតែមានការហាមឃាត់ដោយច្បាប់ជាធរមាន ការធានាដោយតុណ្ហីភាពទាំងអស់ (រួមមានការធានាលើការធ្វើពាណិជ្ជកម្ម និងភាពសមស្របសម្រាប់គោលបំណងណាមួយ) នឹងត្រូវបានដាក់កំហិតចំពោះរយៈពេលនៃការធានាដែលមានរយៈពេលកំណត់នេះ។ ដែនសមត្ថកិច្ចមួយចំនួនមិនអនុញ្ញាតឱ្យមានដែនកំណត់លើរយៈពេលនៃការធានាដោយតុណ្ហីភាពនោះទេ ដូច្នេះដែនកំណត់ខាងលើមិនអនុវត្តចំពោះអ្នកទេ។

ការកំណត់នៃការខូចខាត

លើកលែងតែមានការហាមឃាត់ដោយច្បាប់ជាធរមាន ក្រុមហ៊ុន Xiaomi មិនត្រូវទទួលខុសត្រូវចំពោះការខូចខាតដោយចៃដន្យ ដោយប្រយោល ពិសេស ឬជាផលវិបាកណាមួយឡើយ រួមមានជាអាទិ៍ការបាត់បង់ប្រាក់ចំណេញ ប្រាក់ចំណូល ឬទិន្នន័យ ការខូចខាតដែលកើតចេញពីការរំលោភបំពានណាមួយលើការធានា ឬលក្ខខណ្ឌជាក់លាក់ ឬដោយតុណ្ហីភាព ឬស្ថិតនៅក្រោមទ្រឹស្តីច្បាប់ណាមួយផ្សេងទៀត សូម្បីតែនៅពេលក្រុមហ៊ុន Xiaomi ត្រូវបានណែនាំអំពីលទ្ធភាពនៃការខូចខាតបែបនេះក៏ដោយ។ យុត្តាធិការមួយចំនួនមិនអនុញ្ញាតឱ្យមានការរាប់បញ្ចូល ឬការកំណត់លើការខូចខាតពិសេស ដោយប្រយោល ដោយចៃដន្យ ឬជាផលវិបាកទេ ដូច្នេះការកំណត់ ឬការមិនរាប់បញ្ចូលខាងលើមិនអាចអនុវត្តចំពោះអ្នកទេ។

ព័ត៌មានអំពីមជ្ឈមណ្ឌលសេវាកម្មដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន XIAOMI


ប្រទេស

ទីក្រុង

មជ្ឈមណ្ឌលសេវាកម្មដែលទទួលបានការអនុញ្ញាត

អាសយដ្ឋាន

ថ្ងៃធ្វើការ

ម៉ោងធ្វើការ

លេខទូរសព្ទ

ប្រទេសកម្ពុជា

ភ្នំ ពេញ

KH-GT-ESC- ភ្នំពេញ

ផ្ទះលេខ #49BE0 ផ្លូវ សុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌ័ ចំការមន រាជធានី ភ្នំពេញ

ថ្ងៃចន្ទដល់ថ្ងៃសុក្រ

9Am to 5:30Pm

081 47 68 65