Xiaomi TV S Mini LED 75 2026 ទិដ្ឋភាពរួម

គួរឱ្យភ្ញាក់ផ្អើលគ្រប់ឈុតឆាក

QD-Mini LED 512 តំបន់ សម្រាប់កម្រិតពណ៌ដិត និងច្បាស់រស់រវើក
ពន្លឺខ្លាំងបំផុតរហូតដល់ 1200 នីត ច្បាស់ត្រជាក់ភ្នែក1
អត្រាផ្ទុកឡើងវិញ 120Hz ធ្វើឱ្យ​ការលេងហ្គេមដំណើរការរលូន2
សំឡេងដ៏ពិរោះរណ្តំជាមួយ Dolby Audio™ និង DTS:X3, 4
អ្វីគ្រប់យ៉ាងដែលអ្នកផ្សាយ ទាំងអស់នៅលើអេក្រង់តែមួយ5
1. ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
2. អត្រាផ្ទុកឡើងវិញ 120Hz តម្រូវឱ្យបើកម៉ូដ Game Boost 120Hz នៅក្នុងសំណុំកំណត់។ អាចប្រើជាមួយរន្ធ HDMI ក្នុងអត្រា 120Hz ក្នុងកម្រិតច្បាស់ 1920 × 1080 ឬ 2560 × 1440។
3. Dolby និងនិមិត្តសញ្ញា double-D គឺជាពាណិជ្ជសញ្ញារបស់ Dolby Laboratories Licensing Corporation។
4. តម្រូវឱ្យមានខ្លឹមសារវីដេអូដែលអាចប្រើជាមួយ Dolby Audio™ និងការឌិកូដ DTS។
5. Google TV គឺជាឈ្មោះនៃបទពិសោធន៍កម្មវិធីរបស់ឧបករណ៍នេះ និងជាពាណិជ្ជសញ្ញារបស់ Google LLC។
មើលខ្សែភាពយន្ត
ការបោះជំហានទៅមុខក្នុងឧត្តមភាពនៃរូបភាព
ការឈានទៅដល់កម្រិតថ្មីមួយទៀតនៃសមត្ថភាពបង្ហាញរូបភាព
បច្ចេកវិទ្យាបន្ថយពន្លឺតាមកន្លែងបែប Mini LED កម្រិតខ្ពស់ ការគ្រប់គ្រងពន្លឺ និងស្រមោលយ៉ាងជាក់លាក់ ដើម្បីឱ្យមើលទៅច្បាស់ត្រជាក់ភ្នែក
ខុសពីអេក្រង់ LCD ស្តង់ដា ឬអេក្រង់ Mini LED ដែលមានតំបន់បន្ថយពន្លឺតិច បច្ចេកវិទ្យាបន្ថយពន្លឺ Mini LED កម្រិតខ្ពស់ បែងចែកអេក្រង់ទៅជាតំបន់ពន្លឺខាងក្រោយដាច់ដោយឡែកក្នុងបរិមាណច្រើន ដែលគ្រប់គ្រងពន្លឺ និងភាពងងឹតនៅក្នុងគ្រប់ផ្នែកនៃរូបភាពយ៉ាងជាក់លាក់។
បំពាក់ដោយសិនស័រពន្លឺដែលចាប់សញ្ញាពន្លឺជុំវិញក្នុងពេលជាក់ស្តែង និងកែតម្រូវពន្លឺអេក្រង់ដោយស្វ័យប្រវត្តិ រួមជាមួយសិនស័រវាស់សីតុណ្ហភាពពណ៌ដែលកែតម្រូវពណ៌ក្នុងពេលជាក់ស្តែង មុខងារនេះផ្តល់នូវពន្លឺច្បាស់ល្អ កម្រិតពន្លឺដិតខ្លាំង និងច្បាស់លម្អិតដូចធម្មជាតិពិតៗ។
Mini LED
បច្ចេកវិទ្យាបង្ហាញរូបភាពកម្រិតកំពូល
512
តំបន់ពន្លឺខាងក្រោយ
សិនស័រពន្លឺ
ចាប់សញ្ញាពន្លឺ និងសីតុណ្ហភាពពណ៌
បច្ចេកវិទ្យា Quantum Dot នៃអេក្រង់ QLED
ពន្លឺខ្លាំងបំផុត 1200 នីត ពន្លឺច្បាស់ល្អត្រជាក់ភ្នែក
ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត និងការគ្រប់គ្រងពន្លឺខាងក្រោយកម្រិតខ្ពស់ វាផ្តល់នូវកម្រិតពន្លឺ និងស្រមោលយ៉ាងច្បាស់អស្ចារ្យ ដែលអាចប្រៀបផ្ទឹមបានទៅនឹងពិភពពិតៗ។ ចាប់ពីពន្លឺព្រះអាទិត្យរះដ៏ស្រស់បំព្រង រហូតដល់មេឃពេលរាត្រីដែលមានផ្កាយព្រិចៗ គ្រប់ចំណុចលម្អិតទាំងអស់គឺច្បាស់ល្អត្រជាក់ភ្នែក។
1200 នីត6
ពន្លឺខ្លាំង
0.0001 នីត7
កម្រិតពណ៌ខ្មៅដិតស្រុបដូចអេក្រង់ OLED
12000,000:1
សមាមាត្រកម្រិតពណ៌ឌីណាមិកខ្លាំងបំផុត8
ពន្លឺទាប
ពន្លឺខ្ពស់
ការដំឡើងគុណភាពបន្ទះឈីបបញ្ចេញពន្លឺ និងលែនអុបទិកដែលចាប់សញ្ញាបានរហ័សបំផុត ធានាថាពន្លឺភ្លឺជាងមុន និងចែកចាយពន្លឺស្មើគ្នាល្អបំផុត។
ម៉ាស៊ីនបញ្ចេញពន្លឺ និងកញ្ចក់លែនកម្រិតស្តង់ដា
ម៉ាស៊ីនបញ្ចេញពន្លឺ និងលែនប្រសើរជាងមុន។
បច្ចេកវិទ្យាបង្កើតឡើងវិញនូវសីតុណ្ហភាពពហុពណ៌
ពណ៌រស់រវើក និងស្រស់ស្អាតដូចធម្មជាតិពិតៗ
បច្ចេកវិទ្យានេះមានសមត្ថភាពបង្ហាញពណ៌កម្រិតអាជីព សីតុណ្ហភាពពណ៌ច្រើនប្រភេទ និងកាមុតពណ៌រហូតដល់ទៅបី។ នៅពេលបើកដំណើរការបច្ចេកវិទ្យាបន្ថយពន្លឺតាមកន្លែង សីតុណ្ហភាពពណ៌ក៏អាចត្រូវបានកែតម្រូវយ៉ាងឆ្លាតវៃលើកម្រិតពន្លឺផ្សេងៗគ្នាផងដែរ ដែលធានាថាពណ៌បង្ហាញច្បាស់ស៊ីគ្នា ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺបែបណាក៏ដោយ។
1.07 ប៊ីលានពណ៌9
ការបង្ហាញពណ៌ពិតៗ
94% DCI-P310
កាមុតពណ៌ធំទូលាយកម្រិតភាពយន្ត
ការបង្ហាញរូបភាពកម្រិតអាជីពជាងមុន និងមិនប៉ះពាល់ដល់ភ្នែក
Mini LED
ប្រភពពន្លឺ LED ខ្នាតតូចមួយគូជាមួយក្បួនដោះស្រាយពន្លឺពណ៌ខៀវទាប ដើម្បីកាត់បន្ថយការប៉ះពាល់ពន្លឺពណ៌ខៀវដែលមានគ្រោះថ្នាក់យ៉ាងមានប្រសិទ្ធភាព។
20KHz
បច្ចេកវិទ្យាបន្ថយពន្លឺហាយប្រ៊ីដក្នុងប្រេកង់ខ្ពស់បំផុត ជួយកាត់បន្ថយការស្រវាំងភ្នែកដែលបណ្តាលមកពីអេក្រង់។
ក្បួនកម្រិតពន្លឺជុំវិញ និងសីតុណ្ហភាពពណ៌
កំណត់កម្រិតពន្លឺអេក្រង់ និងសីតុណ្ហភាពពណ៌ឱ្យត្រូវគ្នាទៅនឹងពន្លឺជុំវិញយ៉ាងជាក់លាក់ ដើម្បីកាត់បន្ថយការចុករួយភ្នែកឱ្យនៅកម្រិតទាបបំផុត។
ម៉ាស៊ីនកែលម្អគុណភាពរូបភាព
ដំឡើងគុណភាពរូបភាពឱ្យឈានដល់កម្រិតថ្មីមួយទៀត
ម៉ាស៊ីនបង្កើនភាពច្បាស់នៃពណ៌
ស្តារពណ៌ធម្មជាតិឡើងវិញឱ្យស្រស់ថ្លា
ការក្រិតតាមខ្នាតពណ៌ឌីណាមិកយ៉ាងជាក់លាក់ រួមផ្សំជាមួយនឹងស្ថាបត្យកម្មដំណើរការពណ៌ និងក្បួនពង្រីកកាមុតពណ៌ ធ្វើឱ្យការបំប្លែងសញ្ញាកាមុតពណ៌កម្រិតទាប ទៅជាកាមុតពណ៌ធំទូលាយបានយ៉ាងល្អឥតខ្ចោះ និងមើលទៅមានលក្ខណៈធម្មជាតិបំផុត។ សម្រស់​ដ៏​រស់រវើក​នៃ​ពិភព​ធម្មជាតិត្រូវបានបង្ហាញឡើងវិញយ៉ាងពិតប្រាកដបំផុត ដោយមានពណ៌មើលទៅជិតបំផុតទៅនឹងពណ៌នៅក្នុងពិភពពិត។
ការបង្ហាញរូបភាពកម្រិតស្តង់ដា
ម៉ាស៊ីនបង្កើនភាពច្បាស់នៃពណ៌
ការបង្ហាញរូបភាពកម្រិតស្តង់ដា
ម៉ាស៊ីនកែសម្រួលការបន្ថយពន្លឺអេក្រង់ទាំងមូល
ម៉ាស៊ីនកែសម្រួលការបន្ថយពន្លឺអេក្រង់ទាំងមូល
តុល្យភាពនៃពន្លឺ និងស្រមោល ដើម្បីបង្កើនកម្រិតពណ៌ដិតខ្លាំងឱ្យកាន់តែប្រសើរ
ជាមួយនឹងម៉ាស៊ីនគ្រប់គ្រងពន្លឺខាងក្រោយដែលបានកែលម្អថ្មី ក្បួនបន្ថយពន្លឺតាមកន្លែងផ្តាច់មុខរបស់ Xiaomi ព្យាករ និងអនុវត្តយុទ្ធសាស្ត្រពន្លឺខាងក្រោយដ៏ល្អប្រសើរសម្រាប់ឈុតឆាកផ្សេងៗ ដោយផ្តល់នូវចំណុចលេចធ្លោភ្លឺជាង និងច្បាស់ក្នុងពេលងងឹតកាន់តែសម្បូរបែប។ ដោយអាចប្រើប្រតិកម្មតបពន្លឺខាងក្រោយលឿនបំផុត បញ្ហារូបភាពព្រាល ការញ័រអេក្រង់ និងពន្លឺជះជុំវិញវត្ថុ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។
ការកម្សាន្តដ៏ជក់ចិត្តដែលបញ្ចេញនូវថាមពលដ៏អស្ចារ្យ
ទទួលបានបទពិសោធន៍កម្សាន្តកម្រិតថ្មី
មុខងារអត្រាផ្ទុកឡើងវិញខ្ពស់ខ្លាំង 120Hz សម្រាប់ Game Boost2
រូបភាពច្បាស់ឥតខ្ចោះ និងត្រជាក់ភ្នែកភ្លាមៗ
តាមរយៈអត្រាផ្ទុកអេក្រង់ឡើងវិញដែលអាប់គ្រេតពី 60Hz ទៅ 120Hz នៅពេលទទួលសញ្ញា HDMI ជាមួយនឹងមុខងារ Game Boost ដែលបានបើក ការបញ្ចេញចលនាដំណើរការរលូនកាន់តែល្អប្រសើរ ដោយធ្វើឱ្យការទស្សនារូបភាពមិនទាក់ក្នុងពេលលេងហ្គេម។
មុខងារ Game Boost
អត្រាផ្ទុកឡើងវិញ អត្រាហ្វ្រេមមានស្ថិរភាព និងកាត់បន្ថយបញ្ហារូបភាពព្រាល
ការបង្ហាញរូបភាពកម្រិតស្តង់ដា
បើកដំណើការមុខងារ Game Boost 120Hz2
Dolby Audio និង DTS:X
បទពិសោធន៍សោតទស្សន៍បែបភាពយន្ត11
បំពាក់មកជាមួយឧបាល័រកម្លាំងខ្លាំងពីរគ្រាប់ ដែលបញ្ចេញសំឡេងមុតកាន់តែច្បាស់ និងសំឡេងបាសកាន់តែធ្ងន់ ដើម្បីទទួលបានបទពិសោធន៍ដ៏ជក់ចិត្តដូចនៅក្នុងរោងភាពយន្តនៅឯផ្ទះរបស់អ្នក។ សូមរីករាយស្ដាប់សំឡេងឌីណាមិក និងច្បាស់ល្អ ដែលមានការបញ្ជាក់ Dolby Audio និង DTS:X។
Xiaomi Sound
សំឡេងឆ្លាតវៃនៅគ្រប់ស្ថានភាព
លង់អារម្មណ៍ទៅក្នុងពិភពសំឡេងដ៏សម្បូរបែប និងច្បាស់បំផុត ដោយមានមុខងារសម្រួលសំឡេងកម្រិតអាជីពពី Xiaomi។ បែបផែនសំឡេងសម្របដោយស្វ័យប្រវត្តិទៅនឹងខ្លឹមសារដែលកំពុងចាក់ ដើម្បីផ្តល់ជូននូវបទពិសោធន៍ស្តាប់ដ៏អស្ចារ្យបំផុត។12
ការកម្សាន្តដែលអ្នកចូលចិត្ត ដោយមានជំនួយពី Google
Google TV™ ប្រមូលផ្ដុំភាពយន្ត កម្មវិធី និងច្រើនទៀតពីកម្មវិធី និងការជាវរបស់អ្នក ដោយរៀបចំពួកវាជាពិសេសសម្រាប់អ្នក។ កំពុងស្វែងរកអ្វីថ្មីមែនទេ? ទទួលបានការណែនាំដែលសម្រិតសម្រាំង ឬស្វែងរកក្នុងចំណោមកម្មវិធីជាង 10,000 និងប៉ុស្តិ៍ឥតគិតថ្លៃរាប់រយ ដោយប្រើប្រាស់ម៉ាស៊ីនស្វែងរកដ៏មានអានុភាពរបស់ Google។ ជាមួយនឹងកម្រងព័ត៌មានលក្ខណៈផ្ទាល់ខ្លួន គ្រប់គ្នាទទួលបានបទពិសោធន៍សម្រាប់តែពួកគេប៉ុណ្ណោះ។5, 13
ធ្វើបានកាន់តែច្រើននៅលើទូរទស្សន៍របស់អ្នកដោយប្រើសំឡេងរបស់អ្នក
ទូរទស្សន៍របស់អ្នកមានប្រយោជន៍ជាងពេលណាទាំងអស់។ សុំឱ្យ Google Assistant ស្វែងរកភាពយន្ត ស្ទ្រីមកម្មវិធី ចាក់តន្ត្រី និងគ្រប់គ្រងទូរទស្សន៍ — ទាំងអស់​ដោយ​ប្រើ​សំឡេងរបស់អ្នក។ អ្នកថែមទាំងអាចទទួលបានចម្លើយ និងគ្រប់គ្រងឧបករណ៍ផ្ទះឆ្លាតវៃតាមវិធីនេះបានទៀតផង។ គ្រាន់តែចុចប៊ូតុង Google Assistant នៅលើ​តេឡេដើម្បីចាប់ផ្តើម។14.15
ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ឥតគិតថ្លៃ
ចូលប្រើបណ្ណាល័យបណ្តាញផ្សាយបន្តផ្ទាល់ដែលមានព័ត៌មាន ភាពយន្ត ការកម្សាន្ត កម្មវិធី​ភាពពិត​ដែល​កំពុង​រីកលូតលាស់ និងច្រើនទៀត។ មើលដោយមិនគិតថ្លៃគ្រប់ពេលវេលា គ្រប់ទីកន្លែង។ មិនតម្រូវឱ្យមានការជាវទេ។16
ផ្សាយពីទូរស័ព្ទរបស់អ្នក
ងាយស្រួលបញ្ជូនភាពយន្ត កម្មវិធីទូរទស្សន៍ រូបថត និងអ្វីៗជាច្រើនទៀតពីទូរស័ព្ទ ឬថេប្លេតរបស់អ្នក ដោយផ្ទាល់ទៅទូរទស្សន៍របស់អ្នក។17
Apple AirPlay
តាមរយៈ Apple AirPlay អ្នកអាចផ្សាយភាពយន្ត តន្ត្រី ហ្គេម និងរូបថតដោយផ្ទាល់ពី iPhone, iPad ឬ Mac របស់អ្នកទៅកាន់ទូរទស្សន៍របស់អ្នក។18
តេឡេបញ្ជា 360° Bluetooth
គ្រប់គ្រងទូរទស្សន៍ឆ្លាតវៃរបស់អ្នកជាមួយនឹងឧបករណ៍បញ្ជាពីចម្ងាយ 360° Bluetooth។
ការរចនាបែបប្រណីត ដំឡើងកម្រិតរូបរាងខាងក្រៅ
ឆើតឆាយ និងថ្លៃថ្នូរ
អេក្រង់ពេញគែម ជាមួយស៊ុមព័ទ្ធជុំវិញដោយលោហៈធាតុ19
សមាមាត្រអេក្រង់ធៀបនឹងតួខ្លួន 98% សម្រាប់បទពិសោធន៍ទស្សនាដ៏ជក់ចិត្ត20
ជម្រើសចាប់ភ្ជាប់ពីររបៀប
ការដំឡើងប្រកបដោយភាពបត់បែន
ទូរទស្សន៍ Xiaomi TV S Mini LED ទំហំ 75 អ៊ីញ ស៊េរីឆ្នាំ 2026 ផ្តល់ជូនជម្រើសចាប់ជាប់ជញ្ជាំងច្រើនបែប។ ទូរទស្សន៍នេះអាចចាប់ជាប់ទៅនឹងជញ្ជាំង ឬដាក់នៅលើជើងទម្ររបស់វា។ សម្រាប់ការដាក់បញ្ឈរ បាតដែលអាចលៃតម្រូវបានគាំទ្រទាំងការរៀបចំតូចចង្អៀត និងធំទូលាយ ដើម្បីឱ្យសមស្របតាមបន្ទប់របស់អ្នក។21
ចំណាំ
1. ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
2. អត្រាផ្ទុកឡើងវិញ 120Hz តម្រូវឱ្យបើកម៉ូដ Game Boost 120Hz នៅក្នុងសំណុំកំណត់។ អាចប្រើជាមួយរន្ធ HDMI ក្នុងអត្រា 120Hz ក្នុងកម្រិតច្បាស់ 1920 × 1080 ឬ 2560 × 1440។
3. Dolby និងនិមិត្តសញ្ញា double-D គឺជាពាណិជ្ជសញ្ញារបស់ Dolby Laboratories Licensing Corporation។
4. តម្រូវឱ្យមានខ្លឹមសារវីដេអូដែលអាចប្រើជាមួយ Dolby Audio™ និងការឌិកូដ DTS។
5. Google TV គឺជាឈ្មោះនៃបទពិសោធន៍កម្មវិធីរបស់ឧបករណ៍នេះ និងជាពាណិជ្ជសញ្ញារបស់ Google LLC។
6. ពន្លឺខ្លាំងបំផុត1200 នីត គឺជាតម្លៃទូទៅដែលបានវាស់វែងជាមួយបង្អួចពណ៌ស HDR ពី 10%–50% នៅកម្រិតពន្លឺអេក្រង់ 100%។ លទ្ធផលជាក់ស្តែងអាចខុសគ្នាអាស្រ័យលើកំណែសូហ្វវែរធ្វើតេស្ដ និងម៉ូដែលផលិតផល។ ទិន្នន័យបានមកពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។
7. ពណ៌ខ្មៅពិត 0.0001 នីត គឺផ្អែកលើទិន្នន័យពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។
8. ទិន្នន័យសមាមាត្រកម្រិតពណ៌ឌីណាមិកបានមកពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។
9. ពណ៌ចំនួន 1.07 ប៊ីលានពណ៌ សំដៅទៅលើភីកសែលរង RGB នីមួយៗនៃបន្ទះ LCD ដែលសម្រេចបានជម្រៅពណ៌ 10 ប៊ីតក្នុងមួយពណ៌ចម្បងតាមរយៈការដំណើរការសូហ្វវែរ។ ការរួមបញ្ចូលគ្នានៃពណ៌ចម្បង RGB បង្ហាញពណ៌បានរហូតដល់ 2¹⁰ × 2¹⁰ × 2¹⁰ = 1.07 ប៊ីលានពណ៌។
10. កាមុតពណ៌ គឺជាតម្លៃទូទៅដែលផ្អែកលើទិន្នន័យពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាដោយសារតែភាពខុសគ្នានៃវិធីសាស្ត្រវាស់វែង។ សូមមើលផលិតផលជាក់ស្តែង។
11. តម្រូវឱ្យមានខ្លឹមសារវីដេអូដែលអាចប្រើជាមួយការឌិកូដ DTS ។
12. រូបភាពផ្នែកអូឌីយ៉ូគឺសម្រាប់គោលបំណងបង្ហាញ និងសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។
13. តម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត និងគណនី Google។ ការជាវ ការទាញយក ឬការទិញអាចត្រូវបានតម្រូវសម្រាប់ការមើល។ កម្មវិធី ខ្លឹមសារ និង/ឬមុខងារមួយចំនួនប្រហែលជាមិនមាននៅគ្រប់ប្រទេសទាំងអស់ទេ។ អាស្រ័យលើលទ្ធភាពផ្ដល់ជូន។
14. Google Assistant មិនមានជាភាសា និងនៅប្រទេស​មួយចំនួន​ទេ។ សូមមើលគេហទំព័រផ្លូវការរបស់ Google Assistant ដើម្បីទទួលបានព័ត៌មានបន្ថែម។
15. ប្រព័ន្ធ និងខ្លឹមសារអាចប្រែប្រួលអាស្រ័យលើប្រទេស ឬតំបន់របស់អ្នក។ សូមមើលសេវាកម្មដែលមានផ្តល់ជូន​នៅក្នុងទីតាំង​របស់​អ្នក​សម្រាប់ព័ត៌មានលម្អិតបន្ថែម។
16. Xiaomi TV+ មិនមាននៅក្នុងប្រទេសមួយចំនួនទេ។
17. តម្រូវឱ្យមានកម្មវិធីដែលបើកដំណើរការដោយ Google Cast។
18. Apple, AirPlay, iPad, iPhone គឺជាពាណិជ្ជសញ្ញារបស់ Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេស និងតំបន់ផ្សេងៗទៀត។ ដើម្បីប្រើ AirPlay ជាមួយទូរទស្សន៍ Xiaomi TV S Mini LED ទំហំ 75 អ៊ីញ ស៊េរីឆ្នាំ 2026 យើងសូមណែនាំឱ្យប្រើ iOS, iPadOS ឬ macOS មានកំណែចុងក្រោយបំផុត។
19. អេក្រង់ពេញបង្ហាញថាមិនមានស៊ុមខាងមុខដែលអាចមើលឃើញនៅផ្នែកខាងលើ ខាងឆ្វេង និងខាងស្តាំនៃទូរទស្សន៍ទេ។ ទោះយ៉ាងណាក៏ដោយ តំបន់គ្រប់គ្រងការបន្ថយពន្លឺ LCD នៅតែអាចមាន។
20. ទិន្នន័យសមាមាត្រអេក្រង់ធៀបនឹងតួ បានមកពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ សមាមាត្រនេះត្រូវបានគណនាជាផ្ទៃបង្ហាញចែកនឹងផ្ទៃអេក្រង់សរុប។ អាចមានការប្រែប្រួលតិចតួចដោយសារតែភាពខុសគ្នានៃការវាស់វែង។
21. ទូរទស្សន៍គួរតែត្រូវបានដាក់នៅលើផ្ទៃរាបស្មើដែលធំជាងទូរទស្សន៍នោះ ដែលអាចទ្រទ្រង់ទម្ងន់របស់វាបានដោយសុវត្ថិភាព។
*រូបភាពផលិតផល និង UI ដែលបានបង្ហាញគឺសម្រាប់​គោលបំណងបង្ហាញតែប៉ុណ្ណោះ។ ផលិតផលជាក់ស្តែង រួមទាំងរូបរាង ពណ៌ និងទំហំ និងខ្លឹមសារ UI រួមទាំងផ្ទាំងរូបភាព ផ្ទៃខាងក្រោយ និងការរចនា អាចខុសគ្នាបន្តិចបន្តួច។ សូមមើលផលិតផលជាក់ស្តែង។
*លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យទាំងអស់នៅលើទំព័រខាងលើគឺជាតម្លៃទូទៅដែលទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi លក្ខណៈបច្ចេកទេសនៃការរចនា និងទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផ្គត់ផ្គង់។ ទិន្នន័យជាក់ស្តែងអាចខុសគ្នាដោយសារតែភាពខុសគ្នានៃកំណែកម្មវិធីសូហ្វវែរ បរិយាកាសធ្វើតេស្តជាក់លាក់ និងកំណែផលិតផល។
*រូបភាពប្រៀបធៀបផលិតផលទាំងអស់គឺផ្អែកលើផលិតផលរបស់ Xiaomi ផ្ទាល់។ រូបភាពគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ សូមមើលផលិតផលជាក់ស្តែង។
*ទិន្នន័យផលិតផលជាក់ស្តែង និងវិមាត្រដែលបានបញ្ជាក់នៅលើស្លាកសញ្ញា អាចខុសគ្នាបន្តិចបន្តួច។ សូមមើលផលិតផលជាក់ស្តែង។
*ទិន្នន័យកែលម្អពាក់ព័ន្ធបានមកមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ អាចមានចំណុចខុសគ្នារវាងផលិតផលនានា។ សូមមើលផលិតផលជាក់ស្តែង។