Xiaomi Smart Band 10 Pro ទិដ្ឋភាពរួម

Stay fit, go beyond
តួស្ដើងខ្លាំងកម្រាស់ 9.7mm ជាមួយនឹងអេក្រង់ AMOLED ទំហំ 1.74"1
តាមដាន HRV នៅពេលគេង និងគ្រប់គ្រងសុខភាព2,3
ការធ្វើសមកាលកម្មសារនៅលើឧបករណ៍ពីរ4
ទីតាំងផ្កាយរណបប្រាំ GNSS ឯករាជ្យ
អាយុកាលថ្មខ្លាំងរហូតដល់ 21 ថ្ងៃ5
រចនាដ៏ប្រណីត
កងមុខស៊ីមេទ្រីតូចខ្លាំងអេក្រង់ធំទំហំ 1.74"ដោយប្រើដំណើរការស្រោបបូមខ្យល់ចេញ ដើម្បីសម្រេចឱ្យបានកងមុខស៊ីមេទ្រីតូចខ្លាំង និងសមាមាត្រអេក្រង់ទៅនឹងតួខ្ពស់ពិសេស អេក្រង់នាឡិកាផ្ដល់នូវបទពិសោធមើលដ៏ប្រសើរបំផុត។
កម្រិតពន្លឺខ្ពស់បំផុត 2000nitsអេក្រង់ភ្លឺខ្លាំងនៅពេលថ្ងៃកម្រិតពន្លឺបានកើន 33% ដោយមានកម្រិតខ្ពស់បំផុត 2000nits ដែលធានាបាននូវការមើលឃើញច្បាស់ទោះស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។6
រហូតដល់60Hz7អត្រាផ្ទុកឡើងវិញខ្ពស់
1500nitsកម្រិតពន្លឺសកល
16.8 លានពណ៌
336PPI
ស៊ុម​អាលុយមីញ៉ូម​រឹងមាំខ្លាំងស្ដើង និងប្រើបានយូរដោយផលិតពីសំលោហៈអាលុយមីញ៉ូមរឹងមាំខ្លាំងជំនាន់ថ្មី ស៊ុមខ្សែដៃត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការកាត់ និងការធ្វើឱ្យស្ដើងដ៏ជាក់លាក់ដែលស៊ីគ្នាជាមួយនឹងអេក្រង់ ដើម្បីផ្ដល់នូវការរចនាស្រាលរលោង និងប្រើបានយូរ។
9.7mmកម្រាស់តួ
21.6gទម្ងន់8
+40%កម្លាំងទ្រទ្រង់សម្ពាធ9
+20%កម្រិតភាពរឹង Vickers9
9.7mm
10.8mm
អាយុកាលថ្មរហូតដល់ 21 ថ្ងៃ5ស្រាលជាមួយនឹងថាមពលប្រើបានយូរ
21 ថ្ងៃប្រើប្រាស់តិចតួច5
15 ថ្ងៃប្រើប្រាស់ធម្មតា10
8 ថ្ងៃប្រើប្រាស់ AOD11
ពណ៌លំដាប់ខ្ពស់ 3បង្ហាញពីស្តាយល៍របស់អ្នក
ប្រាក់
ខ្មៅ
ផ្កាឈូក
Ceramic editionRefined luxuryបណ្ដុំផលិតផលសេរ៉ាមិចថ្មីនេះមានរចនាបថរលូន និងទាក់ទាញ ដោយបញ្ជូនអារម្មណ៍ប្រណិតឆើតឆាយមកកាន់កដៃរបស់អ្នក។
មុខនាឡិកាទាន់សម័យជាច្រើនស៊ីជាមួយនឹងឈុតសម្លៀកបំពាក់ផ្សេងៗ
ការធ្វើសមកាលកម្មសារនៅលើឧបករណ៍ពីរ12អាចប្រើសម្រាប់អ្នកប្រើប្រាស់ Xiaomi + iPhone។ ទទួលបានការជូនដំណឹងពីទូរសព្ទទាំងពីរនៅលើខ្សែដៃសុខភាព Xiaomi របស់អ្នក ដូច្នេះអ្នកមិនខកខានសារ ការហៅទូរសព្ទ ឬការជូនដំណឹងនោះទេ។
តាមដានសុខភាព
ម៉ូឌុល PPG ថ្មីសន្លាងតាមដានចង្វាក់បេះដូងកាន់តែត្រឹមត្រូវបំពាក់ជាមួយម៉ូឌុល PPG ថ្មីដែលមានប្រភពពន្លឺពីរ និងសិនស័រ PD ពីរគ្រាប់ ដែលត្រូវបានរួមបញ្ចូលជាមួយក្បួនដើម្បីកែលម្អភាពត្រឹមត្រូវនៃចង្វាក់បេះដូង។
តាមដាន HRVតាមដានដំណេកកាន់តែទូលំទូលាយ
ការតាមដាន HRV ជាមធ្យមថ្មីនៅអំឡុងពេលគេងតាមដាននូវទិន្នន័យសរីរសាស្ត្រ និងវាយតម្លៃការស្ដារឡើងវិញ ដែលជួយឱ្យអ្នកចាប់ផ្ដើមថ្ងៃនីមួយៗបានប្រសើរបំផុត។
បានធ្វើកំនែលម្អដំណេក 2.0តាមដានដំណេកកាន់តែជាក់លាក់
11%ការកើនឡើងនៃភាពត្រឹមត្រូវក្នុងពេលចូលដំណេកនិងពេលភ្ញាក់ឡើង បើប្រៀបធៀបនឹងជំនាន់មុន13
14%ការកើនឡើងនៃភាពត្រឹមត្រូវនៃដំណាក់កាលដំណេក បើប្រៀបធៀបនឹងជំនាន់មុន13
អភិវឌ្ឍដោយមានកិច្ចសហការពីស្ថាប័នផ្នែកគេងវិជ្ជាជីវៈស្ថិតិការគេង ការណែនាំ និងផែនការកែលម្អឆ្លាតវៃ
តាមដានពេញមួយថ្ងៃតាមដានសុខភាពជាបន្តបន្ទាប់
តាមដានចង្វាក់បេះដូងពេញមួយថ្ងៃ
តាមដានកីឡាកម្រិតអាជីព
មុខងារកីឡា 150+គ្រូបង្ហាត់ផ្ទាល់ខ្លួននៅលើកដៃរបស់អ្នក
តាមដានចង្វាក់បេះដូងនៅក្រោមទឹកទិន្នន័យហែលទឹកកាន់តែត្រឹមត្រូវការតាមដានចង្វាក់បេះដូងនៅក្រោមទឹកថ្មីអាចប្រើសម្រាប់សេណារីយ៉ូហែលទឹក ដែលផ្ដល់នូវការតាមដានការហាត់ប្រាណកាន់តែទូលំទូលាយ។
កម្រិតភាពធន់មិនងាយជ្រាបទឹកជម្រៅ 5ATM18
ម៉ូដតាមដានតាមដានផ្លូវ និងចម្ងាយកាន់តែត្រឹមត្រូវបង្កើនប្រសិទ្ធភាពសម្រាប់ការតាមដានការរត់ដោយប្រើទីតាំងផ្កាយរណបប្រាំ GNSS ឯករាជ្យ និងការកែតម្រូវការតាមដានស្តង់ដា 400m ដើម្បីកាត់បន្ថយការបង្កើនល្បឿននៅផ្លូវកែង និងផ្ដល់ការតាមដានកាន់តែត្រឹមត្រូវ។
ម៉ូដជិះកង់កាន់តែងាយស្រួល និងមានសុវត្ថិភាពប្រែក្លាយទូរសព្ទឆ្លាតវៃរបស់អ្នកទៅជាកុំព្យូទ័រជិះកង់ជាមួយនឹងការធ្វើសមកាលកម្មទិន្នន័យក្នុងពេលជាក់ស្ដែង។ មើលល្បឿន ចង្វាក់បេះដូង ល្បឿនជាមធ្យម កាឡូរី និងរយៈពេលនៃការហាត់ប្រាណ ដើម្បីទទួលបានបទពិសោធជិះកង់កាន់តែងាយស្រួល និងមានសុវត្ថិភាព។
បញ្ជូនចង្វាក់បេះដូងតាម Bluetoothតាមដានចង្វាក់បេះដូងក្នុងពេលជាក់ស្ដែងទិន្នន័យចង្វាក់បេះដូងក្នុងពេលជាក់ស្ដែងអាចត្រូវបានផ្ទេរតាមរយៈ Bluetooth ទៅកាន់កុំព្យូទ័រជិះកង់ ឬកម្មវិធីភាគីទីបី ដែលអនុញ្ញាតឱ្យកម្មវិធីទាំងនោះអាចចូលប្រើទិន្នន័យចង្វាក់បេះដូងដែលវាស់ដោយខ្សែដៃសុខភាព។19,20
ទីតាំងផ្កាយរណបប្រាំ GNSS ឯករាជ្យអាចប្រើប្រព័ន្ធផ្កាយរណបធំៗចំនួនប្រាំ (GPS, GLONASS, BeiDou, Galileo, QZSS) ដែលផ្ដល់នូវការតាមដានជាក់លាក់ និងត្រឹមត្រូវ។ អាចប្រើការតាមដានផ្លូវហាត់ប្រាណត្រឹមត្រូវដាច់ដោយឡែកពីទូរសព្ទរបស់អ្នក ដែលធ្វើឱ្យវាជាដៃគូដ៏អស្ចារ្យសម្រាប់សកម្មភាពនៅខាងក្រៅ។
ម៉ូដកីឡាច្រើន
កម្មវិធីរត់នៅលើកដៃ
ល្បឿនឆ្លាតវៃ
ការណែនាំអំពីការកម្ដៅសាច់ដុំ និងការហាត់បន្ថយកម្ដៅសាច់ដុំ 3D
ម៉ូទ័រលីនេអ៊ែរវ៉ុលខ្ពស់ប្រព័ន្ធរំញ័រកាន់តែប្រសើរឡើងម៉ូទ័រលីនេអ៊ែរវ៉ុលខ្ពស់ដែលបានអាប់ក្រេដផ្ដល់នូវការញ័រខ្លីហើយខ្លាំង។ ដោយយកលំនាំតាមការរចនា MIUI Alive Haptic Design វាផ្ដល់នូវប្រព័ន្ធរំញ័រតបដ៏ជាក់លាក់។
Notes:
1. បានធ្វើតេស្តទិន្នន័យដោយមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ Xiaomi ដើម្បីទទួលបាន​ព័ត៌មានលម្អិតបន្ថែម។2. ផលិតផលនេះ និងមុខងារ​របស់វា​មិន​ត្រូវ​បាន​បង្កើត​ឡើង​​សម្រាប់​គោលបំណង​វេជ្ជសាស្ត្រទេ ហើយ​មិនមាន​គោលបំណង​ទស្សន៍ទាយ ធ្វើរោគវិនិច្ឆ័យ បង្ការ ឬ​ព្យាបាល​​ជំងឺណាមួយឡើយ។3. ភាពឆបគ្នាអាចខុសគ្នាទៅតាមម៉ូដែលឧបករណ៍។ សូមប្រាកដថាឧបករណ៍នេះអាចប្រើប្រូតូកូលចង្វាក់បេះដូង BLE ហើយមុខងារទទួលសញ្ញាចង្វាក់បេះដូងត្រូវបានបើក ដើម្បីធ្វើការសម្របសម្រួលបានប្រសើរបំផុត។4. មុខងារនេះអាចប្រើបានតែនៅលើឧបករណ៍ដែលត្រូវគ្នាប៉ុណ្ណោះ។ ទូរសព្ទឆ្លាតវៃ Xiaomi ត្រូវតែដំណើរការដោយ Xiaomi HyperOS 3 ឬចុងក្រោយ ជាមួយនឹងកម្មវិធីតភ្ជាប់កំណែ 17.1.1 ឡើងទៅ។ iPhone ត្រូវតែដំណើរការដោយ iOS 14 ឬចុងក្រោយ ដែលមានកម្មវិធី Xiaomi Interconnectivity កំណែពី 2.1.0 ឡើងទៅ។ សូមចូលគណនី Xiaomi តែមួយនៅលើទូរសព្ទ Xiaomi របស់អ្នក និងកម្មវិធី Xiaomi Interconnectivity នៅលើ iPhone។ សម្រាប់គោលបំណងបង្ហាញភាពឆបគ្នាតែប៉ុណ្ណោះ Xiaomi Smart Band 10 Pro មិនទទួលបានការគាំទ្រ ការឧបត្ថម្ភ ឬសហការជាមួយក្រុមហ៊ុន Apple Inc. ក្នុងទម្រង់ណាមួយឡើយ។ Apple, iPhone និង iOS គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Apple Inc.5. ទិន្នន័យនៃអាយុកាលថ្មគឺផ្អែកលើម៉ូដប្រើប្រាស់តិចតួច ដែលធ្វើតេស្តដោយមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។ លក្ខខណ្ឌធ្វើតេស្តសម្រាប់សេណារីយ៉ូអាយុកាលថ្មអតិបរមា៖ នៅពេលសាកថ្មខ្សែដៃសុខភាពពេញ ដោយប្រើប្រាស់ការកំណត់លំនាំដើមចេញពីរោងចក្រ និងមុខនាឡិកាលំនាំដើម, ជាមួយការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃរៀងរាល់ 30 នាទីម្ដង និងសារជូនដំណឹង, ដោយបិទការតាមដានការគេងជាក់លាក់ខ្ពស់ ការតាមដានភាពតានតឹងពេញមួយថ្ងៃ និងការតាមដានអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃ, ទទួល 100 សារ ការជូនដំណឹងអំពីការហៅទូរសព្ទចូលចំនួន 10 សារ និងសំឡេងរោទ៍ចំនួន 3 ដងក្នុងមួយថ្ងៃ, ការលើកកដៃចំនួន 200 ដងក្នុងមួយថ្ងៃដើម្បីបើកដំណើរការអេក្រង់ ការវាស់អុកស៊ីសែនក្នុងឈាមដោយដៃចំនួន 2 ដងក្នុងមួយថ្ងៃ និងការដំណើរការអេក្រង់រយៈពេល 6 នាទីក្នុងមួយថ្ងៃ ព្រមទាំងការកត់ត្រាការហាត់ប្រាណរយៈពេល 60 នាទីក្នុងមួយសប្ដាហ៍ (ដោយបើក GNSS)។6. ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi ប្រៀបធៀបនឹង Xiaomi Smart Band 9 Pro។7. អត្រាផ្ទុកអេក្រង់ឡើងវិញខុសគ្នាបន្តិចបន្តួចនៅលើផ្ទៃអន្តរកម្មដោយអាស្រ័យបទពិសោធប្រើប្រាស់ជាក់ស្ដែង ចំណែកឯកម្រិតពន្លឺសកលបង្ហាញនូវកម្រិតពន្លឺពេញអេក្រង់អតិបរមា ហើយកម្រិតពន្លឺខ្ពស់បំផុតបង្ហាញនូវកម្រិតពន្លឺអតិបរមាដែលមានផ្ដល់ជូនក្នុងសេណារីយ៉ូជាក់លាក់តែប៉ុណ្ណោះ។8. កំណែសេរ៉ាមិកទម្ងន់ 28.7g។9. ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ ប្រៀបធៀបនឹង Xiaomi Smart Band 9 Pro។10. ទិន្នន័យនៃអាយុកាលថ្មគឺផ្អែកលើម៉ូដប្រើប្រាស់ធម្មតា ដែលធ្វើតេស្តដោយមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។ លក្ខខណ្ឌធ្វើតេស្តសម្រាប់សេណារីយ៉ូអាយុកាលថ្មអតិបរមា៖ នៅពេលសាកថ្មខ្សែដៃសុខភាពពេញ ដោយប្រើប្រាស់ការកំណត់លំនាំដើមចេញពីរោងចក្រ និងមុខនាឡិកាលំនាំដើម, ជាមួយការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃ, ដោយបើកការតាមដានការគេងជាក់លាក់ខ្ពស់ ការតាមដានភាពតានតឹងពេញមួយថ្ងៃ និងការតាមដានអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃ, ទទួល 100 សារ ការជូនដំណឹងអំពីការហៅទូរសព្ទចូលចំនួន 10 សារ និងសំឡេងរោទ៍ចំនួន 3 ដងក្នុងមួយថ្ងៃ, ការលើកកដៃចំនួន 200 ដងក្នុងមួយថ្ងៃដើម្បីបើកដំណើរការអេក្រង់ ការវាស់អុកស៊ីសែនក្នុងឈាមដោយដៃចំនួន 2 ដងក្នុងមួយថ្ងៃ និងការដំណើរការអេក្រង់រយៈពេល 6 នាទីក្នុងមួយថ្ងៃ ព្រមទាំងការកត់ត្រាការហាត់ប្រាណរយៈពេល 60 នាទីក្នុងមួយសប្ដាហ៍ (ដោយបើក GNSS)។11. ទិន្នន័យនៃអាយុកាលថ្មគឺផ្អែកលើម៉ូដប្រើប្រាស់​ AOD ដែលធ្វើតេស្តដោយមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។ លក្ខខណ្ឌធ្វើតេស្តសម្រាប់សេណារីយ៉ូអាយុកាលថ្មអតិបរមា៖ នៅពេលសាកថ្មខ្សែដៃសុខភាពពេញ ដោយប្រើប្រាស់ការកំណត់លំនាំដើមចេញពីរោងចក្រ និងមុខនាឡិកាលំនាំដើម, អេក្រង់ភ្លឺរហូត, ជាមួយការតាមដានចង្វាក់បេះដូងពេញមួយថ្ងៃ, ដោយបើកការតាមដានការគេងជាក់លាក់ខ្ពស់ ការតាមដានភាពតានតឹងពេញមួយថ្ងៃ និងការតាមដានអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃ, ទទួល 100 សារ ការជូនដំណឹងអំពីការហៅទូរសព្ទចូលចំនួន 10 សារ និងសំឡេងរោទ៍ចំនួន 3 ដងក្នុងមួយថ្ងៃ, ការលើកកដៃចំនួន 200 ដងក្នុងមួយថ្ងៃដើម្បីបើកដំណើរការអេក្រង់ ការវាស់អុកស៊ីសែនក្នុងឈាមដោយដៃចំនួន 2 ដងក្នុងមួយថ្ងៃ និងការដំណើរការអេក្រង់រយៈពេល 6 នាទីក្នុងមួយថ្ងៃ ព្រមទាំងការកត់ត្រាការហាត់ប្រាណរយៈពេល 60 នាទីក្នុងមួយសប្ដាហ៍ (ដោយបើក GNSS)។12. មុខងារនេះអាចប្រើបានតែនៅលើឧបករណ៍ដែលត្រូវគ្នាប៉ុណ្ណោះ។ ទូរសព្ទឆ្លាតវៃ Xiaomi ត្រូវតែដំណើរការដោយ Xiaomi HyperOS 3 ឬចុងក្រោយ ជាមួយនឹងកម្មវិធីតភ្ជាប់កំណែ 17.1.1 ឡើងទៅ។ iPhone ត្រូវតែដំណើរការដោយ iOS 14 ឬចុងក្រោយ ដែលមានកម្មវិធី Xiaomi Interconnectivity កំណែពី 2.1.0 ឡើងទៅ។ សូមចូលគណនី Xiaomi តែមួយនៅលើទូរសព្ទ Xiaomi របស់អ្នក និងកម្មវិធី Xiaomi Interconnectivity នៅលើ iPhone។ សម្រាប់គោលបំណងបង្ហាញភាពឆបគ្នាតែប៉ុណ្ណោះ Xiaomi Smart Band 10 Pro មិនទទួលបានការគាំទ្រ ការឧបត្ថម្ភ ឬសហការជាមួយក្រុមហ៊ុន Apple Inc. ក្នុងទម្រង់ណាមួយឡើយ។ Apple, iPhone និង iOS គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Apple Inc.13. ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi ប្រៀបធៀបនឹង Xiaomi Smart Band 9 Pro។14. ពាណិជ្ជសញ្ញា និងឡូហ្គោភាគីទីបីទាំងអស់គឺជាកម្មសិទ្ធិរបស់ភាគីទីបីទាំងនោះ។15. ម៉ូដតាមដានអុកស៊ីសែនក្នុងឈាមពេញមួយថ្ងៃត្រូវតែបើកដោយដៃ។ ការតាមដានត្រូវបានកំណត់រៀងរាល់ 10 នាទីម្ដង។ ផលិតផលនេះមិនមែនជាឧបករណ៍វេជ្ជសាស្ត្រទេ។ លទ្ធផល និងទិន្នន័យវាស់គឺប្រើសម្រាប់យោងតែប៉ុណ្ណោះ និងមិនសម្រាប់ប្រើជាមូលដ្ឋានសម្រាប់ការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រឡើយ។16. មុខងារតាមដាមអុកស៊ីសែនក្នុងឈាម (SpO₂) មិនត្រូវបានប្រើ​សម្រាប់​ការធ្វើរោគ​វិនិច្ឆ័យ ការបង្ការ ការតាមដាន ការព្យាករ ឬការធ្វើបុរេនិមិត្ត​​ជំងឺ​ណាមួយ ការស៊ើបអង្កេត​នៃ​ដំណើរការ​សរីរវិទ្យា ឬគោលបំណង​វេជ្ជសាស្រ្តផ្សេងទៀតឡើយ។ ទិន្នន័យ និងការតាមដាន​ទាំងអស់​គួរតែ​ត្រូវ​បាន​ប្រើ​សម្រា​ប់សុខុមាលភាព និងជាឯកសារយោង​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន សូមពឹងផ្អែកលើឧបករណ៍វេជ្ជសាស្ត្រវិជ្ជាជីវៈ ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលបានជំនួយ។17. Biowink GmbH (Clue)។ អ្នកប្រើប្រាស់មានសិទ្ធិទទួលបានអត្ថប្រយោជន៍រយៈពេលបីខែ។ អត្ថប្រយោជន៍ត្រូវតែបើកដំណើរការ និងប្រើប្រាស់បានពេញលេញក្នុងរយៈពេលប្រាំមួយ (6) ខែ គិតចាប់ពីថ្ងៃប្តូរយក។ ការខកខានមិនធ្វើដូច្នេះនឹងបណ្តាលឱ្យអត្ថប្រយោជន៍ផុតកំណត់ដោយស្វ័យប្រវត្តិ។ ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2026 ម៉ោង 00:00 ដល់ថ្ងៃទី 27 ខែឧសភា ឆ្នាំ 2027 ម៉ោង 23:59 (ម៉ោងក្នុងស្រុក)។ ថ្លៃសេវាប្រចាំឆ្នាំត្រូវបានអនុវត្ត បន្ទាប់ពីការផុតកំណត់នៃការសាកល្បងរយៈពេល 3 ខែ លុះត្រាតែត្រូវបានលុបចោលមុន (តម្លៃខុសគ្នាទៅតាមតំបន់)។ សូមចូលទៅកាន់គេហទំព័រ Clue ផ្លូវការ ដើម្បីទទួលបានព័ត៌មានលម្អិត។18. ភាពធន់មិនងាយជ្រាបទឹកជម្រៅ 5ATM៖ Xiaomi Band 10 Pro មានកម្រិតភាពធន់មិនងាយជ្រាបទឹកជម្រៅ 5ATM (ដែលស្មើនឹងជម្រៅ 50 ម៉ែត្រ)។ ការវាយតម្លៃ​គឺផ្អែកលើ ISO 22810៖ ស្តង់ដា 2010។ លេខរបាយការណ៍​ធ្វើតេស្តគឺ 68.189.25.02695.01. ខ្សែដៃសុខភាពនេះអាចពាក់បាននៅក្នុងអាងហែលទឹក ពេលហែល​ទឹក​នៅ​ជិតច្រាំង និងក្នុងអំឡុងពេលសកម្មភាពក្នុង​ទឹករាក់ផ្សេងទៀត។ ប៉ុន្តែវាមិនអាចប្រើនៅពេលងូតទឹកក្ដៅ សូណា ឬពេលកំពុងជ្រមុជទឹកបានទេ។ ត្រូវប្រាកដថាជៀសវាង​ការប៉ះ​ពាល់​ដោយ​ផ្ទាល់​នឹង​ចរន្ត​ទឹកដ៏​លឿន​ក្នុង​អំឡុង​ពេលលេង​កីឡា​ក្នុង​ទឹក។ ភាពធន់មិនជ្រាបទឹកមិនជាអចិន្ទ្រៃយ៍ទេ ហើយអាចថមថយ​បន្តិចម្ដងៗតាមពេលវេលា។19. ឧបករណ៍ឆ្លាតវៃផ្សេងទៀត និងកម្មវិធីភាគីទីបីត្រូវតែអាចទទួលការបញ្ជូនចង្វាក់បេះដូងតាម Bluetooth។20. នៅពេលប្រើមុខងារនេះ សូមប្រាកដថាកុំព្យូទ័រជិះកង់អាចប្រើប្រូតូកូលចង្វាក់បេះដូង BLE ហើយការទទួលទិន្នន័យចង្វាក់បេះដូងត្រូវបានបើក ដើម្បីទទួលបានបទពិសោធប្រើប្រាស់ប្រសើរបំផុត។ ភាពត្រូវគ្នាអាចប្រែប្រួលអាស្រ័យលើម៉ូដែលឧបករណ៍ ឬកំណែកម្មវិធីបង្កប់។ សូមបញ្ជាក់ការអាចប្រើបាននូវចង្វាក់បេះដូង BLE ជាមុន ដើម្បីទទួលបានប្រតិបត្តិការប្រសើរបំផុត។*លក្ខណៈបច្ចេកទេស និងការពណ៌នានៅលើទំព័រនេះអាចមានការប្រែប្រួល។ Xiaomi រក្សាសិទ្ធិក្នុងការធ្វើការផ្លាស់ប្ដូរមុខងារ លក្ខណៈពិសេស លក្ខណៈបច្ចេកទេស UI និងអ្វីៗជាច្រើនទៀតនៅពេលណាក៏បានដោយគ្មានការជូនដំណឹង ឬកាតព្វកិច្ចទទួលខុសត្រូវ។*ការប្រើប្រាស់ NFC តម្រូវឱ្យមានផែនការសេវាកម្មឥតខ្សែ។ ផែនការសេវាកម្មនេះអាចស្ថិតនៅក្រោមការរឹតត្បិតជាក់លាក់មួយចំនួន ទាក់ទងនឹងការផ្លាស់ប្ដូរអ្នកផ្ដល់សេវា និងការប្រើប្រាស់នៅក្រៅបណ្ដាញ (ទោះបីជាក្រោយពេលផុតកិច្ចសន្យាក៏ដោយ)។ ការទូទាត់ដោយគ្មានសាច់ប្រាក់តាមរយៈ NFC ត្រូវបានទទួលយកតែនៅតាមច្រកទូទាត់ដែលគាំទ្រ Mastercard® និង Visa® ប៉ុណ្ណោះ។ ភាពអាចប្រើបាននៃការទូទាត់ Mastercard® និង Visa® និងសេវាកម្ម NFC អាចខុសគ្នាទៅតាមតំបន់។ សូមចូលទៅកាន់ https://www.mi.com/global/support/nfc-bank សម្រាប់ព័ត៌មានលម្អិត និងទាក់ទងធនាគារចេញកាតរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។