Pure sound, pure comfort
រចនាពាក់កណ្តាលក្នុងត្រចៀក Ergonomic សម្រាប់ផ្ដល់ផាសុកភាពបន្ថែម
ដ្រាយវើស្រោបមេដែកបីជាន់ពណ៌មាស ទំហំ 11mm សម្រាប់សំឡេងលម្អិតច្បាស់
កាសសំឡេង Qualcomm® aptX™ Lossless ជាមួយនឹងអត្រាបញ្ជូនរហូតដល់ 2.1 Mbps1
ក្រុមអ្នកជំនាញផ្នែកសំឡេង Harman Golden Ear Team និងសំឡេងដែលមានគុណភាពខ្ពស់
កាត់បន្ថយសំឡេងរំខានពីរប្រភេទបានល្អជាងមុនសម្រាប់ការហៅទូរស័ព្ទ និងការស្ដាប់
អាចប្រើជាមួយ Apple Find My និង Google Find Hub បាន2, 12, 18
គុណភាពខ្ពស់ខ្លាំង ដំណើរការល្អ​ឥតខ្ចោះប្រអប់សាកថ្មនេះមានរាងស្ដើង តូច និងមានរាងដូចដុំគ្រួស ផ្តល់នូវអារម្មណ៍បែបធម្មជាតិ និងការក្តាប់កាន់ប្រកបដោយផាសុកភាព។កំណែពណ៌ស្វាយភ្លឺមាន​ពណ៌​ភ្នែក​ឆ្មា​ដែល​ដេញ​តាម​ពន្លឺ​ស្រាលៗ ជាមួយនឹង​ពន្លឺ​ចែងចាំង​ដ៏​ទាក់ទាញ​ និង​ទាន់សម័យ។
ពណ៌ស្វាយ
ស្រាល ពាក់មានផាសុកភាពពេញមួយថ្ងៃ
រចនាស្រាលដូចរោមសត្វកាសនេះមានទម្ងន់ស្រាល និងមានផាសុកភាពមិនគួរឱ្យជឿ ស្ថិតនៅលើត្រចៀករបស់អ្នកយ៉ាងស្រាលដោយមិនមានសម្ពាធ ដើម្បីផ្តល់ផាសុកភាពយូរអង្វែង។
4.4g
ទម្ងន់កាសតែម្ខាង3
រចនាដែលមានរាងកោងកាន់តែមានផាសុកភាព និងសុវត្ថិភាពល្អរចនា ergonomic ថ្មីត្រូវបានកែលម្អជាមួយនឹងរាងកោងរលោងជាងមុន ដើម្បីទទួលបានភាពសមស្របជាងមុននៅក្នុងរន្ធត្រចៀក និងបង្កើនផាសុកភាព និងស្ថិរភាព។
12%រូបរាងកាសស្ដើងជាងមុនកាត់បន្ថយសម្ពាធនៅលើឆ្អឹងខ្ចីត្រចៀក4
11.3%រន្ធ​បញ្ចេញ​សំឡេងកាន់តែ​ស្តើង​ជាប់រន្ធត្រចៀកបានស្រួល4
8.8%បង្កើនតំបន់ប៉ះចែកចាយសម្ពាធស្មើៗគ្នា4
មិនបាត់បង់សំឡេង សំឡេងពីរោះ
ប្រព័ន្ធដ្រាយវើស្រោបមេដែកបីជាន់ពណ៌មាសដ្រាយវើដ៏មានអានុភាព សំឡេងដែលមានគុណភាពខ្ពស់ខ្លាំងប្រព័ន្ធ​ដ្រាយវើសូរសព្ទ​ដែល​ទើប​រចនា​ថ្មី​ជាមួយ​នឹង​ការ​រចនា​សៀគ្វី​ម៉ាញេទិក​បី​ជាន់ បង្កើន​ថាមពល​ដ្រាយបាន 7% និង​ភាព​ប្រែប្រួល​ប្រេកង់​ទាប​បាន 40% ដើម្បី​ផ្តល់​បាស​កាន់តែ​មាន​ថាមពល​ខ្លាំង​ជាង​មុន។ ឌីអាហ្វ្រាមស្រោបមាស 24K ល្អជាងមុន បង្កើនភាពប្រែប្រួលនៃប្រេកង់ខ្ពស់បានដល់ 30% សម្រាប់សំឡេងកាន់តែច្បាស់ និងប្រសើរឡើង។4
16–40kHzបញ្ចេញប្រេកង់ធំទូលាយខ្លាំង
0.5mmអំព្លីទីតខ្ពស់ខ្លាំង
ប្រព័ន្ធដ្រាយវើមេដែកបីជាន់ឌីអាហ្វ្រាមស្រោបមាស 24K
រចនាលំហូរសូរសព្ទថ្មីបាសបុកខ្លាំង សំឡេងកាន់ពីរោះការរចនានៃរចនាសម្ព័ន្ធខាងក្នុងនៃសូរសព្ទថ្មីទាំងស្រុងភ្ជាប់ផ្នែកខាងមុខ និងខាងក្រោយ ហើយពង្រីករន្ធខ្យល់ខាងក្រោយ ដែលអាចឱ្យរំញ័រឌីអាហ្រ្វាមកាន់តែពេញលេញសម្រាប់ដំណើរការបាសបុកកាន់តែខ្លាំង។
30%ដំណើរការបុកបាសកាន់តែល្អជាងមុន4
គ្មានការបាត់បង់គុណភាពសំឡេងតាំងពីដើមដល់ចប់5សំឡេងដែលមានគុណភាពច្បាស់ខ្លាំងដូច CDជាមួយនឹង​សំឡេងដែល​គ្មាន​ការ​បាត់បង់​គុណភាពបង្ហាញ​ខ្ពស់ 24-bit/48kHz អត្រា​បញ្ជូន​អាច​ឡើង​ដល់ 2.1Mbps — ខ្ពស់ជាង 6 ដង​បើ​ធៀប​នឹង​អត្រា​ប៊ីត​ពីមុន។ សំឡេងច្បាស់លម្អិតដែលធ្វើឱ្យបទពិសោធស្ដាប់ដូចពិតជាក់ស្ដែង។1
2.1Mbpsអត្រាបញ្ជូន​អតិបរមា
កែសម្រួលសំឡេងដោយ Harman AudioEFXបង្កើតឡើងយ៉ាងប៉ិនប្រសប់សម្រាប់សំឡេងពិតៗបង្កើតឡើងដោយក្រុម Harman Golden Ears និងសហការកែសម្រួលសំឡេងដោយអ្នកជំនាញជាច្រើន កាសនេះមានមុខងារសំឡេងពីរដែលបង្កើតរលកនៃការកែតម្រូវឧស្សាហកម្មសំឡេងពីមុនឡើងវិញសម្រាប់បទពិសោធអស្ចារ្យពិតប្រាកដ។
មុខងារ Harman AudioEFXសំឡេងច្បាស់ល្អ ពីរោះ ជាមួយនឹងភាពលម្អិតនៃតន្ត្រីដ៏សម្បូរបែប។ សូរសំឡេងទាំងមូលគឺពីរោះ រណ្ដំ និងច្បាស់ល្អ ដោយមិនមានអារម្មណ៍ធ្ងន់ ដែលផ្តល់នូវបទពិសោធស្តាប់ដ៏អស្ចារ្យ។
មុខងារ Harman Masterមានសំឡេងបុកបាសខ្លាំង និងពីរោះ ធ្វើឱ្យអារម្មណ៍រលូន និងរីករាយក្នុងការស្តាប់។ សូរសំឡេង និង​បទភ្លេង​រុំព័ទ្ធ​អ្នកស្តាប់​យ៉ាងរលូន ដោយលាយបញ្ចូលគ្នានូវភាពខ្លាំង និងរលូនក្នុងពេលតែមួយ ផ្តល់ឱ្យអ្នកនូវបទពិសោធស្តាប់ដ៏មានផាសុកភាព និងរីករាយ។
មានមុខងារជាច្រើន6ជ្រើសរើសពីមុខងារសំឡេងច្រើន រួមទាំង បង្កើនសំឡេងល្អប្រសើរ ធ្វើឱ្យសំឡេងខ្ពស់ ​បាសបុកពីរោះ មានតុល្យភាព និងផ្ទាល់ខ្លួន ដើម្បីឱ្យត្រូវនឹងចំណង់ចំណូលចិត្តស្តាប់ជាច្រើន។
សំឡេងដែលអាចបត់បែនបានបទភ្លេងផ្សេងគ្នា សំឡេងពិរោះដូចគ្នាកាស Xiaomi Buds 6 វិភាគការបញ្ចេញប្រេកង់រន្ធត្រចៀកក្នុងពេលវេលាជាក់ស្តែង ដែលអាចកែតម្រូវដោយភាពបត់បែនដែលធ្វើឱ្យប្រសើរឡើងនូវប្រេកង់កណ្តាល និងទាប ដោយធានាបាននូវសំឡេងដែលមានគុណភាពបង្ហាញខ្ពស់ស្របគ្នាទៅតាមរូបរាងត្រចៀក និងអ្វីដែលនៅជុំវិញអ្នក។7
កាត់បន្ថយសំឡេងរំខានពាក់កណ្តាលក្នុងត្រចៀក
កាត់បន្ថយសំឡេងរំខានការហៅទូរស័ព្ទដោយប្រើ AI ជាមួយមីក្រូហ្វូន 3 គ្រាប់ប្រព័ន្ធមីក្រូហ្វូនបី រួមជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខានដោយប្រើ AI ដើម្បីកាត់បន្ថយសំឡេងរំខានជុំវិញបានយ៉ាងច្រើន ដោយចាប់យកសំឡេងនិយាយបានយ៉ាងត្រឹមត្រូវ។ សូម្បីតែនៅក្នុងមជ្ឈដ្ឋានដែលមានសំឡេងរំខានក៏ដោយ ការហៅទូរស័ព្ទរបស់អ្នកនៅតែមានស្ថិរភាព និងច្បាស់ល្អ។
95dBមុខងារកាត់បន្ថយសំឡេងរំខានជុំវិញសម្រាប់ការហៅទូរស័ព្ទ8
12m/sធន់នឹងសំឡេងខ្យល់អតិបរមា9
ការកាត់បន្ថយ​សំឡេង​រំខានសកម្មមុខងារកាត់បន្ថយសំឡេងរំខានសកម្ម (ANC) ថ្មីសន្លាងដែលមានផាសុកភាព កាត់បន្ថយសំឡេងរំខានពីមជ្ឈដ្ឋានជុំវិញដោយមិនបំបាត់សំឡេងសំខាន់ៗ ដូចជាសំឡេងនិយាយគ្នា និងស៊ីភ្លេរថយន្ត ដោយនៅតែអាចស្ដាប់បានដោយរីករាយនៅពេលទទួលការហៅទូរស័ព្ទ ឬស្តាប់សំឡេង។
សំឡេងដែលចេញមកពីទិសដៅផ្សេងគ្នា10ជាមួយនឹងសំឡេងព័ទ្ធជុំវិញ 360° ដែលតាមដានចលនាក្បាលរបស់អ្នក អ្នកទទួលបានបទពិសោធសំឡេងដ៏សម្បូរបែបដោយមិនចាំបាច់ពឹងផ្អែកលើឧបករណ៍ខាងក្រៅ។ មិនថាស្តាប់តន្ត្រី មើលភាពយន្ត ឬការលេងហ្គេមទេ សំឡេងនឹងមានចលនាបែបធម្មជាតិនៅជុំវិញអ្នកគ្រប់ទិសដៅ ជាមួយនឹងផ្នែកផ្សេងៗគ្នា និងភាពលម្អិតដ៏សម្បូរបែបសម្រាប់កម្រិតថ្មីដូចអ្នកនៅក្នុងសំឡេងនោះដែរ។
មុខងារឆ្លាតវៃ ការគ្រប់គ្រងងាយស្រួល
ការតាមដានទីតាំងតាមពេលវេលាជាក់ស្តែងអាចប្រើជាមួយ Apple Find My និង Google Find Hub បាន2, 11, 12, 13ដោយសារបណ្តាញឧបករណ៍ដែលបានភ្ជាប់ទូទាំងពិភពលោកដ៏ធំទូលាយ អ្នកអាចស្វែងរក Xiaomi Buds 6 របស់អ្នកបានយ៉ាងងាយស្រួល ទោះបីជានៅទីក្រុងក៏ដោយ។ នៅក្នុងរយៈចម្ងាយដែលអាចភ្ជាប់ប៊្លូធូសបាន សូមបើកសំឡេងរោទិ៍ពីប្រអប់ដើម្បីស្វែងរកវាដោយងាយស្រួល។
ការតាមដានទីតាំងតាមពេលវេលាជាក់ស្តែងអាចប្រើជាមួយ Apple Find My និង Google Find Hub បាន2, 11, 12, 13ដោយសារបណ្តាញឧបករណ៍ដែលបានភ្ជាប់ទូទាំងពិភពលោកដ៏ធំទូលាយ អ្នកអាចស្វែងរក Xiaomi Buds 6 របស់អ្នកបានយ៉ាងងាយស្រួល ទោះបីជានៅទីក្រុងក៏ដោយ។ នៅក្នុងរយៈចម្ងាយដែលអាចភ្ជាប់ប៊្លូធូសបាន សូមបើកសំឡេងរោទិ៍ពីប្រអប់ដើម្បីស្វែងរកវាដោយងាយស្រួល។Google Find Hub
តភ្ជាប់ឆ្លាតវៃដោយគ្រាន់តែប៉ះមួយដង
ជំនួយការបកប្រែ​នៅចុងម្រាមដៃរបស់អ្នកចូលប្រើ AI Subtitles តាមរយៈកាយវិកាគ្រប់គ្រងកាសបានយ៉ាងស្រួល។ មើលវីដេអូ ឬចូលរួមកិច្ចប្រជុំសកលបានដោយទំនុកចិត្ត គ្រប់ពេលវេលា គ្រប់ទីកន្លែង។14
បញ្ជាកាមេរ៉ាពីចម្ងាយចុចឱ្យជាប់លើកាសដើម្បីបើកកាមេរ៉ាទូរស័ព្ទឆ្លាតវៃរបស់អ្នក ហើយចុចមួយដងដើម្បីថតរូប — ស្រួលបញ្ជាពីចម្ងាយ ដែលធ្វើឱ្យការថតរូបជាក្រុមកាន់តែងាយស្រួល។15
មុខងារថតសំឡេងដែលបំពាក់មកស្រាប់16ថតឆ្លាតវៃបានយ៉ាងស្រួល
ថតដោយប្រើកាសបានច្រើនករណី ដូចជាអំឡុងពេលហៅទូរសព្ទ នៅនឹងកន្លែង ឬពេលកំពុងចាក់សំឡេង និងវីដេអូជាដើម។ នៅពេលដែលកាសស្ថិតនៅក្នុងប្រអប់ គ្រាន់តែចុចប្រអប់បីដងដើម្បីបិទ/បើកមុខងារថត ទោះបីជាគម្របបិទជិតក៏ដោយ។
កាស/ប្រអប់ដោយចុចបីដង17ធ្វើការថត ឬបញ្ឈប់ការថត
ថតបានច្រើនករណីថតផ្សាយផ្ទាល់ ការថតសំឡេង/វីដេអូ ការថតការហៅទូរស័ព្ទ
តភ្ជាប់ឆ្លងឧបករណ៍
Google Fast Pair18ត្រូវគ្នាជាមួយ Google Fast Pair សម្រាប់ការតភ្ជាប់ភ្លាមៗនៅពេលអ្នកបើកប្រអប់។
បញ្ជាដោយកាយវិការឆ្លាតវៃ21យល់ពីចេតនារបស់អ្នកជម្រើសកាយវិការច្រើន រួមទាំងចុច អូស និងច្រើនទៀត អាចឱ្យអ្នកគ្រប់គ្រងកាសរបស់អ្នកជាមួយនឹងសកម្មភាពដែលងាយស្រួល និងអាចប្ដូរតាមការចង់បានរបស់អ្នក។
ចុចតែមួយដងទទួលការហៅចូលចាក់ ឬផ្អាកតន្រ្តី
ចុចពីរដងបដិសេធការហៅចូលរំលងទៅបទចម្រៀងបន្ទាប់
ចុចបីដងចុចបទចម្រៀងមុន
ចុចឱ្យជាប់បើក ឬបិទការកាត់បន្ថយសំឡេងរំខាន
អូសឡើងលើ/ចុះគ្រប់គ្រងកម្រិតសំឡេង
អាយុកាលថ្មយូរសំឡេងដ៏អស្ចារ្យ ការរីករាយ​យូរអង្វែងទទួលបានបទពិសោធស្តាប់តន្ត្រីរហូតដល់ 6 ម៉ោងចំពោះការសាកម្តង និងសរុប 35 ម៉ោងជាមួយប្រអប់សាក ដូច្នេះអ្នកអាចស្តាប់បានយូរជាងមុនដោយគ្មានកង្វល់។22
6 ម៉ោងអាយុកាលថ្មសម្រាប់​​ការសាក​ថ្មម្តង
35 ម៉ោងអាយុកាលថ្មជាមួយ​នឹងប្រអប់សាក
ធន់នឹងទឹក និងធូលី IP5423, 24ស្តាប់ដោយ​គ្មានកង្វល់ គ្រប់ពេលវេលា គ្រប់ទីកន្លែង
កម្មវិធី Xiaomi Earbuds25ស្វែងយល់ពីមុខងារជាច្រើនទៀតទាញយកកម្មវិធី Xiaomi Earbuds ដើម្បីប្ដូរតាមការចង់បាននូវកាយវិការ និងស្វែងយល់ពីមុខងារបន្ថែម។
ចំណាំ៖1. ដើម្បី​បើក​គុណភាព​សំឡេង​ដែល​គ្មាន​ការ​បាត់បង់​សំឡេង 2.1 Mbps ត្រូវ​ប្រាកដ​ថា​Bluetooth របស់​អ្នក​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅ​កំណែ​ចុងក្រោយ​បំផុត បើក​មុខងារ Bluetooth LE Audio ហើយ​កំណត់​កូឌិក​ទៅ aptX Adaptive នៅ​ក្នុង​ការ​កំណត់ Bluetooth របស់​ទូរសព្ទឆ្លាតវៃ។ ឧបករណ៍ដែលត្រូវគ្នា៖ Leica Leitzphone ដែលដំណើរការដោយ Xiaomi, Xiaomi 17 Ultra, Xiaomi 17, Xiaomi 15 Ultra, Xiaomi 15, Xiaomi 14 Ultra, Xiaomi 14, Xiaomi 13 Ultra, Xiaomi MIX Flip, POCO F7 Pro, POCO F8 Ultra។ ម៉ូដែលជាច្រើនទៀតនឹងអាចប្រើបាននាពេលអនាគត។2. សម្រាប់គោលបំណងបង្ហាញពីភាពត្រូវគ្នាតែប៉ុណ្ណោះ។ Xiaomi Buds 6 មិនត្រូវបានគាំទ្រ ឧបត្ថម្ភ ឬមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន Google LLC ឬ Apple Inc. តាមមធ្យោបាយណាមួយឡើយ។ Google និង Find Hub គឺជា​ពាណិជ្ជសញ្ញារបស់ Google LLC។ Apple និង Find My គឺជា​ពាណិជ្ជសញ្ញារបស់ Apple Inc។3. ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។4. ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ ប្រៀបធៀបជាមួយ Xiaomi Buds 5។5. សំឡេងដែលពិតជាមិនបាត់បង់គុណភាពសំឡេងដើមសំដៅលើការបញ្ជូនសំឡេងដោយមិនបាត់បង់គុណភាពសំឡេងពីទូរស័ព្ទឆា្លតវៃទៅកាន់កាស។6. មុខងារលំនាំដើម​គឺមានតុល្យភាព។ ដើម្បីទទួលបានបែបផែនសំឡេងបន្ថែម សូមកែតម្រូវការកំណត់តាមរយៈម៉ឺនុយ Bluetooth របស់ទូរសព្ទ Xiaomi របស់អ្នក ឬកម្មវិធី Xiaomi Earbuds។7. សំឡេងដែលអាចបត់បែនបានត្រូវបានបើកតាមលំនាំដើម។8. ការកាត់បន្ថយសំឡេងរំខានជុំវិញការហៅទូរស័ព្ទ 95dB សំដៅទៅលើសមត្ថភាពក្នុងការទទួលសំឡេងមនុស្សបានយ៉ាងត្រឹមត្រូវក្នុងអំឡុងពេលហៅទូរស័ព្ទក្នុងមជ្ឈដ្ឋានដែលមានកម្រិតសំឡេងរំខាន 95dB។ បានធ្វើតេស្តទិន្នន័យដោយមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាទៅតាមការប្រើប្រាស់។9. ទិន្នន័យធ្វើតេស្តការកាត់បន្ថយ​សំឡេង​រំខាននៃខ្យល់​ត្រូវ​បាន​ផ្តល់​ដោយវិទ្យាស្ថានជាតិ​មាត្រាសាស្ត្រ ប្រទេសចិន។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាទៅតាមការប្រើប្រាស់។10. សំឡេងដែលចេញមកពីទិសដៅផ្សេងគ្នាត្រូវបានបិទតាមលំនាំដើម។11. មុខងារ Find Device នៅលើឧបករណ៍ iOS តម្រូវឱ្យមាន iOS 14.5 ឡើង។ មុខងារ Apple Find My អាចប្រើបានសម្រាប់តែការស្វែងរកទីតាំងប្រអប់សាកថ្មប៉ុណ្ណោះ មិនមែនកាសម្ខាងៗទេ។12. មុខងារ Find Device នៅលើទូរសព្ទ Google តម្រូវឱ្យមាន Android 9.0 ឡើងទៅ ជាមួយនឹងកំណែចុងក្រោយបំផុតនៃសេវាកម្ម Google Play និងកម្មវិធីបង្កប់កាស។ Google Find Hub អាចប្រើបានសម្រាប់តែការស្វែងរកទីតាំងប្រអប់សាកថ្មប៉ុណ្ណោះ មិនមែនកាសម្ខាងៗទេ។13. បណ្តាញ Find Hub តម្រូវឱ្យបើកសេវាកម្មទីតាំង និង Bluetooth។ ត្រូវការសេវាកម្មទូរសព្ទ ឬការតភ្ជាប់អ៊ីនធឺណិត។ ដំណើរការលើ Android 9+ និងនៅប្រទេសជាក់លាក់សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុគ្រប់លក្ខខណ្ឌ។ Find Hub គាំទ្រតែការស្វែងរកករបស់សាកថ្មប៉ុណ្ណោះ មិនមែនកាសស្តាប់នីមួយៗទេ។ មានលក្ខណៈ Find Hub តាមរយៈ OTA ចាប់ពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2026។14. មុខងារ AI Subtitles ត្រូវបានបិទតាមលំនាំដើម ហើយត្រូវតែបើកដំណើរការដោយការកំណត់កាយវិការតាមរយៈការកំណត់ Bluetooth នៅលើឧបករណ៍ដែលគាំទ្រ Xiaomi HyperOS របស់អ្នក ឬតាមរយៈកម្មវិធី Xiaomi Earbuds។ ឧបករណ៍ដែលត្រូវគ្នា៖ Leica Leitzphone ដំណើរការដោយ Xiaomi, Xiaomi 17 Ultra, Xiaomi 17, Xiaomi 17T Pro, Xiaomi 17T, Xiaomi 15 Ultra, Xiaomi 15, Xiaomi 14 Ultra, Xiaomi 14, Xiaomi MIX Flip, POCO F8 Ultra, POCO F8 Pro, Xiaomi 15T, POCO F7 Ultra, POCO F7 Pro, Xiaomi 14T Pro, Xiaomi 14T, POCO X8 Pro, POCO F7, POCO F6, REDMI Note 14 Pro+, REDMI Note 14 Pro 5G, REDMI Note 13 Pro+ 5G, Xiaomi Pad 7 Pro, Xiaomi Pad 7, Xiaomi Pad 6S Pro 12.4។ ម៉ូដែលជាច្រើនទៀតនឹងអាចប្រើបាននាពេលអនាគត។15. ការគ្រប់គ្រងកាមេរ៉ាត្រូវបានបិទតាមលំនាំដើម ហើយត្រូវតែបើកដំណើរការដោយការកំណត់កាយវិការតាមរយៈការកំណត់ Bluetooth នៅលើឧបករណ៍ដែលគាំទ្រ Xiaomi HyperOS របស់អ្នក ឬតាមរយៈកម្មវិធី Xiaomi Earbuds។ ឧបករណ៍ដែលត្រូវគ្នា៖ ទូរស័ព្ទដែលដំណើរការដោយ Xiaomi HyperOS 2 ឡើង។ មុខងារគ្រប់គ្រងកាមេរ៉ា និងការតភ្ជាប់ឧបករណ៍ពីរគឺមិនអាចប្រើបានក្នុងពេលដំណាលគ្នាទេ។16. សូមទាញយកកម្មវិធី Xiaomi Earbuds ដើម្បីប្រើប្រាស់មុខងារនេះ។ ការថតដោយគ្មានការអនុញ្ញាតពីបុគ្គលផ្សេងទៀតអាចជាបទល្មើសព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។ ការថតមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្មឡើយ ហើយគួរតែអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់ រួមទាំងសិទ្ធិឯកជនភាពរបស់អ្នកដែលពាក់ព័ន្ធទាំងឡាយផងដែរ។ Xiaomi នឹងមិនទទួលខុសត្រូវចំពោះការបំពានច្បាប់ណាមួយ​ដែលបណ្តាលមកពីសកម្មភាពរបស់អ្នកឡើយ។17. មុខងារថតសំឡេងដោយប៉ះបីដងលើកាសត្រូវបានបិទតាមលំនាំដើម ហើយត្រូវតែបើកដំណើរការដោយការកំណត់កាយវិការតាមរយៈការកំណត់ Bluetooth នៅលើឧបករណ៍ដែលគាំទ្រ Xiaomi HyperOS របស់អ្នក ឬតាមរយៈកម្មវិធី Xiaomi Earbuds។18. Google គឺជា​ពាណិជ្ជសញ្ញារបស់ Google LLC។19. ការតភ្ជាប់ឧបករណ៍ពីរអាចប្រើបាននៅក្នុងមុខងារ Bluetooth និង BLE ធម្មតា ដែលមិនមានជាមួយ LE Audio។20. សំឡេងជូនដំណឹងអំពីប្រអប់សាកថ្មអាចត្រូវបានកំណត់តាមរយៈការកំណត់ Bluetooth នៅលើឧបករណ៍ដែលគាំទ្រ Xiaomi HyperOS របស់អ្នក ឬតាមរយៈកម្មវិធី Xiaomi Earbuds។21. ការគ្រប់គ្រងដោយកាយវិការឆ្លាតវៃអាចត្រូវបានប្ដូរតាមការចង់បានតាមរយៈការកំណត់ Bluetooth នៅលើឧបករណ៍ដែលគាំទ្រ Xiaomi HyperOS របស់អ្នក ឬតាមរយៈកម្មវិធី Xiaomi Earbuds។22. អាយុកាលថ្ម សំដៅលើ​រយៈពេលចាក់តន្ត្រី។ លក្ខខណ្ឌធ្វើតេស្ត៖ សាកថ្មពេញ ភ្ជាប់ Bluetooth AAC កម្រិតសំឡេង 50% បិទ ANC និងមុខងារផ្សេងទៀតនៅក្នុងការកំណត់តាមលំនាំដើម។ ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi ដោយផ្អែកលើការត្រាប់តាមសេណារីយ៉ូក្នុងជីវិតពិត។ លទ្ធផលជាក់ស្តែងអាចខុសគ្នា​អាស្រ័យលើ​ការអាប់ដេត​កម្មវិធីបង្កប់ លក្ខខណ្ឌប្រើប្រាស់ កម្រិតសាកថ្ម និងកត្តាមជ្ឈដ្ឋាន។23. កម្រិត IP54 អនុវត្តចំពោះតែកាសប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលប្រអប់សាកថ្ម។ ហាមទុកកាសឱ្យត្រូវទឹកក្ដៅ។ មិនគួរប្រើកាសនៅក្នុងអាងងូតទឹក ឬទឹកផ្កាឈូកទេ។ កុំប្រើកាសអំឡុងពេលហាត់ប្រាណដែលប្រើកម្លាំងឬចលនាខ្លាំង ព្រោះញើសអាចធ្វើឱ្យខូចឧបករណ៍។ ផលិតផលនេះមានការធានាចំពោះភាពធន់នឹងទឹក និងទឹកខ្ទាតត្រូវតែនៅពេលទិញប៉ុណ្ណោះ។ ប៉ុន្តែភាពធន់នេះមិនជាអចិន្ត្រៃយ៍ទេ ហើយអាចថយចុះទៅតាមពេលវេលាដោយសារតែការប្រើប្រាស់ប្រចាំថ្ងៃ។ ការធានារបស់អ្នកមិនគ្របដណ្តប់លើការខូចខាតដល់ឧបករណ៍ដោយសារតែការជ្រមុជវាក្នុងទឹកនោះទេ។24. ការធ្វើតេស្តការពារជម្រាបទឹក IP54៖ កាសទាំងនេះបានឆ្លងកាត់ការធ្វើតេស្តដែលធ្វើឡើងដោយក្រុមហ៊ុនវិញ្ញាបនបត្រ TÜV SÜD Certification and Testing (China) Co., Ltd. សាខាសៀងហៃ ដែលមានលេខរបាយការណ៍ធ្វើតេស្ត៖ 704202508460-00។ កាសទាំងនេះអនុលោមតាមស្ដង់ដា IEC 60529:1989+A1:1999+A2:2013 និង EN 60529:1991+A1:2000+A2:2013។25. កម្មវិធី Xiaomi Earbuds មាន​នៅលើ Google Play និង iOS App Store។ តម្រូវឱ្យមានប្រព័ន្ធប្រតិបត្តិការ Android 7.0 ឡើង (1.33.0i ឡើង) ឬ iOS 14.0 ឡើង (v1.27.0 ឡើង)។*រូបភាពរចនាអេក្រង់ និងរូបភាពផលិតផលដែលបង្ហាញនៅលើទំព័រនេះគឺ​សម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ រូបភាពមួយចំនួនត្រូវបានបង្កើតឡើងដោយ AI។ សូមមើលផលិតផលជាក់ស្តែងដើម្បីទទួលបាន​ព័ត៌មានលម្អិត។*រូបភាពនៅលើទំព័រនេះ​គឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ ហើយប្រហែលជាមិនមែន​ជារូបតំណាងពិតប្រាកដនៃផលិតផលនោះទេ។ លក្ខណៈ​បច្ចេកទេស​ផលិតផលគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ។ លក្ខណៈ​បច្ចេកទេសមួយ​ចំនួនអាចខុសគ្នា​ដោយសារ​កត្តាខាងក្រៅដូចជាមជ្ឈដ្ឋាន និងភាពខុសគ្នា​នៃ​​ប្រព័ន្ធ​ទូរសព្ទឆ្លាតវៃ។ សូមមើលផលិតផលជាក់ស្តែងដើម្បីទទួលបាន​ព័ត៌មានលម្អិត។