

Masterpieces far closer


លែនអុបទិក Leica Summilux
ការថតរូបដោយភ្លើងបំភ្លឺលើវត្ថុ

ការរចនាតួរាងមូលរលោង
បណ្ដុំពណ៌មាស

កងមុខស្ដើងខ្លាំងនៅលើចំហៀងទាំងបួន
ផ្ទាំងបង្ហាញការពារភ្នែក 6.83" 120Hz

ដំណើរការដោយ Xiaomi HyperOS

ប្រព័ន្ធសាកលឿន 67W
ថ្មទំហំ 5500mAh (typ) ប្រើប្រាស់បានយូរ

ភ្ជាប់ទំនាក់ទំនងជាមួយ Xiaomi Astral Communication
បន្ទះឈីប MediaTek Dimensity 8400-Ultra
អុបទិក Leica កម្រិតអាជីព
នាំយកស្នាដៃកាន់តែអស្ចារ្យជាងមុន


កាមេរ៉ា Leica បីគ្រាប់
មេរ៉ាអាជីពអាចថតបានច្រើនយ៉ាង
ការដំឡើងកាមេរ៉ាបីគ្រាប់ដែលអាចថតបានច្រើនយ៉ាងអាចចាប់យកគ្រប់មុំបានយ៉ាងរលូន ដោយផ្តល់នូវរូបភាពកម្រិតខ្ពស់ និងរូបថតគួរឱ្យភ្ញាក់ផ្អើលនៅចុងម្រាមដៃរបស់អ្នក។
46mm
កាមេរ៉ាថតឆ្ងាយ Leica

សិនស័រ 50MP
ƒ/1.9
23mm
កាមេរ៉ាគោល Leica

សិនស័រ 50MP
Light Fusion 800
2.0μm 4-in-1 Super Pixel
ƒ/1.7
លែន 1G+6P
OIS
15mm
កាមេរ៉ាថតធំទូលាយខ្លាំង Leica

សិនស័រ 12MP
ƒ/2.2

លែនអុបទិក Leica Summilux
លែនអុបទិក Leica Summilux ជាមួយនឹងកម្រិតនៃការបើកលែនធំទូលាយ និងដំណើរការអុបទិកពិសេស បង្កើតឡើងវិញនូវពណ៌ដ៏គួរឱ្យភ្ញាក់ផ្អើល និងផ្តល់នូវព័ត៌មានលម្អិតច្បាស់ និងទាក់ទាញ ទោះបីជានៅក្នុងពន្លឺទាបក៏ដោយ។

លែនកម្រិតច្បាស់ខ្លាំង 1G+6P

ស្រទាប់ស្រោបលែនប្រឆាំងនឹងពន្លឺ

តម្រងពន្លឺអ៊ីនហ្វ្រារ៉េដស្រោបស្រទាប់ស្តើង

បច្ចេកវិទ្យាស្រទាប់ស្រោបដោយទឹកថ្នាំនៅខាងគែមលែន
Light Fusion 800
កម្រិតឌីណាមិកខ្ពស់ខ្លាំង
ជាមួយនឹងកម្រិតឌីណាមិកខ្ពស់ដែលអាចប្រៀបធៀបទៅនឹងកាមេរ៉ាអាជីព វាចាប់យកពណ៌សម្បូរបែប និងព័ត៌មានលម្អិតនៃពន្លឺ និងស្រមោលនៃវត្ថុដែលកំពុងផ្លាស់ទីបានយ៉ាងត្រឹមត្រូវ។
13.2EV
កម្រិតឌីណាមិកខ្ពស់
1/1.55"
សែនស័រធំ
2.0μm
4-in-1 Super Pixel


បទពិសោធពន្លឺខ្លាំង និងស្រមោល
សូម្បីតែនៅក្នុងបរិយាកាសដែលមានបញ្ហាពន្លឺ ដូចជាពន្លឺខ្លាំង ឬពន្លឺខាងក្រោយ ពន្លឺពេញ និងព័ត៌មានលម្អិតនៃស្រមោលត្រូវបានរក្សាទុក ដើម្បីផ្តល់ឱ្យរូបភាពកាន់តែមានភាពលម្អិត និងដូចពិត។
ប្រព័ន្ធកាមេរ៉ាបីគ្រាប់ កម្រិតផ្ដោតបួន
ថតបានគ្រប់ស្ថានការណ៍
គ្របដណ្តប់កម្រិតផ្ដោតពី 15mm ទៅ 92mm ថតរូបភាពជិត ឬឆ្ងាយប្រកបដោយទំនុកចិត្ត ដោយសារការពង្រីកដោយរលូន។
0.6x
1x
2x
4x
ការថតរូបដោយភ្លើងបំភ្លឺលើវត្ថុ
ថតរូបចាប់យកភាពលម្អិតបានកាន់តែជិត
កាមេរ៉ាថតរូបចម្ងាយរបស់ Xiaomi 15T ចាប់យកទិដ្ឋភាពធម្មជាតិ រំលេចអារម្មណ៍នៅគ្រប់ពេលថត ល្អឥតខ្ចោះសម្រាប់ការថតរូបព្រាលផ្ទៃក្រោយ ការបញ្ចេញទឹកមុខ និងពេលវេលាពិសេសៗ។



Master Portrait
គ្រប់ប៉ុស្ដិ៍គឺជាស្នាដៃ
ការដំឡើងកំណែនៃក្បួន Master Portrait ថ្មីគាំទ្រដល់កម្រិតផ្តោតច្រើន និងស្ថានភាពពន្លឺផ្សេងៗ។ ចុចថតដើម្បីថតរូបព្រាលផ្ទៃក្រោយបែបធម្មជាតិពិតៗយ៉ាងងាយស្រួល។




ការថតរូបតាមដងផ្លូវរបស់ Leica
ថតបានភា្លមៗ

មុខងារថតរូបតាមដងផ្លូវរបស់ Leica អនុញ្ញាតការថតរូបដែលមានល្បឿនលឿនបំផុត ប្រកបដោយការប្រុងប្រយ័ត្នជាមួយនឹងប្រវែងផ្ដោតបែបបុរាណ និងរចនាប័ទ្មពណ៌ពិសេស ដែលជួយអ្នកប្រើក្នុងការថតបានភ្លាមៗពិតប្រាកដយ៉ាងស្រួល។
បើកកាមេរ៉ាថតបានយ៉ាងលឿន
បើកកាមេរ៉ាថតបានរហ័សទោះបីអេក្រង់ចាក់សោក៏ដោយ ធានាថាអ្នកមិនខកខានក្នុងការថតយកពេលវេលាដ៏អស្ចារ្យនោះទេ។
កម្រិតផ្ដោតបែបបុរាណ
កម្រិតផ្ដោត 28mm, 35mm, 50mm និង 75mm កម្រិតផ្ដោតខុសៗគ្នាផ្តល់ឱ្យការថតរូបតាមដងផ្លូវកាន់តែទាក់ទាញនិងសម្បូរបែប។
Viewfinder កាន់តែប្រសើរ
អនុញ្ញាតឱ្យមានការមើលជាមុននូវរូបភាពបានយ៉ាងរហ័សអំឡុងពេលថតរូប ធានាឱ្យបាននូវរូបភាពមេដែលអ្នកចង់បាន។


ស្វែងយល់អំពី Xiaomi AISP 2.0 និងជំនួយការច្នៃប្រឌិត AI
ការថតវីដេអូអាជីព
ការបង្កើតវីដេអូគ្មានដែនកំណត់
10-bit log
4K 60fps

រក្សាបាននូវព័ត៌មានលម្អិតតាមដែលអាចធ្វើទៅបាននៅក្នុងរូបភាព ដោយផ្តល់នូវលទ្ធភាពច្នៃប្រឌិតកាន់តែច្រើនក្រោយការផលិតវីដេអូ។
LUT
ការនាំចូលផ្ទាល់ខ្លួន

នៅក្នុងមុខងារអាជីព វាគាំទ្រការនាំចូល Luts ផ្សេងៗ ដើម្បីសម្រេចបាននូវរចនាប័ទ្មសំនៀង និងបែបផែនរូបភាពផ្សេងៗគ្នា។


HDR10+ នៅក្នុងកម្រិតផ្ដោត
ពណ៌រស់រវើក និងកម្រិតពណ៌សម្បូរបែប
ពណ៌កាន់តែសម្បូរបែប រស់រវើកជាងមុន ជាមួយនឹងការប្រើពន្លឺ និងស្រមោលកាន់តែមានភាពល្អឥតខ្ចោះ និងជាក់ស្តែង។

ការរចនាលំដាប់កំពូល
ច្នៃឡើងដើម្បីទាក់ទាញ
តូច និងស្រស់ស្អាតសម្រាប់រូបរាងទំនើបខ្លាំង
ភាពសាមញ្ញគឺជាសិល្បៈ។ គម្របខាងក្រោយរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងតួ ខ្សែស្អាត និងខ្សែខុនតួចូលគ្នាល្អ ដោយគ្រប់ព័ត៌មានលម្អិតបង្ហាញពីភាពស្រស់ស្អាតសុទ្ធរបស់វា។

ការរចនាតួរាងមូលរលោង
ប៉ះដោយរលូន កាន់ដោយផាសុកភាព
ខុនតួរាងមូលស្រទន់ និងផ្ទៃម៉ាត់បង្កើតបានជាការរចនាដែលល្អបំផុត មានតុល្យភាព និងឆើតឆាយបែបធម្មជាតិ។

តួស្ដើង
ការរចនាស្តើងទំហំ 7.5mm ធ្វើឱ្យការប្រើប្រាស់ដោយមិនអស់កម្លាំង។3

ល្អទាំងគុណភាពខាងក្នុង និងរូបរាងខាងក្រៅ
ជាប់បានយូរគ្មានកង្វល់
IP68
ធន់នឹងធូលី និងទឹក
បានដំឡើងកម្រិតភាពធន់មិនងាយជ្រាបទឹករហូតដល់ជម្រៅ 3m។4
ល្អប្រសើរជាងមុន
ភាពធន់នឹងការកោសឆ្កូត
មាន Corning® Gorilla® Glass 7i សម្រាប់បង្កើនទំនុកចិត្តកាន់តែខ្លាំង។
អេក្រង់កម្រិតកំពូល
គ្រប់ជ្រុងទាំងអស់មានភាពល្អឥតខ្ចោះ

អេក្រង់ 6.83" ដ៏អស្ចារ្យ
ចក្ខុវិស័យត្រូវបានកំណត់ឡើងវិញ
ដោយមានផ្ទាំងបង្ហាញធំទំហំ 6.83 អ៊ីង ដែលបានអាប់ដេតថ្មីជាមួយនឹងការរចនាកងមុខស្ដើងខ្លាំង និងកម្រិតភាពច្បាស់ខ្លាំង 1.5K វាផ្តល់នូវទិដ្ឋភាពធំទូលាយ និងព័ត៌មានលម្អិតដ៏អស្ចារ្យ។

ដង់ស៊ីតេភីកសែល
447 ppi

ភាពច្បាស់នៃពណ៌
12 ប៊ីត

សមាមាត្រកម្រិតពណ៌
5000,000:1

អត្រាផ្ទុកឡើងវិញ5
120Hz

អត្រាគំរូនៃការប៉ះ
480Hz

អត្រាគំរូនៃការប៉ះភ្លាមៗ6
2560Hz
6. ការប៉ះភ្លាមៗ 2560Hz ត្រូវការបើកដំណើរការនៅក្នុងម៉ូដ Game Turbo។

ផ្ទាំងបង្ហាញភ្លឺខ្លាំង 3200nits
ការអានបានច្បាស់នៅគ្រប់ស្ថានភាពពន្លឺទាំងអស់
ដោយប្រើឧបករណ៍បំភ្លឺអេក្រង់ផ្ទាល់ខ្លួនរបស់ Xiaomi ផ្ទាំងបង្ហាញទទួលបានប្រសិទ្ធភាពពន្លឺខ្ពស់ជាងគួរឱ្យកត់សម្គាល់។ នៅពេលមានពន្លឺខ្លាំង វានឹងជំរុញពន្លឺ APL 25% ដោយស្វ័យប្រវត្តិ ដែលធានាថាអេក្រង់នៅតែច្បាស់ និងអាចមើលឃើញគ្រប់ពេល។

កងមុខស្ដើងខ្លាំង
រូបភាពពេញដូចពិតជាក់ស្ដែង
ដោយប្រើបច្ចេកវិទ្យាវេចខ្ចប់កម្រិតទំនើប កងមុខអេក្រង់ចំនួនបីត្រូវបានបង្រួមមកត្រឹម 1.5mm។ រួមផ្សំជាមួយនឹងការរចនាកញ្ចក់ វាផ្តល់នូវបទពិសោធប្រសើរឡើងសម្រាប់ទាំងការមើល និងការប៉ះ។7
+13%
ការបង្រួមកងមុខ7

ការពារភ្នែករបស់អ្នកគ្រប់ពេល
បែបធម្មជាតិ និងផាសុកភាព
បានដំឡើងសមត្ថភាពការពារភ្នែកផ្ដល់ការការថែទាំសុខភាពភ្នែកច្រើនប្រភេទ។
3840Hz
ការបន្ថយពន្លឺ PWM
កម្រិត 16000
ពន្លឺដោយស្វ័យប្រវត្តិ
ពណ៌បត់បែន
វដ្តនៃមុខងារអាន

លិខិតបញ្ជាក់ TÜV Rheinland's Circadian Friendly
លិខិតបញ្ជាក់ TÜV Rheinland's Low Blue Light (Hardware Solution)
លិខិតបញ្ជាក់ TÜV Rheinland's Flicker Free

ផ្ទាំងបង្ហាញ AI
ងាយស្រួលមើល និងងាយស្រួលប្រើ

មុខងារចាក់សោឆ្លាតវៃ
តាមដានការប្រើប្រាស់ជាបន្តបន្ទាប់ និងចាក់សោអេក្រង់ដោយស្វ័យប្រវត្តិ នៅពេលដែលគ្មានមនុស្ស។

អេក្រង់វិលឆ្លាតវៃ
ចាប់យកការបង្វិលមុខយ៉ាងត្រឹមត្រូវ និងកែតម្រូវការបង្វិលអេក្រង់ដោយឆ្លាតវៃ។

AOD ឆ្លាតវៃ
នៅពេលដែលអេក្រង់បិទ វាដំណើរការ Always-On-Display (AOD) ដោយឆ្លាតវៃនៅពេលរកឃើញមុខរបស់អ្នកប្រើប្រាស់។

ភាពត្រឹមត្រូវនៃការប៉ះប្រសើរឡើង
បង្កើនភាពជាក់លាក់នៃការប៉ះនៅក្នុងស្ថានភាពប្រើប្រាស់ប្រចាំថ្ងៃ ដូចជាការលេងហ្គេម ដៃសើម ឬពាក់ស្រោមដៃ។

បំពាក់ប្រព័ន្ធអេកូឡូស៊ី AI ពហុម៉ូឌុល
បញ្ចេញភាពច្នៃប្រឌិត និងផលិតភាពរបស់អ្នកជាមួយនឹងជំនួយការ Al របស់ Google ដែលត្រូវបានកែសម្រួលដោយស្របជាមួយនឹងបច្ចេកវិទ្យាដំណើរការពហុមុខងារទំនើបរបស់ Xiaomi ដែលមានសមត្ថភាពគ្រប់គ្រងអត្ថបទ សំឡេង និងរូបភាពទូទាំងប្រព័ន្ធ។8


ជជែកជាមួយ Gemini ជំនួយការ AI ផ្ទាល់ខ្លួនដ៏មានប្រយោជន៍ពិតប្រាកដពី Google ដើម្បីបញ្ចូលថាមពលគំនិតរបស់អ្នក។
Gemini Live
សួរ Gemini អំពីអ្វីគ្រប់យ៉ាងដែលអ្នកឃើញ។ បង្ហាញកាមេរ៉ា ឬអេក្រង់របស់អ្នកនៅក្នុងការសន្ទនា Gemini Live។
Gemini ត្រួតពីលើ
អាចចូលប្រើ Gemini បានរហ័សដោយមិនប្តូរកម្មវិធី។
ការបង្កើតរូបភាព
បង្កើតរូបភាពដ៏អស្ចារ្យដោយប្រើ Gemini។
កម្មវិធីដែលបានភ្ជាប់
ទាញយកព័ត៌មាន និងធ្វើសកម្មភាពលើកម្មវិធីនានានៅក្នុង Gemini ក៏ដូចជាកម្មវិធី Xiaomi ដែរ។
*លទ្ធផលសម្រាប់តែគោលបំណងបង្ហាញប៉ុណ្ណោះ និងអាចខុសគ្នា។ ពិនិត្យមើលការឆ្លើយតប។ តម្រូវឱ្យមានការរៀបចំ។ ភាពត្រូវគ្នា និងលទ្ធភាពផ្ដល់ជូនខុសៗគ្នា។ 18+។ Google និង Gemini គឺជាពាណិជ្ជសញ្ញារបស់ Google LLC។


ស្វែងរកភ្លាមៗនូវអ្វីដែលអ្នកឃើញនៅលើទូរសព្ទរបស់អ្នក។ សកម្មភាពសាមញ្ញមួយចាប់ផ្តើមការស្វែងរកតាម Google ដោយមិនចាំបាច់ចាកចេញពីកម្មវិធី ឬខ្លឹមសារដែលអ្នកកំពុងប្រើ។ ស្វែងរករូបភាព វីដេអូ ឬអត្ថបទណាមួយនៅលើអេក្រង់របស់អ្នក។ គូសរង្វង់ រំលេច គូសវាស ឬចុចចំណុចអ្វីដែលអ្នកចង់ដឹង មិនចាំបាច់ថតអេក្រង់ឡើយ។
*Google និង Android គឺជាពាណិជ្ជសញ្ញារបស់ Google LLC។ មាននៅលើឧបករណ៍ដែលបានជ្រើសរើស និងតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ ដំណើរការលើកម្មវិធី និងផ្ទៃដែលត្រូវគ្នា។ លទ្ធផលអាចខុសគ្នាអាស្រ័យលើភាពត្រូវគ្នានៃរូបភាព។ សូមពិនិត្យមើលការឆ្លើយតបសម្រាប់ភាពត្រឹមត្រូវ។
បច្ចេកវិទ្យាកម្រិតកំពូល
នាំយកការតភ្ជាប់ដ៏រលូន

Xiaomi Astral Communication
ការតភ្ជាប់លឿន និងស្ថិរភាព
Xiaomi Surge T1S Tuner
ជាមួយនឹង Xiaomi Surge T1S Tuner ដែលបង្កើតដោយខ្លនឯង Xiaomi 15T បង្កើនប្រសិទ្ធភាព Wi-Fi, Bluetooth, GPS និងសេវាបណ្ដាញទូរសព្ទចល័តសម្រាប់ការតភ្ជាប់កាន់តែរលូន និងឆ្លាតវៃ។

Super Antenna Array
ដំណើរការដោយអារេអង់តែនដែលមានប្រសិទ្ធភាពខ្ពស់ វាបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៅទូទាំងលក្ខខណ្ឌផ្សេងគ្នាទាំង 16 ដែលធ្វើឱ្យអ្នកភ្ជាប់វាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ការក្តាប់ដៃម្ខាង
អូស ឬសរសេរអក្សរបានស្រួល
+49%10

ការកាន់ផ្ដេក
ការលេងហ្គេម ឬមើលវីដេអូ
+63%10

ការកាន់ហៅទូរសព្ទ
កាន់ដាក់ជាប់ត្រចៀកអំឡុងពេលហៅទូរសព្ទ
+26%10
10. ទិន្នន័យទាក់ទងនឹង Xiaomi Astral Communication ត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធរបស់ Xiaomi ប្រៀបធៀបជាមួយ Xiaomi 14T ដែលត្រូវបានធ្វើតេស្តនៅសីតុណ្ហភាពបន្ទប់ប្រហែល 25°C។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាដោយសារមជ្ឈដ្ឋានធ្វើតេស្ត និងសូហ្វវែរផ្សេងៗគ្នា។

ការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi11, 12
បន្តភ្ជាប់ទំនាក់ទំនង ទោះបីជាគ្មានសេវា
ទោះបីជាមិនមានសេវាបណ្តាញគ្របដណ្តប់ក៏ដោយ អ្នកនៅតែអាចធ្វើការហៅជាសំឡេងបានដល់ទៅ 1.3km ដោយប្រើមុខងារហៅទូរសព្ទ ដោយធានាបាននូវការប្រាស្រ័យទាក់ទងដោយរលូន នៅពេលមានការសំខាន់។13
11. Xiaomi Offline Communication មាននៅលើ OTA ចាប់ពីថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2025។ ភាពអាចប្រើបាននៃលក្ខណៈពិសេស និងកាលវិភាគដាក់ឱ្យប្រើប្រាស់ OTA អាចខុសគ្នាទៅតាមប្រទេស។
12. Xiaomi Offline Communication តម្រូវឱ្យឧបករណ៍មាន SIM កាត ចូលគណនី Xiaomi និងត្រូវមានប៊្លូធូសបើកដំណើរការ។
13. Xiaomi Offline Communication អាចប្រើបានជាមួយការហៅជាសំឡេងក្នុងចម្ងាយរហូតដល់ 1.3km នៅក្នុងបរិយាកាសបើកចំហ និងមិនមានការរំខាន។ គុណភាពការហៅទូរសព្ទពិតប្រាកដអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌនៃមជ្ឈដ្ឋាន។ សូមមើលបទពិសោធជាក់ស្ដែងរបស់អ្នក។ មុខងារនេះមិនត្រូវបានរចនាឡើង ឬមានបំណងសម្រាប់ការទំនាក់ទំនងសង្គ្រោះបន្ទាន់ ឬសង្គ្រោះជីវិតឡើយ។
ដំណើរការដ៏អស្ចារ្យ
ការប្រើប្រាស់កាន់តែលឿន និងស្ថិរភាព

Dimensity 8400-Ultra
ដំណើរការខ្លាំងក្លា បន្ទះឈីកម្រិតកំពូល
បំពាក់ដោយស្ថាបត្យកម្មស្នូលធំជាមួយ Arm® Cortex®-A725 រួមផ្សំជាមួយនឹងដំណើរការ 4nm ដ៏ទំនើបកម្រិតកំពូល វាផ្តល់នូវដំណើរការពិសេស និងបទពិសោធដ៏រលូនបំផុត។
LPDDR5X + UFS 4.1
ភាពស្ទាត់ជំនាញបានប្រសើរឡើង

រកឃើញមុខងារកម្រិតអាជីពជាច្រើន

5500mAh (typ)
ប្រព័ន្ធសាកលឿន 67W
ដំណើរការអាយុកាលថ្មឈានមុខគេ
ជាមួយនឹងថាមពលថ្មដ៏ធំបំផុតនៅក្នុងស៊េរី Xiaomi T វាផ្តល់នូវការដំណើរការដ៏ខ្លាំងក្លានៅក្នុងការរចនាដ៏ស្តើង។ បំពាក់ដោយប្រព័ន្ធគ្រប់គ្រងថ្ម Xiaomi Surge សម្រាប់ភាពជាប់បានយូរ និងគ្មានការព្រួយចិត្ត។
≥80%
វដ្តជីវិតអាយុកាលថ្ម 160015
រហូតដល់ 13.19 ម៉ោង
ការប្រើប្រាស់ថេរ16
ប្រព័ន្ធសាកលឿន 67W17
50 នាទីសាកថ្មដល់ 100%16
17. ណែនាំឱ្យប្រើអាដាប់ទ័រសាកថ្ម Xiaomi 67W ឬលើនេះ។

ប្រព័ន្ធ Xiaomi 3D IceLoop
ត្រជាក់ និងមានប្រសិទ្ធភាព
ប្រព័ន្ធត្រជាក់ 3D ភ្ជាប់នៅជិតនឹងបន្ទះឈីបសម្រាប់ការសាយភាយកំដៅយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យត្រជាក់ប្រកបដោយប្រសិទ្ធភាព និងដំណើរការប្រកបដោយនិរន្តរភាព។
+13%
តំបន់ផ្ទៃ LHP18
+11%
សន្លឹកក្រាភីតនៅលើស៊ុមកណ្តាល18
18. ទិន្នន័យទាក់ទងនឹងប្រព័ន្ធ Xiaomi 3D IceLoop ត្រូវបានប្រៀបធៀបជាមួយ Xiaomi 14T។ ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។
មុខងារជាច្រើនទៀត

កម្មវិធីស្កែនម្រាមដៃនៅក្នុងផ្ទាំងបង្ហាញ

ឧបាល័រពីរគ្រាប់ Dolby Atmos®



Wi-Fi 6E19, 20

Bluetooth 6.0

NFC ពហុមុខងារ

IR Blaster

ម៉ូទ័រលីនេអ៊ែរ

ទទួលបានសោភ័ណភាពនៃការរចនាដែលល្អឥតខ្ចោះ និងប្រព័ន្ធប្រតិបត្តិការកាន់តែរលូន។
*Xiaomi HyperOS 3 នឹងមានអាប់ដេតតាមរយៈ OTA ចាប់ពីខែវិច្ឆិកា ឆ្នាំ 2025 តទៅ។

ចំណាំ៖
1. លក្ខណៈពិសេសមួយចំនួននៃជំនួយការច្នៃប្រឌិត AI តម្រូវឱ្យមានការភ្ជាប់អ៊ីនធឺណិត ហើយអាចប្រែប្រួលទៅតាមសូហ្វវែរប្រព័ន្ធ និងកំណែកម្មវិធី កែវិចិត្រសាល។ សូមមើលបទពិសោធប្រើប្រាស់ជាក់ស្តែង។
2. ការបង្កើតវីដេអូដោយ AI មានជាភាសាដែលបានជ្រើសរើស។ តម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ សូមពិនិត្យមើលការឆ្លើយតបសម្រាប់ភាពត្រឹមត្រូវ។
3. ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ សីតុណ្ហភាពបន្ទប់ធ្វើតេស្តប្រហែល 25°C។ ការវាស់កម្រាស់មិនរាប់បញ្ចូលលែនដែលលយចេញក្រៅនោះទេ។ ទិន្នន័យជាក់ស្តែងអាចខុសគ្នាអាស្រ័យលើមជ្ឈដ្ឋានធ្វើតេស្ដ និងកំណែសូហ្វវែរ។
4. ឧបករណ៍នេះត្រូវបានធ្វើតេស្ត និងបញ្ជាក់នៅក្រោមលក្ខខណ្ឌមន្ទីរពិសោធជាក់លាក់ ដើម្បីបំពេញតាមស្តង់ដាការពារការជ្រាបចូល IP68 (IEC 60529:1989+A1:1999+A2:2013) ធានាបាននូវភាពធន់នឹងទឹកសាច ទឹក និងធូលី។ ក្នុងអំឡុងពេលនៃការធ្វើតេស្ត ឧបករណ៍នេះត្រូវបានជ្រមុជនៅក្នុងទឹកសាបដែលគ្មានចលនាដែលមានជម្រៅរហូតដល់ 3 ម៉ែត្រក្នុងរយៈពេល 30 នាទី ជាមួយនឹងភាពខុសគ្នានៃសីតុណ្ហភាពមិនលើសពី 5K រវាងទឹក និងឧបករណ៍។ លក្ខខណ្ឌនៃការធ្វើតេស្តមន្ទីរពិសោធមិនឆ្លុះបញ្ចាំងពីការប្រើប្រាស់ប្រចាំថ្ងៃទេ។ ភាពធន់មិនងាយជ្រាបទឹកអាចមានការប្រែប្រួលប្រសិនបើវាប៉ះពាល់នឹងមជ្ឈដ្ឋានដែលខុសពីលក្ខខណ្ឌធ្វើតេស្តទាំងនេះ ដូចជាទឹកអំបិល ទឹកក្លរីន ឬទឹកដែលមានសម្ពាធខ្ពស់។ សូមកុំធ្វើតេស្តភាពធន់មិនងាយជ្រាបទឹកដោយខ្លួនឯង ហើយកុំប្រើឧបករណ៍នេះទៅលេងទឹកសមុទ្រ ឬក្នុងអាងទឹក។ ការការពារការជ្រាបទឹកចូលអាចត្រូវបានកាត់បន្ថយតាមពេលវេលាដោយសារតែការពាក់ធម្មតា ការខូចខាតផ្នែកខាងក្រៅ ឬការជួសជុលដែលទាមទារការដោះគ្រឿងបង្គុំ។ កុំសាកថ្មឧបករណ៍ ចុចប៊ូតុងខាងក្រៅ ឬដកជើងដាក់ស៊ីម នៅពេលដែលវាសើម ឬប៉ះនឹងសំណើម។ សម្រាប់ការណែនាំលម្អិតអំពីសុវត្ថិភាព សូមមើលសៀវភៅណែនាំអ្នកប្រើប្រាស់។ ការខូចដោយសារសារធាតុរាវចូលដែលកើតឡើងនៅខាងក្រៅលក្ខខណ្ឌ IP68 ដែលបានធ្វើតេស្ត គឺមិនស្ថិតនៅក្រោមការធានាទេ។
5. អេក្រង់អាចប្រើជាមួយអត្រាផ្ទុកឡើងវិញអតិបរមា 120Hz។ អត្រាផ្ទុកឡើងវិញអាចខុសគ្នា ដោយសារអ៊ិនធឺហ្វេសកម្មវិធីផ្សេងគ្នា និងគុណភាពរូបភាពហ្គេម។ សូមមើលបទពិសោធជាក់ស្ដែង។
6. ការប៉ះភ្លាមៗ 2560Hz ត្រូវការបើកដំណើរការនៅក្នុងម៉ូដ Game Turbo។
7. ទិន្នន័យដែលទាក់ទងទៅនឹងផ្នែកខាងឆ្វេង ខាងស្តាំ និងស៊ុមខាងលើដែលត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធរបស់ Xiaomi ការប្រៀបធៀបដែលបានធ្វើឡើងជាមួយ Xiaomi 14T លទ្ធផលជាក់ស្តែងអាចខុសគ្នា។
8. លទ្ធភាពផ្ដល់ជូនមុខងារ AI អាចខុសគ្នាទៅតាមតំបន់។ សូមមើលគេហទំព័រផ្លូវការក្នុងស្រុករបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
9. ការសរសេរដោយ AI ការសម្គាល់ការនិយាយ AI អ្នកបកប្រែ AI រូបភាពផ្ទៃអេក្រង់រស់រវើក AI និងស្វែងរកដោយ AI មានជាភាសាដែលបានជ្រើសរើស។ តម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ សូមពិនិត្យមើលការឆ្លើយតបសម្រាប់ភាពត្រឹមត្រូវ។
10. ទិន្នន័យទាក់ទងនឹង Xiaomi Astral Communication ត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធរបស់ Xiaomi ប្រៀបធៀបជាមួយ Xiaomi 14T ដែលត្រូវបានធ្វើតេស្តនៅសីតុណ្ហភាពបន្ទប់ប្រហែល 25°C។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាដោយសារមជ្ឈដ្ឋានធ្វើតេស្ត និងសូហ្វវែរផ្សេងៗគ្នា។
11. Xiaomi Offline Communication មាននៅលើ OTA ចាប់ពីថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2025។ ភាពអាចប្រើបាននៃលក្ខណៈពិសេស និងកាលវិភាគដាក់ឱ្យប្រើប្រាស់ OTA អាចខុសគ្នាទៅតាមប្រទេស។
12. Xiaomi Offline Communication តម្រូវឱ្យឧបករណ៍មាន SIM កាត ចូលគណនី Xiaomi និងត្រូវមានប៊្លូធូសបើកដំណើរការ។
13. Xiaomi Offline Communication អាចប្រើបានជាមួយការហៅជាសំឡេងក្នុងចម្ងាយរហូតដល់ 1.3km នៅក្នុងបរិយាកាសបើកចំហ និងមិនមានការរំខាន។ គុណភាពការហៅទូរសព្ទពិតប្រាកដអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌនៃមជ្ឈដ្ឋាន។ សូមមើលបទពិសោធជាក់ស្ដែងរបស់អ្នក។ មុខងារនេះមិនត្រូវបានរចនាឡើង ឬមានបំណងសម្រាប់ការទំនាក់ទំនងសង្គ្រោះបន្ទាន់ ឬសង្គ្រោះជីវិតឡើយ។
14. ទិន្នន័យពីប្រភពផ្លូវការរបស់ MediaTek ដោយប្រៀបធៀប Dimensity 8400-Ultra ទៅ Dimensity 8300-Ultra។ លទ្ធផលជាក់ស្តែងអាចខុសគ្នាអាស្រ័យលើមជ្ឈដ្ឋានធ្វើតេស្ដ និងកំណែសូហ្វវែរ។ សូមមើលលក្ខខណ្ឌប្រើប្រាស់ជាក់ស្តែង។
15. ថ្មរក្សាបានសមត្ថភាព ≥80% បន្ទាប់ពីវដ្តសាក 1600 ក្រោមលក្ខខណ្ឌមន្ទីរពិសោធស្តង់ដា។ ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចប្រែប្រួលដោយសារមជ្ឈដ្ឋានធ្វើតេស្តខុសគ្នា កំណែសូហ្វវែរ និងម៉ូដែលទូរសព្ទ និងអាចមិនឆ្លុះបញ្ចាំងអំពីផលិតផលពិតទេ។
16. ទិន្នន័យទាំងអស់នៅលើទំព័រនេះ ដែលពាក់ព័ន្ធការសាកថ្ម និងអាយុកាលថ្មបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចប្រែប្រួលដោយសារភាពខុសគ្នានៃកំណែសូហ្វវែរ មជ្ឈដ្ឋាន និងម៉ូដែលទូរសព្ទ និងអាចមិនឆ្លុះបញ្ចាំងអំពីផលិតផលពិតទេ។
17. ណែនាំឱ្យប្រើអាដាប់ទ័រសាកថ្ម Xiaomi 67W ឬលើនេះ។
18. ទិន្នន័យទាក់ទងនឹងប្រព័ន្ធ Xiaomi 3D IceLoop ត្រូវបានប្រៀបធៀបជាមួយ Xiaomi 14T។ ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។
19. សមត្ថភាព Wi-Fi 6E/Wi-Fi 6 អាចខុសគ្នាដោយអាស្រ័យលើលទ្ធភាពផ្ដល់ជូនក្នុងតំបន់ និងជំនួយបណ្ដាញក្នុងមូលដ្ឋាន។
20. ការតភ្ជាប់ Wi-Fi (រួមទាំងកម្រិតបញ្ជូនប្រេកង់ Wi-Fi ស្តង់ដា Wi-Fi និងមុខងារផ្សេងទៀតដែលត្រូវបានផ្តល់សច្ចាប័នក្នុងសេចក្តីលម្អិតស្តង់ដា IEEE 802.11) អាចខុសគ្នាអាស្រ័យលើលទ្ធភាពផ្តល់ជូនក្នុងតំបន់ និងការគាំទ្របណ្តាញក្នុងស្រុក។ មុខងារអាចត្រូវបានបញ្ចូលតាមរយៈ OTA នៅពេលវេលា និងទីកន្លែងដែលអាចអនុវត្តបាន។
*Google Gemini៖ លទ្ធផលគឺសម្រាប់តែគោលបំណងបង្ហាញប៉ុណ្ណោះ និងអាចខុសគ្នា។ ពិនិត្យមើលការឆ្លើយតប។ តម្រូវឱ្យមានការរៀបចំ។ ភាពត្រូវគ្នា និងលទ្ធភាពផ្ដល់ជូនខុសៗគ្នា។ 18+។ Google និង Gemini គឺជាពាណិជ្ជសញ្ញារបស់ Google LLC។
*គូសរង្វង់ដើម្បីស្វែងរក៖ Google និង Android គឺជាពាណិជ្ជសញ្ញារបស់ Google LLC។ មាននៅលើឧបករណ៍ដែលបានជ្រើសរើស និងតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ ដំណើរការលើកម្មវិធី និងផ្ទៃដែលត្រូវគ្នា។ លទ្ធផលអាចខុសគ្នាអាស្រ័យលើភាពត្រូវគ្នានៃរូបភាព។ សូមពិនិត្យមើលការឆ្លើយតបសម្រាប់ភាពត្រឹមត្រូវ។
*Xiaomi HyperOS 3 នឹងមានអាប់ដេតតាមរយៈ OTA ចាប់ពីខែវិច្ឆិកា ឆ្នាំ 2025 តទៅ។
*លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យប្រៀបធៀបទាំងអស់ត្រូវបានប្រៀបធៀបជាមួយ Xiaomi 14T ជាមួយនឹងទិន្នន័យដែលបានមកពីមន្ទីរពិសោធរបស់ Xiaomi ក្រោមលក្ខខណ្ឌធ្វើតេស្ត។ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ សូមមើលផលិតផលជាក់ស្តែង។
*រូបភាពនៅលើទំព័រនោះគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ ផលប៉ះពាល់ផលិតផលជាក់ស្តែង (រួមមានជាអាទិ៍ រូបរាង ពណ៌ និងទំហំ) និងរូបភាព (ដូចជាផ្ទៃខាងក្រោយ UI និងរូបភាពបង្ហាញ) អាចខុសគ្នាបន្តិចបន្តួច។ សូមមើលផលិតផលជាក់ស្តែង។
*សូមអានឯកសារណែនាំអ្នកប្រើប្រាស់ដោយយកចិត្តទុកដាក់សម្រាប់ការណែនាំអំពីសុវត្ថិភាពផ្សេងទៀត។













































