

It's titan tough




ថ្មធំ 6580mAh1

កាមេរ៉ាយក្សច្បាស់ 200MP

Corning® Gorilla® Glass Victus® 2

ធន់នឹងទឹក និងធូលី IP66/IP68/IP69/IP69K2

អេក្រង់ភ្លឺច្បាស់ CrystalRes AMOLED 6.83" 1.5K

MediaTek Dimensity 7400-Ultra
មើលខ្សែភាពយន្ត
REDMI Titan មហាធន់
គុណភាពរឹងមាំ ដើម្បីឱ្យអស់ក្ដីបារម្ភ
ថ្មស៊ីលីកូន-កាបូន

ថ្មធំ 6580mAh1
ថ្មប្រើប្រាស់បានយូរ 6 ឆ្នាំ3
បំពាក់ដោយថ្មស៊ីលីកូន-កាបូនទំហំធំខ្លាំង ជាមួយនឹងដង់ស៊ីតេថាមពលខ្ពស់បំផុត ឧបករណ៍នេះនៅតែស្ដើង និងទម្ងន់ស្រាល។ ដោយរួមបញ្ចូលជាមួយប្រព័ន្ធការពារការសាកថ្មច្រើនជាន់ វាផ្តល់នូវការធានាលើអាយុកាលប្រើប្រាស់ថ្មរហូតដល់ 6 ឆ្នាំ។4
រហូតដល់ 2 ថ្ងៃ
អាយុកាលថ្ម
រហូតដល់ 27 ម៉ោង
ការចាក់វីដេអូ
រហូតដល់ 108 ម៉ោង
ការចាក់តន្រ្តី

អាយុកាលថ្មមានភាពធន់ខ្ពស់ គិតតាមចំនួនដងនៃការសាក
1600
អាយុកាលថ្មយូរនៅសីតុណ្ហភាពទាបដល់ -20℃4
រហូតដល់ 20 ម៉ោង
ការចាក់វីដេអូ
រហូតដល់ 5 ម៉ោង
ការថតវីដេអូ 1080P
រហូតដល់ 32 ម៉ោង
ការហៅទូរស័ព្ទ


ប្រព័ន្ធសាកថ្មលឿនខ្លាំង 45W
ថាមពលស្របតាមតម្រូវការ
ប្រព័ន្ធសាកថ្មលឿនខ្លាំង 45W ធ្វើឱ្យអ្នកអស់ក្ដីបារម្ភ ដែលរក្សាតុល្យភាពប្រសើរបំផុតរវាងការសាកថ្មរហ័ស និងអាយុកាលយូរ។


សាកថ្មឱ្យឧបករណ៍ផ្សេងរហូតដល់ 22.5W
ដុំសាកថាមពលដាក់ក្នុងហោប៉ៅ
ដោយអាចប្រើមុខងារសាកថ្មត្រឡប់ ទូរស័ព្ទរបស់អ្នកអាចក្លាយជា “ដុំសាកថាមពល” ចល័តដែលអាចសាកថាមពលដល់ឧបករណ៍របស់អ្នកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។5
រចនាសម្ព័ន្ធទីតានរបស់ REDMI
ទូរស័ព្ទធន់មាំបំផុត
ភាពធន់នឹងការធ្លាក់ 2.5 ម៉ែត្រ ដែលមានការទទួលស្គាល់ជាផ្លូវការ6
ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី SGS សម្រាប់ការការពារឧបករណ៍ទាំងមូលយ៉ាងរឹងមាំបំផុត ប្រឆាំងនឹងការធ្លាក់ ការពត់ និងសម្ពាធនៃការសង្កត់។7

ដំណើរការកម្រិតកំពូល
ធន់នឹងការសង្កត់
ធន់នឹងការធ្លាក់
ធន់នឹងការពត់

ធន់នឹងទឹក និងធូលី IP66/IP68/IP69/IP69K2
ត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់ឧបសគ្គ
REDMI Note 15 Pro 5G បានជាប់ការធ្វើតេស្តភាពធន់នឹងទឹកក្នុងជម្រៅ 2 ម៉ែត្រ រយៈពេល 24 ម៉ោង ដែលទទួលស្គាល់ដោយស្ថាប័ន TÜV SÜD។ លែងព្រួយបារម្ភអំពីការសាចទឹកប្រចាំថ្ងៃឡើយ។ ទោះបីជាការជ្រុះចូលក្នុងទឹក ឬការលិចទឹកដោយអចេតនាក៏ដោយ ក៏វាមិនប៉ះពាល់ដល់សមត្ថភាពដំណើរការរបស់វាដែរ។8
សមត្ថភាពធន់នឹងទឹកពិតៗបានយូរអង្វែង
វិញ្ញាបនបត្របញ្ជាក់ពីភាពធន់នឹងទឹកក្នុងរយៈពេលយូរ សម្រាប់ទូរស័ព្ទឆ្លាតវៃពីស្ថាប័ន TÜV9
តាមរយៈការបំពាក់នូវគ្រឿងបង្គុំការពារជម្រាបទឹកចំនួន 17 ចំណុច និងការឆ្លងកាត់ការធ្វើតេស្តភាពធន់នឹងទឹកយ៉ាងហ្មត់ចត់ REDMI Note 15 Pro 5G ធានានូវសមត្ថភាពធន់នឹងទឹកពិតប្រាកដ និងប្រើប្រាស់បានយូរអង្វែង។

ភាពធន់នឹងទឹកក្នុងរយៈពេលយូរ


ការធ្វើតេស្តភាពធន់នឹងទឹក និងភាពធន់រួមបញ្ចូលគ្នា4

320,000
ការធ្វើតេស្តភាពធន់នៃប៊ូតុង

1,800
ការធ្វើតេស្តភាពធន់នឹងការធ្លាក់កម្រិតទាប

5,000
ការធ្វើតេស្តភាពធន់នៃអ៊ិនធឺហ្វេស

72 ម៉ោង
ការធ្វើតេស្តសីតុណ្ហភាព និងសំណើមឆ្លាស់គ្នា

-20°C ដល់ 55°C
ការធ្វើតេស្តការផ្លាស់ប្ដូរវដ្តកម្ដៅ

200
ការធ្វើតេស្តភាពធន់នៃការដាក់/ដកជើងស៊ីមកាត

5-500 Hz
ការធ្វើតេស្តរំញ័រដោយចៃដន្យរយៈពេល 3 ម៉ោង

11 ប្រភេទ
ការធ្វើតេស្តសង្កត់លើចំណុចខ្សោយតាមលំដាប់លំដោយ
ប្រព័ន្ធកាមេរ៉ាថ្មី 200MP ដែលមានកម្រិតច្បាស់បំផុត
វាចាប់យកបានគ្រប់ចំណុចលម្អិតទាំងអស់ មិនថាជិត ឬឆ្ងាយ
REDMI Note 15 Pro 5G មានកាមេរ៉ាគោលកំពូលច្បាស់ 200MP ជំនាន់ទី 4 ថ្មីសន្លាង បំពាក់ដោយសិនស័រធំប្រភេទថ្មី ទំហំ 1/1.4” ដើម្បីផ្តល់នូវរូបភាពដែលមានភាពលម្អិតឥតខ្ចោះដែលមិនធ្លាប់មានពីមុនមក។

200MP
កាមេរ៉ាគោល
ƒ/1.7
សិនស័រ 1/1.4"
OIS
8MP
កាមេរ៉ាថតធំទូលាយ
ƒ/2.2

សិនស័រ HPE ដំបូងបង្អស់លើពិភពលោក
បទពិសោធន៍ 200MP ច្បាស់ខ្លាំង
សិនស័រ HPE លំដាប់កំពូល 200MP ផ្តល់នូវសមត្ថភាពថតឆ្ងាយ កម្រិតអុបទិកពីរ, HDR និង AI ដែលនាំយកបទពិសោធ 200MP ច្បាស់ខ្លាំងទៅកម្រិតបន្ទាប់។
លែនមួយគ្រាប់ ប្រវែងផ្តោតប្រាំផ្តិតយកប្លង់ថតប្លែកៗគ្នាបានរហូតដល់ទៅប្រាំប្រភេទបំពាក់ដោយហាដវែរលំដាប់កំពូល និង 200MP AI Engine វាផ្តល់នូវការពង្រីកដ៏ល្អឥតខ្ចោះក្នុងគ្រប់សេណារីយ៉ូ។
4x1x1.2x
ស្មើនឹង 23mmមើលឃើញទិដ្ឋភាពទាំងមូលបានយ៉ាងច្បាស់ឥតខ្ចោះ ទោះបីជាស្ថិតក្នុងទីងងឹតក៏ដោយ
ស្មើនឹង 28mmចូលទៅឱ្យកាន់តែជិត ដើម្បីផ្តិតយកភាពរីករាយជាមួយមិត្តភក្តិ និងអាហារឆ្ងាញ់ៗ នៅក្នុងប្លង់ថតតែមួយយ៉ាងល្អឥតខ្ចោះ
ស្មើនឹង 35mmចំណុចប្រសព្វដ៏ល្អបំផុតនៃការនិទានរឿង ដែលទាំងមនុស្ស និងទិដ្ឋភាពជុំវិញ សុទ្ធតែបង្ហាញសម្រស់លេចធ្លោស្មើគ្នា
ស្មើនឹង 46mmប្លង់ថតរូបព្រាលផ្ទៃក្រោយពណ៌មាស: ផ្តល់រូបភាពពិតៗដូចធម្មជាតិ ដោយគ្មានការខូចទ្រង់ទ្រាយ
ស្មើនឹង 92mmនាំយកព័ត៌មានលម្អិតពីចម្ងាយមកជូនអ្នក—គុណភាពថតពីចម្ងាយល្អបំផុតនៅក្នុងគ្រប់ការថតទាំងអស់

រូបព្រាលផ្ទៃក្រោយដែលបង្ហាញព័ត៌មានលម្អិតច្បាស់ៗ
លើកសម្រស់បែបធម្មជាតិឱ្យកាន់តែលេចធ្លោ
ជាមួយនឹងប្រសិទ្ធភាពច្បាស់ល្អជាងមុននៅពេលថតរូបព្រាលផ្ទៃក្រោយ មនុស្សដែលត្រូវថតត្រូវបានកែច្នៃយ៉ាងសម្រិតសម្រាំងបំផុត ចាប់តាំងពីផ្ទៃស្បែកដ៏ម៉ត់រលោង រហូតដល់សរសៃសក់ និងរោមចិញ្ចើមយ៉ាងលម្អិត ដែលជួយលើកសម្រស់បែបធម្មជាតិឱ្យកាន់តែលេចធ្លោ។
ថតរូបសកម្មភាពពេលមានចលនា
បទពិសោធន៍នៃការបង្កើតថ្មីដ៏សម្បូរបែបក្នុងឧបករណ៍តែមួយ
ស្ទូឌីយោច្នៃប្រឌិតខ្នាតតូចនៅក្នុងហោប៉ៅ អនុញ្ញាតឱ្យអ្នកចែកចាយទៅកាន់ Instagram ដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ ដែលធ្វើឱ្យខ្លឹមសាររបស់អ្នកមានភាពលេចធ្លោភ្លាមៗ។10









កាមេរ៉ាថតភាពយន្តដោយ AIកាន់តែមានលក្ខណៈដូចភាពយន្តគ្រាន់តែចុចថតយ៉ាងងាយស្រួល ដើម្បីទទួលបានរូបភាពបែបបុរាណ ដែលផ្តល់នូវអារម្មណ៍នឹកស្រណោះដល់អតីតកាល និងរក្សាបាននូវភាពទាក់ទាញដ៏ប្លែកនៃហ្វីលថតរូប។
ជំនួយការច្នៃប្រឌិត AI11វិធីថ្មីៗដ៏សម្បូរបែបដើម្បីបង្កើត
ការកែសម្រស់ដោយប្រើ AIការបង្កើនប្រសិទ្ធភាពឆ្លាតវៃដោយគ្រាន់តែចុចម្តង បង្កើនលទ្ធភាពនៃការថតរូបភាព និងប្រសិទ្ធភាពច្នៃប្រឌិត។
ការលុបស្រមោលជះដោយ AIលុបស្រមោលជះចេញពីផ្ទៃនានាដូចជា កញ្ចក់រថយន្ត ឬកញ្ចក់ទូដាក់តាំងពិព័រណ៍ ព្រមទាំងជួយកាត់បន្ថយចំណាំងពន្លឺផងដែរ។
ការកែលម្អរូបភាព AIបង្កើនភាពច្បាស់លាស់នៃរូបភាពដោយគ្រាន់តែចុចម្តង។
មុនក្រោយ
ការកម្សាន្តដ៏ជក់ចិត្តដិតអារម្មណ៍
បទពិសោធន៍ថ្មីសន្លាង ទាំងការមើលឃើញ និងការស្ដាប់ឮ

ផ្ទាំងបង្ហាញពន្លឺព្រះអាទិត្យការពារភ្នែក 6.83" 1.5K
ការមើលដ៏គួរឱ្យភ្ញាក់ផ្អើល មានពណ៌រស់រវើកយ៉ាងច្បាស់ជានិច្ច
បំពាក់ដោយវត្ថុធាតុបញ្ចេញពន្លឺលំដាប់កំពូលសម្រាប់ការប្រើប្រាស់ថាមពលទាប និងមានកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 3200 nits ធ្វើឱ្យរូបភាពនៅតែមានពណ៌ស្រស់ឆើតឆាយ និងបង្ហាញយ៉ាងច្បាស់ ទោះបីជាស្ថិតក្នុងមជ្ឈដ្ឋានដែលមានពន្លឺខ្លាំងក៏ដោយ។ រួមផ្សំជាមួយនឹងអត្រាគំរូនៃការប៉ះភ្លាមៗ 2560Hz កម្រិតខ្ពស់បំផុត សម្រាប់ការគ្រប់គ្រងដែលឆ្លើយតបបានលឿន អេក្រង់នេះផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការលេងហ្គេម។12

2772×1280
កម្រិតច្បាស់
12-bit
កម្រិតពណ៌
3200 nits
ពន្លឺខ្លាំង
120Hz13
អត្រាផ្ទុកឡើងវិញ
480Hz
អត្រាគំរូនៃការប៉ះ
2560Hz
អត្រាគំរូនៃការប៉ះភ្លាមៗ
16,000 ជំហាន
បម្លាស់ប្តូរតម្រូវពន្លឺដោយស្វ័យប្រវត្តិ

បម្លាស់ប្តូរតម្រូវពន្លឺកម្រិតលំដាប់កំពូល
ការថែរក្សាភ្នែកពេញមួយថ្ងៃ ដោយមិនចាំបាច់កំណត់ច្រើន
គ្មានការភ្លឹបភ្លែតៗ ជាមួយនឹងការបន្ថយពន្លឺអេក្រង់តាមធម្មជាតិជាងមុន: ការបន្ថយពន្លឺ PWM ប្រេកង់ខ្ពស់ 3840Hz រួមផ្សំជាមួយនឹងម៉ូដអានតាមពេលវេលា ដើម្បីឱ្យអេក្រង់កាន់តែត្រជាក់ភ្នែក និងឆ្លាតវៃ ដែលជួយកាត់បន្ថយការឈឺភ្នែក ឬស្រវាំងភ្នែក។

បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (Hardware Solution)
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free

ឧបករណ៍រំពងសម្លេងពីរគ្រាប់ស៊ីមេទ្រីគ្នា
ផ្តល់នូវអារម្មណ៍ជក់ចិត្តដិតអារម្មណ៍ និងថាមពលខ្លាំងក្លា
បំពាក់ដោយឧបករណ៍រំពងសម្លេងពីរគ្រាប់ ដែលផ្តល់នូវការបង្កើនកម្រិតសំឡេងរហូតដល់ 400% សម្រាប់បទពិសោធន៍សំឡេងដ៏ខ្លាំងក្លាអស្ចារ្យ និងផ្តល់នូវអារម្មណ៍ជក់ចិត្តដិតអារម្មណ៍ភ្លាមៗ។
400%14
ការបង្កើនកម្រិតសំឡេង

បទពិសោធប្រើប្រាស់កម្រិតកំពូល
មិនមានភាពរអាក់រអួល និងរហ័សទាន់ចិត្តរាល់ពេលប្រើប្រាស់

MediaTek Dimensity 7400-Ultra
ប្រព័ន្ធដំណើរការ TSMC 4nm
បន្ទះឈីប Dimensity 7400-Ultra ជំនាន់ថ្មី មានដំណើរការ 4nm និងស្ថាបត្យកម្ម octa-core ដែលមានសមត្ថភាពខ្ពស់ ជាមួយនឹងស្នូលធំៗដែលមានល្បឿនរហូតដល់ 2.6GHz។
វាផ្តល់នូវការធ្វើកិច្ចការច្រើនក្នុងពេលតែមួយប្រកបដោយប្រសិទ្ធភាពជាងមុន ការលេងហ្គេម និងការចាក់វីដេអូរយៈពេលវែងកាន់តែរលូន និងដំណើរការមានស្ថិរភាព សូម្បីតែបន្ទាប់ពីការប្រើប្រាស់យូរក៏ដោយ។
RAM មានទំហំរហូតដល់ 24GB អាចបន្ថែមប្រព័ន្ធចងចាំបាន15, 16
ដំណើរការកាន់តែរលូនជាងមុន

ការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi17, 18
បន្តភ្ជាប់ទំនាក់ទំនង ទោះបីជាគ្មានសេវា
នៅតាមតំបន់ដែលដាច់សេវា — ដូចជាតាមបណ្តាខេត្តឆ្ងាយៗ ចំណតរថយន្តក្រោមដី ឬទីកន្លែងដែលមានមនុស្សកុះករ — ដែលការហៅទូរស័ព្ទ សារ និងកម្មវិធីផ្សេងៗមិនអាចដំណើរការបាន មុខងារការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi អនុញ្ញាតឱ្យអ្នកធ្វើការទាក់ទងគ្នាជាសំឡេងបានដោយមិនចាំបាច់ប្រើប្រាស់សេវាទូរស័ព្ទឡើយ។ វាត្រូវបានបង្កើតឡើងសម្រាប់គ្រាដែលការរក្សាទំនាក់ទំនងនៅតែជាការចាំបាច់បំផុត។
17. ការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi តម្រូវឱ្យមានកាតស៊ីម និងគណនី Xiaomi ដែលបានចូលដើម្បីដំណើរការ។ អាចប្រើបានចំពោះការហៅចេញជាសំឡេងក្នុងកម្រិតចម្ងាយគីឡូម៉ែត្រ នៅក្នុងមជ្ឈដ្ឋានបើកចំហ និងគ្មានឧបសគ្គរារាំង។ មុខងារនេះអាចប្រើបានតែសម្រាប់ឧបករណ៍ដែលអាចប្រើជាមួយបច្ចេកវិទ្យាការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi តែប៉ុណ្ណោះ។ លទ្ធភាពផ្ដល់ជូនមុខងារអាចខុសគ្នាទៅតាមតំបន់ សូមពិគ្រោះជាមួយអ្នកចែកចាយក្នុងស្រុកដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។
18. គុណភាពការហៅទូរស័ព្ទពិតប្រាកដអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌនៃមជ្ឈដ្ឋាន។ សូមមើលបទពិសោធជាក់ស្ដែងរបស់អ្នក។ មុខងារនេះមិនត្រូវបានរចនាឡើង ឬមានបំណងសម្រាប់ការទំនាក់ទំនងសង្គ្រោះបន្ទាន់ ឬសង្គ្រោះជីវិតឡើយ។
ការរចនាដ៏ប្រណីត
សោភ័ណភាពដែលទទួលបានការបំផុសគំនិតពីជីវិតរស់នៅ


ជជែកជាមួយ Gemini ជំនួយការ AI ផ្ទាល់ខ្លួនដ៏មានប្រយោជន៍ពិតប្រាកដពី Google ដើម្បីបញ្ចូលថាមពលគំនិតរបស់អ្នក20
Gemini ត្រួតពីលើ
អាចចូលប្រើ Gemini បានរហ័សដោយមិនប្តូរកម្មវិធី
Gemini Live
ផ្សាយបន្តផ្ទាល់ ដើម្បីជជែកអំពីអ្វីៗដោយប្រើ Gemini
ការបង្កើតរូបភាព
បង្កើតរូបភាពដ៏អស្ចារ្យដោយប្រើ Gemini
កម្មវិធីដែលបានភ្ជាប់
ធ្វើសកម្មភាពនៅគ្រប់កម្មវិធីដែលអ្នកចូលចិត្តនៅក្នុង Gemini សូម្បីតែជាមួយកម្មវិធី Xiaomi ក៏ដោយ។

កាន់តែរហ័ស។ កាន់តែឆ្លាតវៃ។ កាន់តែរលូន។21

ការអាប់ដេតសុវត្ថិភាពរយៈពេល 6 ឆ្នាំ
មុខងារជាច្រើនទៀត


កម្មវិធីស្កែនម្រាមដៃនៅក្នុងផ្ទាំងបង្ហាញ


IR Blaster


NFC ពហុមុខងារ22

ចំណាំ៖
1. ទំហំផ្ទុកថ្មធម្មតាគឺ 6580mAh។
2. ឧបករណ៍នេះត្រូវបានបញ្ជាក់មានភាពធន់នឹងទឹក និងធូលីស្ថិតក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដែលមិនទាក់ទងទៅនឹងលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ការធានាមិនគ្របដណ្តប់ការខូចខាតដែលបណ្តាលមកពីលក្ខខណ្ឌផ្សេងក្រៅពីលក្ខខណ្ឌសាកល្បងទេ។ ការការពារនេះអាចនឹងមិនមានប្រសិទ្ធភាពដោយសារតែការប្រើប្រាស់ក្នុងអំឡុងពេលណាមួយ និងការបែកបាក់ ការខូចខាតរាងកាយ និង/ឬ ត្រូវការការរុះរើសម្រាប់ការជួសជុល។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រផ្លូវការរបស់ Xiaomi ។
3. នេះបានមកពីការគណនាបែបទ្រឹស្តីដែលផ្អែកលើទិន្នន័យធ្វើតេស្តរបស់មន្ទីរពិសោធន៍របស់ Xiaomi។ ធ្វើត្រាប់តាមទម្លាប់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ (ការសាកថ្មឱ្យពេញ និងប្រើឱ្យអស់ម្ដង រៀងរាល់ 1.5 ថ្ងៃ)។ បន្ទុកថ្មជាង 80% ត្រូវបានរក្សាទុកបន្ទាប់ពីវដ្តសាកពេញចំនួន 1600 វដ្ត ដែលស្មើនឹងការប្រើប្រាស់លើសពី 6 ឆ្នាំ។ លទ្ធផលជាក់ស្តែងអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌនៃការធ្វើតេស្ត និងទម្លាប់នៃការប្រើប្រាស់។
4. ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
5. អាចប្រើការសាកថ្មត្រឡប់តាមខ្សែកម្លាំង 22.5W ដែលត្រូវគ្នានឹងឧបករណ៍ដែលបញ្ជាក់ដោយការធ្វើតេស្តពីមន្ទីរពិសោធន៍របស់ Xiaomi។ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាដោយអាស្រ័យលើស្ថានភាពថ្ម និងកត្តាផ្សេងទៀត។ ពេលប្រើមុខងារនេះ សូមប្រាកដថាទូរស័ព្ទរបស់អ្នកមានថ្មគ្រប់គ្រាន់ និងផ្ទៀងផ្ទាត់ភាពស្របគ្នានៃឧបករណ៍ទទួលថាមពល។
6. ទិន្នន័យធន់នឹងការធ្លាក់កម្ពស់ 2.5 ម៉ែត្រត្រូវបានបញ្ជាក់ដោយ SGS។ ទូរសព្ទនេះអាចទប់ទល់នឹងការធ្លាក់ពីកម្ពស់ 2.5 ម៉ែត្រទៅលើផ្ទៃថ្មក្រានីតរលោង ក្រោមលក្ខខណ្ឌធ្វើតេស្តស្តង់ដារបស់ SGS។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។ ក្នុងនាមជាឧបករណ៍អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ ទូរសព្ទនេះនៅតែមានហានិភ័យនៃការខូចខាត ប្រសិនបើធ្លាក់។ សូមប្រុងប្រយ័ត្នដើម្បីជៀសវាងការធ្លាក់ និងការប៉ះទង្គិច។
7. ផលិតផលនេះទទួលបានវិញ្ញាបនបត្រដំណើរការកម្រិតកំពូលផ្កាយ 5 ពី SGS ដែលបង្ហាញថាវាបំពេញតាមស្តង់ដាបច្ចេកទេស SGS សម្រាប់ធន់នឹងការធ្លាក់ ធន់នឹងការពត់ និងធន់នឹងការសង្កត់។ ក្នុងនាមជាផលិតផលអេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់នៅតែមានហានិភ័យនៃការខូចខាត ប្រសិនបើទូរស័ព្ទធ្លាក់។ សូមប្រុងប្រយ័ត្នដើម្បីជៀសវាងការធ្លាក់ ឬការប៉ះទង្គិច។
8. សូមចំណាំថាលក្ខខណ្ឌធ្វើតេស្តភាពធន់នឹងទឹករួមមាន: ការជ្រមុជទឹកក្នុងទឹកសាបនៅនឹងរហូតដល់ជម្រៅ 2 ម៉ែត្រ រហូតដល់ 24 ម៉ោង ជាមួយនឹងសីតុណ្ហភាពទឹកដែលមានភាពខុសគ្នាមិនលើសពី 5°C បើធៀបនឹងសីតុណ្ហភាពរបស់ឧបករណ៍។ លក្ខណៈធន់នឹងទឹកបែបនេះគឺទាក់ទងតែនឹងលក្ខខណ្ឌជាក់លាក់ដែលត្រូវបានធ្វើតេស្តនៅក្នុងមជ្ឈដ្ឋានមន្ទីរពិសោធន៍ ដែលមិនឆ្លើយតបទៅនឹងលក្ខខណ្ឌធម្មតានៃការប្រើប្រាស់ដោយអ្នកប្រើប្រាស់។
9. ផលិតផលនេះបានជាប់ការបញ្ជាក់លើភាពធន់នឹងទឹកសម្រាប់ទូរស័ព្ទឆ្លាតវៃពីស្ថាប័ន TÜV SÜD ដោយឆ្លងកាត់ការធ្វើតេស្តចំនួន 8 ប្រភេទ ផ្អែកលើ PPP៖ ស្តង់ដាធ្វើតេស្ត CCB05071A:2025។ លេខវិញ្ញាបនបត្រ៖ Z2GCN 099551 0584 Rev.00. ផលិតផលនេះមិនមែនជាឧបករណ៍ធន់នឹងទឹកកម្រិតអាជីពទេ។ ភាពធន់នឹងទឹក និងធូលីរបស់ទូរស័ព្ទមិនមែនស្ថិតនៅជាអចិន្ត្រៃយ៍នោះទេ ហើយប្រសិទ្ធភាពការពារអាចនឹងធ្លាក់ចុះទៅតាមពេលវេលា ដោយសារការសឹករេចរិលប្រចាំថ្ងៃ។ កុំសាកថ្មឧបករណ៍ ពេលដែលវាកំពុងសើម។ ការខូចខាតដែលបណ្តាលមកពីការដាក់ត្រាំក្នុងវត្ថុរាវមិនស្ថិតនៅក្រោមការធានាទេ។
10. មានផ្តល់ជូនមុខងារតាមរយៈ OTA លទ្ធភាពផ្ដល់ជូនអាចខុសគ្នាទៅតាមកំណែសូហ្វវែរ កម្មវិធី និងម៉ូដែលទូរសព្ទ សូមមើលការប្រើប្រាស់ជាក់ស្ដែង។
11. លក្ខណៈពិសេសមួយចំនួននៃជំនួយការច្នៃប្រឌិត AI តម្រូវឱ្យមានការភ្ជាប់អ៊ីនធឺណិត ហើយអាចប្រែប្រួលទៅតាមសូហ្វវែរប្រព័ន្ធ និងកំណែកម្មវិធី កែវិចិត្រសាល។ សូមមើលបទពិសោធប្រើប្រាស់ជាក់ស្តែង។
12. អត្រាគំរូនៃការប៉ះភ្លាមៗ 2560Hz ត្រូវបានបើកដំណើរការនៅក្រោមមុខងារហ្គេម។
13. អេក្រង់អាចប្រើជាមួយអត្រាផ្ទុកឡើងវិញអតិបរមា 120Hz។ អត្រាផ្ទុកឡើងវិញរបស់អេក្រង់អាចមានភាពខុសប្លែកគ្នាបន្តិចបន្តួចនៅក្រោមអ៊ិនធឺហ្វេសកម្មវិធីផ្សេងៗគ្នា និងគុណភាពរូបភាពហ្គេម។ សូមមើលបទពិសោធជាក់ស្ដែង។
14. ទិន្នន័យបើធៀបជាមួយ REDMI Note 14 Pro 5G។ ផលប៉ះពាល់ជាក់ស្តែងអាចប្រែប្រួលដោយសារសូហ្វវែរ និងសេណារីយ៉ូ សូមមើលការប្រើប្រាស់ជាក់ស្ដែង។
15. RAM ទំហំ 24GB ជាមួយមុខងារបន្ថែមអង្គចងចាំ គឺផ្អែកលើកំណែ RAM ទំហំ 12GB។ RAM បន្ថែមនឹងកាន់កាប់ទំហំផ្ទុក ROM ដែលត្រូវគ្នា។ មុខងារអង្គចងចាំបន្ថែមអាចប្រើបានតែនៅពេលឧបករណ៍របស់អ្នកមានទំហំផ្ទុកទំនេរគ្រប់គ្រាន់តែប៉ុណ្ណោះ។ ទំហំនៃការបន្ថែម RAM ជាក់ស្តែង អាចមានភាពខុសគ្នាទៅតាមម៉ូឌែលនីមួយៗ។
16. *ការកំណត់រចនាសម្ព័ន្ធដែលមានអាចខុសគ្នាតាមតំបន់។ ប្រព័ន្ធផ្ទុកទិន្នន័យ និង RAM ដែលអាចប្រើបានមានតិចជាង memory សរុប ដោយសារអង្គផ្ទុកប្រព័ន្ធប្រតិបត្តិការ និងសូហ្វវែរដែលបានដំឡើងជាមុន។
17. ការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi តម្រូវឱ្យមានកាតស៊ីម និងគណនី Xiaomi ដែលបានចូលដើម្បីដំណើរការ។ អាចប្រើបានចំពោះការហៅចេញជាសំឡេងក្នុងកម្រិតចម្ងាយគីឡូម៉ែត្រ នៅក្នុងមជ្ឈដ្ឋានបើកចំហ និងគ្មានឧបសគ្គរារាំង។ មុខងារនេះអាចប្រើបានតែសម្រាប់ឧបករណ៍ដែលអាចប្រើជាមួយបច្ចេកវិទ្យាការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi តែប៉ុណ្ណោះ។ លទ្ធភាពផ្ដល់ជូនមុខងារអាចខុសគ្នាទៅតាមតំបន់ សូមពិគ្រោះជាមួយអ្នកចែកចាយក្នុងស្រុកដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។
18. គុណភាពការហៅទូរស័ព្ទពិតប្រាកដអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌនៃមជ្ឈដ្ឋាន។ សូមមើលបទពិសោធជាក់ស្ដែងរបស់អ្នក។ មុខងារនេះមិនត្រូវបានរចនាឡើង ឬមានបំណងសម្រាប់ការទំនាក់ទំនងសង្គ្រោះបន្ទាន់ ឬសង្គ្រោះជីវិតឡើយ។
19. ពាក្យ "Titanium Color" សំដៅតែលើពណ៌ និងរូបរាងផ្ទៃរបស់ផលិតផលប៉ុណ្ណោះ។ វាមិនបង្ហាញថាផលិតផលមានសមាសធាតុ ឬលោហធាតុ Titanium ទេ។
20. លទ្ធផលគឺសម្រាប់តែគោលបំណងបង្ហាញប៉ុណ្ណោះ និងអាចខុសគ្នា។ ពិនិត្យមើលការឆ្លើយតប។ តម្រូវឱ្យមានការរៀបចំ។ ភាពត្រូវគ្នា និងលទ្ធភាពផ្ដល់ជូនខុសៗគ្នា។ 18+។ Google និង Gemini គឺជាពាណិជ្ជសញ្ញារបស់ Google LLC។
21. លទ្ធភាពប្រើបាននៃសេវាកម្ម កម្មវិធី និងមុខងារ Xiaomi HyperOS 2 អាចខុសគ្នាទៅតាមតំបន់ កំណែសូហ្វវែរ និងម៉ូដែលទូរស័ព្ទ។
22. មុខងារ NFC អាចខុសគ្នានៅក្នុងទីផ្សារមួយចំនួន។
*រូបរាងរបស់ទូរស័ព្ទឆ្លាតវៃដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផលិតផលសម្រេចអាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។ ទំនិញជាក់ស្តែងនឹងត្រូវយកជាគោល។
*រូបភាពបែបច្នៃប្រឌិតរបស់មុខងារនៅលើទំព័រនេះមានគោលបំណងជាការបង្ហាញតែប៉ុណ្ណោះ និងមិនបង្ហាញអំពីរចនាសម្ព័ន្ធជាក់ស្តែងនោះទេ។ ទំនិញជាក់ស្តែងនឹងត្រូវយកជាគោល។
*សូមពិគ្រោះជាមួយអ្នកលក់ក្នុងស្រុកអំពីលទ្ធភាពផ្តល់ជូនជម្រើសពណ៌ ទំហំផ្ទុក និងទំហំ RAM។
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*5G តម្រូវឱ្យអាចប្រើបានចំពោះសេវាកម្មប្រតិបត្តិករទូរគមនាគមន៍ក្នុងតំបន់ និងប្រហែលជាមិនមាននៅគ្រប់តំបន់នោះទេ។
*សូមណែនាំឱ្យប្រើអាដាប់ទ័រថាមពល Xiaomi 45W ឬខ្ពស់ជាងនេះ
*រូបភាពសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ UI ជាក់ស្ដែងអាចប្រែប្រួល។







































