REDMI Note 15 Pro ទិដ្ឋភាពរួម

It's titan tough

ថ្មធំ 6500mAh1
កាមេរ៉ាកំពូលច្បាស់ 200MP
Corning® Gorilla® Glass Victus® 2
អេក្រង់ AMOLED 6.77" FHD+
ធន់នឹងទឹក និងធូលី IP652
MediaTek Helio G200-Ultra
REDMI Titan មហាធន់
គុណភាពរឹងមាំ ដើម្បីឱ្យអស់ក្ដីបារម្ភ
ថ្មស៊ីលីកូន-កាបូន
ថ្មធំ 6500mAh1ថ្មប្រើប្រាស់បានយូរ 6 ឆ្នាំ3ជាមួយនឹងសារធាតុស៊ីលីកូន-កាបូនខ្ពស់ បន្ទុកថ្មរបស់ REDMI Note 15 Pro ត្រូវបានបង្កើនយ៉ាងខ្លាំង—ដែលផ្ដល់នូវបទពិសោធន៍នៃការប្រើប្រាស់ថ្មបានយូរបំផុតដែលមិនធ្លាប់មានពីមុនមក4
រហូតដល់ 2 ថ្ងៃ
អាយុកាលថ្ម
រហូតដល់ 25 ម៉ោង
ការចាក់វីដេអូ
រហូតដល់ 55 ម៉ោង
ការហៅទូរស័ព្ទ
អាយុកាលថ្មមានភាពធន់ខ្ពស់ គិតតាមចំនួនដងនៃការសាក
1600
អាយុកាលថ្មយូរនៅសីតុណ្ហភាពទាបដល់ -20℃4
រហូតដល់ 18 ម៉ោង
ការចាក់វីដេអូ
រហូតដល់ 4 ម៉ោង
ការថតវីដេអូ 1080P
រហូតដល់ 27 ម៉ោង
ការហៅទូរស័ព្ទ
ប្រព័ន្ធសាកថ្មលឿនខ្លាំង 45W
ថាមពលស្របតាមតម្រូវការ
ប្រព័ន្ធសាកថ្មលឿនខ្លាំង 45W ធ្វើឱ្យអ្នកអស់ក្ដីបារម្ភ ដែលរក្សាតុល្យភាពប្រសើរបំផុតរវាងការសាកថ្មរហ័ស និងអាយុកាលយូរ។
សាកថ្មឱ្យឧបករណ៍ផ្សេងរហូតដល់ 18W
ដុំសាកថាមពលដាក់ក្នុងហោប៉ៅ
ដោយអាចប្រើមុខងារសាកថ្មត្រឡប់ ទូរស័ព្ទរបស់អ្នកអាចក្លាយជា “ដុំសាកថាមពល” ចល័តដែលអាចសាកថាមពលដល់ឧបករណ៍របស់អ្នកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។5
រចនាសម្ព័ន្ធទីតានរបស់ REDMI
ទូរស័ព្ទឆ្លាតវៃដែលមានភាពរឹងមាំបំផុត
លែងបារម្ភរឿងជ្រុះទូរស័ព្ទដោយអចេតនា
ជាប់ការធ្វើតេស្តភាពធន់នឹងការប៉ះទង្គិច និងការធ្លាក់ពីស្ថាប័ន SGS វាអាចទប់ទល់នឹងការប៉ះទង្គិច និងការឆ្កូតប្រចាំថ្ងៃបានយ៉ាងមានទំនុកចិត្ត។6
ភាពធន់នឹងការប៉ះទង្គិច និងការធ្លាក់ជាសកល
Corning® Gorilla® Glass Victus® 2បន្ទះខាងមុខដែលបានពង្រឹងជាមួយនឹងកញ្ចក់ដែលមានភាពរឹងមាំកម្រិតខ្ពស់បំផុត អេក្រង់នេះគឺធន់នឹងការប៉ះទង្គិច និងការឆ្កូត ដែលធានានូវភាពរឹងមាំជាប់បានយូរ និងភាពជឿជាក់ក្នុងការប្រើប្រាស់រយៈពេលវែង។
សមត្ថភាពភាពធន់នឹងទឹកយ៉ាងពិតប្រាកដ
ធន់នឹងទឹក និងធូលី IP652
ត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់ឧបសគ្គ
REDMI Note 15 Pro មាន IP65 ធន់នឹងធូលី និងទឹក ដោយផ្តល់ជូនការការពារដ៏មានប្រសិទ្ធភាពទប់នឹងសាចទឹក ធូលី ឬស្ថានភាពរំពឹងទុកផ្សេងទៀត។ វាអាចដោះស្រាយរាល់ស្ថានភាពប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួលបំផុត។
បច្ចេកវិទ្យា Wet Touch Technology 2.0បច្ចេកវិទ្យា Wet Touch Technology 2.0 រកឃើញទឹក ប្រេង ពពុះ ញើស និងច្រើនទៀតដោយឆ្លាតវៃ — ផ្តល់នូវបទពិសោធប៉ះដែលរលូន និងឆ្លើយតបបានល្អជាងក្នុងស្ថានភាពណាមួយ។
កាមេរ៉ា 200MP ដ៏អស្ចារ្យ
វាចាប់យកបានគ្រប់ចំណុចលម្អិតទាំងអស់ មិនថាជិត ឬឆ្ងាយ
កាមេរ៉ាគោលកំពូលច្បាស់ 200MP បំពាក់ដោយសិនស័រធំប្រភេទថ្មី ទំហំ 1/1.4” ដើម្បីផ្តល់នូវរូបភាពដែលមានភាពលម្អិតឥតខ្ចោះដែលមិនធ្លាប់មានពីមុនមក។
200MP
កាមេរ៉ា​​គោល
ទំហំសិនស័រធំ 1/1.4"
រន្ធពន្លឺធំ ƒ/1.7
2.24μm 16-in-1 Super Pixels
OIS
8MP
កាមេរ៉ាថតធំ​ទូលាយ
ƒ/2.2
រូបភាពច្បាស់ខ្លាំង
ដំណើរការយ៉ាងពិសេស
មុខងារ Ultra HD
លែនមួយគ្រាប់ ប្រវែងផ្តោតប្រាំផ្តិតយកប្លង់ថតប្លែកៗគ្នាបានរហូតដល់ទៅប្រាំប្រភេទគ្រាន់តែលើកទូរស័ព្ទឡើង ហើយចាប់ផ្តើមថតរូបពង្រីកយ៉ាងអស្ចារ្យក្នុងគ្រប់ស្ថានភាព។
4x1x1.2x
ស្មើនឹង 23mmមើលឃើញទិដ្ឋភាពទាំងមូលបានយ៉ាងច្បាស់ឥតខ្ចោះ ទោះបីជាស្ថិតក្នុងទីងងឹតក៏ដោយ
ស្មើនឹង 28mmចូលទៅឱ្យកាន់តែជិត ដើម្បីផ្តិតយកភាពរីករាយជាមួយមិត្តភក្តិ និងអាហារឆ្ងាញ់ៗ នៅក្នុងប្លង់ថតតែមួយយ៉ាងល្អឥតខ្ចោះ
ស្មើនឹង 35mmចំណុចប្រសព្វដ៏ល្អបំផុតនៃការនិទានរឿង ដែលទាំងមនុស្ស និងទិដ្ឋភាពជុំវិញ សុទ្ធតែបង្ហាញសម្រស់លេចធ្លោស្មើគ្នា
ស្មើនឹង 46mmប្លង់ថតរូបព្រាលផ្ទៃក្រោយពណ៌មាស: ផ្តល់រូបភាពពិតៗដូចធម្មជាតិ ដោយគ្មានការខូចទ្រង់ទ្រាយ
ស្មើនឹង 92mmនាំយកព័ត៌មានលម្អិតពីចម្ងាយមកជូនអ្នក—គុណភាពថតពីចម្ងាយល្អបំផុតនៅក្នុងគ្រប់ការថតទាំងអស់
កាមេរ៉ាមុខទំហំ 32MP
ភាពច្បាស់នៃរូបភាពបញ្ឈរដែលពង្រឹងដោយ AI
កាមេរ៉ាខាងមុខដែលមានគុណភាពបង្ហាញខ្ពស់ជាមួយនឹង រន្ធពន្លឺធំទូលាយ រួមផ្សំជាមួយក្បួន AI ជួយកាត់បន្ថយគ្រាប់អុជៗយ៉ាងឆ្លាតវៃ និងរក្សានូវសាច់ស្បែកឱ្យនៅតែមានសភាពដូចធម្មជាតិ ដែលធ្វើឱ្យការថតរូបនៅពេលយប់កាន់តែស្រស់ស្អាត និងទាក់ទាញបំផុត។
ថតរូបសកម្មភាពពេលមានចលនា
បទពិសោធន៍នៃការបង្កើតថ្មីដ៏សម្បូរបែបក្នុងឧបករណ៍តែមួយ
ស្ទូឌីយោច្នៃប្រឌិតខ្នាតតូចនៅក្នុងហោប៉ៅ អនុញ្ញាតឱ្យអ្នកចែកចាយទៅកាន់ Instagram ដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ ដែលធ្វើឱ្យខ្លឹមសាររបស់អ្នកមានភាពលេចធ្លោភ្លាមៗ។7
កាមេរ៉ាថតភាពយន្តដោយ AIកាន់តែមានលក្ខណៈដូចភាពយន្តគ្រាន់តែចុចថតយ៉ាងងាយស្រួល ដើម្បីទទួលបានរូបភាពបែបបុរាណ ដែលផ្តល់នូវអារម្មណ៍នឹកស្រណោះដល់អតីតកាល និងរក្សាបាននូវភាពទាក់ទាញដ៏ប្លែកនៃហ្វីលថតរូប។
ជំនួយការច្នៃប្រឌិត AI8វិធីថ្មីៗដ៏សម្បូរបែបដើម្បីបង្កើត
ការកែសម្រស់ដោយប្រើ AIការបង្កើនប្រសិទ្ធភាពឆ្លាតវៃដោយគ្រាន់តែចុចម្តង បង្កើនលទ្ធភាពនៃការថតរូបភាព និងប្រសិទ្ធភាពច្នៃប្រឌិត។
ការលុបស្រមោលជះដោយ AIលុបស្រមោលជះចេញពីផ្ទៃនានាដូចជា កញ្ចក់រថយន្ត ឬកញ្ចក់ទូដាក់តាំងពិព័រណ៍ ព្រមទាំងជួយកាត់បន្ថយចំណាំងពន្លឺផងដែរ។
ការកែលម្អរូបភាព AIបង្កើនភាពច្បាស់លាស់នៃរូបភាពដោយគ្រាន់តែចុចម្តង។
មុនក្រោយ
ការកម្សាន្តដ៏ជក់ចិត្តដិតអារម្មណ៍
បទពិសោធន៍ថ្មីសន្លាង ទាំងការមើលឃើញ និងការស្ដាប់ឮ
អេក្រង់ 6.77" លំដាប់កំពូល
ដំណើរការដ៏អស្ចារ្យ
វត្ថុធាតុបញ្ចេញពន្លឺលំដាប់កំពូល អនុញ្ញាតឱ្យអេក្រង់បង្ហាញកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 3200 nits ដែលធានានូវភាពច្បាស់ជានិច្ច ទោះបីជាស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំង និងផ្តល់នូវពណ៌ស្រស់ឆើតឆាយរស់រវើក។ អត្រាផ្ទុកឡើងវិញខ្ពស់ 120Hz រួមផ្សំជាមួយនឹងអត្រាគំរូនៃការប៉ះភ្លាមៗខ្ពស់ខ្លាំង 2560Hz ធានានូវការគ្រប់គ្រងដែលឆ្លើយតបបានល្អ សម្រាប់បទពិសោធន៍រលូន និងរីករាយបំផុត។9, 10
2392×1080
កម្រិតច្បាស់
12-bit
ភាពច្បាស់​នៃពណ៌
3200 nits
ពន្លឺខ្លាំង
DCI-P3
កាមុតពណ៌ទូលាយ
16,000 ជំហាន
បម្លាស់ប្តូរតម្រូវពន្លឺដោយស្វ័យប្រវត្តិ
ការបន្ថយពន្លឺ PWM 3840Hz
ការថែរក្សាភ្នែកពេញមួយថ្ងៃ ដោយមិនចាំបាច់កំណត់ច្រើន
គ្មានការភ្លឹបភ្លែតៗ ជាមួយនឹងការបន្ថយពន្លឺអេក្រង់តាមធម្មជាតិជាងមុន: ការបន្ថយពន្លឺ PWM ប្រេកង់ខ្ពស់ 3840Hz រួមផ្សំជាមួយនឹងម៉ូដអានតាមពេលវេលា ដើម្បីឱ្យអេក្រង់កាន់តែត្រជាក់ភ្នែក និងឆ្លាតវៃ ដែលជួយកាត់បន្ថយការឈឺភ្នែក ឬស្រវាំងភ្នែក។
បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (Hardware Solution)
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free
ឧបករណ៍រំពងសម្លេងពីរគ្រាប់
បទពិសោធន៍ស្តាប់ដ៏ជក់ចិត្ត
បំពាក់ដោយឧបករណ៍រំពងសម្លេងពីរគ្រាប់ វាផ្តល់កម្រិតសំឡេងរហូតដល់ 300% សម្រាប់បទពិសោធន៍ស្តាប់ដ៏សម្បូរបែប។
300%11
ការបង្កើនកម្រិតសំឡេង
បទពិសោធកម្រិតកំពូល
មិនមានភាពរអាក់រអួល និងរហ័សទាន់ចិត្តរាល់ពេលប្រើប្រាស់
Helio G200-Ultra
ប្រព័ន្ធដំណើរការ TSMC 6nm
ជាមួយនឹងអង្គដំណើរការ octa-core ដ៏មានអានុភាព វាដោះស្រាយការងារច្រើនក្នុងពេលតែមួយបានយ៉ាងងាយស្រួល ដោយផ្តល់នូវបទពិសោធន៍លេងហ្គេម និងមើលវីដេអូយ៉ាងរលូន។ ដំណើរការដែលមានស្ថិរភាព និងប្រើប្រាស់បានយូរធានានូវការប្រើប្រាស់ដ៏រីករាយពេញមួយថ្ងៃ។
RAM មានទំហំរហូតដល់ 24GB អាចបន្ថែមប្រព័ន្ធចងចាំបាន12.13
ដំណើរការកាន់តែរលូនជាងមុន
ការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi14.15
បន្តភ្ជាប់ទំនាក់ទំនង ទោះបីជាគ្មានសេវា
នៅតាមតំបន់ដែលដាច់សេវា នៅពេលដែលការហៅទូរស័ព្ទ សារ និងកម្មវិធីធម្មតាមិនដំណើរការ មុខងារការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi អនុញ្ញាតឱ្យអ្នកធ្វើការទាក់ទងគ្នាជាសំឡេងបានដោយមិនចាំបាច់ប្រើប្រាស់សេវាទូរស័ព្ទឡើយ។ វាត្រូវបានបង្កើតឡើងសម្រាប់គ្រាដែលការរក្សាទំនាក់ទំនងនៅតែជាការចាំបាច់បំផុត។
14. ការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi តម្រូវឱ្យមានកាតស៊ីម និងគណនី Xiaomi ដែលបានចូលដើម្បីដំណើរការ។ អាចប្រើបានចំពោះការហៅចេញជាសំឡេងក្នុងកម្រិតចម្ងាយគីឡូម៉ែត្រ នៅក្នុងមជ្ឈដ្ឋានបើកចំហ និងគ្មានឧបសគ្គរារាំង។ មុខងារនេះអាចប្រើបានតែសម្រាប់ឧបករណ៍ដែលអាចប្រើជាមួយបច្ចេកវិទ្យាការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi តែប៉ុណ្ណោះ។ លទ្ធភាពផ្ដល់ជូនមុខងារអាចខុសគ្នាទៅតាមតំបន់ សូមពិគ្រោះជាមួយអ្នកចែកចាយក្នុងស្រុកដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។
15. គុណភាពការហៅទូរស័ព្ទពិតប្រាកដអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌនៃមជ្ឈដ្ឋាន។ សូមមើលបទពិសោធន៍ជាក់ស្ដែងរបស់អ្នក។ មុខងារនេះមិនត្រូវបានរចនាឡើង ឬមានបំណងសម្រាប់ការទំនាក់ទំនងសង្គ្រោះបន្ទាន់ ឬសង្គ្រោះជីវិតឡើយ។
ការរចនាដ៏ប្រណីត
សោភ័ណភាពដែលទទួលបានការបំផុសគំនិតពីជីវិតរស់នៅ
Black
ជជែកជាមួយ Gemini ជំនួយការ AI ផ្ទាល់ខ្លួនដ៏មានប្រយោជន៍ពិតប្រាកដពី Google ដើម្បីបញ្ចូលថាមពលគំនិតរបស់អ្នក17
Gemini ត្រួតពីលើ
អាចចូលប្រើ Gemini បានរហ័សដោយមិនប្តូរកម្មវិធី
Gemini Live
ផ្សាយបន្តផ្ទាល់ ដើម្បីជជែកអំពីអ្វីៗដោយប្រើ Gemini
ការបង្កើតរូបភាព
បង្កើតរូបភាពដ៏អស្ចារ្យដោយប្រើ Gemini
កម្មវិធីដែលបានភ្ជាប់
ធ្វើសកម្មភាពនៅគ្រប់កម្មវិធីដែលអ្នកចូលចិត្តនៅក្នុង Gemini សូម្បីតែជាមួយកម្មវិធី Xiaomi ក៏ដោយ។
កាន់តែរហ័ស។ កាន់តែឆ្លាតវៃ។ កាន់តែរលូន។18
ការអាប់ដេតសុវត្ថិភាពរយៈពេល 6 ឆ្នាំ
មុខងារជាច្រើនទៀត
កម្មវិធីស្កែនម្រាមដៃនៅក្នុងផ្ទាំងបង្ហាញ
IR Blaster
NFC ពហុមុខងារ19
ចំណាំ:
1. ទំហំផ្ទុកថ្មធម្មតាគឺ 6500mAh។
2. ឧបករណ៍នេះត្រូវបានបញ្ជាក់មានភាពធន់នឹងទឹក និងធូលីស្ថិតក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដែលមិនទាក់ទងទៅនឹងលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ការធានាមិនគ្របដណ្តប់ការខូចខាតដែលបណ្តាលមកពីលក្ខខណ្ឌផ្សេងក្រៅពីលក្ខខណ្ឌសាកល្បងទេ។ ការការពារនេះអាចនឹងមិនមានប្រសិទ្ធភាពដោយសារតែការប្រើប្រាស់ក្នុងអំឡុងពេលណាមួយ និងការបែកបាក់ ការខូចខាតរាងកាយ និង/ឬ ត្រូវការការរុះរើសម្រាប់ការជួសជុល។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រផ្លូវការរបស់ Xiaomi ។
3. នេះបានមកពីការគណនាបែបទ្រឹស្តីដែលផ្អែកលើទិន្នន័យធ្វើតេស្តរបស់មន្ទីរពិសោធន៍របស់ Xiaomi។ ធ្វើត្រាប់តាមទម្លាប់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ (ការសាកថ្មឱ្យពេញ និងប្រើឱ្យអស់ម្ដង រៀងរាល់ 1.5 ថ្ងៃ)។ បន្ទុកថ្មជាង 80% ត្រូវបានរក្សាទុកបន្ទាប់ពីវដ្តសាកពេញចំនួន 1600 វដ្ត ដែលស្មើនឹងការប្រើប្រាស់លើសពី 6 ឆ្នាំ។ លទ្ធផលជាក់ស្តែងអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌនៃការធ្វើតេស្ត និងទម្លាប់នៃការប្រើប្រាស់។
4. ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
5. អាចប្រើការសាកថ្មត្រឡប់តាមខ្សែកម្លាំង 18W ដែលត្រូវគ្នានឹងឧបករណ៍ដែលបញ្ជាក់ដោយការធ្វើតេស្តពីមន្ទីរពិសោធន៍របស់ Xiaomi។ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាដោយអាស្រ័យលើស្ថានភាពថ្ម និងកត្តាផ្សេងទៀត។ ពេលប្រើមុខងារនេះ សូមប្រាកដថាទូរស័ព្ទរបស់អ្នកមានថ្មគ្រប់គ្រាន់ និងផ្ទៀងផ្ទាត់ភាពស្របគ្នានៃឧបករណ៍ទទួលថាមពល។
6. ផលិតផលនេះបានជាប់ការធ្វើតេស្តភាពធន់នឹងការប៉ះទង្គិច និងការធ្លាក់ជាសកលពីស្ថាប័ន SGS ដែលមានលេខរបាយការណ៍ SUER250800105271។
7. មានផ្តល់ជូនមុខងារតាមរយៈ OTA លទ្ធភាពផ្ដល់ជូនអាចខុសគ្នាទៅតាមកំណែសូហ្វវែរ កម្មវិធី និងម៉ូដែលទូរស័ព្ទ សូមមើលការប្រើប្រាស់ជាក់ស្ដែង។
8. លក្ខណៈពិសេសមួយចំនួននៃជំនួយការច្នៃប្រឌិត AI តម្រូវឱ្យមានការភ្ជាប់អ៊ីនធឺណិត ហើយអាចប្រែប្រួលទៅតាមសូហ្វវែរប្រព័ន្ធ និងកំណែកម្មវិធី កែវិចិត្រសាល។ សូមមើលបទពិសោធប្រើប្រាស់ជាក់ស្តែង។
9. អត្រាគំរូនៃការប៉ះភ្លាមៗ 2560Hz ត្រូវបានបើកដំណើរការនៅក្រោមមុខងារហ្គេម។
10. អេក្រង់អាចប្រើជាមួយអត្រាផ្ទុកឡើងវិញអតិបរមា 120Hz។ អត្រាផ្ទុកឡើងវិញរបស់អេក្រង់អាចមានភាពខុសប្លែកគ្នាបន្តិចបន្តួចនៅក្រោមអ៊ិនធឺហ្វេសកម្មវិធីផ្សេងៗគ្នា និង​គុណភាព​រូបភាពហ្គេម។ សូមមើលបទពិសោធជាក់ស្ដែង។
11. ទិន្នន័យដែលបានធ្វើតេស្តដោយមន្ទីរពិសោធន៍របស់ Xiaomi ការបង្កើនកម្រិតសំឡេងបាន 300% សំដៅទៅលើកម្រិតសំឡេង 17 កម្រិតធៀបនឹង 15 កម្រិត ហើយបែបផែនជាក់ស្តែងអាចខុសគ្នាដោយសូហ្វវែរ និងរបៀបប្រើប្រាស់ សូមមើលប្រើប្រាស់ជាក់ស្តែង។
12. RAM ទំហំ 24GB ជាមួយមុខងារបន្ថែមអង្គចងចាំ គឺផ្អែកលើកំណែ RAM ទំហំ 12GB។ RAM បន្ថែមនឹងកាន់កាប់ទំហំផ្ទុក ROM ដែលត្រូវគ្នា។ មុខងារអង្គចងចាំបន្ថែមអាចប្រើបានតែនៅពេលឧបករណ៍របស់អ្នកមានទំហំផ្ទុកទំនេរគ្រប់គ្រាន់តែប៉ុណ្ណោះ។ ទំហំនៃការបន្ថែម RAM ជាក់ស្តែង អាចមានភាពខុសគ្នាទៅតាមម៉ូឌែលនីមួយៗ។
13. *ការកំណត់រចនាសម្ព័ន្ធដែលមានអាចខុសគ្នាតាមតំបន់។ ប្រព័ន្ធផ្ទុកទិន្នន័យ និង RAM ដែលអាចប្រើបានមានតិចជាង memory សរុប ដោយសារអង្គផ្ទុកប្រព័ន្ធប្រតិបត្តិការ និងសូហ្វវែរដែលបានដំឡើងជាមុន។
14. ការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi តម្រូវឱ្យមានកាតស៊ីម និងគណនី Xiaomi ដែលបានចូលដើម្បីដំណើរការ។ អាចប្រើបានចំពោះការហៅចេញជាសំឡេងក្នុងកម្រិតចម្ងាយគីឡូម៉ែត្រ នៅក្នុងមជ្ឈដ្ឋានបើកចំហ និងគ្មានឧបសគ្គរារាំង។ មុខងារនេះអាចប្រើបានតែសម្រាប់ឧបករណ៍ដែលអាចប្រើជាមួយបច្ចេកវិទ្យាការប្រាស្រ័យទាក់ទងក្រៅបណ្តាញ Xiaomi តែប៉ុណ្ណោះ។ លទ្ធភាពផ្ដល់ជូនមុខងារអាចខុសគ្នាទៅតាមតំបន់ សូមពិគ្រោះជាមួយអ្នកចែកចាយក្នុងស្រុកដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។
15. គុណភាពការហៅទូរស័ព្ទពិតប្រាកដអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌនៃមជ្ឈដ្ឋាន។ សូមមើលបទពិសោធន៍ជាក់ស្ដែងរបស់អ្នក។ មុខងារនេះមិនត្រូវបានរចនាឡើង ឬមានបំណងសម្រាប់ការទំនាក់ទំនងសង្គ្រោះបន្ទាន់ ឬសង្គ្រោះជីវិតឡើយ។
16. ពាក្យ "Titanium Color" សំដៅតែលើពណ៌ និងរូបរាងផ្ទៃរបស់ផលិតផលប៉ុណ្ណោះ។ វាមិនបង្ហាញថាផលិតផលមានសមាសធាតុ ឬលោហធាតុ Titanium ទេ។
17. លទ្ធផលគឺសម្រាប់តែគោលបំណងបង្ហាញ និងអាចខុសគ្នា។ សូមពិនិត្យមើលការឆ្លើយតបសម្រាប់ភាពត្រឹមត្រូវ។ តម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត និងប្រព័ន្ធប្រតិបត្តិការដែលត្រូវគ្នា។ លទ្ធភាពផ្ដល់ជូនអាចខុសគ្នាទៅតាមឧបករណ៍ ប្រទេស និងភាសា។ Google និង Gemini គឺជា​ពាណិជ្ជសញ្ញារបស់ Google LLC។
18. លទ្ធភាពប្រើបាននៃសេវាកម្ម កម្មវិធី និងមុខងារ Xiaomi HyperOS 2 អាចខុសគ្នាទៅតាមតំបន់ កំណែសូហ្វវែរ និងម៉ូដែលទូរស័ព្ទ។
19. មុខងារ NFC អាចខុសគ្នានៅក្នុងទីផ្សារមួយចំនួន។
*រូបរាងរបស់ទូរស័ព្ទឆ្លាតវៃដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផលិតផលសម្រេចអាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។ ទំនិញជាក់ស្តែងនឹងត្រូវយកជាគោល។
*រូបភាពបែបច្នៃប្រឌិតរបស់មុខងារនៅលើទំព័រនេះមានគោលបំណងជាការបង្ហាញតែប៉ុណ្ណោះ និងមិនបង្ហាញអំពី​រចនាសម្ព័ន្ធ​ជាក់ស្តែងនោះទេ។ ទំនិញជាក់ស្តែងនឹងត្រូវយកជាគោល។
*សូមពិគ្រោះជាមួយអ្នកលក់ក្នុងស្រុកអំពីលទ្ធភាពផ្តល់ជូនជម្រើសពណ៌ ទំហំផ្ទុក និងទំហំ RAM។
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*រូបភាពសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ UI ជាក់ស្ដែង​អាចប្រែប្រួល។