

ចង្វាក់ភ្លេងរបស់អ្នក កែសម្រួលដោយអ្នកជំនាញ

ANC ឆ្លាតវៃរហូតដល់ 55dB ដើម្បីទទួលបានភាពស្ងប់ស្ងាត់បំផុត1

ការកាត់បន្ថយសំឡេងរំខានប្រេកង់ខ្លាំងរហូតដល់ 5kHz1

ការកាត់បន្ថយសំឡេងរំខានដោយ AI និងមីក្រូហ្វូនបីគ្រាប់ដើម្បីឱ្យការហៅទូរស័ព្ទច្បាស់ល្អ ទោះបីស្ថិតក្នុងកម្លាំងខ្យល់ 12m/s ក៏ដោយ2

បានបញ្ជាក់ដោយ Hi-Res Audio ជាមួយនឹងដ្រាយវើបីក្នុងអ័ក្សតែមួយដ៏មានអនុភាព

Dolby Audio ផ្ដល់សំឡេងច្បាស់ល្អ និងសំឡេងជុំវិញដូចពិតៗ3, 6

ប្រតិបត្តិការសំឡេងប្រសើរជាងមុន

ប្រព័ន្ធដ្រាយវើបីក្នុងអ័ក្សតែមួយ
គុណភាពសំឡេងដ៏អស្ចារ្យ
ដោយសារស្ថាបត្យកម្មសូរស័ព្ទជំនាន់ថ្មី កាស REDMI Buds 8 Pro ផ្តល់នូវភាពច្បាស់កាន់តែសំបូរបែប និងការឆ្លើយតបសំឡេងកាន់តែរហ័ស។
+ រហូតដល់ 2dB
សំឡេងបាសក្រោម 100Hz5
5. ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ Xiaomi។ បើប្រៀបធៀបជាមួយកាស REDMI Buds 6 Pro។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើការប្រើប្រាស់។

Dolby Audio
បានកែសម្រួលដើម្បីឱ្យសំឡេងច្បាស់ល្អ
បង្កើនប្រសិទ្ធភាពការកម្សាន្តរបស់អ្នកជាមួយនឹងសំឡេងប្រសើរជាងមុនរបស់ Dolby Audio។ សំឡេងគឺច្បាស់ល្អ ការសន្ទនាងាយស្រួលស្តាប់ ភាពលម្អិតដ៏អស្ចារ្យ និងសំឡេងជុំវិញដូចពិតៗ ដើម្បីធ្វើឱ្យការកម្សាន្តដែលអ្នកចូលចិត្តកាន់តែប្រសើរឡើង។3, 6
3. Dolby, Dolby Audio™ និងនិមិត្តសញ្ញា double-D គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Dolby Laboratories Licensing Corporation។

សំឡេងគ្រប់ជ្រុង
សំឡេងដែលវិលវល់ជុំវិញអ្នក
កាស REDMI Buds 8 Pro ដែលមានមុខងារតាមដានចលនាក្បាលបែបឌីណាមិក ធ្វើឱ្យអ្នកបញ្ជ្រាបខ្លួននឹងសំឡេង មិនថាអ្នកប្រើឧបករណ៍អ្វីនោះទេ។ កាសនេះបង្កើតបទពិសោធន៍ស្តាប់ដ៏អស្ចារ្យសម្រាប់តន្ត្រី វីដេអូ ហ្គេម និងអ្វីៗជាច្រើនទៀត។

បានបញ្ជាក់ដោយ Hi-Res Wireless Audio
ស្តាប់ឮនូវភាពអស្ចារ្យ
កាស REDMI Buds 8 Pro អាចធ្វើការបញ្ជូនក្នុងកម្រិតគុណភាពបង្ហាញខ្ពស់ LDAC ដើម្បីឱ្យគុណភាពសំឡេងច្បាស់ជាងមុន និងគ្មានការរំខាន។ ដោយមានការបញ្ជាក់ពី Hi-Res Audio Wireless អ្នកអាចរីករាយជាមួយរាល់ណោតភ្លេង ជាមួយនឹងកម្រិតច្បាស់បែបថ្មី។


ការកាត់បន្ថយសំឡេងរំខានច្រើន

ការកាត់បន្ថយសំឡេងដ៏ល្អឥតខ្ចោះ
បិទខ្ទប់សំឡេងរំខាន
កាស REDMI Buds 8 Pro មានសមត្ថភាពកាត់បន្ថយសំឡេងរំខានសកម្មរហូតដល់កម្រិត 55dB និងកម្រិតបញ្ជូនទូលាយរហូតដល់ 5kHz គ្រប់ជ្រុងដែលអាចស្តាប់បាន ដែលជួយកាត់បន្ថយសំឡេងរំខានមិនចង់បានពីមជ្ឈដ្ឋានជុំវិញ។ មិនថាអ្នកនៅលើផ្លូវដែលមានសំឡេងរំខាន ឬរថភ្លើងក្រោមដីដែលមានមនុស្សច្រើនកុះករនោះទេ ពិភពខាងក្រៅនឹងរលាយបាត់ទៅក្នុងផ្ទៃខាងក្រោយយ៉ាងស្ងប់ស្ងាត់។1
+ រហូតដល់ 20%
កម្រិតកាត់បន្ថយសំឡេងរំខានជាមធ្យម 20–5kHz5
5. ទិន្នន័យបានមកពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ បើប្រៀបធៀបជាមួយកាស REDMI Buds 6 Pro។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើការប្រើប្រាស់។

សម្របខ្លួនបានយ៉ាងឆ្លាតវៃ
ការកាត់បន្ថយសំឡេងរំខានក្នុងពេលជាក់ស្តែង
កាស REDMI Buds 8 Pro សម្គាល់សំឡេងរំខានពីមជ្ឈដ្ឋានក្នុងអត្រាគំរូខ្ពស់បំផុត ដោយកែតម្រូវការកាត់បន្ថយសំឡេងរំខានដោយស្វ័យប្រវត្តិក្នុងពេលជាក់ស្តែង ផ្អែកលើបរិយាកាសជុំវិញរបស់អ្នក និងរបៀបពាក់កាស។ ការគ្រប់គ្រងសំឡេងរំខានត្រូវបានកែសម្រួលយ៉ាងរលូន ដើម្បីផ្តល់នូវបទពិសោធស្តាប់កាន់តែមានលក្ខណៈផ្ទាល់ខ្លួន។
32,000 ដង/វិនាទី
អត្រាគំរូអតិបរមា7

ស្តាប់ពេលធ្វើដំណើរដ៏ជក់ចិត្ត
រីករាយជាមួយលំហស្ងប់ស្ងាត់ផ្ទាល់ខ្លួនរបស់អ្នក
កាស REDMI Buds 8 Pro រួមបញ្ចូលគ្នានូវមុខងារកាត់បន្ថយសំឡេងរំខានជាមួយនឹងមុខងារបិទបាំងសំឡេងរំខាន ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់។ ដោយកែសម្រួលយ៉ាងពិសេសសម្រាប់ស្ថានភាពដូចជា យន្តហោះ រថភ្លើងល្បឿនលឿន និងមធ្យោបាយធ្វើដំណើរសាធារណៈ មុខងារនេះចាក់សំឡេងដ៏ពិរោះរណ្តំ ទោះបីជាសញ្ញាបណ្តាញខ្សោយក៏ដោយ ដែលជួយបិទបាំងសំឡេងរំខានមិនល្អ និងបង្កើតបទពិសោធធ្វើដំណើរដ៏អស្ចារ្យ។
យន្តហោះ
រថភ្លើង
មធ្យោបាយសាធារណៈ

ការកាត់បន្ថយសំឡេងរំខានដោយ AI និងមីក្រូហ្វូន 3
ដើម្បីឱ្យការសន្ទនាតាមទូរស័ព្ទច្បាស់ល្អ
ក្បួន AI ដែលស្វ័យបង្កើតរបស់ Xiaomi អាចឱ្យការហៅទូរស័ព្ទច្បាស់ល្អ ទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ រួមបញ្ចូលជាមួយមីក្រូហ្វូនជាប់ម៉ាស៊ីនចំនួន 3 សម្រាប់ការពារសំឡេងរំខានពីខ្យល់ ដែលផ្តល់នូវការហៅទូរស័ព្ទបានច្បាស់ល្អ ទោះបីជានៅខាងក្រៅក៏ដោយ។
12m/s
ធន់នឹងសំឡេងខ្យល់2

ការរចនាដ៏ប្រណីត
សោភ័ណភាពដ៏ប្រណីត
Glacier Blue

Obsidian Black

Cloud White


Special Glacier Blue
កាស REDMI Buds 8 Pro ណែនាំពណ៌ Glacier Blue ពិសេសថ្មីសន្លាង។ ផលិតឡើងដោយប្រើបច្ចេកវិទ្យាស្រោបលោហៈក្នុងបរិយាកាសសុញ្ញាកាសដែលមិនចម្លងចរន្តអគ្គិសនី (NCVM) ដ៏ទំនើបសម្រាប់ដងកាស ដែលផ្តល់ផ្ទៃរលោងចែងចាំងជាមួយនឹងសណ្ខានដិតច្បាស់ប្រណីត។ ងាយស្រួលពាក់ មិនរំខានដល់ស្បែក និងមានភាពថ្លៃថ្នូរបែបសាមញ្ញ។
មានភាពស្រទន់ និងថ្លៃថ្នូរ

ប្រអប់សាកថ្មរាងមូល

របារបង្ហាញកម្រិតថ្មបែបច្នៃប្រឌិត

Luxurious ពណ៌មាសដ៏ប្រណីត

ដងកាសដែលរចនាឡើងឱ្យងាយស្រួលពាក់

បទពិសោធដ៏រលូន

ការតភ្ជាប់ឧបករណ៍ពីរ
កាស REDMI Buds 8 Pro អាចឱ្យអ្នកភ្ជាប់ទៅឧបករណ៍ពីរផ្សេងគ្នាបានក្នុងពេលតែមួយ ដោយកាត់បន្ថយភាពស្មុគស្មាញក្នុងការផ្លាស់ប្តូរចុះឡើង ដើម្បីងាយស្រួលក្នុងការបំពេញការងារច្រើនក្នុងពេលតែមួយ។8

ការចែករំលែកសំឡេង
កាស REDMI Buds 8 Pro អាចភ្ជាប់កាសពីរគូទៅកាន់ឧបករណ៍តែមួយ ដែលអាចឱ្យមិត្តភក្តិស្ដាប់បានយ៉ាងងាយស្រួល ដូច្នេះអ្នកអាចរីករាយស្ដាប់ជាមួយគ្នាបាន។9

Google Fast Pair10
ស្វែងរកឧបករណ៍ដោយស្វ័យប្រវត្តិនៅពេលប្រអប់កាសត្រូវបានបើក។ គ្រាន់តែប៉ះដើម្បីភ្ជាប់ជាការស្រេច។


កម្មវិធី Xiaomi Earbuds11
កម្មវិធី Xiaomi Earbuds ផ្តល់ឱ្យអ្នកនូវវិធីកាន់តែច្រើនក្នុងការកំណត់តាមតម្រូវការលើកាយវិការបញ្ជា ការកំណត់សំឡេង និងអ្វីៗជាច្រើនទៀត។

បទពិសោធប្រើប្រាស់កម្រិតកំពូល

អាយុកាលថ្មយូរខ្លាំង
នៅក្បែរអ្នកជានិច្ច
កាស REDMI Buds 8 Pro អាចឱ្យអ្នកស្តាប់បានរហូតដល់ 8 ម៉ោង គ្រាន់តែសាកម្តង និងរហូតដល់ 33 ម៉ោងជាមួយនឹងប្រអប់សាកថ្ម។ សមត្ថភាពប្រើប្រាស់បានយូរអង្វែង ជួយបំបាត់ក្តីបារម្ភរឿងអស់ថ្ម។ ជាមួយនឹងការសាកថ្មលឿន ការសាកថ្មត្រឹមតែ 5 នាទីអាចស្តាប់បាន 2 ម៉ោង។
8 ម៉ោង
គ្រាន់តែសាកថ្មម្តង12
33 ម៉ោង
ជាមួយនឹងប្រអប់សាកថ្ម12
អាយុកាលថ្ម 2 ម៉ោង
បន្ទាប់ពីសាកថ្មរហ័សរយៈពេល 5 នាទី13

IP54
ភាពធន់មិនជ្រាបទឹក និងធូលី14

Bluetooth 5.4
ស្ថិរភាពការតភ្ជាប់ប្រសើរជាងមុន

ចំណាំ៖
1. ទិន្នន័យធ្វើតេស្តការកាត់បន្ថយសំឡេងរំខានត្រូវបានផ្តល់ដោយវិទ្យាស្ថានជាតិមាត្រាសាស្ត្រ ប្រទេសចិន។ ផលិតផលសម្រេចបានជម្រៅ 55dB ANC នៅក្នុងកម្រិតប្រេកង់ជាក់លាក់មួយ និង 5kHz នៅកម្រិតជម្រៅជាក់លាក់មួយ ប៉ុន្តែមិនមែនក្នុងពេលដំណាលគ្នានោះទេ។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយឡែកពីគ្នា។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាទៅតាមការប្រើប្រាស់។
2. ទិន្នន័យធ្វើតេស្តការកាត់បន្ថយសំឡេងរំខាននៃខ្យល់ត្រូវបានផ្តល់ដោយវិទ្យាស្ថានជាតិមាត្រាសាស្ត្រ ប្រទេសចិន។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាទៅតាមការប្រើប្រាស់។
3. Dolby, Dolby Audio™ និងនិមិត្តសញ្ញា double-D គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Dolby Laboratories Licensing Corporation។
4. ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែអ្នកប្រើប្រាស់ Spotify Premium ថ្មីប៉ុណ្ណោះ។ ការផ្តល់ជូននេះអនុវត្តចំពោះ Spotify Premium Individual លើកលែងតែប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា និងអារ៉ាប់រួម ដែលការផ្តល់ជូននេះអនុវត្តចំពោះ Spotify Premium Standard។ សូមប្ដូរយកមុនថ្ងៃទី 8 ខែសីហា ឆ្នាំ 2026 វេលាម៉ោង 11:59 យប់ ម៉ោងក្នុងស្រុក។ សាកល្បងឥតគិតថ្លៃ បន្ទាប់មកមានការគិតថ្លៃប្រចាំខែ លុះត្រាតែត្រូវបានលុបចោល (តម្លៃខុសគ្នាទៅតាមតំបន់)។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ប្ដូរយកតាមរយៈកម្មវិធី Xiaomi Earbuds។ លក្ខខណ្ឌពេញលេញ៖ https://www.mi.com/global/support/terms/spotify-premium-terms/
5. ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ Xiaomi។ បើប្រៀបធៀបជាមួយកាស REDMI Buds 6 Pro។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើការប្រើប្រាស់។
6. សូមបើកដំណើរការមុខងារ Dolby Audio នៅក្នុងទំព័រការកំណត់ Bluetooth នៅលើទូរសព្ទឆ្លាតវៃ Xiaomi ឬនៅក្នុងកម្មវិធី Xiaomi Earbuds ដើម្បីរីករាយប្រើមុខងារនេះ។
7. ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើការប្រើប្រាស់។
8. ការតភ្ជាប់ឧបករណ៍ពីររត្រូវបានបើកដំណើរការតាមលំនាំដើម។ កម្មវិធីមេឌៀភាគីទីបីមួយចំនួនអាចជួបប្រទះបញ្ហាបញ្ចេញសំឡេង ឬការតភ្ជាប់មិនបានសម្រេច នៅពេលប្តូររវាងឧបករណ៍។ សូមចូលទៅកាន់កម្មវិធី Xiaomi Earbuds ឬទំព័រការកំណត់ Bluetooth នៅលើទូរស័ព្ទឆ្លាតវៃ Xiaomi ដើម្បីបិទមុខងារនេះ។
9. ម៉ូដែលដែលអាចប្រើជាមួយមុខងារចែករំលែកសំឡេង៖ Xiaomi 15T Pro, Xiaomi 15T, Xiaomi 15 Ultra, Xiaomi 15, Xiaomi 14T Pro, Xiaomi 14T, Xiaomi 14 Ultra, Xiaomi 14, Xiaomi 13 Ultra, Xiaomi 13 Pro, Xiaomi 13, Xiaomi MIX Flip, REDMI Note 13 Pro 5G, Xiaomi Pad Mini, Xiaomi Pad 7 Pro, Xiaomi Pad 6S Pro 12.4។ ម៉ូដែលជាច្រើនទៀតនឹងត្រូវបានកែសម្រួលនៅពេលក្រោយ។
10. ការជូនដំណឹងរបស់ Google Fast Pair នឹងត្រូវបានបិទរយៈពេល 5 នាទី បន្ទាប់ពីត្រូវបានច្រានចោលដោយចុចប៊ូតុង “បិទ”។ សូមរង់ចាំរយៈពេល 5 នាទី ឬចាប់ផ្ដើមទូរសព្ទរបស់អ្នកឡើងវិញ។ ប្រសិនបើការជូនដំណឹងត្រូវបានច្រានចោលពីរដងសម្រាប់ម៉ូដែលឧបករណ៍ដដែល រយៈពេលផ្អាកនឹងត្រូវបានពន្យាររហូតដល់ 24 ម៉ោង។
11. កម្មវិធី Xiaomi Earbuds មាននៅលើ Google Play និង iOS App Store។ តម្រូវឱ្យមានប្រព័ន្ធប្រតិបត្តិការ Android 7.0 ឬខ្ពស់ជាងនេះ (កំណែ 1.31.0i និងខ្ពស់ជាងនេះ) ឬ iOS 14.0 ឬខ្ពស់ជាងនេះ (កំណែ 1.23.0 និងខ្ពស់ជាងនេះ)។
12. អាយុកាលថ្មរបស់កាស 8 ម៉ោង និង 33 ម៉ោង គឺសំដៅទៅលើរយៈពេលស្ដាប់តន្ត្រី។ លក្ខខណ្ឌធ្វើតេស្ត៖ សាកពេញ, ការតភ្ជាប់ Bluetooth AAC, ANC និងការតភ្ជាប់ឧបករណ៍ពីរត្រូវបានបិទ, នៅកម្រិតសំឡេង 50%, ដោយកំណត់មុខងារផ្សេងទៀតទាំងអស់ទៅលំនាំដើម។ ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ Xiaomi ដោយផ្អែកលើការត្រាប់តាមសេណារីយ៉ូក្នុងជីវិតពិត។ លទ្ធផលជាក់ស្តែងអាចខុសគ្នាអាស្រ័យលើការអាប់ដេតកម្មវិធីបង្កប់ លក្ខខណ្ឌប្រើប្រាស់ កម្រិតសាកថ្ម និងកត្តាមជ្ឈដ្ឋាន។
13. នៅពេលប្រអប់សាកមានថ្មនៅសល់យ៉ាងហោចណាស់ 20% ប្រព័ន្ធសាករហ័សរយៈពេល 5 នាទី អាចចាក់បាន 2 ម៉ោង។ លក្ខខណ្ឌធ្វើតេស្ត៖ ដោយប្រើ AAC, ANC ត្រូវបានបិទ នៅកម្រិតសំឡេង 50% ដោយកំណត់មុខងារផ្សេងទៀតទាំងអស់ទៅលំនាំដើម។
14. ការវាយតម្លៃ IP54 អនុវត្តចំពោះតែកាសប៉ុណ្ណោះ។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយ TÜV SÜD Certification and Testing (China) Co., Ltd. សាខាសៀងហៃ (របាយការណ៍លេខ 704202506085-00)។ កាសនេះមិនធន់នឹងទឹកក្តៅទេ ហើយមិនស័ក្តិសមសម្រាប់ពាក់ពេលកំពុងងូតទេ។ យើងសូមបានណែនាំឱ្យជៀសវាងការធ្វើលំហាត់ប្រាណខ្លាំងក្លា ដើម្បីការពារការខូចខាតដែលបណ្តាលមកពីការជ្រាបចូលនៃញើស។ ភាពធន់នឹងធូលី ទឹក និងការសាចទឹកមិនមែនស្ថិតនៅជាអចិន្ត្រៃយ៍នោះទេ ហើយប្រសិទ្ធភាពការពារអាចនឹងធ្លាក់ចុះទៅតាមពេលវេលា។
*រូបភាពនៅលើទំព័រនេះគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ ហើយប្រហែលជាមិនមែនជារូបតំណាងពិតប្រាកដនៃផលិតផលនោះទេ។ លក្ខណៈបច្ចេកទេសផលិតផលគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ។ លក្ខណៈបច្ចេកទេសមួយចំនួនអាចខុសគ្នាដោយសារកត្តាខាងក្រៅដូចជាមជ្ឈដ្ឋាន និងភាពខុសគ្នានៃប្រព័ន្ធទូរស៍ព្ទឆ្លាតវៃ។ សូមមើលផលិតផលជាក់ស្តែងដើម្បីទទួលបានព័ត៌មានលម្អិត។


















