REDMI Buds 8 Lite ទិដ្ឋភាពរួម

រហូតដល់ 42dB ANC / ការហៅទូរស័ព្ទច្បាស់ល្អជាមួយមីក្រូហ្វូនពីរ / ដ្រាយវើ 12.4mm

ការកាត់បន្ថយ​សំឡេង​រំខាន​សកម្មលើប្រេកង់ធំទូលាយរហូតដល់ 42dB1
ការកាត់បន្ថយសំឡេងរំខានដោយ AI មីក្រូហ្វូនពីរសម្រាប់ការហៅទូរស័ព្ទបានច្បាស់ល្អ
ឧបករណ៍រំញ័រសំឡេង diaphragm driver ទំហំ 12.4mm ដើម្បីទទួលបានសំឡេងច្បាស់
ថ្មកាន់បានយូររហូតដល់ 36 ម៉ោងជាមួយនឹងប្រអប់សាក2
ការកំណត់ EQ ដែលអាចប្ដូរតាមតម្រូវការសម្រាប់បទ និងអារម្មណ៍នីមួយៗ3
រីករាយជាមួយសំឡេងដ៏ច្បាស់ល្អ
ការកាត់បន្ថយ​សំឡេង​រំខានកាន់តែប្រសើរ
ប្រេកង់ធំទូលាយ 42dB ដ៏មានអានុភាព
ការកាត់បន្ថយ​សំឡេង​រំខានសកម្ម
សូមរីករាយជាមួយមុខងារកាត់បន្ថយសំឡេងរំខានដែលបានធ្វើឱ្យប្រសើរឡើង។ ដំណោះស្រាយ Hybrid ANC ជាមួយនឹងមីក្រូហ្វូនរួមបញ្ចូលគ្នា អាចរកឃើញ និងកាត់បន្ថយសំឡេងរំខានក្នុងប្រេកង់ទាបជាច្រើនប្រភេទបានយ៉ាងត្រឹមត្រូវ ដូចជាសំឡេងរំខានរថភ្លើងក្រោមដី ឬម៉ាស៊ីនត្រជាក់ ដែលបង្កើតបរិយាកាសស្តាប់ដ៏ស្ងប់ស្ងាត់សម្រាប់អ្នក។
42dB
កម្រិតនៃការកាត់បន្ថយសំឡេងរំខាន1
AI ENC ដោយមីក្រូហ្វូនពីរ
តាមរយៈការដំណើរការដោយក្បួន AI កាត់បន្ថយសំឡេងរំខានពីបណ្តាញកាសអាចបែងចែកសំឡេងគោលដៅពីសំឡេងរំខាននៅផ្ទៃខាងក្រោយបានយ៉ាងត្រឹមត្រូវនៅក្នុងមជ្ឈដ្ឋានស្មុគស្មាញ។ ការរួមបញ្ចូលគ្នានេះធានានូវការកាត់បន្ថយសំឡេងរំខានដែលមានស្ថិរភាព និងស៊ីសង្វាក់គ្នា ព្រមទាំងការពារការលុបចោលសំឡេងហួសហេតុពីការ "ដាច់ចុងសម្ដី" ចុងបញ្ចប់នៃពាក្យ។ នៅក្នុងការហៅទូរស័ព្ទ ការប្រជុំតាមអ៊ីនធឺណិត ការផ្សាយផ្ទាល់ និងសេណារីយ៉ូផ្សេងៗទៀត វាធានាថាសំឡេងរបស់អ្នកនៅតែច្បាស់ និងអាចយល់បាន សម្រាប់ការធ្វើទំនាក់ទំនងដែលមានប្រសិទ្ធភាព និងមិនមានការរំខាន។
ដំណើរការដោយ AI
មីក្រូហ្វូនពីរ
6m/s
ល្បឿនកាត់បន្ថយសំឡេងខ្យល់5
ការកាត់បន្ថយសំឡេងខ្យល់បានល្អប្រសើរ
បំពាក់ដោយរចនាសម្ព័ន្ធកាត់បន្ថយសំឡេងរំខានពីខ្យល់រាងអក្សរ T និងក្បួនរកឃើញសំឡេងរំខានពីខ្យល់ឆ្លាតវៃ កាសនេះចាប់យក និងកាត់បន្ថយការជ្រៀតជ្រែកពីខ្យល់ប្រចាំថ្ងៃបានយ៉ាងត្រឹមត្រូវ។ សូម្បីតែក្នុងអំឡុងពេលធ្វើដំណើរក្រៅផ្ទះ ហាត់ប្រាណ ឬសេណារីយ៉ូងាយនឹងមានខ្យល់បក់ផ្សេងទៀតក៏ដោយ វាក៏អាចដោះស្រាយសំឡេងខ្យល់បានយ៉ាងងាយស្រួល ដោយរក្សាសំឡេងហៅទូរស័ព្ទឱ្យច្បាស់ និងមានស្ថិរភាព ដូច្នេះការសន្ទនាក្រៅផ្ទះមិនរងផលប៉ះពាល់ដោយបរិស្ថានឡើយ។
ការអាប់គ្រេតផ្នែកហាដវែរ និងសូហ្វវែរ
គុណភាពសំឡេងច្បាស់
ឧបករណ៍រំញ័រសំឡេងកម្រិតឌីណាមិក diaphragm driver titanium ទំហំ 12.4mm
កាស REDMI Buds 8 Lite មានឧបករណ៍រំញ័រសំឡេងធំ diaphragm driver ដែលផ្តល់នូវកម្រិតឌីណាមិកធំទូលាយ ធ្វើឱ្យសំឡេងមានភាពស៊ីជម្រៅ និងរស់រវើក។ ផ្នែកខាងក្នុងស្រោបដោយ titanium ជួយបង្កើនគុណភាពបង្ហាញសំឡេង ដែលធ្វើឱ្យសំឡេងកាន់តែច្បាស់ និងលម្អិតជាងមុន ទន្ទឹងនឹងនេះក៍ផ្ដល់ដំណើរការដែលមានតុល្យភាព និងសម្បូរបែបលើប្រេកង់ទាំងអស់។ ចាប់ពីសំឡេងបាសធ្ងន់ និងពេញលេញ រហូតដល់សំឡេងកណ្តាលដ៏ស្រទន់ និងសំឡេងខ្ពស់ដ៏ច្បាស់ល្អ ព្រមទាំងទទួលបានបទពិសោធន៍ស្តាប់ដ៏សម្បូរបែប និងជក់ចិត្ត។
កូឌិក SBC និង AAC
បច្ចេកវិទ្យាសំឡេងកម្រិតខ្ពស់ផ្តល់នូវប្រសិទ្ធភាពបង្ហាប់កាន់តែប្រសើរ និងរក្សាបាននូវគុណភាពសំឡេងដើមបានយ៉ាងល្អបំផុត។ ទោះបីជាស្ថិតក្នុងកម្រិតប៊ីតទាបក៏ដោយ ក៏អាចរក្សារាល់ភាពលម្អិតនៃសំឡេង ដែលអាចឱ្យអ្នកស្ដាប់ឮនូវសាច់សំឡេងឧបករណ៍តន្ត្រី និងទឹកដមសំឡេងរបស់អ្នកចម្រៀងបានយ៉ាងច្បាស់ល្អ។ រីករាយជាមួយគុណភាពសំឡេងដែលស្ទើរតែគ្មានការបាត់បង់ ទោះបីជាស្ថិតក្នុងស្ថានភាពបណ្ដាញមានកម្រិតក៏ដោយ ដោយមិនបាត់បង់នូវភាពស៊ីជម្រៅនៃសំឡេងឡើយ។
SBC/AAC
កូឌិកសំឡេង
Android/iOS
ឧបករណ៍ដែលអាចប្រើបាន
ការកំណត់ EQ ដែលអាចប្ដូរតាមតម្រូវការ
ជ្រើសរើសពីម៉ូដ EQ ដែលបានកំណត់ជាមុនចំនួន 5 និងរីករាយជាមួយការកែតម្រូវខ្សែកោង EQ ផ្ទាល់ខ្លួន។ ម៉ូដ EQ ដែលកំណត់ជាមុនរួមបញ្ចូលរចនាបថតន្ត្រីផ្សេងៗគ្នា ដែលអាចឱ្យមានការប្តូរដោយចុចតែម្តងសម្រាប់បទពិសោធន៍ស្តាប់ដ៏ល្អប្រសើរ ខណៈពេលដែលខ្សែកោង EQ ផ្ទាល់ខ្លួនអាចឱ្យអ្នកលៃតម្រូវសំឡេងតាមចំណូលចិត្តរបស់អ្នក។ មិនថាការបង្កើនសំឡេងបាស ឬការបន្លិចកម្រិតសំឡេងខ្ពស់ទេ កាសអាចធ្វើវាបានទាំងអស់យ៉ាងត្រឹមត្រូវ ដោយបំពេញតម្រូវការចម្រុះ ចាប់ពីការស្តាប់ធម្មតារហូតដល់សំឡេងកម្រិតស្ទូឌីយោ។3.6
ស្តង់ដា
បង្កើនកម្រិតសំឡេងខ្ពស់
បង្កើនបាស
បង្កើនប្រសិទ្ធភាពសំឡេង
ការបង្កើនកម្រិតសំឡេង
ផ្ទាល់ខ្លួន
ភាពងាយស្រួលយ៉ាងរលូន
ការតភ្ជាប់ឆ្លងឧបករណ៍
ការតភ្ជាប់ឧបករណ៍ពីរ
រក្សាការតភ្ជាប់នៅលើឧបករណ៍នានាជាមួយនឹងការផ្គូផ្គងឧបករណ៍ពីរ និងការផ្លាស់ប្តូរការហៅទូរស័ព្ទដោយស្វ័យប្រវត្តិ។ កាសនេះរកឃើញការហៅចូលដោយឆ្លាតវៃ ហើយប្តូរសំឡេងទៅឧបករណ៍ដែលត្រូវគ្នា ដោយមិនចាំបាច់បញ្ជាដោយដៃឡើយ។ មិនថាចូលរួមកិច្ចប្រជុំនៅលើកុំព្យូទ័រយួរដៃរបស់អ្នក ឬការមើលវីដេអូនៅលើទូរសព្ទរបស់អ្នកទេ ការហៅទូរសព្ទនឹងភ្ជាប់គ្នាយ៉ាងរលូន ដែលអាចឱ្យមានការផ្លាស់ប្តូរយ៉ាងរលូនរវាងការងារ និងការកម្សាន្ត សម្រាប់ធ្វើកិច្ចការច្រើនក្នុងពេលតែមួយប្រកបដោយប្រសិទ្ធភាព។
Google Fast Pair7
គ្រាន់តែយកកាសមកដាក់ក្បែរឧបករណ៍របស់អ្នក នោះផ្ទាំងផ្ដល់ដំណឹងសម្រាប់ការភ្ជាប់នឹងបង្ហាញឡើងដោយស្វ័យប្រវត្តិ។ ការភ្ជាប់​ត្រូវបានបញ្ចប់ដោយគ្រាន់តែចុចតែម្តង ដែលធ្វើឱ្យការតភ្ជាប់ឧបករណ៍ថ្មីកាន់តែលឿន និងងាយស្រួលជាងមុន។
កម្មវិធី Xiaomi Earbuds8
ទាញយកកម្មវិធី Xiaomi Earbuds ដើម្បីដោះសោមុខងារផ្ទាល់ខ្លួនបន្ថែមទៀត។ កែតម្រូវម៉ូដកាត់បន្ថយសំឡេងរំខានឱ្យសមស្របទៅនឹងសេណារីយ៉ូផ្សេងៗគ្នា ប្រើឧបករណ៍អេក្វាឌ័រដើម្បីផ្គូផ្គងទម្រង់សំឡេងដែលអ្នកពេញចិត្ត និងប្ដូរតាមតម្រូវការនូវកាយវិការប៉ះសម្រាប់ការគ្រប់គ្រងដែលងាយស្រួលប្រើជាងមុន។ កម្មវិធីនេះក៏អាចប្រើជាមួយកំណែអាប់ដេតកម្មវិធីបង្កប់ ដើម្បីបង្កើនប្រសិទ្ធភាពបទពិសោធន៍របស់អ្នកជាបន្តបន្ទាប់ផងដែរ។
8. កម្មវិធី Xiaomi Earbuds មាននៅលើ Google Play និង iOS App Store។ តម្រូវឱ្យមានប្រព័ន្ធប្រតិបត្តិការ Android 6.0 ឬខ្ពស់ជាងនេះ (កំណែ 1.29.0i និងខ្ពស់ជាងនេះ) ឬ iOS 14.0 ឬខ្ពស់ជាងនេះ (កំណែ 1.21.0 និងខ្ពស់ជាងនេះ)។
អាយុកាលថ្មល្អឥតខ្ចោះសម្រាប់ការស្តាប់ពេញមួយថ្ងៃ
ចាក់តន្ត្រីបានរយៈពេលរហូតដល់ 36 ម៉ោង
រីករាយជាមួយការចាក់តន្ត្រីជាបន្តបន្ទាប់រហូតដល់ 8 ម៉ោងដោយសាកថ្មម្តង។ គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយមិនចាំបាច់សាកថ្មញឹកញាប់។
8 ម៉ោង
អាយុកាលថ្មរបស់កាស9
+14.2%
អាយុកាលថ្មយូរបានប្រសើរឡើង10
36 ម៉ោង
អាយុកាលថ្មជាមួយនឹងប្រអប់សាក2
10. បើប្រៀបធៀបជាមួយ Redmi Buds 6 Lite ទាក់ទងនឹងអាយុកាលថ្មរបស់កាសដោយមិនចាំបាច់សាកថ្ម។ បានធ្វើតេស្តទិន្នន័យដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្តែងអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌប្រើប្រាស់ កម្រិតសំឡេង និងកត្តាមជ្ឈដ្ឋាន។
អាចប្រើការសាកថ្មលឿន
កាសនេះអាចសាកថ្មលឿន ដែលអាចចាក់តន្ត្រីបានរហូតដល់ 2 ម៉ោង ដោយសាកថ្មត្រឹមតែ 10 នាទីប៉ុណ្ណោះ។ ស័ក្តិសមបំផុតសម្រាប់ការសាកថ្មបង្គ្រប់ក្នុងរយៈពេលខ្លី នៅពេលដែលអ្នកកំពុងប្រញាប់។11
រចនាឡើងដើម្បីផ្តល់នូវភាពរីករាយ
ផលិតឡើងប្រកបដោយភាពជាក់លាក់
ជម្រើសពណ៌ច្រើន
ពណ៌ខៀវ
ពណ៌ខ្មៅ
ពណ៌ស
ការរចនាតាមបែប ergonomic ប្រកបដោយការយកចិត្តទុកដាក់
L
M
S
ជ័រក្បាលកាសមានច្រើនទំហំ ផ្ដល់ជូននូវជម្រើសដែលស័ក្តិសមទៅតាមទំហំត្រចៀករបស់បុគ្គលម្នាក់ៗ។ ស្វែងរកទំហំដ៏ល្អឥតខ្ចោះសម្រាប់រាងត្រចៀករបស់អ្នក ដើម្បីធានាបាននូវការពាក់ដែលជាប់ល្អ និងមានស្ថិរភាព។
ការរចនារូបរាងយ៉ាងរលោងស្អាត ជួយបង្កើនភាពស័ក្តិសម និងការប៉ះជាមួយត្រចៀកឱ្យកាន់តែប្រសើរ ដែលជួយការពាក់រយៈពេលយូរមានភាពងាយស្រួល កាត់បន្ថយសម្ពាធលើត្រចៀក និងអាចឱ្យអ្នករីករាយជាមួយបទពិសោធន៍ស្ដាប់ដ៏អស្ចារ្យដោយគ្មានភាពរំខាន។
5.4
រីករាយជាមួយការតភ្ជាប់ដែលមានស្ថិរភាព ដែលអាចកាត់បន្ថយរលករំខាន ដើម្បីផ្លាស់ប្តូរការប្រើប្រាស់រវាងឧបករណ៍ច្រើនក្នុងពេលតែមួយបានយ៉ាងរលូន។
IP5412
រចនាឡើងដើម្បីធន់នឹងញើស និងការសាចទឹកភ្លៀង សម្រាប់ការប្រើប្រាស់ដោយឥតព្រួយបារម្ភ។
ការគ្រប់គ្រងការចុចឆ្លាតវៃ
ចុចពីរដងដើម្បីចាក់/ផ្អាកសំឡេង ឬឆ្លើយ/បញ្ចប់ការហៅទូរស័ព្ទ ចុចបីដងដើម្បីរំលងបទ និងចុចឱ្យជាប់ដើម្បីធ្វើឱ្យការគ្រប់គ្រងសំឡេងរំខានសកម្ម។13
13. ខាងលើគឺជាការកំណត់លំនាំដើម។ អាចធ្វើការកំណត់ការគ្រប់គ្រងដោយកាយវិការដែលអាចប្ដូរតាមតម្រូវការកាន់តែច្រើននៅលើទំព័រការកំណត់ Bluetooth នៅលើទូរស៍ព្ទឆ្លាតវៃ Xiaomi ឬនៅក្នុងកម្មវិធី Xiaomi Earbuds។
ចំណាំ:
1. ទិន្នន័យកម្រិតកាត់បន្ថយសំឡេងរំខានត្រូវបានធ្វើតេស្តដោយក្រុមហ៊ុនផលិត។ ផលិតផលនេះឈានដល់កម្រិត ANC 42dB តែនៅលើកម្រិតប្រេកង់ជាក់លាក់ណាមួយតែប៉ុណ្ណោះ។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌប្រើប្រាស់។
2. ទិន្នន័យអាយុកាលថ្ម 36 ម៉ោងត្រូវបានធ្វើតេស្តដោយក្រុមហ៊ុនផលិត ទិន្នន័យធ្វើតេស្តផ្អែកលើការត្រាប់តាមស្ថានភាពប្រើប្រាស់ជាក់ស្តែង។ លទ្ធផលជាក់ស្តែងអាចខុសគ្នា​អាស្រ័យលើ​ការអាប់ដេត​កម្មវិធីបង្កប់ លក្ខខណ្ឌប្រើប្រាស់ កម្រិតសាកថ្ម និងកត្តាមជ្ឈដ្ឋាន។
3. សូមទាញយកកម្មវិធី Xiaomi Earbuds ដើម្បីរីករាយជាមួយការកែតម្រូវតុល្យភាពសំឡេង។
4. ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែអ្នកប្រើប្រាស់ Spotify Premium ថ្មីប៉ុណ្ណោះ។ ការផ្តល់ជូននេះអនុវត្តន៍ចំពោះ Spotify Premium Individual លើកលែងតែប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា និងអារ៉ាប់រួម ដែលការផ្តល់ជូននេះអនុវត្តន៍ចំពោះ Spotify Premium Standard។ សូមប្ដូរយកមុនថ្ងៃទី 8 ខែសីហា ឆ្នាំ 2026 វេលាម៉ោង 11:59 យប់ ម៉ោងក្នុងស្រុក។ សាកល្បងឥតគិតថ្លៃ បន្ទាប់មកមានការគិតថ្លៃប្រចាំខែ លុះត្រាតែត្រូវបានលុបចោល (តម្លៃខុសគ្នាទៅតាមតំបន់)។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍ ប្ដូរយកតាមរយៈកម្មវិធី Xiaomi Earbuds។ លក្ខខណ្ឌពេញលេញ: mi.com/global/event/spotify-premium
5. បានធ្វើតេស្តទិន្នន័យកាត់បន្ថយសំឡេងខ្យល់ដោយមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌប្រើប្រាស់។
6. សម្រាប់ទូរស័ព្ទដែលដំណើរការដោយ Xiaomi HyperOS 3 ឡើងទៅ ការកំណត់ EQ ក៏អាចត្រូវបានកំណត់តាមរយៈទំព័រការកំណត់ Bluetooth ផងដែរ។
7. Google Fast Pair នឹងបិទដំណើរការរយៈពេល 5 នាទី ប្រសិនបើត្រូវបានបោះបង់ 3 ដងជាប់ៗគ្នា។ ប្រសិនបើបិទដំណើរការ សូមរង់ចាំ 5 នាទី មុនពេលព្យាយាមភ្ជាប់វាឡើងវិញ​តាមរយៈ Google Fast Pair ។
8. កម្មវិធី Xiaomi Earbuds មាននៅលើ Google Play និង iOS App Store។ តម្រូវឱ្យមានប្រព័ន្ធប្រតិបត្តិការ Android 6.0 ឬខ្ពស់ជាងនេះ (កំណែ 1.29.0i និងខ្ពស់ជាងនេះ) ឬ iOS 14.0 ឬខ្ពស់ជាងនេះ (កំណែ 1.21.0 និងខ្ពស់ជាងនេះ)។
9. អាយុកាលថ្មរបស់កាស 8 ម៉ោង គឺសំដៅទៅលើរយៈពេលស្ដាប់តន្ត្រី។ លក្ខខណ្ឌធ្វើតេស្ត: សាកពេញ, ការតភ្ជាប់ Bluetooth AAC, ANC និងការតភ្ជាប់ឧបករណ៍ពីរត្រូវបានបិទ, នៅកម្រិតសំឡេង 50%, ជាមួយនឹងមុខងារផ្សេងទៀតទាំងអស់ត្រូវបានកំណត់តាមលំនាំដើម។
10. បើប្រៀបធៀបជាមួយ Redmi Buds 6 Lite ទាក់ទងនឹងអាយុកាលថ្មរបស់កាសដោយមិនចាំបាច់សាកថ្ម។ បានធ្វើតេស្តទិន្នន័យដោយមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្តែងអាចខុសគ្នា​អាស្រ័យលើ​លក្ខខណ្ឌប្រើប្រាស់ កម្រិតសំឡេង និងកត្តាមជ្ឈដ្ឋាន។
11. នៅពេលដែលថ្មនៅក្នុងប្រអប់សាកមានយ៉ាងហោចណាស់ 20% ការសាកថ្មលឿនរយៈពេល 10 នាទីនឹងអាចឱ្យចាក់តន្ត្រីបាន 2 ម៉ោង។ លក្ខខណ្ឌធ្វើតេស្ត: ដោយប្រើ AAC នៅកម្រិតសំឡេង 50% ម៉ូដលុបសំឡេងរំខាន និងម៉ូដឮសំឡេងខាងក្រៅត្រូវបានបិទ ជាមួយមុខងារផ្សេងទៀតទាំងអស់ត្រូវបានកំណត់តាមលំនាំដើម។ ទិន្នន័យដែលទទួលបានពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi លទ្ធផលជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើការអាប់ដេតកម្មវិធីបង្កប់ លក្ខខណ្ឌប្រើប្រាស់ ម៉ូដែលឧបករណ៍ និងកត្តាមជ្ឈដ្ឋាន។ សូមមើលការប្រើប្រាស់ជាក់ស្ដែង។
12. ការវាយតម្លៃ IP54 អនុវត្តន៍ចំពោះតែកាសប៉ុណ្ណោះ។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយ TÜV SÜD Certification and Testing (China) Co., Ltd. សាខាសៀងហៃ (របាយការណ៍លេខ 704202508597-00)។ កាសនេះមិនធន់នឹងទឹកក្តៅទេ ហើយមិនស័ក្តិសមសម្រាប់ពាក់ពេលកំពុងងូតទេ។ ជៀសវាងការហាត់ប្រាណខ្លាំងៗ ដើម្បីការពារការខូចខាតពីការជ្រៀតចូលនៃញើស។ ភាពធន់នឹងធូលី ទឹក និងការសាចទឹកមិនមែនស្ថិតនៅជាអចិន្ត្រៃយ៍នោះទេ ហើយប្រសិទ្ធភាពការពារអាចនឹងធ្លាក់ចុះទៅតាមពេលវេលា។
13. ខាងលើគឺជាការកំណត់លំនាំដើម។ អាចធ្វើការកំណត់ការគ្រប់គ្រងដោយកាយវិការដែលអាចប្ដូរតាមតម្រូវការកាន់តែច្រើននៅលើទំព័រការកំណត់ Bluetooth នៅលើទូរស័ព្ទឆ្លាតវៃ Xiaomi ឬនៅក្នុងកម្មវិធី Xiaomi Earbuds។
*រូបភាពនៅលើទំព័រនេះគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ និងអាចមិនមែនជារូបតំណាងពិតប្រាកដនៃផលិតផលនោះទេ។ លក្ខណៈបច្ចេកទេសផលិតផលគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ។ លក្ខណៈបច្ចេកទេសមួយចំនួនអាចខុសគ្នាដោយសារកត្តាខាងក្រៅដូចជាមជ្ឈដ្ឋាន និងភាពខុសគ្នានៃប្រព័ន្ធទូរស័ព្ទឆ្លាតវៃ។ សូមមើលផលិតផលជាក់ស្តែងដើម្បីទទួលបានព័ត៌មានលម្អិត។