

កាមេរ៉ា Al ពីរគ្រាប់ទំហំ 32MPផ្ទាំងបង្ហាញជក់ចិត្តទំហំ 6.88"

កាមេរ៉ា Al ពីរគ្រាប់ទំហំ 32MP

ផ្ទាំងបង្ហាញជក់ចិត្តទំហំ 6.88"

ការដោះសោដោយស្កេនស្នាមម្រាមដៃ និងមុខដែលមានសុវត្ថិភាព

ថាមពលថ្មធំ 5200mAh (ធម្មតា)
ដំណើរការដោយការសាកលឿន 15W

អង្គដំណើរការស្នូលប្រាំបីខ្លាំង

កាមេរ៉ា
ថតរូបភាពច្បាស់ខ្លាំង 32MP
កាមេរ៉ាធំ AI ពីរគ្រាប់
ប្រព័ន្ធចាប់រូបភាពកាមេរ៉ា AI ពីរគ្រាប់ថ្មីសម្រាប់រូបភាពកាន់តែច្បាស់ និងបទពិសោធថតរូបកាន់តែប្រសើរ។
ជាមួយ Watermark កាមេរ៉ាថ្មីសម្រាប់រូបថតកាន់តែខុសប្លែកពីគេ


ថតរូបឈុតពេលយប់ពិសេស
រូបភាពច្បាស់ និងស្រស់ស្អាត
REDMI A5 បំពាក់សិនស័រកាមេរ៉ាកាន់តែធំដែលផ្ដល់នូវការចាប់យកពន្លឺបន្ថែម 18% និងអាចឱ្យអ្នកថតរូបពិសេសៗនៅកន្លែងមានពន្លឺខ្សោយ និងនៅពេលយប់។

+18%
ការចាប់យកពន្លឺ
*ទិន្នន័យដែលធ្វើតេស្តដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ធៀបនឹង REDMI A3។

កាមេរ៉ាមុខទំហំ 8MP
ធ្វើឱ្យសែលហ្វីមើលទៅកាន់តែអស្ចារ្យ
កាមេរ៉ាមុខដែលបានអាប់គ្រេតជាមួយការបំពេញពន្លឺធានាបាននូវគុណភាពសែលហ្វីល្អឥតខ្ចោះ។

ផ្ទាំងបង្ហាញ
ផ្ទាំងបង្ហាញដែលមានអត្រាផ្ទុកឡើងខ្ពស់ទំហំ 6.88"
បទពិសោធកាន់តែរលូន និងកាន់តែជក់ចិត្ត
ធ្វើឱ្យអ្នកឈ្លក់វង្វេងនឹងភាពយន្ត សៀវភៅ និងឯកសារតាមរយៈផ្ទាំងអេក្រង់ធំ។ អាចប្រើអត្រាផ្ទុកឡើងវិញដែលមានភាពបត់បែនរហូតដល់ 120Hz សម្រាប់ប្រតិបត្តិការកាន់តែរលូន។
រហូតដល់ 120Hz AdaptiveSync
អត្រាគំរូនៃការប៉ះរហូតដល់ 240Hz

វិញ្ញាបនបត្រ Triple TÜV Rheinland
ផាសុកភាពភ្នែក
មានការបន្ថយពន្លឺ DC ពេញ, ពន្លឺពណ៌ខៀវខ្សោយ, ពន្លឺភ្លឹបភ្លែតដែលមើលមិនឃើញ និងបទពិសោធអានដែលធ្វើឱ្យនឹកដល់សៀវភៅពិត ដើម្បីឱ្យអ្នកអាចអានបានយូរដោយមិនធ្វើឱ្យខូចភ្នែករបស់អ្នក។

បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (ដំណោះស្រាយសូហ្វវែរ)
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly
*មុខងារ Circadian Friendly អាចមានផ្ដល់ជូនតាមរយៈការធ្វើបច្ចុប្បន្នភាព OTA។

បច្ចេកវិទ្យាប៉ះពេលមានសំណើម
ការគ្រប់គ្រងការប៉ះបានជាក់លាក់ទោះបីជាពេលដៃមានសំណើម។

ការរចនា
ភាសាការរចនាដែលផ្ដល់ថាមពល
រូបរាងកាន់តែប្រសើរ
គ្រោងសំប៉ែតទាន់សម័យជាមួយនឹងការតុបតែងកាមេរ៉ារំលេចបង្កើតបានជាការរចនាដែលទំនើបដូចមុខងាររបស់វា។
ភាពស្រស់ស្អាតនៃធម្មជាតិ

ស្រាល និងស្ដើង
ការចាប់កាន់ដែលកាន់តែមានផាសុកភាព
8.26mm
កម្រាស់
193g
ទម្ងន់
*ទិន្នន័យទាក់ទងនឹងវិមាត្រ និងទម្ងន់ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ហើយលទ្ធផលជាក់ស្តែងអាចខុសគ្នា។

បទពិសោធប្រើប្រាស់
ថ្មធំទំហំ 5200mAh (ធម្មតា)
អាយុកាលថ្មប្រើបានយូរ
បន្ទុកថ្មធំខ្លាំង និងជម្រើសសាកថ្មលឿន 15W ធ្វើឱ្យឧបករណ៍នេះស័ក្ដិសមសម្រាប់ការអាន និងមើលវីដេអូក្នុងរយៈពេលយូរ ដោយមិនបារម្ភពីការអស់ថាមពលថ្ម។ ទោះបីបន្ទាប់ពីវដ្ដសាកថ្មជាង 1,000 ដងក៏ដោយ ក៏អាយុកាលថ្មនៅមិនអន់ថយឡើយ។
1.45 ថ្ងៃ
អាយុកាលថ្មយូរ DOU

1000
វដ្ដសាកថ្ម
រហូតដល់ 20.7 ម៉ោង
ការចាក់វីដេអូ
រហូតដល់ 14.24 ម៉ោង
ការអាន
រហូតដល់ 9.14 ម៉ោង
ការលេងហ្គេម
*5200mAh សំដៅលើតម្លៃធម្មតានៃទំហំថ្មរបស់ REDMI A5។
អង្គដំណើរការស្នូលប្រាំបី
សម្រាប់ប្រតិបត្តិការកាន់តែមានអនុភាព
អង្គដំណើរការស្នូលប្រាំបីថ្មីផ្ដល់នូវប្រតិបត្តិការកាន់តែខ្ពស់ជាមួយនឹងការកាត់បន្ថយការប្រើប្រាស់ថាមពល។ ការពង្រីក RAM ឌីណាមិកក៏អាចប្រើបានសម្រាប់បទពិសោធកាន់តែប្រសើរផងដែរ។
+83%
ប្រតិបត្តិការ*

260,000+
ការវាយតម្លៃបទដ្ឋាន AnTuTu

*ទិន្នន័យដែលធ្វើតេស្តដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ធៀបនឹង REDMI A3។
មុខងារបន្ថែមអង្គចងចាំ
ប្រតិបត្តិការរលូន
ដោយមាន RAM ទំហំរហូតដល់ 8GB តាមរយៈមុខងារបន្ថែមអង្គចងចាំ រីករាយនឹងបទពិសោធកាន់តែរលូនសម្រាប់កម្មវិធី ការលេងហ្គេម និងការប្រើប្រាស់ប្រចាំថ្ងៃ។

*RAM ទំហំ 8GB ជាមួយមុខងារបន្ថែមអង្គចងចាំ គឺផ្អែកលើកំណែ RAM ទំហំ 4GB។ RAM បន្ថែមនឹងប្រើប្រាស់ទំហំនៃអង្គផ្ទុក ROM ដែលត្រូវគ្នា។ មុខងារបន្ថែមអង្គចងចាំអាចប្រើបានតែនៅពេលឧបករណ៍របស់អ្នកមានទំហំផ្ទុកទំនេរគ្រប់គ្រាន់តែប៉ុណ្ណោះ។ សមត្ថភាពបន្ថែម RAM ជាក់ស្ដែងខុសគ្នាទៅតាមម៉ូដែល។
*ការកំណត់រចនាសម្ព័ន្ធដែលមានអាចខុសគ្នាតាមតំបន់ផ្សេងៗគ្នា។ អង្គផ្ទុក និង RAM ដែលអាចប្រើបានមានតិចជាងអង្គចងចាំសរុប ដោយសារការផ្ទុកប្រព័ន្ធប្រតិបត្តិការ និងសូហ្វវែរដែលបានដំឡើងជាមុននៅលើឧបករណ៍។

36 ខែ
បទពិសោធសូហ្វវែរដូចថ្មី
REDMI A5 ក៏ត្រូវបានកែលម្អឱ្យកាត់បន្ថយការថយចុះនៃប្រតិបត្តិការពេលប្រើយូរទៅ ដោយបានធ្វើតេស្តដើម្បីរក្សាបទពិសោធឱ្យនៅតែរលូនសម្រាប់អ្នកប្រើប្រាស់ទូរសព្ទទើបទិញថ្មី ទោះបីបន្ទាប់ពីការប្រើប្រាស់ធម្មតារយៈពេល 36 ខែហើយក៏ដោយ។*
*បទពិសោធសូហ្វវែរដូចថ្មីរយៈពេល 36 ខែ ត្រូវបានធ្វើតេស្តដោយប្រើការធ្វើតេស្តភាពចាស់នៃសូហ្វវែរដាច់ដោយឡែកដែលកំណត់នូវបទពិសោធសូហ្វវែរធៀបនឹងពេលដែលឧបករណ៍នៅថ្មី។ លទ្ធផលទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ស្ថានភាពជាក់ស្តែងអាចខុសគ្នាអាស្រ័យលើមជ្ឈដ្ឋានបណ្តាញ សេណារីយ៉ូប្រើប្រាស់ ទម្លាប់ផ្ទាល់ខ្លួន និងកត្តាផ្សេងៗទៀត។

ជាមួយនឹងស្តង់ដាដ៏តឹងរឹង
ការទទួលបានគុណភាពមិនធម្មតា

300 ដង
ការធ្វើតេស្តកិនពីលើ

10,000 ដង
ការធ្វើតេស្តភាពធន់រន្ធ USB

5,000 ដង
ការធ្វើតេស្តឌុយកាស
មុខងារជាច្រើនទៀត
ចំណាំ៖
*រូបរាងរបស់ទូរសព្ទឆ្លាតវៃដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផលិតផលសម្រេចអាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។ សូមមើលផលិតផលជាក់ស្តែង។
*រូបភាពបង្ហាញមុខងាររបស់ទូរសព្ទឆ្លាតវៃនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ សូមមើលផលិតផលជាក់ស្តែង។
*អត្រាផ្ទុកឡើងអាចកែសម្រួលបានរហូតដល់ 120Hz សម្រាប់កម្មវិធីដែលអាចប្រើបាន។
*អង្គចងចាំ និងទំហំផ្ទុកដែលអាចប្រើបានជាក់ស្តែងអាចខុសគ្នា ឬត្រូវបានកាត់បន្ថយដោយសារកត្តាមួយចំនួន៖ ដោយសារប្រព័ន្ធប្រតិបត្តិការប្រើផ្នែកនៃអង្គចងចាំ (RAM) ទំហំទំនេរជាក់ស្តែងគឺមានតិចជាងទំហំអង្គចងចាំដែលបានបង្ហាញ។ ដោយសារប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុនប្រើផ្នែកនៃអង្គចងចាំផ្លាស់ (ROM) ទំហំផ្ទុកទំនេរជាក់ស្តែងដែលមានគឺតិចជាងទំហំផ្ទុកដែលបានបង្ហាញ សម្រាប់ទំហំផ្ទុកផ្លាស់។
*ផលិតផលអាចខុសគ្នាតាមតំបន់ សូមមើលផលិតផលជាក់ស្តែង។
*រូបភាពផលិតផល ម៉ូដែល ទិន្នន័យ មុខងារ ប្រតិបត្តិការ លក្ខណៈបច្ចេកទេស ផ្ទៃអន្តរកម្មអ្នកប្រើប្រាស់ និងព័ត៌មានផលិតផលផ្សេងទៀត គឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។ Xiaomi សូមរក្សាសិទ្ធិកែប្រែព័ត៌មាននេះ។ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម សូមមើលផលិតផល និងសៀវភៅណែនាំអំពីផលិតផល។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យដែលយោងនៅលើទំព័រនេះគឺជាការធ្វើតេស្តផ្ទៃក្នុងរបស់ Xiaomi។
*ទិន្នន័យទាំងអស់ត្រូវបានធ្វើតេស្ដដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi ហើយលទ្ធផលជាក់ស្ដែងអាចខុសគ្នា។


















