ថ្មធំមហិមា 6000mAh (typ) ថាមពលខ្លាំងរាល់ថ្ងៃ
អេក្រង់ 6.9" ដ៏អស្ចារ្យ

ថាមពលថ្មធំ 6000mAh (typ)
ចាក់តន្ត្រីបានរយៈពេលរហូតដល់ 82 ម៉ោង
ការរចនារលូន និងប្រណិតកម្រាស់ 7.99mm
ធន់នឹងទឹកសាច និងធូលី IP64
អេក្រង់ 6.9" ដ៏អស្ចារ្យ
អត្រាផ្ទុកឡើងវិញខ្ពស់រហូតដល់ 120Hz
ទ្រទ្រង់ការសាកលឿន 33W
សាកថ្ម 31 នាទីបាន 50%
អង្គដំណើរការស្នូលខ្លាំង octa-core
អាចបន្ថែមអង្គចងចាំ RAM បានរហូតដល់ 16GB
ប្រព័ន្ធកាមេរ៉ាពីរគ្រាប់ AI ទំហំ 50MP
ផ្ដិត​យកពេលវេលាដ៏រស់រើកជាមួយកម្រិតច្បាស់ដ៏អស្ចារ្យ
រចនាប័ទ្ម
រចនាប័ទ្មដ៏រស់រវើក
ភាពឆើតឆាយគ្មានទីបញ្ចប់
REDMI 15C បង្ហាញពីភាពស្រស់ស្អាតប្រចាំថ្ងៃតាមរយៈពណ៌ធម្មជាតិ និងរចនាប័ទ្មគ្មានទីបញ្ចប់។ ការរចនាយ៉ាងល្អិតល្អន់​ប្រែក្លាយពេលវេលាធម្មតាទៅជាការបង្ហាញអារម្មណ៍ដ៏យូរអង្វែង។
សោភណភាពសកល
ពណ៌ប្រាក់ និងខៀវលាយបញ្ចូលគ្នាបង្ហាញពីភាពស្រស់ស្អាតនៃពន្លឺព្រះចន្ទនៅលើមហាសមុទ្រក្នុងពេលរាត្រី។ ឆើតឆាយ ស្ងប់ស្ងាត់ និងគ្មានទីបញ្ចប់។
ល្អប្រណិត និងឆើតឆាយ
ការតេស្តបញ្ជាក់​ដើម្បីភាពល្អឥតខ្ចោះ
ការតុបតែងរាងប្រហោង​បែបអណ្ដែត
ការរចនាកោងបួនជ្រុង
តួស្ដើង
ងាយស្រួលកាន់
ភាពធន់
ថាមពលថ្មធំ 6000mAh (typ)
ថាមពលកាន់តែខ្លាំង និងមានភាពរលូន
REDMI 15C បំពាក់ជាមួយថាមពលថ្មធំ 6000mAh នៅលើតួដ៏រលោង។ រីករាយនឹងអាយុកាលថ្មយូរខ្លាំងដោយមិនប៉ះពាល់ដល់រចនាបន្ម័ ឬផាសុកភាព ដែលបង្កើតឡើងដើម្បីផ្ដល់ថាមពលដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។
+840mAh
សមត្ថភាពថ្ម
*ទិន្នន័យបានមកពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi និងប្រៀបធៀបនឹង Redmi 14C។
អាយុកាលថ្មប្រើបានយូរ
ដំណើរការផ្ដល់ថាមពលគ្មានគូប្រៀប
បន្ទាប់ពីសាកថ្មពេញ 1000 ដង ថ្មនៅតែអាចរក្សាបន្ទុកថាមពលដើមបាន 80% ឡើងទៅ។
2.14 ថ្ងៃ
អាយុកាលថ្មយូរ DOU
រហូតដល់ 22 ម៉ោង
ការចាក់វីដេអូ
រហូតដល់ 82 ម៉ោង
ការចាក់តន្រ្តី
រហូតដល់ 20 ម៉ោង
ការអាន
*ទិន្នន័យសំដៅដល់ថ្មដែលនៅសល់បន្ទុកថាមពលពី 80% ឡើងទៅ បន្ទាប់ពីវដ្ដសាកថ្ម 1000 ដង។ បានធ្វើតេស្តទិន្នន័យដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*ទិន្នន័យទទួលបានពីការប្រើប្រាស់កម្រិតស្រាលប្រចាំថ្ងៃនៃមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
ប្រព័ន្ធសាកថ្មលឿន 33W
ប្រព័ន្ធសាកថ្មលឿន 33W ធ្វើឱ្យអ្នកអស់ក្ដីបារម្ភ ដែលរក្សាតុល្យភាពប្រសើរបំផុតរវាងការសាកថ្មរហ័ស និងអាយុកាលយូរ។
+86%
ល្បឿនសាកថ្ម
នៅពេលសាកដល់ 80%
*ទិន្នន័យបានមកពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi និងប្រៀបធៀបនឹង REDMI 14C។
*សូមជជែកជាមួយអ្នកលក់ក្នុងស្រុកអំពីលទ្ធភាពផ្ដល់ជូននៃអាដាប់ទ័រសាកថ្មនៅក្នុងប្រអប់។
ម៉ាស៊ីនសាកថ្មឆ្លាតវៃ
បង្កើនប្រសិទ្ធផលសាកថ្មបន្ថែម បង្កើនអាយុកាលថ្ម និងផ្ដល់បទពិសោធសាកថ្មកាន់តែប្រសើរក្នុងលក្ខខណ្ឌជាច្រើន។
ជំរុញការសាកថ្ម
ស្ថានភាពថ្ម 3.0
ការការពារថ្ម
មុខងារសាកថ្មត្រឡប់
ដោយអាចប្រើមុខងារសាកថ្មត្រឡប់ ទូរសព្ទរបស់អ្នកអាចក្លាយជាដុំសាកថាមពលចល័តដែលអាចសាកថាមពលដល់ឧបករណ៍របស់អ្នកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
*អាចប្រើការសាកថ្មត្រឡប់តាមខ្សែកម្លាំង 10W ដែលត្រូវគ្នានឹងឧបករណ៍ដែលបញ្ជាក់ដោយការធ្វើតេស្តពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាដោយអាស្រ័យលើស្ថានភាពថ្ម និងកត្តាផ្សេងទៀត។ ពេលប្រើមុខងារនេះ សូមប្រាកដថាទូរសព្ទរបស់អ្នកមានថ្មគ្រប់គ្រាន់ និងផ្ទៀងផ្ទាត់ភាពឆបគ្នានៃឧបករណ៍ទទួលថាមពល។
អេក្រង់
អេក្រង់ 6.9" ដ៏អស្ចារ្យ
រហូតដល់ 120Hz AdaptiveSync
ដោយអាចប្រើអត្រាផ្ទុកឡើងវិញដែលមានភាពបត់បែនរហូតដល់ 120Hz, REDMI 15C លៃតម្រូវលក្ខខណ្ឌផ្សេងៗ ដើម្បីផ្ដល់នូវបទពិសោធមើលកាន់តែរលូន មិនថាអ្នកកំពុងរុករក ឬមើលនោះទេ។
*អត្រាផ្ទុកឡើងវិញអាចកែសម្រួលបានរហូតដល់ 120Hz សម្រាប់កម្មវិធីដែលអាចប្រើបាន។
វិញ្ញាបនបត្រ Triple TÜV Rheinland
អេក្រង់ត្រូវបានរចនាឡើងឱ្យមើលទៅមិនចុករួយ​ភ្នែកពេញមួយថ្ងៃ
ដោយបំពាក់មុខងារបន្ថយពន្លឺ DC និងវិញ្ញាបនបត្រ TÜV Rheinland សម្រាប់ Low Blue Light, Flicker Free និង Circadian Friendly ទូរសព្ទ REDMI 15C នេះផ្ដល់បទពិសោធមើលប្រកបដោយផាសុកភាពពេញមួយថ្ងៃ។
បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (ដំណោះស្រាយសូហ្វវែរ)
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly
បទពិសោធប្រើប្រាស់
អង្គដំណើរការស្នូល octa-core
ប្រតិបត្តិការរលូនថេរ
អង្គដំណើរការស្នូល octa-core Helio G81-Ultra រួមបញ្ចូលនូវការប្រើប្រាស់ថាមពលតិចជាមួយនឹងប្រតិបត្តិការខ្ពស់ ដោយផ្ដល់នូវបទពិសោធប្រើប្រាស់កាន់តែរលូន ទោះប្រើក្នុងរយៈពេលយូរក៏ដោយ។
រហូតដល់ 16GB RAM
មានការបន្ថែមអង្គចងចាំ*
RAM បន្ថែមកម្រិតកំពូល ដើម្បីទទួលបាន​ប្រតិបត្តិការកាន់តែរលូន។
REDMI 15C ដំណើរការដោយ Xiaomi HyperOS 2 ដោយធ្វើឱ្យអ្នកអាចរីករាយនឹងបទពិសោធប្រើប្រាស់កាន់តែរលូនតាមរយៈមុខងារ Xiaomi Interconnectivity រវាងទូរសព្ទ និងថេប្លេតរបស់អ្នក រួមទាំង Call Sync, Shared Clipboard។
*លទ្ធភាពប្រើបាននៃសេវាកម្ម កម្មវិធី និងមុខងារ Xiaomi HyperOS 2 អាចខុសគ្នាទៅតាមកំណែសូហ្វវែរ និងម៉ូដែលទូរសព្ទ។
ទូរស័ព្ទ និងថេប្លេតត្រូវដំឡើងកំណែទៅ Xiaomi HyperOS 2 ដែលបើកដំណើរការការកំណត់ Bluetooth និង WLAN ចូលគណនី Xiaomi តែមួយ និងធានាថា "Settings-Xiaomi Interconnectivity" ត្រូវបានបើក។ លទ្ធភាពផ្ដល់ជូនមុខងារ និងសេវាកម្មជាក់លាក់អាចខុសគ្នាទៅតាមកំណែសូហ្វវែរ កម្មវិធី និងម៉ូដែលផលិតផល សូមមើលការប្រើប្រាស់ជាក់ស្ដែង។
ជជែកជាមួយ Gemini ដែលជាជំនួយការ AI ពី Google របស់អ្នក ដើម្បីធ្វើឱ្យ​គំនិតរបស់អ្នកកាន់តែទាក់ទាញ។ ទទួលបានជំនួយពាក់ព័ន្ធនឹងការសរសេរ ការរិះរកគំនិត ការស្វែងយល់ និងអ្វីៗជាច្រើនទៀត។
*ពិនិត្យមើលការឆ្លើយតប។ តម្រូវឱ្យមានការរៀបចំ។ ភាពឆបគ្នា និងលទ្ធភាពផ្ដល់ជូនខុសៗគ្នា។ Google និង Gemini គឺជា​ពាណិជ្ជសញ្ញារបស់ Google LLC។
ស្វែងរករូបភាព វីដេអូ ឬអត្ថបទណាមួយនៅលើ​អេក្រង់របស់អ្នក។ គូសរង្វង់ រំលេច គូសវាស ឬចុចចំណុចអ្វីដែលអ្នកចង់ដឹង មិនចាំបាច់ថតអេក្រង់ឡើយ។
*Google គឺជាពាណិជ្ជសញ្ញារបស់ Google LLC។ មាននៅលើឧបករណ៍ដែលបានជ្រើសរើស និងតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ ដំណើរការ​លើកម្មវិធី និងផ្ទៃដែលត្រូវគ្នា។ លទ្ធផលអាចខុសគ្នាអាស្រ័យលើភាពត្រូវគ្នានៃរូបភាពជាក់ស្ដែង។
កាមេរ៉ា
50MP
ប្រព័ន្ធកាមេរ៉ាពីរ AI
កាមេរ៉ាគោល 50MP ផ្ដិតយករូប​លម្អិត និងពណ៌ដ៏រស់រវើក ដែលរក្សានូវពេលវេលាដែលអ្នកចូលចិត្តបំផុត មិនថានៅលើដងផ្លូវ ថតរូបព្រាលផ្ទៃខាងក្រោយ ពេលញ៉ាំអាហារ ឬពេលថ្ងៃលិចដ៏ស្រស់ស្អាតនោះទេ។
មុខងារ Ultra HD
រាល់រូបថតមានលក្ខណៈច្បាស់ល្អ
មុខងារថតរូបព្រាលផ្ទៃខាងក្រោយ
ប្រែ​ការបង្ហាញអារម្មណ៍ក្លាយជាការពិត និងប្រែក្លាយរូបថតទៅជាស្នាដៃសិល្បៈ
មុខងារសម្រស់សែលហ្វី
បង្ហាញសម្រស់សែលហ្វីរបស់អ្នកដោយរូបថតរាល់សន្លឹកមានលក្ខណៈស្អាតតាមបែបធម្មជាតិ
ភាពទុកចិត្តបាន
IP64
ភាពធន់មិនជ្រាបទឹក និងធូលី
REDMI 15C បំពាក់ដោយភាពធន់មិនជ្រាបទឹក និងធូលីកម្រិត IP64 ដែលផ្ដល់នូវការការពារដែលអាចទុកចិត្តបានប្រឆាំងនឹងប៉ះត្រូវទឹក និងធូលី។
បច្ចកវិទ្យា Wet Touch Technology 2.0
ឆ្លើយតបយ៉ាងត្រឹមត្រូវ ទោះបីជានៅពេលដែលដៃរបស់អ្នកសើម ប្រឡាក់ប្រេង ឬសាប៊ូក៏ដោយ។
គុណភាពគ្មានគូប្រៀប
តាមរយៈស្តង់ដាតឹងរ៉ឹង
500,000 ដង
ការធ្វើតេស្តប៊ូតុងថាមពល
300 ដង
ការធ្វើតេស្តកិនពីលើ
28,000 ដង
ការធ្វើតេស្តទម្លាក់កម្រិតទាប
1,000 ដង
ការធ្វើតេស្តដោយសង្កត់
10,000 ដង
ការធ្វើតេស្តរន្ធសាកថ្ម
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
មុខងារជាច្រើនទៀត
ចំណាំ៖
*រូបរាងរបស់ទូរសព្ទឆ្លាតវៃដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផលិតផលសម្រេចអាចខុសគ្នាបន្តិចបន្តួចទៅតាមមជ្ឈដ្ឋានផ្សេងៗគ្នា។ សូមមើលផលិតផលជាក់ស្តែង។
*ទិន្នន័យពាក់ព័ន្ធនឹងរយៈពេលសាកថ្ម៖ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាបន្តិចបន្តួច ដោយអាស្រ័យលើកំណែសូហ្វវែរសាកល្បង មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងកំណែឧបករណ៍ផ្សេងគ្នា។ រយៈពេលប្រើប្រាស់ជាក់ស្ដែងត្រូវយកជាគោល។
*RAM ទំហំ 16GB មានមុខងារបន្ថែមអង្គចងចាំ​បានដោយផ្អែកលើកំណែ RAM ទំហំ 8GB។ RAM បន្ថែមនឹងស៊ីទំហំអង្គផ្ទុក ROM ដែលត្រូវគ្នា។ មុខងារអង្គចងចាំបន្ថែមអាចប្រើបានតែនៅពេលឧបករណ៍របស់អ្នកមានទំហំផ្ទុកទំនេរគ្រប់គ្រាន់តែប៉ុណ្ណោះ។ ការបន្ថែម​ទំហំផ្ទុក RAM ជាក់ស្ដែងខុសគ្នា​តាមម៉ូដែលផ្សេងៗគ្នា។
*ការកំណត់រចនាសម្ព័ន្ធដែលមានអាចខុសគ្នាតាមតំបន់ផ្សេងៗគ្នា។ អង្គផ្ទុក និង RAM ដែលអាចប្រើបានមានតិចជាងអង្គចងចាំសរុប ដោយសារការផ្ទុកប្រព័ន្ធប្រតិបត្តិការ និងសូហ្វវែរដែល​បានដំឡើងជាមុននៅលើឧបករណ៍។
*ការបង្កើនកម្រិតសំឡេងបាន 200% សំដៅទៅលើកម្រិតសំឡេង 16 កម្រិតធៀបនឹង 15 កម្រិត ហើយឥទ្ធិពលជាក់ស្តែងអាចខុសគ្នាដោយសារសូហ្វវែរ និងរបៀបប្រើប្រាស់ សូមមើលការប្រើប្រាស់ជាក់ស្តែង។ បានធ្វើតេស្តទិន្នន័យដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។
*ឧបករណ៍ដែលបំពាក់ IP64 ត្រូវបានធ្វើតេស្ត​ដើម្បីឱ្យមានភាពធន់នឹងការសាចទឹក និងធូលីនៅ​ក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដោយមានការចាត់ថ្នាក់កម្រិតការពារការជ្រាបចូល IP64 ដោយផ្អែកលើ IEC 60529: 1989+A1:1999+A2:2013។
*ឧបករណ៍នេះទទួលបានការបញ្ជាក់នូវការការពារជម្រាបទឹក និងធន់នឹងធូលីក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់។ លទ្ធផលមិនត្រូវគ្នានឹងល​ក្ខខណ្ឌប្រើប្រាស់ធម្មតាទេ។ ការធានាមិនរ៉ាប់រងលើការខូចខាតដោយសារធាតុរាវដែលបណ្តាលមកពីលក្ខខណ្ឌផ្សេងក្រៅពីលក្ខខណ្ឌធ្វើតេស្តទេ។ ការការពារជម្រាបចូលអាចនឹងថយចុះដោយសារការខូចតាមអាយុកាល ការខូចខាតផ្នែកខាងក្រៅ និង/ឬចាំបាច់​ត្រូវ​រុះរើក្នុងករណីជួសជុល។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមមើល​គេហទំព័រផ្លូវការរបស់ Xiaomi។
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*រូបភាពផលិតផល ម៉ូដែល ទិន្នន័យ មុខងារ ប្រតិបត្តិការ លក្ខណៈបច្ចេកទេស ផ្ទៃអន្តរកម្មអ្នកប្រើប្រាស់ និងព័ត៌មានផ្សេងទៀត គឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។ សូមមើលផលិតផលជាក់ស្តែង និងសៀវភៅណែនាំសម្រាប់អ្នកប្រើប្រាស់ ដើម្បីទទួលបានព័ត៌មានលម្អិត។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យទាំងអស់នៅលើទំព័រនេះត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។
*រូបភាពបែបច្នៃប្រឌិតនៃមុខងារនៅលើទំព័រនេះមានគោលបំណងជាការបង្ហាញតែប៉ុណ្ណោះ និងមិនបង្ហាញអំពីរចនាសម្ព័ន្ធផលិតផលពិតនោះទេ។ ផលិតផលជាក់ស្តែងត្រូវយកជាគោល។
*ផលិតផលអាចខុសគ្នាតាមតំបន់ សូមមើលផលិតផលជាក់ស្តែង។