

កាន់ថ្មបានច្រើនថ្ងៃ មិនមែនប៉ុន្មានម៉ោងទេ

ថាមពលថ្មធំ 7000mAh (typ)
ប្រើបានរយៈពេល 2 ថ្ងៃដោយគ្មានការបារម្ភ*

Snapdragon® 6s ជំនាន់ទី 3 ដែលមាន 5G
RAM មានទំហំរហូតដល់ 16GB អាចបន្ថែមអង្គចងចាំបាន*

ផ្ទាំងបង្ហាញទំហំ 6.9" FHD+ ពេញគែម
អត្រាផ្ទុកឡើងវិញខ្ពស់រហូតដល់ 144Hz*

ការរចនាជ្រុងទាំងបួនកោងងាយស្រួលកាន់
ធន់នឹងទឹកសាច និងធូលី IP64*

អាចសាកថ្មលឿនកម្លាំង 33W
សាកថ្មឱ្យឧបករណ៍ផ្សេង 18W*

ប្រព័ន្ធកាមេរ៉ាពីរ AI ទំហំ 50MP
ឧបករណ៍ AI ដែលមានភាពច្នៃប្រឌិតសម្រាប់ការកែសម្រួលដោយមិនចាំបាច់ប្រឹងប្រែង

ថាមពលយូរអង្វែងសម្រាប់ការប្រើប្រាស់បានយូរ

ថ្ម Xiaomi Surge ទំហំ 7000mAh (typ)
តាមរយៈការដំណើរការដោយបច្ចេកវិទ្យា silicon-carbon anode កម្រិតខ្ពស់ REDMI 15 5G ផ្តល់នូវបទពិសោធថាមពលថ្មដ៏យូរបំផុតដែលមិនធ្លាប់មានពីមុនមក។
2.26 ថ្ងៃ*
នៃការប្រើប្រាស់
*ទិន្នន័យទទួលបានពីការប្រើប្រាស់កម្រិតស្រាលប្រចាំថ្ងៃនៃមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
រហូតដល់
25 ម៉ោង*
នៃការចាក់វីដេអូឡើងវិញ
រហូតដល់
108 ម៉ោង*
នៃការចាក់តន្រ្តី
រហូតដល់
30 ម៉ោង*
នៃការអាន
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។

1% កាន់ភ្លើងបានយូរ
នៅពេលកម្រិតថ្មធ្លាក់ចុះមកត្រឹម 1% វានៅតែស្ថិតក្នុងម៉ូដសម្ងំ ដោយធានាថាអ្នកនៅតែអាចធ្វើការហៅចេញ និងទទួលការហៅចូលបាន។
រហូតដល់
59 នាទី*
នៃការហៅ
រហូតដល់
7.5 ម៉ោង*
នៃការសម្ងំ
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។

ថាមពលដែលអាចទុកចិត្តបាននៅ -20℃*
ដោយមានការធ្វើឱ្យប្រសើរឡើងដោយបន្ទះឈីប BatteryExtender និងប្រព័ន្ធវត្ថុធាតុកោសិកាទំនើប ថ្មនេះអាចធ្វើការបិទដោយប្រើតង់ស្យុងទាប 3.0V ដែលធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពដែលមាននៅក្នុងមជ្ឈដ្ឋានសីតុណ្ហភាពទាប។

ដំណើរការថ្ម -20℃*
រហូតដល់
12 ម៉ោង*
នៃការចាក់វីដេអូឡើងវិញ
រហូតដល់
7 ម៉ោង*
នៃការហៅទូរស័ព្ទ
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*បែបផែនរូបភាពគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ សូមមើលបទពិសោធន៍ជាក់ស្តែង។

វដ្តសាកថ្ម 1600 ដង អាចបន្តកាន់ថ្ម ≥80%*
ទោះបីបន្ទាប់ពីវដ្ដសាកថ្មពេញ 1,600 ដង ថ្មនៅអាចរក្សាបន្តកាន់បាន 80% ឡើងនៃថាមពលថ្មដើមរបស់វា។
*ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ Xiaomi។ រយៈពេលពិតប្រាកដអាចប្រែប្រួលអាស្រ័យលើមជ្ឈដ្ឋានប្រើប្រាស់ខុសៗគ្នា។

ប្រព័ន្ធសាកថ្មលឿន 33W
ប្រព័ន្ធសាកថ្មលឿនខ្លាំង 33W ធ្វើឱ្យអ្នកអស់ក្ដីបារម្ភ ដែលរក្សាតុល្យភាពប្រសើរបំផុតរវាងការសាកថ្មរហ័ស និងអាយុកាលយូរ។

សាកថ្មឱ្យឧបករណ៍ផ្សេង 18W*
ដោយអាចប្រើមុខងារសាកថ្មឱ្យឧបករណ៍ផ្សេង ទូរសព្ទរបស់អ្នកអាចក្លាយជាដុំសាកថាមពលចល័តដែលអាចសាកថាមពលដល់ឧបករណ៍របស់អ្នកនៅពេលណាដែលឧបករណ៍ទាំងនោះត្រូវការថាមពល។
10 នាទី*
រយៈពេលសាកថ្មឱ្យឧបករណ៍ផ្សេង
ចាក់វីដេអូបានរយៈពេលរហូតដល់ 37 នាទី*
Xiaomi 15
ការហៅទូរស័ព្ទរហូតដល់ 64 នាទី*
REDMI Note 14 Pro 5G
ចាក់តន្ត្រីបានរយៈពេលរហូតដល់ 2 ម៉ោង 23 នាទី*
កាស REDMI Buds 6 Pro
ការសម្ងំរហូតដល់ 37 ម៉ោង 6 នាទី*
REDMI Pad 2
ដោយផ្អែកលើពេលវេលាប្រើប្រាស់ប៉ាន់ស្មានដែលឧបករណ៍នីមួយៗអាចប្រើបានបន្ទាប់ពីសាកថ្មឱ្យទូរស័ព្ទផ្សេងពី REDMI 15 5G រយៈពេល 10 នាទី។ បានធ្វើតេស្តទិន្នន័យដោយមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។
*ផ្ទៃអន្តរកម្មអ្នកប្រើប្រាស់អាចត្រូវបានធ្វើបច្ចុប្បន្នភាពតាមរយៈ OTA លទ្ធភាពផ្តល់ជូនអាចប្រែប្រួលអាស្រ័យលើកំណែសូហ្វវែរ សូមមើលការប្រើប្រាស់ជាក់ស្តែង។
ម៉ាស៊ីនសាកថ្មឆ្លាតវៃ 2.0
បើកថាមពលតែក្នុងប៉ុន្មានវិនាទី*

ជំរុញការសាកថ្ម

ស្ថានភាពថ្ម 4.0

ការការពារថ្ម

អេក្រង់បង្ហាញកម្រិតរោងភាពយន្តសម្រាប់ការទស្សនាដ៏ជក់ចិត្ត

ផ្ទាំងបង្ហាញទំហំ 6.9" FHD+ ពេញគែម
រីករាយនឹងការទស្សនាដ៏ជក់ចិត្តជាមួយនឹងរូបភាពច្បាស់ និងពន្លឺដ៏គួរឱ្យភ្ញាក់ផ្អើល ដែលនាំមកនូវសកម្មភាពគ្រប់ពេលវេលា មិនថាក្នុង ឬក្រៅផ្ទះ។

រហូតដល់ 144Hz* AdaptiveSync
REDMI 15 5G សម្របទៅតាមស្ថានភាពផ្សេងៗសម្រាប់បទពិសោធន៍មើលកាន់តែរលូន មិនថាអ្នកកំពុងរុករក ឬមើលនោះទេ។

អេក្រង់បង្ហាញការពារភ្នែកពេញមួយថ្ងៃ
មានមុខងារបញ្ចេញពន្លឺ DC និងវិញ្ញាបនបត្របញ្ជាក់ TÜV Rheinland REDMI 15 5G ផ្តល់នូវបទពិសោធមើលប្រកបដោយផាសុកភាព។

បានបញ្ជាក់ដោយ TÜV Rheinland Low Blue Light (ដំណោះស្រាយសូហ្វវែរ)
បានបញ្ជាក់ដោយ TÜV Rheinland Flicker Free
បានបញ្ជាក់ដោយ TÜV Rheinland Circadian Friendly

បច្ចេកវិទ្យា Wet Touch Technology 2.0
ទោះបីជាម្រាមដៃរបស់អ្នកសើម ឬមានប្រេង ឬជាប់សាប៊ូក៏ដោយ REDMI 15 5G ឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះរាល់ការប៉ះ ដោយធានានូវបទពិសោធន៍ប្រតិបត្តិការយ៉ាងរលូន។

បទពិសោធន៍ដ៏រលូន និងមិនបាច់ប្រឹង

Snapdragon® 6s ជំនាន់ទី 3 ដែលមាន 5G
បំពាក់ដោយបន្ទះឈីប Snapdragon® 6s Gen 3 5G, REDMI 15 5G ផ្តល់នូវសមត្ថភាពលឿន និងគួរឱ្យទុកចិត្ត ដែលត្រូវបានបង្កើតឡើងនៅលើបច្ចេកវិទ្យា 6nm ដ៏មានប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងរលូន។
490,000+
ស្តង់ដារ AnTuTu*
*ទិន្នន័យគោល AnTuTu គឺមកពីមន្ទីរពិសោធន៍របស់ Xiaomi ហើយផ្អែកលើលក្ខខណ្ឌជាក់ស្តែងដោយប្រើ AnTuTu V10។ មជ្ឈដ្ឋានធ្វើតេស្តជាក់លាក់ និងកំណែសុហ្វវែរអាចបណ្តាលឱ្យមានភាពខុសគ្នាបន្តិចបន្តួច។

RAM មានទំហំរហូតដល់ 16GB អាចបន្ថែមអង្គចងចាំបាន
អាចបន្ថែមអង្គចងចាំរហូតដល់ 16GB RAM* (ដោយផ្អែកលើកំណែ 8GB RAM) ដើម្បីឱ្យដំណើរការទៅរលូន។

បទពិសោធន៍សូហ្វវែរដូចថ្មី* រយៈពេល 48 ខែ
ជាមួយនឹងការបង្កើនប្រសិទ្ធភាពប្រព័ន្ធរយៈពេលវែង សូមរីករាយជាមួយបទពិសោធន៍សូហ្វវែរដូចថ្មី។


ជជែកជាមួយ Gemini ដែលជាជំនួយការ AI ពី Google របស់អ្នក ដើម្បីធ្វើឱ្យគំនិតរបស់អ្នកកាន់តែទាក់ទាញ។ ទទួលបានជំនួយពាក់ព័ន្ធនឹងការសរសេរ ការរិះរកគំនិត ការស្វែងយល់ និងអ្វីៗជាច្រើនទៀត។ *
Gemini ត្រួតពីលើ
អាចចូលប្រើ Gemini បានរហ័សដោយមិនប្តូរកម្មវិធី។
Gemini Live
ផ្សាយបន្តផ្ទាល់ ដើម្បីជជែកអំពីអ្វីៗដោយប្រើ Gemini។
ការបង្កើតរូបភាព
បង្កើតរូបភាពដ៏អស្ចារ្យដោយប្រើ Gemini។
កម្មវិធីដែលបានភ្ជាប់
ទាញយកព័ត៌មាន និងធ្វើសកម្មភាពលើកម្មវិធីនានានៅក្នុង Gemini។
*ពិនិត្យមើលការឆ្លើយតប។ តម្រូវឱ្យមានការរៀបចំ។ ភាពត្រូវគ្នា និងលទ្ធភាពផ្ដល់ជូនខុសៗគ្នា។ 18+។ Google និង Gemini គឺជាពាណិជ្ជសញ្ញារបស់ Google LLC។


ស្វែងរកភ្លាមៗនូវអ្វីគ្រប់យ៉ាងដែលអ្នកឃើញនៅលើទូរស័ព្ទរបស់អ្នកតាមរយៈ Google។ គូសរង្វង់ រំលេច គូសវាស ឬចុចចំណុចអ្វីដែលអ្នកចង់ដឹង មិនចាំបាច់ថតអេក្រង់ឡើយ។
*មាននៅលើឧបករណ៍ដែលបានជ្រើសរើស និងតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត។ ដំណើរការលើកម្មវិធី និងផ្ទៃដែលត្រូវគ្នា។ លទ្ធផលអាចខុសគ្នាអាស្រ័យលើភាពត្រូវគ្នានៃរូបភាពជាក់ស្ដែង។

*អន្តរទំនាក់ទំនងរបស់ Xiaomi
REDMI 15 5G ត្រូវបានជំរុញដំណើរការដោយ Xiaomi HyperOS 2*។ សូមរីករាយជាមួយបទពិសោធន៍យ៉ាងរលូនបន្ថែមទៀតជាមួយការភ្ជាប់ Xiaomi ទៅឧបករណ៍ផ្សេង។

សមកាលកម្មការហៅទូរស័ព្ទ

ឃ្លីបបតរួម

រចនាឡើងដើម្បីភាពងាយស្រួល និងភាពទាន់សម័យ

ការរចនាជ្រុងបួនកោងងាយស្រួលកាន់យ៉ាងងាយស្រួល
សម្បកខាងក្រោយរាងបួនជ្រុង គែមរាងមូលនៅគ្រប់ជ្រុងទាំងអស់ធានានូវអារម្មណ៍ស្រាលពេលស្ថិតនៅលើបាតដៃរបស់អ្នក។
សោភ័ណភាពធម្មជាតិ

ភាពលម្អិតស្រោបដោយលោហៈ
ការរចនាកាមេរ៉ាដែលធ្វើពីសំអាលុយមីញ៉ូម និងការចាក់ពុម្ព ដែលឆ្លាក់ចេញមកជារូបរាងល្អប្រណិត — រចនាបថឆើតឆាយ ទំនើប និងទាក់ទាញ។

បច្ចេកវិទ្យាថតរូបដែលបានដំឡើងកម្រិតសម្រាប់ថតរូបភាពដ៏អស្ចារ្យ

ប្រព័ន្ធកាមេរ៉ាពីរ AI ទំហំ 50MP
រីករាយជាមួយរូបភាពច្បាស់តាមរយៈកាមេរ៉ាគោលទំហំ 50MP និងការថតនៅពេលវេលាដ៏ខ្លីជាមួយនឹងការថតបែបឌីណាមិក* ដែលនាំឱ្យការថតរូបក្នុងជីវិតប្រចាំថ្ងៃមានភាពរស់រវើក។
*ការថតរូបសកម្មភាពពេលមានចលនាអាចប្រើបានតែជាមួយកំណែ RAM 8GB ប៉ុណ្ណោះ ហើយអាចនឹងប្រើប្រាស់បានតាមរយៈការអាប់ដេត OTA។
ឧបករណ៍ AI ដែលមានភាពច្នៃប្រឌិត
សម្រាប់លទ្ធភាពកាន់តែច្រើន
បំពាក់ដោយសមត្ថភាពដែលដំណើរការដោយ AI, REDMI 15 5G គាំទ្រដល់ដំណើរការការងារច្នៃប្រឌិតរបស់អ្នកនៅគ្រប់ទីកន្លែង។
ការលុបដោយប្រើ AI*
*មុខងារលុបដោយប្រើ AI អាចប្រើបានតែជាមួយម៉ូដែល RAM 8GB ប៉ុណ្ណោះ។

AI Sky

មុខងារថតពេលយប់ស្វ័យប្រវត្តិ
មុខងារថតពេលយប់ស្វ័យប្រវត្តិលៃតម្រូវទៅនឹងទិដ្ឋភាពដែលមានពន្លឺតិចដោយមិនពិបាកដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការផ្ដិតយករូបភាពរស់រវើកនៅទីងងឹត។
មុខងារសម្រស់សែលហ្វី
ការធ្វើឱ្យសម្រស់ធម្មជាតិប្រសើរឡើងដែលត្រូវបានរៀបចំឡើងដើម្បីលើកតម្កើងមន្តស្នេហ៍ដ៏ឆើតឆាយរបស់អ្នក។

លក្ខណៈពិសេសដែលគួរឱ្យទុកចិត្តសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ

ធន់នឹងទឹកសាច និងធូលី IP64*
REDMI 15 5G មាន IP64 ធន់នឹងធូលី និងទឹក ដោយផ្តល់ជូនការការពារដ៏មានប្រសិទ្ធភាពទប់នឹងសាចទឹក ធូលី ឬស្ថានភាពរំពឹងទុកផ្សេងទៀត។

បង្កើនកម្រិតសំឡេង 200%*
ផ្ដល់នូវសំឡេងពិតៗសម្បូរបែបដែលកងរំពងគ្រប់ទិសមិនដែលធ្លាប់មានពីមុន។
*ទិន្នន័យប្រៀបធៀបជាមួយ REDMI 13។ ផលប៉ះពាល់ជាក់ស្តែងអាចប្រែប្រួលដោយសារសូហ្វវែរ និងសេណារីយ៉ូ សូមមើលការប្រើប្រាស់ជាក់ស្ដែង។
ការធ្វើតេស្តគុណភាពលើសពីធម្មតា
500000 ដង*
ការធ្វើតេស្តប៊ូតុងថាមពល
3000 ដង*
ការធ្វើតេស្តដោយសង្កត់
300 ដង*
ការធ្វើតេស្តកិនពីលើ
20000 ដង*
ការធ្វើតេស្តរន្ធសាកថ្ម
*ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍របស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។

ចំណាំ៖
*ទិន្នន័យធ្វើតេស្តទាំងអស់បានមកពីមន្ទីរពិសោធន៍របស់ Xiaomi។
*អាចប្រើមុខងារសាកថ្មឱ្យឧបករណ៍ផ្សេងតាមខ្សែកម្លាំង 18W ដែលត្រូវគ្នានឹងឧបករណ៍ដែលបញ្ជាក់ដោយការធ្វើតេស្តពីមន្ទីរពិសោធន៍របស់ Xiaomi។ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាដោយអាស្រ័យលើស្ថានភាពថ្ម និងកត្តាផ្សេងទៀត។ ពេលប្រើមុខងារនេះ ត្រូវប្រាកដថាទូរស័ព្ទរបស់អ្នកមានថ្មគ្រប់គ្រាន់ និងផ្ទៀងផ្ទាត់ភាពត្រូវគ្នានៃឧបករណ៍ទទួល។
*RAM ទំហំ 16GB មានមុខងារបន្ថែមអង្គចងចាំបានដោយផ្អែកលើកំណែ RAM ទំហំ 8GB។ RAM បន្ថែមនឹងស៊ីទំហំអង្គផ្ទុក ROM ដែលត្រូវគ្នា។ មុខងារអង្គចងចាំបន្ថែមអាចប្រើបានតែនៅពេលឧបករណ៍របស់អ្នកមានទំហំផ្ទុកទំនេរគ្រប់គ្រាន់តែប៉ុណ្ណោះ។ ការបន្ថែមទំហំផ្ទុក RAM ជាក់ស្ដែងខុសគ្នាតាមម៉ូដែលផ្សេងៗគ្នា។
*ការកំណត់រចនាសម្ព័ន្ធដែលមាន អាចខុសគ្នាតាមតំបន់។ អង្គផ្ទុក និង RAM ដែលអាចប្រើបានមានតិចជាងអង្គចងចាំសរុប ដោយសារប្រព័ន្ធប្រតិបត្តិការ និងសូហ្វវែរដែលបានដំឡើងជាមុន។
*បទពិសោធន៍សូហ្វវែរដូចថ្មីរយៈពេល 48 ខែដែលត្រូវបានធ្វើតេស្តតាមរយៈការធ្វើតេស្តដំណើរការចុះខ្សោយនៃសូហ្វវែររយៈពេលយូរដែលវាយតម្លៃដំណើរការកម្រិតគោលប្រៀបធៀបទៅនឹងឧបករណ៍ថ្មី។ *លទ្ធផលបានមកពីមន្ទីរពិសោធន៍របស់ Xiaomi។ បទពិសោធន៍ជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើមជ្ឈដ្ឋានបណ្តាញ ការប្រើប្រាស់ ទម្លាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងកត្តាផ្សេងៗទៀត។
*លទ្ធភាពប្រើបាននៃសេវាកម្ម កម្មវិធី និងមុខងារ Xiaomi HyperOS 2 អាចខុសគ្នាទៅតាមកំណែសូហ្វវែរ និងម៉ូដែលទូរស័ព្ទ។
ទូរស័ព្ទ និងថេប្លេតត្រូវដំឡើងកំណែទៅ Xiaomi HyperOS 2 ដែលបើកដំណើរការការកំណត់ Bluetooth និង WLAN ចូលគណនី Xiaomi តែមួយ និងធានាថា "Settings-Xiaomi Interconnectivity" ត្រូវបានបើក។ លទ្ធភាពផ្ដល់ជូនមុខងារ និងសេវាកម្មជាក់លាក់អាចខុសគ្នាទៅតាមកំណែសូហ្វវែរ កម្មវិធី និងម៉ូដែលផលិតផល សូមមើលការប្រើប្រាស់ជាក់ស្ដែង។
*អត្រាផ្ទុកឡើងវិញអាចកែសម្រួលបានរហូតដល់ 144Hz សម្រាប់កម្មវិធីដែលអាចប្រើបាន។
*ពណ៌ "Titan Gray" សំដៅតែលើពណ៌ និងរូបរាងផ្ទៃរបស់ផលិតផលប៉ុណ្ណោះ។ វាមិនបង្ហាញថាផលិតផលមានសមាសធាតុទីតានីញ៉ូម ឬលោហធាតុទីតានីញ៉ូមទេ។
*ឧបករណ៍ដែលបំពាក់ IP64 ត្រូវបានធ្វើតេស្តដើម្បីឱ្យមានភាពធន់នឹងការសាចទឹក និងធូលីនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដោយមានការចាត់ថ្នាក់កម្រិតការពារការជ្រាបចូល IP64 ដោយផ្អែកលើ IEC 60529: 1989+A1:1999+A2:2013។
*ឧបករណ៍នេះទទួលបានការបញ្ជាក់នូវការការពារជម្រាបទឹក និងធន់នឹងធូលីក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់។ លទ្ធផលមិនត្រូវគ្នានឹងលក្ខខណ្ឌប្រើប្រាស់ធម្មតាទេ។ ការធានាមិនរ៉ាប់រងលើការខូចខាតដោយសារធាតុរាវដែលបណ្តាលមកពីលក្ខខណ្ឌផ្សេងក្រៅពីលក្ខខណ្ឌធ្វើតេស្តទេ។ ការការពារជម្រាបចូលអាចនឹងថយចុះដោយសារការខូចតាមអាយុកាល ការខូចខាតផ្នែកខាងក្រៅ និង/ឬចាំបាច់ត្រូវរុះរើក្នុងករណីជួសជុល។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមមើលគេហទំព័រផ្លូវការរបស់ Xiaomi។
*រូបរាងរបស់ទូរស័ព្ទឆ្លាតវៃដែលបង្ហាញនៅលើទំព័រនេះគឺជាឯកសារយោងតែប៉ុណ្ណោះ។ ពណ៌ និងផ្ទៃអាចប្រែប្រួលបន្តិច អាស្រ័យលើមជ្ឈដ្ឋាន។ សូមមើលផលិតផលជាក់ស្តែង។
*រូបភាពបែបច្នៃប្រឌិតនៃមុខងារនៅលើទំព័រនេះមានគោលបំណងជាការបង្ហាញតែប៉ុណ្ណោះ និងមិនបង្ហាញអំពីរចនាសម្ព័ន្ធផលិតផលពិតនោះទេ។ ផលិតផលជាក់ស្តែងត្រូវយកជាគោល។
*រូបភាព និងម៉ូដែលផលិតផល ទិន្នន័យ មុខងារ ប្រតិបត្តិការ សេចក្តីលម្អិត ផ្ទៃប៉ះ និងព័ត៌មានផលិតផលផ្សេងទៀតគឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ ហើយអាចត្រូវបានកែប្រែដោយ Xiaomi។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមមើលផលិតផលជាក់ស្ដែង និងឯកសារណែនាំអ្នកប្រើប្រាស់ផលិតផល។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ទិន្នន័យដែលបានយោងនៅលើគេហទំព័រនេះគឺជាលទ្ធផលនៃការធ្វើតេស្តផ្ទៃក្នុងរបស់ Xiaomi។
*ផលិតផលអាចខុសគ្នាតាមតំបន់ សូមមើលផលិតផលជាក់ស្តែង។



























